បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • រាជ ចំប៉ារ័ត្ន៖ «ការធ្វើតាមគេ នាំឱ្យ​បាត់​ភាពច្នៃប្រឌិតរបស់ខ្លួនឯង»
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូ​ម​នាំលោកអ្នក​នាងឱ្យ​បានស្គាល់ពី អ្នក​នាង រាជ ចំប៉ារ័ត្ន អ្នក​បង្កើតមាតិកាពីការញុំាអាហារ លើ​បណ្តាញសង្គម ឬ ហៅថា Digital Food Content Creator។ ទោះបីជាទើប​បង្កើតបានប្រមាណ ៤ឆ្នាំមែន តែ​ទំព័រហ្វេសប៊ុក របស់អ្នក​នាង ចំប៉ារ័ត្ន បាន​ទទួលការ​គាំទ្រជាខ្លាំងពីមហាជន​។ តាមអ្នក​នាងចំប៉ារ័ត្ន ដើម្បីទទួល​បានភាព​​ជោគជ័យ​លើ​បណ្តាញ​ឌីជីថល គឺត្រូវតែព្យាយាម​ស្គាល់​ពីចំណុច​ខ្លាំងរបស់​ខ្លួន​ឯង ហើយ​រិះរកគំនិតច្នៃប្រឌិតបន្ថែម។ អ្នក​នាង ចំប៉ារ័ត្ន លើកទឹកចិត្ត​ កុំឱ្យ​មានការ​ព្យាយាម​ចម្លងធ្វើតាមតែគ្នា ដែលនាំឱ្យ​បាត់បង់​ភាពច្នៃប្រឌិតផ្ទាល់ខ្លួន។
    20 min
  • ណាវី៖ «ខ្ញុំ​ត្រូវ​ស៊ីឈ្នួល​ដាំដំឡូងឱ្យគេ សន្សំលុយ​ទុក ដើម្បីជួលផ្ទះ ពេលឡើងទៅ​រៀននៅទីរួមខេត្ត»
    កត្តាភូមិសាស្ត្រ ចម្ងាយឆ្ងាយ​ពី​សាលានិងផ្ទះ ក៏ដូចជា​កត្តាទំនៀមទម្លាប់ចាស់ៗដែល​​ស្រ្តីភេទ​នៅ​​ឆ្ងាយពីផ្ទះមិនបាន​ គឺជាសម្ពាធនៃ​ការអប់រំរបស់​សិស្សស្រី​។ ការបោះបង់ចោលការសិក្សាកម្រិតមូលដ្ឋាន នៅ​តំបន់ដាច់ស្រយ៉ាលតាម​ទីជនបទ នៅតែបន្តមានច្រើននៅឡើយ ជាក់ស្តែង នៅក្នុងស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ណាវី បច្ចុប្បន្នរៀនថ្នាក់ទី​៩ ​ឧបសគ្គធំរបស់នាងនៅពេលនេះគឺ​កត្តាជីវភាព ព្រោះនាង​ត្រូវចំណាយច្រើន ត្រូវជួលបន្ទប់ស្នាក់ ទើបអាចបន្ត​រៀនវិទ្យាល័យ ដែលមានតែនៅទីរួមខេត្តប៉ុណ្ណោះ​។ ក្មេងស្រីជំទង់ម្នាក់នេះ កំពុងឈ្លៀតពេលទំនេរពីរៀនទៅ​ដើរស៊ីឈ្នួលគេ  ដើម្បី​សន្សំប្រាក់ខ្លះទុក​ជាមុន​។
    8 min
  • ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅបណ្ដោយ​ស្ទឹងព្រែក​ថី​កំពុង​ប្រឈម​នឹង​វិបត្តិ​គ្មាន​ជម្រក
    ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត១០០ខ្នង​នៅបណ្ដោយ​ស្ទឹងព្រែក​ថី ​ស្ថិត​ក្នុង​ភូមិព្រែកថី​ សង្កាត់​រកា​ខ្ពស់ ​ក្រុងតាខ្មៅ ​ខេត្តកណ្ដាល ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ចុះរុះរើ ​វាយកម្ទេច​ ទាញទម្លាក់​ យ៉ាង​បន្ទាន់​ នៅយប់​ថ្ងៃទី១៧ខែមករា​ ក្រោយផ្ទះ​មួយ​ចំនួន​បាន​ស្រុតចុះ​ដោយសារ​ស្ថានភាព​ជំនន់​ខុសរដូវ​។ ​ស្ថានភាព​ទឹកស្ទឹងព្រែកថី​នៅថ្ងៃទី១៨មករា​នេះ ​ហូរ​គួច​ត្របាញ់ ​ដែលហូរ​ធ្លាក់​ពីកំពង់ស្ពឺ​និង​ទំបន់​សណ្តរ​ព្រែកត្នោត​។​ ពលរដ្ឋ​មួយ​ចំនួន​បាន​ថ្លែង​ទាំង​អួលដើមក​ថា ​ការរុះរើវាយ​កម្ទេច​ក្រោមហេតុ​ផល​ធម្មជាតិ​ជារឿង​មួយ​ តែផ្ទះភាគ​ច្រើន​មិនគួរ​ត្រូវ​បាន​វាយកម្ទេច​ទេ​ព្រោះនៅ​មានសភាពមាំទាំ។ ​ប៉ុន្តែ​យ៉ាងណា​ពលរដ្ឋ​ចង់​បាន​ដំណោះស្រាយ​និង​សំណង់​សមរម្យ​ និង​អះអាងថា​ បើគ្មាន​ដំណោះស្រាយ​ទេ​ ពួកគាត់​នឹង​ប្រឈម​វិបត្តិ​គ្មានជម្រក​ និង​គ្មាន​អង្ករ​ច្រកឆ្នាំង។​
    9 min
  • លោក ហំ ភា៖ បើមានមុខរបរផ្សេង ខ្ញុំមិនប្រកបរបរវិជ្ជាជីវៈជាមេធាវីឡើយ
    ក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សេង បារាំង សូមបង្ហាញពីប្រវត្តិរបស់លោក ហំ ភា មេធាវីមួយរូបនៅកម្ពុជា ហើយបច្ចុប្បន្នលោកមានការិយាល័យមេធាវីដែលមានឈ្មោះថាការិយាល័យមេធាវីគ្លរី។ លោក ហំ ភា បានបញ្ជាក់ថា ការប្រកបវិជ្ជាជីវៈមេធាវីនៅកម្ពុជា លោកមានឧបសគ្គខ្លះៗ ពោលឧបសគ្គទី១ គឺខ្លួនឯង និងទី២ គឺបញ្ហាអំពើពុករលួយ​។ បើតាមលោក ហំ ភា បើមានមុខរបរផ្សេង លោកមិនប្រកបវិជ្ជាជីវៈជាមេធាវីឡើយ។
    13 min
  • ស្រ្តី​មេម៉ាយ​ពិការ​ភ្នែក​ទាំង​សង​ខាង​ប្រឹងចាក់​កាបូប​លក់​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង​និងកូនៗ
    អ្នកស្រី ​ប្រឹម ស្រីអូន​ ជាស្រ្តី​មេម៉ាយ​ពិការ​ភ្នែក​ទាំង​សងខាង​មាន​កូន​ស្រី​ចំនួន២នាក់ ​ស្នាក់នៅ​បន្ទប់​ជួលផ្សារ​បឹងស្រឡាងថ្មី​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។ ​ក្រោយពី​ធ្លាក់ខ្លួន​ពិការភ្នែក​ទាំងសងខាង​ អ្នកស្រីប្រឹម ស្រីអូន​ បាន​ចាប់​អាជីព​ជាអ្នក​ចាក់កាបូប ​កន្សែង ​និង​មួក​ដែលធ្វើពីអំបោះ​ដើម្បី​លក់​ចិញ្ចឹម​ជីវិត​ខ្លួនឯង​និងកូន​ស្រី​ចំនួន​២នាក់។​ អ្នកស្រី​បាន​លើក​ទឹកចិត្ត​ដល់​ជនពិការ​ដទៃ​ទៀត​កុំផ្ដេកផ្ដួល​ដោយសារ​ខ្លួន​​ពិការ​ ត្រូវ​ប្រឹងប្រែង​ខ្លួនឯង។ ​​ក្នុងនាមយើង​ជាជនពិការ​ គ្មានអ្វី​ជួយ​ក្រៅពីយើង​ជួយ​ខ្លួនឯងទេ។​
    10 min
  • យុវជនការពារបរិស្ថាន៖ ការហាមស្តង់លក់ដូងផ្សព្វផ្សាយពីកោះកុងក្រៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគំរូមិនល្អដល់យុវជន
    នៅ​ក្នុង​កម្ម​វិធី​សប្បុរសធម៌​លើក​ទី១២​ ដែល​ប្រារព្វ​ឡើង​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ​ស្តង់​របស់​ក្រុម​និសិត្ស​និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ដែល​មាន​ឈ្មោះ​ថា​ ស្តង់​លក់​ទឹក​ដូង​ខ្មែរ​ថែ​កោះកុងក្រៅ​ ត្រូវ​បាន​ក្រុម​ការងារ​រៀប​ចំ​កម្ម​វិធី​ និង​សាកលវិទ្យាធិការ​បញ្ឈប់​សកម្មភាព​លក់​ត្រឹម​ថ្ងៃទី១​ ក្រោយ​ស្តង់​មួយ​​នេះ​បាន​ផ្សព្វផ្សាយ​អំពី​តំបន់​កោះកុងក្រៅ។​ ក្រោយ​ខាង​អ្នក​រៀបចំ​កម្មវិធី​បញ្ឈប់​ការ​លក់​ ក្រុម​យុវជន​ការពារ​បរិស្ថាន​យល់​ថា ​នេះ​ជា​គំរូ​មិន​ល្អ​ដល់​យុវជន។​ ហើយ​ការ​ហាម​ឃាត់​ស្តង់​ដែល​ផ្សព្វផ្សាយ​អំពី​តំបន់​កោះកុង​ក្រៅ​នេះ​ទៀត​សោធ​ក៏​សរ​បញ្ជាក់​ថា ​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ស្រឡាញ់​ធនធាន​ធម្មជាតិ​ និង​មិន​មែន​ជា​ ​ថ្នាល​បណ្តុះ​គំនិត​ដល់​យុវជន​ឡើយ។​
    8 min
  • អ្នកឧកញ៉ាគួច ម៉េងលីនឹងលក់ភាគហ៊ុនលើទីផ្សារមូលបត្រដើម្បីជំរុញការវិនិយោគលើវិស័យអប់រំបន្ថែម
    អ្នក​ឧកញ៉ាគួច ​ម៉េងលី ​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច​ អេឌ្យូខេសិន ​(MJQE)​ នឹងប្រកាស​លក់​ភាគហ៊ុន​ក្រុមហ៊ុន​នៅ​លើ​ទីផ្សារ​មូលបត្រ​កម្ពុជា​ឆាប់ៗ​នេះ ​ដើម្បី​ជំរុញ​ការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា។​ បើ​តាម​អ្នក​ឧកញ៉ា​គួច ម៉េងលី​ នេះ​ជា​ឱកាស​សម្រាប់​ប្រជាពល​រដ្ឋ ​និង​ដៃ​គូ​វិនិយោគ​ ក្នុង​ការ​ចូល​រួម​ទិញ​ភាគហ៊ុន​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ជា​មួយ​ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូ​ខេ​សិន​។​
    9 min
  • លោក ​កែវ វ៉ាន្នី៖ ​ដោយសារ​តែ​ចំណេះដឹង​ ទើប​ខ្ញុំមាន​ថ្ងៃនេះ
    ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ សេង​ បារាំង​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក កែវ វ៉ាន្នី​ ធ្លាប់​ជាអតីត​មេ​ធាវីមួយ​រូបនៅ​កម្ពុជា ​ហើយ​បច្ចុប្បន្ន​លោក​បាន​ក្លាយ​ជាចៅក្រម​ រង​ចាំតែ​ការតែងតាំង​ជាផ្លូវ​ការ​ប៉ុណ្ណោះ​។​ លោក កែវ វ៉ាន្នី​ បាន​លើក​ពីការ​តស៊ូ ​និង​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ មុន​នឹង​លោក​ឈាន​មក​ដល់ថ្ងៃនេះ។​  បើតាម​លោក ​កែវ វ៉ាន្នី​ ដោយ​សារ​តែចំណេះដឹង​ បាន​មក​ពីការ​ខិតខំរៀន​សូត្រ ​ទើប​លោក​មាន​ថ្ងៃនេះ។​
    13 min
  • លោក ទុំ វីរ៉ា៖ ខ្ញុំចង់​បង្កើតសហគ្រាសសង្គមដើម្បីជួយ​មនុស្សចាស់
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ ថ្ងៃនេះ ​អ៊ឹង ​ប៊ុនថន​ សូម​ណែនាំ​ឲ្យ​ស្គាល់ ​លោក ទុំ ​វីរ៉ា ​នាយក​ប្រតិ​បត្តិ​អង្គការ​មនុស្ស​ចាស់​កម្ពុជា​។​ ដោយ​សារ​តែ​សាំ​ភ្នែក​នឹង​ស្ថាន​ភាព​មនុស្ស​ចាស់​ដែល​​ក្រ​ខ្សត់​សុំ​ទាន​នៅ​ជុំវិញ​ផ្សារ​ បាន​ជំរុញ​ទឹក​ចិត្ត​ លោក​  វីរ៉ា ​ត្រូវ​តែ​ធ្វើ​កិច្ច​ការ​ងារ​សង្គម​មួយ​ដែល​អាច​ជួយ​ដល់​មនុស្ស​ចាស់​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។​ បច្ចុប្បន្ន​លោក​កំពុង​បង្កើត​គម្រោង​មួយ​ជួយ​រក​ទី​ផ្សារ​កសិផល​របស់​មនុស្ស​ចាស់​ដែល​ផលិត​បាន​។​
    10 min
  • លោក​ ហួ ហាន៖​ របរ​ជួសជុល​រថយន្ត​ចល័ត​អាច​រក​ចំណូល​បាន​២ពាន់​ដុល្លារ​ក្នុង​មួយ​ខែ
    លោក ហួ ហាន​ ជាជាង​ជួសជុល​រថយន្ត​ចល័ត​នៅរាជធានីភ្នំពេញ។​ លោក​បាន​ប្រកបរបរ​ នេះប្រមាណជាង​ ៣០ឆ្នាំ​មក​ហើយ។​ លោកថា​ក្នុង​មួយ​ខែ​លោក​អាច​រក​ចំណូល​បាន​ជាង ១ពាន់​ដុល្លារ​ ទៅ ២ពាន់ដុល្លារ​ ពីរបរ​មួយនេះ។ ​ប៉ុន្តែលោក ​ហួ ហាន ​មាន​គម្រោង​ទៅបើកយាន្តដ្ឋាន​ជួសជុល​រថយន្ត​នៅនឹងកន្លែង​វិញ​ម្ដង​អំឡុង​១០ឆ្នាំ​ខាងមុខទៀត។​
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners