បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ពិការដៃទាំងសងខាងតែប៉ិនប្រសប់អាំងមឹកលក់ចំណេញបាន៥ម៉ឺនរៀលក្នុងមួយថ្ងៃ
    លោក មឿន ចាន់ណា បានធ្លាក់ខ្លួនពិការដៃទាំងសងខាងដោយសារបញ្ហាខ្សែភ្លើងឆក់។ បច្ចុប្បន្នលោកបានចាប់អាជីពជាអ្នកលក់មឹកអាំងជាមួយគ្រួសារនៅមាត់ទន្លេនៃក្រុងតាខ្មៅ។ ថ្វីត្បិតពិការដៃទាំងសង​ខាង ប៉ុន្តែលោក មឿន ចាន់ណា ប៉ិនប្រសប់ធ្វើមឹកអាំងលក់យ៉ាងស្ទាត់ជំនាញ ហើយរហ័សរហួន​ទៀតផង។ បើតាមលោក មឿន ចាន់ណា របរលក់មឹងអាំងនេះ ក្នុងមួយថ្ងៃ​លោកចំណេញបានប្រាក់ប្រហែល ៥ម៉ឺនរៀលប៉ុណ្ណោះ ដោយទទូចអំពាវនាវចំពោះអតិថិជន និងភ្ញៀវ​ជួយគាំទ្រទិញមឹកអាំងរបស់លោក នៅពេលជិះកាត់ក្រុងតាខ្មៅ។
    15 min
  • អ្នកស្រី ខែម ស្រីមុំ៖ ម្ចាស់រូបមន្តចិញ្ចឹមអង្ក្រងក្នុងកំប៉ុងជ័រកែច្នៃ
    អង្ក្រង​ដែល​ធ្លាប់​រស់​នៅ​កាច​សំបុក​ក្នុង​ព្រៃ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ការ​រស់​នៅ​បែប​ថ្មី​ តាម​រយៈ​ការ​ចិញ្ចឹម​ក្នុង​កំប៉ុង​ជ័រ​កែ​ច្នៃ​។​ អ្នកស្រី​ ខែម ស្រីមុំ ​ជា​អ្នក​រក​ឃើញ​រូប​មន្ត​នេះ។​ ជោគជ័យ​ដំណាក់កាល​ដំបូង​ដោយ​ប្រើ​ពេល​៤ខែ​ជា​មួយ​នឹង​សមិទ្ធផល​ជាង​៣០០​សំបុក​ អ្នកស្រី​ក៏​សម្រេច​បង្កើត​ទីតាំង​ចិញ្ចឹម​អង្ក្រង​ថ្មី​មួយ​បន្ថែម​ទៀត។​
    10 min
  • ស្វិតជើងទាំងសងខាងលោក យូ ធីប្រឹងជួសជុលប៉ះកង់ម៉ូតូទាំងលំបាកដើម្បីចិញ្ចឹមគ្រួសារនិងកូនៗ
    លោក​ យូ ធី​ ជា​ជន​ពិការ​ស្វិត​ជើង​ទាំង​សងខាង​ លោក​ជា​ជាង​ជួសជុល​ និង​ប៉ះ​កង់​ម៉ូតូ​នៅ​ក្បែរ​ផ្លូវ​៦០ម៉ែត្រ​។​ លោក​មាន​ភរិយា ​និង​កូន​ចំនួន​ ៤នាក់​ ជា​បន្ទុក​ក្នុង​គ្រួសារ​ដែល​លោក​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​ទាំង​ស្រុង​។​ បើ​តាម​លោក​ យូ ធី​ ក្នុង​មួយ​ថ្ងៃ​លោក​អាច​រក​ប្រាក់​បាន​ប្រហែល​ ៤ម៉ឺន​រៀល​ពី​របរ​ជួសជុល​ និង​ប៉ះ​កង់​ម៉ូតូ​នេះ។​ ប្រាក់​នេះ​លោក​ថា​ មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ស្ថិតស្ថេរ​ឡើយ​ តែ​លោក​នៅ​តែ​រក្សា​ជំហរ​សុខ​ចិត្ត​ធ្វើ​ជា​ជាង​ជួសជុល​ និង​ប៉ះ​កង់​ម៉ូតូ​ មិន​លើក​ដៃ​សំពះ​សុំ​គេ​ឡើយ។​
    10 min
  • កញ្ញា ណម ស៊ីណា៖ ខ្ញុំមានថ្ងៃនេះដោយសារជម្នះនូវផ្នត់គំនិតថាកូនស្រីមុជមិនជ្រៅទៅមិនឆ្ងាយ
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់កញ្ញា ណម ស៊ីណា ប្រធានកម្មវិធីទំនាក់ទំនងសហគមន៍នៃអង្គការយ័នឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា។ កញ្ញា ណម ស៊ីណា បានបញ្ជាក់ថា កត្តាដែលជំរុញឲ្យកញ្ញាឈានមកដល់ថ្ងៃនេះ គឺកើតចេញពីការឈឺចាប់ គេមើល​ងាយ និងរើស​អើងចំពោះភាពក្រីក្ររបស់ខ្លួន ជាពិសេសគឺកញ្ញាជម្នះនូវផ្នត់គំនិតថា «កូនស្រីមុជមិនជ្រៅទៅមិនឆ្ងាយ​» ​កូនស្រីដឹងរៀនធ្វើអ្វី ធំឡើងគង់តែរៀបការឲ្យប្ដីចិញ្ចឹមដដែលជាដើម។
    19 min
  • លោក អ៊ួ ដារិទ្ធ៖ «ការដាក់ចិត្ត​ដោយ​មាន​អំណត់អត់ធ្មត់ខ្ពស់ ទើបបង្កើត​គំនូរ​ស្រមោលល្អមួយ​​បាន​​»
    «គំនូរស្រមោល» ជាប្រភេទសិល្បៈច្នៃប្រឌិតបែបថ្មីដែលមានការរួមបញ្ចូលគ្នារវាងពន្លឺនិងស្រមោល។ ច្នៃចេញសិល្បៈនេះឡើងនៅ​​ក្នុងឆ្នាំ​២០២០ លោក អ៊ួ ដារិទ្ធ​ ​ត្រូវដាក់ចិត្តដោយមានអំណត់អត់ធ្មត់ខ្ពស់នៅក្នុងការផលិតគំនូរមួយ​ផ្ទាំងៗឡើង។ ​យុវជន​ដារិទ្ធ ត្រូវសិក្សាស្វែងយល់​​ធ្វើសិល្បៈនេះ​ខ្លួនឯង ​ពីមួយថ្ងៃទៅមួយថ្ងៃ​ ដោយក្តី​រំពឹងខ្ពស់នាំយក​ផ្ទាំងគំនូររបស់ខ្លួន​ឱ្យគេស្គាល់និងគាំទ្រកាន់តែច្រើនឡើងថែមទៀត​។
    9 min
  • អ្នក​ត្បាញ​ក្រមា​លើកោះដាច់​ ប្តូរ​ពីការ​ប្រើកី​តម្បាញ​ដោយដៃ ​មក​ប្រើ​ជា​ម៉ាស៊ីន​វិញ
    អ្នកត្បាញ​ក្រមា​នៅលើកោះដាច់​ជាច្រើន​គ្រួសារ​ បាន​ផ្លាស់ប្តូរ​ពីការ​ត្បាញ​ដោយដៃ​ចំណាយ​ពេលយូរ​ មក​ជាការ​ប្រើប្រាស់ម៉ាស៊ីន​អគ្គិសនី​ដែល​ងាយស្រួល ​និង​ចំណេញ​ពេល​ច្រើនវិញ។ ​អ្នកស្រី ហុក សាំងនី ​អ្នកត្បាញ​ក្រមា​មួយរូប​បានលើក​ឡើងថា​ ការ​ត្បាញ​ដោយម៉ាស៊ីន​ គឺមាន​ភាព​ងាយស្រួល ​និង​ប្រើប្រាស់​កម្លាំង​កាយ​តិច​ ខណៈក្រមា​ដែល​ត្បាញ​បាន​ ក៏មាន​ចំនួន​ច្រើន​ជាង​ការ​ត្បាញ​ដោយ​ដៃផងដែរ។​ តែយ៉ាង​ណា ​ការ​ប្រើប្រាស់​តម្បាញ​ដោយ​ម៉ាស៊ីន​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​អ្នកត្បាញ ​និង​អ្នក​នៅជុំវិញ​ទីតាំង​ត្បាញ​ដូចគ្នា ​ពីព្រោះថា ​វាអាច​បង្កគ្រោះថ្នាក់​ជាយថាហេតុណាមួយ។
    8 min
  • លោកស្រី ដួង សុផាវី៖​សិប្បកម្ម​ផ្ទះ​ចល័ត​របស់​ខ្ញុំ​បាន​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាក​ស្រុក
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​នៅពេល​នេះ​ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោកស្រី ដួង សុផាវី ម្ចាស់​សិប្បកម្ម​ផ្ទះចល័ត​ វីភី។ ជា​ស្ត្រី​ម៉េមាយ​កូន​២នាក់ លោកស្រី ដួង សុផាវី និយាយ​ថា ទោះ​បី​ការ​ងារ​ប្រភេទ​នេះ គឺ​ជា​ការ​ងារ​របស់​បុរស តែ​ចំណង់​ចំណូលចិត្ត និង​ភាព​អត់​ធ្មត់​ធ្វើ​ឲ្យ​គាត់​បង្កើត​សិប្បកម្ម​ផ្ទះ​ចល័ត​នេះ​ទទួល​បាន​ជោគ​ជ័យ​។ មិន​ត្រឹម​តែ​​ទទួលបាន​ចំណូល​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ​តែ​ការ​ងារ​សិប្បកម្ម​មួយ​នេះ​ក៏​បាន​រួម​ចំណែក​ដល់​ពលរដ្ឋ​ខ្មែរ​កាត់​បន្ថយ​ចំណាក​ស្រុក​ផង​ដែរ​។
    11 min
  • ពលរដ្ឋរស់នៅជាប់ផ្លូវ៣០ម៉ែត្រត្អូញត្អែរពីផលលំបាកនៃការរស់នៅ និងរបររកស៊ីរបស់ពួកគេ
    ប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ីជាប់ផ្លូវ៣០ម៉ែត្រ នៅសង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្អូញត្អែរពីការលំបាក ដោយសារផ្លូវ៣០ម៉ែត្រនេះ ត្រង់ចំណុចខ្លះបានខូចខាតជាអន្លើរៗ ធ្វើឲ្យដីហុយប៉ះពាល់ដល់ការរស់នៅ និងរបររកស៊ីរបស់ពួកគេ។ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានអំពាវដល់រដ្ឋាភិបាលឲ្យធ្វើការជួសជុលផ្លូវនេះឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការរស់នៅ និងរបររកស៊ី ក៏ដូចជាកុំឲ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរជាដើម។
    8 min
  • អ្នកស្រាវជ្រាវ៖ខ្មែរមិនទាន់ចូលស៊ុបនឹងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម
    នៅ​កម្ពុជា​ការ​អបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន-​វៀតណាម​ ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ពលរដ្ឋ​ភាគ​ច្រើន​មិន​ថា​ តារា​ មនុស្ស​ធម្មតា​ ឬ​មន្ត្រី​រាជការ​មួយ​ចំនួន​ទេ ​ ដែល​សកម្មភាព​ទាំង​អស់​នោះ​ស្ដែង​តាម​រយៈ​ការ​រៀប​សំណែន​សែន​ព្រេន​ដែល​គេ​ជឿ​ថា​ រក​ស៊ី​ធូរធា​ដូច​ជន​ជាតិ​ចិន។​ ប៉ុន្តែ​យ៉ាង​ណា​មិញ​លោក​បណ្ឌិត​ ជិន សុជាតិ​ ជា​ប្រធាន​នាយក​ដ្ឋាន​សិក្សា​និង​ស្រាវជ្រាវ​វប្បធម៌​និង​ភាសាចិន​ថ្លែង​ថា ​ពលរដ្ឋ​ខ្មែរ​មិន​ទាន់​ចូល​ស៊ុប​ទាំង​ស្រុង​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម​ឡើយ​ទេ។​
    8 min
  • អាជីវករ៖ការបញ្ជាទិញក្នុងឱកាសចូលឆ្នាំចិន-វៀតណាមបន្តធ្លាក់ចុះ
    ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន-វៀត​ណាម​ឬ​ជន​ជាតិ​និង​ជន​វៀត​ណាម​តែ​ម្ដង​ កំពុង​រៀប​ចំ​ពិធី​បុណ្យ​ចូលឆ្នាំ​យ៉ាង​សប្បាយ​រីករាយ​ទៅ​តាម​ទម្លាប់​របស់​ពួកគេ។​ ចំណែក​អាជីវករ​នៅ​តាម​ផ្សារ​មួយ​ចំនួន​កត់​សម្គាល់​ថា ​ពលរដ្ឋ​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិន-វៀតណាម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កម្រិត​សំណែន​ពី​ហូរ​ហៀរ​មក​នៅ​កម្រិត​មួយ​សម​ល្មម។​ អំនះអំណាង​របស់​ក្រុម​អាជីវករ​ យោង​ទៅ​តាម​ការ​បញ្ជា​ទិញ​ជាក់​ស្ដែង​មាន​ធ្លាក់​ចុះ។​ នេះ​អាច​ដោយ​សារ​តែ​ចំណូល​ប្រចាំ​មាន​ការ​ធ្លាក់​ចុះ​ដែល​បណ្ដាល​មក​ពី​កត្តា​អតិផរណា ​ឬ​ម្យ៉ាង​ទៀត​អាច​បណ្ដាល​មក​ពី​កំណើន​អ្នក​លក់​តាម​រដូវ​ការ​។​
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners