បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ឪពុកជាប់គុកម្ដាយស្លាប់៖ កុមារា គង់ ចិត្រាចង់សិក្សារៀនសូត្រតែគ្មានលុយបង់សាលា
    កុមារា​ គង់ ចិត្រា​ និង​បង​ប្រុស​ ជា​កូន​កំព្រា​ម្ដាយ​ដោយ​សារ​តែ​ម្ដាយ​ស្លាប់​ចោល​ ខណៈ​ឪពុក​វិញ​កំពុង​ជាប់​ពន្ធនាគារ។​ កុមារា​ គង់ ចិត្រា ​និង​បង​ប្រុស​រស់​នៅ​ជា​មួយ​យាយ​ និង​ម្ដាយ​មីង​ ស្នាក់​នៅ​បន្ទប់​ជួល​សង្កាត់​ចក្រ​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។​ កុមារា​ គង់ ចិត្រា ​និង​បង​ប្រុស​ ចង់​សិក្សា​រៀន​សូត្រ ​ប៉ុន្តែ​គ្មាន​លុយ​បង់​ថ្លៃ​សាលា ​ខណៈ​គ្រូ​ទាមទារ​ឲ្យ​បង់​លុយ​ជា​ថ្នូរ​បាន​ការ​សិក្សា​រៀន​សូត្រ។​ នេះ​បើ​តាម​បញ្ជាក់​ពី​អ្នក​ស្រី​ ប៊ុន ញឹប​ ជា​យាយ​របស់​កុមារា​ គង់ ចិត្រា។
    8 min
  • លោក សុខ រ៉ាដែនបានរំលឹកពីការលួចរៀនភាសាអង់គ្លេសក្នុងសម័យហាមឃាត់
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា។ លោក សុខ រ៉ាដែន បានរំលឹកពីអតីតកាលដែលលោកធ្លាប់ឆ្លងកាត់ក្នុងរបបខ្មែរក្រមហមកាលពីនៅវ័យកុមារ ហើយសម័យនោះហើយដែលឪពុករបស់លោកត្រូវបានគេសម្លាប់ចោល។ បច្ចុប្បន្នលោក សុខ រ៉ាដែន បានចាប់អាជីពជាអ្នកចិញ្ចឹមត្រី ហើយលោកត្រូវបាន​គេបោះឆ្នោតឲ្យជាប់ជាប្រធានសមាគមវារីវប្បករកម្ពុជា ចំនួន២អាណត្តិរួចមកហើយ។
    20 min
  • កីឡាករ​គុណខ្មែរ​៖យើង​ត្រូវ​នាំគ្នា​ពង្រឹង​ កុំនាំគ្នា​ខឹង
    កម្ពុជា​នឹង​ប្រកួត​កីឡា​គុនខ្មែរ ​ក្នុងព្រឹត្តការណ៍ស៊ីហ្គេម​ឆ្នាំ​២០២៣ ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។ ​បើតាម​សហព័ន្ធ​ប្រដាល់គុណខ្មែរ ​គុណខ្មែរ​ជា​ប្រភេទ​កីឡា ​ដែល​ត្រូវ​យក​មេដាយ​មាស​ជូន​ជាតិ​ច្រើនជាងគេ។​  ហើយ​កីឡាករ​គុណខ្មែរ​នៃសហព័ន្ធ​ប្រដាល់​គុណខ្មែរ​ ក៏​កំពុង​មមាញឹក​ហាត់​ពតលត់​ដំ​ទាំងបច្ចេកទេស ​និង​ថែ​រក្សា​សុខភាព ​ដើម្បី​នាំយក​មេដាយ​ជូនជាតិ​ក្នុង​នាម​ជាម្ចាស់ផ្ទះ។ ​ទាំង​គ្រូ​បង្វឹក​ ទាំងកីឡាករ​ ​និង​ អ្នក​គ្រប់គ្រង​បាន​ចែក​រំលែក​ទៅមហាជន​ នាំគ្នា​ពង្រឹង​ កុំនាំគ្នា​ខឹង​ នៅចំពោះ​មុខភាព​ចម្រូងចម្រាស​កន្លង​រវាង​គុណខ្មែរនិង​ «Muay Thai» ។​
    10 min
  • យុវជនមួយក្រុមរួមគ្នាចែករំលែកក្តីស្រឡាញ់តាមរយៈកម្មវិធីសប្បុរសធម៌សម្រាប់អ្នក់ធាក់ស៊ីក្លូ
    ១៤ កុម្ភៈ ឬជាទិវានៃក្ដីស្រលាញ់ ត្រូវបានយុវជនមួយក្រុមជ្រើសរើសយកជាថ្ងៃសម្រាប់ចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកធាក់ស៊ីក្លូក្នុងក្រុងភ្នំពេញ។ ពួកគេបានរៀបចំជាកម្មវិធីទទួលទានអាហារពេលល្ងាច និងចែកអំណោយចាំបាច់នានា ដល់អ្នកធាក់ស៊ីក្លូ ដែលកំពុងប្រឈមបញ្ហាខ្វះខាត។ អ្នករៀបចំកម្មវិធីនេះយល់ថា ដើម្បីចូលរួមស្តារជីវភាព ឬបញ្ហាខ្វះខាតរបស់តាស៊ីក្លូឡើងវិញ គេអាចប្រើប្រាស់សេវាកម្មរបស់ពួកគាត់ដូចជាការដឹកអីវ៉ាន់ពីផ្សារ ឬជាការជិះកម្សាន្តក្នុងក្រុង នាថ្ងៃចុងសប្តាហ៍ជាដើម។
    8 min
  • បិទស្ថាប័នព័ត៌មានVOD៖ បុគ្គលិកបម្រើការងារនៅទីនោះពួកគេស្នើរដ្ឋាភិបាលពិចារណាឡើងវិញ
    ស្ថាប័នព័ត៌មាន VOD ត្រូវបានរដ្ឋាភិបាលសម្រេចបិទ បន្ទាប់ពីពុំបានសុំទោសលោក ហ៊ុន ម៉ាណែត ទាន់​ពេលវេលាដែលរដ្ឋាភិបាលបានកំណត់ពីរឿងកំហុសឆ្គងការផ្សាយថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាជំនួសលោក ហ៊ុន សែន ទាក់ទងការផ្ដល់ជំនួយមនុស្សធម៌ទៅប្រទេសតួគី។ យ៉ាងណាមិញចំពោះការបិទស្ថាប័នសារព័ត៌មាន VOD នេះ បុគ្គលិកដែលបម្រើការងារនៅទីនោះ ពួកគេបានសម្ដែងការសោកស្ដាយគ្រប់ៗគ្នា និងសង្ឃឹមថា រដ្ឋាភិបាលយោគយល់អធ្យាស្រ័យ ដោយពិចារណាឲ្យស្ថាប័នសារព័ត៌មាន VOD ដំណើរការឡើងវិញផងដែរ។
    10 min
  • លោក ឡាំ សុជាតិ៖​ឪ​ពុក​ម្តាយខ្ញុំ​លក់​ស្រែ​ឲ្យ​កូន​រៀន​ជា​រឿង​ចម្លែក​សម្រាប់​អ្នក​ភូមិ​ខ្ញុំ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ថ្ងៃនេះ​ អ៊ឹង ​ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​លោក​ ឡាំ​ សុជាតិ​ នាយក​វិទ្យា​ស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ​(API)​ និង​ជា​សមាជិក​គណៈ​គ្រប់​គ្រង​សាកល​វិទ្យា​ល័យ​គ្រប់​គ្រង​ និង​សេដ្ឋ​កិច្ច​(UME)​។​ ឪពុក​ម្តាយ​របស់​លោក​បង្ខំ​ចិត្ត​លក់​ដី​ស្រែ​ឲ្យ​កូន​បាន​រៀន​បន្ត​ ដែល​នេះ​ជា​រឿង​ចម្លែក​សម្រាប់​អ្នក​ភូមិ​ នៅ​គ្រា​ដែល​យុវជន​ពេញ​កម្លាំង​ពេល​នោះ ​នាំ​គ្នា​ទៅ​ស៊ី​ឈ្នួល​នៅ​ស្រុក​ថៃ​។
    13 min
  • លោកយាយ ទេព អឿន ទទួលបានប្រាក់១០ម៉ឺនរៀលលើកដំបូងពីរដ្ឋជាមួយនឹងក្ដីរំពឹងបន្តទទួលបាន
    លោក​យាយ​ ទេព អឿន ​ទទួល​បាន​ប្រាក់​១០ម៉ឺន​រៀល​ជា​លើក​ដំបូង​ពី​រដ្ឋាភិបាល​តាម​រយៈ​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ។​ រស់​នៅ​ក្នុង​ផ្ទះ​ខ្ទម​សង់​ជាប់​នឹង​ដី​ ដំបូល​ប្រក​សង្ខសី ​លោក​យាយ​ ទេព អឿន​រៀប​រាប់​ថា​ ១០ម៉ឺន​រៀល​សម្រាប់​អ្នក​ធូរធា​អាច​ជា​ចំនួន​មួយ​តិច​ តែ​សម្រាប់​អ្នក​អត់​ដូច​លោក​យាយ​ជា​ចំនួន​មួយ​ខ្ពស់។​ មុន​និង​ក្រោយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ពី​រដ្ឋាភិបាល​លោក​យាយ​និង​ប្ដី​គ្មាន​អ្វី​ជា​ទី​ពឹង​ឡើយ​ ខណៈ​ចំណូល​បាន​ពី​កូន​អាស្រ័យ​លើ​ការរក​បាន​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដែរ។​ ម្ល៉ោះ​ហើយ​លោក​យាយ​រំពឹង​ថា ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នៅ​បី​ខែ​បន្ទាប់។​
    9 min
  • អ្នកដឹកភ្ញៀវទេសចរ៖ ឆ្នាំនេះភ្ញៀវទេសចរសម្រុកទៅលេងកោះកុងក្រៅកើនពី៦០ទៅ៧០%
    ភ្ញៀវ​ទេសចរ​ហាក់​ចាប់​អារម្មណ៍​ទៅ​លេង​កោះកុង​ក្រៅ​ច្រើន​ ក្រោយ​ពី​មានការផ្សព្វផ្សាយពីក្រុមយុវ​ជនបរិស្ថានអំពីតំបន់កោះកុងក្រៅនេះ។ លោក អៀង ភក្ដី ដែលជាអ្នកដឹកភ្ញៀវទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​កោះកុង​ក្រៅ​បាន​លើក​ឡើង​ថា​ ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​ហាក់​សម្រុក​ទៅ​លេង​នៅ​កោះកុង​ក្រៅ​មាន​ការ​កើន​ឡើង​ច្រើន​ ពោល​គឺ​កើន​ពី​៦០​ទៅ​៧០%។​ បើ​តាម​លោក​ អៀង ភក្ដី​ ភ្ញៀវ​ទេសចរ​ទៅ​លេង​កោះកុង​ក្រៅ​មាន​ការ​កើន​ឡើង​នេះ​ ធ្វើ​ឲ្យ​លោក​រក​ចំណូល​បាន​ពី​ ៣០០ដុល្លារ​ទៅ​ ៤០០ដុល្លារ​ក្នុង​មួយ​ខែ​ ពី​ការ​ដឹក​ភ្ញៀវ​ទេសចរ​នេះ។​
    8 min
  • អ្នកស្រី អ៊ាប សុខុន៖ ពីកម្មកររោងចក្រក្លាយជាថៅកែអាជីវកម្មលក់អង្ករចំនួន២កន្លែង
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់អ្នកស្រី អ៊ាប សុខុន ម្ចាស់អាជីវ​កម្មលក់អង្ករចំនួន២កន្លែង គឺនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ អ្នកស្រី អ៊ាប សុខុន ធ្លាប់ជាអតីតធ្វើការងារជាកម្មកររោងចក្រ ប៉ុន្តែភាពឈឺចាប់ដោយសារគេមើលងាយតាំងពីតូចនិងគ្មានឪពុកជាទំនួល​​ខុសត្រូវ ទើបជំរុញទឹកចិត្តឲ្យអ្នកស្រីប្រឹងតស៊ូរហូតឈានមកដល់ថ្ងៃនេះ។
    12 min
  • របរត្បាញ់សូត្រនិងសឹង ជួយអ្នកស្រុកកោះដាច់ពីចំណាក់ស្រុក និងអាចមានប្រាក់ចំណូលសមរម្យ
    មុខរបរត្បាញ់សូត្រ និងស៊ឹង​ កំពុងទទួលបានចាប់អារម្មណ៍ និងរីកចម្រើនជាខ្លាំងចំពោះអ្នកស្រុកកោះដាច់។ បើតាមអ្នកប្រកបរបរមួយនេះ ពួកគេលើកឡើងថា របរត្បាញ់សូត្រ និងស៊ឹងបានជួយអ្នកភូមិឱ្យមានជីវភាពសមរម្យតាមរយៈការត្បាញ់នៅតាមខ្នងផ្ទះរៀងៗខ្លួន។ លក្ខណៈពិសេសមួយទៀតគឺ ថា ការធ្វើមុខរបរតម្បាញ់នេះទៀតសោធ បានជួយឱ្យអ្នកស្រុកកោះដាច់ភាគច្រើនមិនចាំបាច់ចំណាក់ស្រុកចូលក្រុមគ្រួសារផ្ទះសម្បែង ឬមកធ្វើការរោងចក្រនោះទេ​។​
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners