បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កីឡាករពិការភាពមមាញឹកហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម
    នៅមិនដល់១០០ថ្ងៃទៀតទេ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម នឹងចូលមកដល់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ព្រឹត្តការណ៍នេះញែកពីរកីឡាស៊ីហ្គេម(SEA Games)ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ដោយមានប្រភេទកីឡាចូលរួមប្រកួតចំនួន៣៧ប្រភេទ។ រីឯអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣  ដោយមានប្រភេទកីឡាចូលរួមប្រកួតចំនួន១៤ប្រភេទ។ ចំពោះអាស៊ានប៉ារ៉ាហ្គេមដែលជាប្រភេទកីឡារបស់ជនមានពិការភាពនោះ ពួកគេកំពុងមមាញឹកក្នុងការហ្វឹកហាត់ដើម្បីត្រៀមខ្លួនប្រកួត។ តាមរយៈនាទីបទយកការណ៍របស់ អេង គឹមហុង សូមនាំអារម្មណ៍លោកអ្នកនាងមកមើលការហាត់សម កីឡាវាយកូនឃ្លីលើតុ កីឡាបូស្យា(បោះបូល) កីឡាបាល់ទះអង្គុយ ជាដើម។
    9 min
  • លោក​សំបូរ​ មាណ្ណារ៉ា​៖​ ដោយ​សារ​តែ​ក្លិន​ទំពាំង​ជ្រក់ ​ខ្មែរ​ក្រហម​នាំ​ខ្ញុំ​ទៅ​សម្លាប់
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅថ្ងៃ​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ សំបូរ​ មាណ្ណារ៉ា​ សាស្ត្រ​ចារ្យ​ប្រវត្តិ​សាស្ត្រ​។​ លោក​រួច​ផុត​ពី​ការ​ប៉ុន​ប៉ង​សម្លាប់​ជា​ច្រើន​ដង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។​ អ្វី​ដែល​លោក​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​គ្រា​ដែល​មនុស្ស​៥​នាក់​រួម​ទាំង​លោក​ត្រូវ​បាន​គេ ​ចង​ដៃ​ទៅ​ក្រោយ ​ឲ្យ​​អង្គុយ​មុខ​រណ្តៅ​ដី​ដែល​លោក​ជីក​រួច​ដើម្បី​វាយ​សម្លាប់​ចោល​ព្រោះ​តែ​លួច​កាច់​ទំពាំង​ធ្វើជ្រក់​។​ គ្រា​នោះ ​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​វាយ​នឹង​ត្បូង​ចប​ទម្លាក់​ចូល​រណ្តៅដី​។​ តែ​ដោយសារ​ទឹក​ដោះ​ម្តាយ​ថ្លៃ​លោក​និង​មនុស្ស​៣​នាក់​ទៀត​បាន​រួច​ជីវិត​។​
    13 min
  • អ្នកនេសាទមឹកនៅកោះកុងក្រៅអាចរកចំណូលបានប្រហែល១០ម៉ឺនរៀលក្នុងមួយថ្ងៃ
    អ្នកនេសាទមឹកនៅកោះកុងក្រៅ ពួកគេបានរៀបរាប់ពីការចាប់ផ្ដើមចេញទូកនេសាទមឹក ដោយចាប់ផ្ដើមពីម៉ោង៦កន្លះព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់។ ក្រៅពីនេះពួកគេក៏បានប្រាប់ពីរបៀបនេសាទមឹកបានដោយរបៀបណាផងដែរ។ បើតាមអ្នកនេសាទមឹកនៅកោះ​កុង​ក្រៅ របរនេសាទមឹកលក់នេះ ក្នុងមួយថ្ងៃពួកគេអាចនេសាទបានជាង ១០គីឡូក្រាម ហើយលក់បានប្រាក់ប្រហែល ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។
    6 min
  • កសិករ៖«គម្រោងដាក់អ្នកជំនាញកសិកម្មតាមឃុំជាស្ថានភាពដ៏កម្រមិនធ្លាប់កើតមាន»
    គោល​នយោបាយ​គាំទ្រ​កសិកម្ម​តាម​រយៈ​ការ​បញ្ជូន​អ្នក​ជំនាញ​ចុះ​តាម​ឃុំ​បាន​ឮ​ដល់​ត្រចៀក​កសិករ​ រស់​ភូមិ​ក្រសាំង​ ឃុំ​ជើងកើប​ ស្រុក​កណ្ដាលស្ទឹង​ នៅ​គ្រា​ដែល​ក្រុម​ការងារ​វិទ្យុ​បារាំង​អន្តរជាតិ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ទី​នោះ។​ ៣០ឆ្នាំ​ជា​មួយ​ការងារ​កសិកម្ម​ លោក​ ឆិល ភា ​ថ្លែង​ថា​ គម្រោង​ដាក់​អ្នក​ជំនាញ​កសិកម្ម​តាម​ឃុំ​ជា​រឿង​ល្អ​ព្រោះ​វា​ស្ថានភាព​ដ៏​កម្រ​មិន​ធ្លាប់​កើត​មាន​ទេ​ក្នុង​នាម​ជា​ប្រទេស​កសិកម្ម។​ តែ​យ៉ាង​ណា ​លោក ​ឆិល ភា ​អ្វី​ដែល​គួរ​បារម្ភ​បច្ចុប្បន្ន​ការ​ធ្វើ​កសិកម្ម​ជួល​ដី​ឯកជន​ ខណៈ​ដី​ស្រែ​របស់​កសិករ​លក់​ដោះ​ដូរ​ ក្រោម​ហេតុ​ផល​នានា​ គាប់​ជួន​នឹង​តម្លៃ​ជី​និង​ប្រេង​បន្ត​ឡើង​ថ្លៃ។​
    9 min
  • បារាំងលក់ផេនខេក៖ ខ្ញុំនឹងរស់នៅកម្ពុជារហូតដល់ថ្ងៃចុងក្រោយនៃជីវិត
    ប្រសិន​បើ​គេ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ខាង​មុខ​វិទ្យាស្ថាន​បារាំង​ ដែល​ស្ថិត​ក្នុង​សង្កាត់​បឹងរាំង​រាជធានី​ភ្នំពេញ ​គេ​ប្រាកដ​ជា​ឃើញ​បុរស​បរទេស​ម្នាក់​មាន​ ចង្រ្កាន​ហ្កាស​ ដាក់​លើ​ម៉ូតូ​ លក់​នំ​ផេនខេក​ ក្រោម​ឆ័ត្រ​នៅ​ទីនោះ។​ គាត់​មាន​អតិថិជន​ជា​ហូរហែ​ចាំ​ទិញ​នំ​បារាំង​របស់​គាត់​ ពី​ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃសៅរ៍។​ នំ​បារាំង​ដែល​ជា​រូបមន្ត​របស់​ម្តាយ​គាត់​ពី​ក្រុង​ប៉ារីស។​ បុរស​បរទេស​រូប​នេះ​មាន​ឈ្មោះ ​Philippe Dounaevsky​ ជា​ជន​ជាតិ​បារាំង​ បាន​មក​រស់​នៅ​កម្ពុជា​ជាង​១០ឆ្នាំ​មក​ហើយ។​ តាម​រយៈ​មុខរបរ​បច្ចុប្បន្ន​នេះ​ លោក​ Philippe​ គិត​ថា​លោក​នឹង​រស់​នៅ​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជិវិត។​
    10 min
  • អាលីស ឌុយម៉ា កុល៖ ក្មេងជំនាន់ក្រោយក៏អាចជួបវិបត្តិផ្លូវចិត្តដោយសារ​ឥទ្ធិពលសង្រ្គាមខ្មែរក្រហម
    តើ​ក្មេងជំនាន់ក្រោយ ដែលមិនធ្លាប់រស់នៅ ឆ្លងកាត់​របប​ខ្មែរក្រហមសោះ អាច​ជួបជំងឺផ្លូវចិត្ត​បានយ៉ាងដូចម្តេច? ករណីនេះ​បានកើតឡើង​សម្រាប់​កូនកាត់បារាំង ខ្មែរម្នាក់ គឺលោកស្រី អាលីស ឌុយម៉ា កុល ដែល​មាន​ម្តាយ​ខ្មែរ ឪពុក​បារាំង។ អ្នកជំនាញ​ចិត្តសាស្រ្តរូបនេះ បាន​ផ្តោតសំខាន់​លើ​ដំណើររឿង​របស់​ម្តាយ ដែល​រត់ភៀសខ្លួន​ពី​កម្ពុជា នៅមុន​ការចូលកាន់កាប់​របស់ទាហាន​ខ្មែរក្រហម នៅក្នុង សៀវភៅរឿង​ប្រលោមលោក​មួយក្បាល ដែលមាន​ចំណងជើងថា Une chance amère ​ដែលប្រែ ជា​ភាសា​ខ្មែរ ថា សំណាង​ល្វីង​ជូចត់។ មិនបានជាប់ រស់នៅ​វេទនា ក្នុង​សម័យខ្មែរក្រហម និង​បាន​រត់ភៀសខ្លួន ទៅនៅប្រទេស​បារាំង តើអាច​ជា​សំណាងជូរចត់ យ៉ាងដូចម្តេច?
    11 min
  • លោក​ ខាំ ភូរិ​៖ ចង់​ដឹកនាំ​គេ ​ត្រូវ​រៀន​ឱ្យ​ចេះ​ជំនាញ​គ្រប់ផ្នែក
    នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​យើង​នៅពេល​នេះ ​សួង សុខភារី​ សូម​ណែនាំ​លោក​អ្នក​នាង​ឱ្យ​បាន​ស្គាល់​ពីលោក​ ខាំ ភូរិ​ អ្នក​និពន្ធ​ និង​ជា​ផលិតករ​ភាព​យន្ត​ជើង​ចាស់​ម្នាក់។ ​លោក ខាំ ភូរិ មាន​ឈ្មោះបោះសំឡេង ​និង​ទទួល​បាន​ការគាំទ្រ​ពី​មហាជន​ លើ​ការនិពន្ធ​ទំនុក​ច្រៀង ​ដឹកនាំផលិត​ចម្រៀង និង​ភាពយន្តខ្នាតខ្លី​វែង​ ឱ្យ​ផលិតកម្ម​ល្បីៗ​ក្នុង​ប្រទេសកម្ពុជា​ ជិត​ ៣ទស្សវត្ស​មក​ហើយ។​ ភាព​យូរអង្វែង​ និង​រឹងមាំ​នៃស្នាដៃ​ទាំងនេះ ​ត្រូវ​បាន​លោក​ ភូរិ បញ្ជាក់​ពីគុណតម្លៃនៃឈាមជ័រតពីលោក​ឪពុកផង និ​ងដោយ​សារតែគំនិត​ដែលលោក​ចេះតែចង់រៀន​សូត្រ​គ្រប់ជំនាញផង។
    15 min
  • លោក ធឿន ចន្ថា៖​ ការ​ច្នៃ​គ្រាប់កាំភ្លើង​មក​ជា​គ្រឿង​អលង្ការ​លម្អខ្លួន​កើត​ចេញ​ពីអតីត​កាល​ជូរចត់​របស់​ខ្ញុំ
    មាន​បទ​ពិសោធន៍​ជូរចត់​ដែល​ត្រូវ​បាត់បង់​ឱពុក​ដោយសារ​គ្រាប់កាំភ្លើង​ក្នុង​សម័យ​ខ្មែរក្រហម ​ទើប​ជំរុញ​ឱ្យម្ចាស់​សិប្បកម្ម​មួយកន្លែង​ឈ្មោះ ​Angkor Bullet​ លោក ធឿន ចន្ថា​ សម្រេច​ប្រមូល​ទិញ​គា្រប់កាំភ្លើង​ដែល​ប្រើប្រាស់​រួច​មក​កែច្នៃ​ឱ្យ​ក្លាយ​ទៅជា​គ្រឿងអលង្ការ​យ៉ាង​មាន​សោភ័ណភាព។​ ទាក់​ទិន​នឹង​សិប្បកម្មច្នៃគ្រាប់​កាំភ្លើង​មក​ជាគ្រឿងអលង្ការ​នេះ ​លោក​មិន​ទទួល​បាន​ការសាទរលើក​ទឹក​ចិត្ត​ពីមហាជន​ច្រើននោះ​ទេ​នាពេល​ដំបូង​ឡើយ ​ប៉ុន្តែ​ក្រោយមក​សន្ទុះ​នៃការគាំទ្រ​មក​លើសិប្បកម្ម​របស់​លោក​ចាប់ផ្តើមកើនឡើង។​
    9 min
  • ៦ខែក្រោយរោងចក្របិទទ្វារ៖អ្នកស្រី សំ សារឿន រងចាំដំណោះស្រាយនៅសែនឆ្ងាយ
    អ្នកស្រី សំ សារឿន ជាកម្មការិនីម្នាក់ក្នុងចំណោមកម្មករសរុបជិត៤០០នាក់ប្រឈមនឹងផលប៉ះពាល់លើជីវភាពបន្ទាប់ពីរោងចក្របិទទ្វារ។ ជារោងចក្រប៉ាក់ និងបោះពុម្ពសម្លៀកបំពាក់ឈ្មោះដារ៉ុង ស្ថិតនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។  ៦ខែក្រោយរោងចក្របិទទ្វារស្ត្រីរូបនេះបង្ខំចិត្តលក់ទ្រព្យសន្សំដោះទាល់ ខណៈក្ដីសង្ឃឹមរងចាំដំណោះស្រាយពីរោ​ងចក្រនៅសែនឆ្ងាយ។
    8 min
  • ព្រឹទ្ធា​ចារ្យ​អ៊ីវ ហួត៖​ កំ​ណាព្យ​ប្រៀប​បាន​នឹង​ឱសថ​ដែលធ្វើ​ឲ្យ​ខ្ញុំ​បន្ត​រស់
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​ ថ្ងៃ​នេះ​ អ៊ឹង ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​ លោក​ព្រឹទ្ធា​ចារ្យ​ អ៊ីវ​ ហួត​ ដែល​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ «កវី​ដង​ប៉ាកា​ប្រាក់»​។​ ទោះ​ជា​ធ្លាប់​ធ្វើ​ការ​និង​រស់​នៅ​ស្រុក​បារាំង​រាប់​សិប​ឆ្នាំ​ក្តី​តែ​កវី​និពន្ធ​អាយុ​៨៣​ឆ្នាំ​រូប​នេះ​តែង​តែ​សរសេរ​កំ​ណាព្យ​ទាក់​ទង​នឹង​ ពាក្យ​កាព្យ​ខ្មែរ ​វប្បធម៌ ​និង​អំពី​ប្រាង្គ​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ​។​ ទីប្រឹក្សា​សមាគម​អ្នក​និពន្ធ​ខ្មែរ​ លោក​ អ៊ីវ​ ហួត​ ចាត់​ទុក​ កំ​ណាព្យ​ប្រៀប​បាន​នឹង​ឱសថ​ ដែល​ឲ្យ​លោក​បន្ត​រស់​តទៅ​ទៀត​។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners