បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អតិផរណា៖អ្នកលក់ដូរមួយកន្ទេល មួយកញ្ជើ មួយកញ្ច្រែង ស្នើឲ្យរដ្ឋផ្អាកយកថ្លៃភាស៊ីបណ្ដោះអាសន្ន
    អ្នកលក់ដូរតិចតួចដែលបំលាស់ទីមួយទៅមួយឬទូលលក់មួយកញ្ជើ មួយកញ្ច្រែងជាដើម ស្នើឲ្យអាជ្ញាធរផ្អាកយកថ្លៃភាស៊ីប្រចាំថ្ងៃ ព្រោះបញ្ហាអតិផរណាបានប៉ះទង្គិចចំណូលប្រចាំថ្ងៃរួចទៅហើយ។ បុរសចំណាស់ម្នាក់ដែលអង្គុយងោកលើខឿនសួនច្បាប់មួយកន្លែងក្នុងរាជធានីភ្នំពេញនិយាយថា ក្នុងមួយយប់គាត់ត្រូវបង់ថ្លៃភាស៊ី៤ពាន់រៀលដើម្បីបានអង្គុយលក់ឲ្យស្រួលចិត្ត ខណៈអ្នកលក់ក្បែរគាត់បន្ទរថា ក្រៅពីចំណាយលើថ្លៃភាស៊ី ត្រូវប្រឈមការបណ្ដេញក្រោមហេតុផលរក្សាសណ្ដាប់ធ្នាប់​ និងរបៀបរៀបរយ។
    8 min
  • ក្រុមកូដករ៖ គ្មានឡើយពាក្យថា រួញរាដើម្បីតវ៉ាទាមទារឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ
    ក្រុមកូដករប្រមាណ៣០នាក់បានប្រមូលផ្តុំគ្នានៅចំខាងមុខសាលាឧទ្ធរណ៍ ដើម្បីជាសញ្ញាគាំទ្រដល់មេដឹកនាំសហជីពរបស់ខ្លួន គឺកញ្ញា ឈឹម ស៊ីថរដែលកំពុងចូលស្តាប់សវនការ។ ក្នុងអំឡុងអង្គុយរង់ចាំពីខាងក្រៅរបងសាលាឧទ្ធរណ៍ កូដករមួយចំនួនបានបញ្ជាក់ជំហររបស់ខ្លួនថា នឹងតស៊ូទាមទារសិទ្ធិសេរីភាពការងារ និងសិទ្ធិសេរីភាពសហជីព ហើយនឹងទាមទារឱ្យតុលាការដោះលែងថ្នាក់ដឹកនាំរបស់ខ្លួនចេញឱ្យនៅក្រៅឃុំដោយឥតលក្ខខណ្ឌ។ បន្ថែមពីនេះ ក្រុមកូដករអះអាងថា ពួកគេមិនរួញរាឡើយ ដើម្បីជំរុញឱ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលរងភាពអយុត្តិធម៌ក្រោមប្រព័ន្ធតុលាការមិនឯករាជ្យ និងមិនអព្យាក្រឹត្យ។
    8 min
  • លោក ​រស់​ សុដ្ឋា​៖​ដោយ​សារ​អត់​អាហារ​ ម្តាយ​ខ្ញុំ​យក​ស្នែង​គោ​ទៅ​ដុត​ឲ្យ​កូនៗ​ហូប​​ក្នុង​របប​ខ្មែរ​ក្រហម
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅ​ពេល​នេះ​ អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក​ រស់​សុដ្ឋា ​នាយក​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធ​ភាព​ការ​ពារ​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​CHRAC​។​ លោក​បាន​ឆ្លង​កាត់​ជីវិត​សម័យ​ខ្មែរ​ក្រហម​ដោយ​ទទួល​ទាន​ស្នែង​គោ​ដុត​ ជំនួស​អាហារ​។​ បច្ចុប្បន្ន ​ក្រៅ​ពី​ការ​ងារ​សង្គម​ស៊ីវិល​ លោក​ក៏​ជា​អ្នក​ឯក​ទេស​ខាង​ចំណី​«អាហារ​ស្រស់»​ និង​ជា​អ្នក​ព្យា​បាល​ជំងឺ​ដោយ​រុក្ខជាតិ​ ដោយ​បន្ថែម​ទាំង​មាន​អាជីវកម្ម​​ផ្ទាល់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​«ជី ជីវិត»​ផង​ដែរ​។​
    13 min
  • បុរស​ពោះម៉ាយ​រស់​នៅ​ក្រោម​ស្ពាន​ក្រុង​តាខ្មៅ​អំពាវនាវ​រក​ជំនួយ​សម្រាប់​កូនៗ​សិក្សា
    លោក ប្រាក់ ចាន់សុភ័គ្រ ​ជាបុរស​ពោះម៉ាយ​មាន​ជំងឺ​ប្រចាំកាយ ​សព្វថ្ងៃ​លោក​និង​កូន​ប្រុស​តូចៗ​ចំនួន៤នាក់​ រស់​នៅក្រោម​ស្ពាន​មាត់​ស្ទឹង​ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល។​ លោក​ ប្រាក់ ចាន់សុភ័គ្រ ​បាន​បញ្ជាក់​ថា​ ដោយសារ​គ្មាន​លទ្ធភាព​ លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​រស់នៅ​ក្រោម​ស្ពាន​នេះ​ឡើយ​ ប៉ុន្តែ​លោក​មានការ​ព្រួយ​បារម្ភ​ពីអនាគត​កូនៗ​ ដោយ​ខ្លាច​ពួក​គេមិន​បាន​សិក្សា​រៀន​សូត្រ​ និង​បាន​អំពាវ​ឲ្យអង្គការ​ និងសប្បុរសជន​ជួយ​ឧបត្ថម្ភ​ដល់​កូនៗ ​ដើម្បី​ឲ្យពួកគេ​បាន​សិក្សា​រៀន​សូត្រ​ផង​ដែរ។​
    9 min
  • អ្នកស្រី ហែម ស៊ីណាត មានស្នាដៃបង្រៀនសិស្សយូរឆ្នាំគួរបញ្ចូលជាគ្រូបង្រៀនដោយស្វ័យប្រវត្តិ
    គ្រប់​គ្នា​កំពុង​អបអរ​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប​ជា​ពិសេស​បេក្ខជន​និន្ទេស(A)​ តែ​គេ​ដូច​ជា​ភ្លេច​លើក​ទឹក​ចិត្ត​អ្នកស្រី ​ហែម ស៊ីណាត​ បេក្ខជន​វ័យ​៥៦ឆ្នាំ​ដែល​ធ្លាក់​ការ​ប្រឡង​លើក​នេះ។​ អ្នកស្រី​ ហែម ស៊ីណាត ​ប្រាប់​ថា ​មិន​បោះចោល​ក្ដី​ស្រមៃ​ត្រឹម​នេះ​ឡើយ​ ពោល​គឺ​បន្ត​ប្រឡង​ទៀត​នៅ​ឆ្នាំ២០២៣​ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ក្លាយ​ជា​បង្រៀន​ក្នុង​ក្រប​ខណ្ឌ​ ខណៈ​បច្ចុប្បន្ន​ជា​បង្រៀន​ផ្នែក​អក្ខរកម្ម​នៅ​ឆ្នាំ២០១០។​ ប៉ុន្តែ​យ៉ាង​ណា​អ្នក​ស្រី​បាន​បង្ហាញ​អារម្មណ៍​មួយ​ថា ​ប្រសិន​បើ​ទទួល​ការ​អនុគ្រោះ​ពី​ក្រសួង​អប់រំ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ក្របខណ្ឌ​គ្រូ​បង្រៀន​តែ​ម្ដង​ក៏​ល្អ ​ព្រោះ​កន្លង​មក​អ្នកស្រី​បាន​លះបង់​ពេល​វេលា​ដើម្បី​វិស័យ​អប់រំ​ដោយ​ស្ងាត់​ស្ងៀម​ តាម​រយៈ​ការ​ប្រមូល​កម្លាំង​ក្នុង​ភូមិ​កសាង​សាលា​សហគមន៍។​
    7 min
  • ក្រោយជាប់បាក់ឌុប ពេជ្រ ថៃ និង ចាន់ សុបញ្ញា នឹងបន្តថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់
    លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ដែល​ទើប​ចេញ​ផ្សាយ​ពីរ​ថ្ងៃ​មុន​បង្ហាញ​ថា​ ពេជ្រ ថៃ​ ម្ចាស់​ពាន​រង្វាន់​The Voce Kids Cambodia​ និង​ ចាន់ សុបញ្ញា ​ម្ចាស់​ពាន​ X Factor Cambodia ​ទទួល​បាន​និទ្ទេស​(C)​ដូច​គ្នា។​  ពួក​គេ​ក៏​ទទួល​បាន​ការ​សាទរ​ពី​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រហូត​ទទួល​បាន​លទ្ធផល។​  មិន​ត្រឹមតែ​ទទួល​បាន​និទ្ទេស​ដូច​គ្នា​ប៉ុណ្ណោះ​ទេ ​ពេជ្រ ថៃ​ និង​ ចាញ់ សុបញ្ញា ​មាន​គោល​បំណង​រួម​គ្នា​ដូច​ដែរ​ គឺ​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​សកលវិទ្យាល័យ។​
    7 min
  • លោក Casey Barnett៖ «ខំ​​បំពេញតម្រូវការ ហើយ​ជួយ​គេប្រកប​ដោយ​ប្រសិទ្ធិភាព និងភាព​ស្មោះត្រង់ ជាផ្លូវជោគជ័យ​មួយ»
    នៅក្នុង​នាទីជីវិតជោគជ័យ​របស់វិទ្យុយើង នៅពេលនេះ សួង សុខភារី សូម​នាំលោកអ្នកនាងឱ្យ​បាន​ដឹងពីដំណើរជីវិត​របស់លោក Casey Barnett នាយកវិទ្យាស្ថាន CamEd និង​ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច ព្រមទាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​សភាពាណិជ្ជកម្ម​អាមេរិក និង​ជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។ មក​ដល់កម្ពុជា ក្នុងឆ្នាំ ១៩៩៩ ដោយ​ផ្តើម​ចេញពីការ​បង្រៀនភាសាអង់គ្លេស និងរស់នៅក្នុងបន្ទប់​ជួលលើ​ទឹកនៅបឹងកក់ លោក Casey ដែលជាជនជាតិអាមេរិកាំងម្នាក់ បាន​ព្យាយាម​ស្វែងយល់ពីតម្រូវការទីផ្សារ​គណនេយ្យ​ និងហិរញ្ញវត្ថុនៅកម្ពុជា រហូត​លោក​អាច​បង្កើត​ក្រុមហ៊ុន CamEd និង​វិវត្តន៍ជាវិទ្យាស្ថាន​ CamEd ដែលមានការទទួលស្គាល់​ថាជាវិទ្យាស្ថានដែលមានជំនាញបំផុត​ក្នុងវិស័យ​ជំនួញ មក​ដល់​សព្វថ្ងៃ។ ទាំងនេះ ក៏ព្រោះតែលោក​ព្យាយាម​ស្តាប់ និងស្វែងយល់ពីតម្រូវការ ហើយ​ប្រឹងជួយ​អតិថិជន ប្រកបដោយ​ប្រសិទ្ធិភាព និងភាពស្មោះត្រង់។​
    11 min
  • សិស្សទី១២៖ ការជាប់បាក់ឌុបជាស្ពានចម្លងដ៏សំខាន់ទៅកាន់ថ្នាក់ឧត្តមសិក្សា
    លទ្ធផលប្រលងរបស់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២បានប្រកាសហើយសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលកាលពីសៀលថ្ងៃទី២២ ខែធ្នូនេះ។ ពីវិទ្យាល័យព្រះស៊ីសុវត្ថិ សិស្សានុសិស្ស និងអាណាព្យាបាលជាច្រើននាក់បានអង្គុយត្រៀមចាំស្តាប់លទ្ធផលប្រកាសនៅចំពីមុខទីចាត់ការជាមួយនឹងទឹកមុខញញឹមរីករាយ។ ​សិស្សដែលបានប្រលងជាប់មួយចំនួនលើកឡើងថា និទ្ទេសប្រលងបាក់ឌុប គឺជាស្ពានចម្លងដ៏សំខាន់មិនអាចខ្វះបានដើម្បីឈានដំណើរទៅកាន់ថ្នាក់ឧត្តមសិក្សា និងជាគ្រឹះមួយទៀតសម្រាប់អនាគត។ ហើយពួកគេបន្តលើកឡើងទៀតថា លទ្ធផលដែលសម្រេចបានក្នុងជំហានដំបូងនេះ ជាមោតនភាពដ៏មានន័យសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូ។
    7 min
  • មជ្ឈមណ្ឌល​សូត្រខ្មែរ៖​ ឆ្នាំ២០២២​ សូត្រខ្មែរ​មាន​ជីវិត​ឡើងវិញ!
    ក្រោយ​ពី​បើក​ដំណើរ​ការ​ជិត​៤ឆ្នាំ ​មជ្ឈមណ្ឌល​សូត្រខ្មែរ​បាន​ក្លាយជា​កន្លែង​បង្គោល​មួយ​សម្រាប់​ការ​ស្រាវជ្រាវ​ និង​បង្កាត់​ពូជ​ដង្កូវនាង​ ដែល​មាន​គុណភាព​សម្រាប់​ផលិត​សូត្រ​នៅ​ក្នុង​ស្រុក។​ ពូជដង្កូវ​នាង​ដែល​កន្លង​មក​អាច​ផលិត​សូត្រ​បាន​តែ៣០០ម៉ែត្រ ​តែ​បច្ចុប្បន្ន​អាច​បង្កើត​សរសៃ​សូត្រ​រហូត​ដល់ ​៥០០ម៉ែត្រ ​ខណៈអត្រា​នៃការ​ស្លាប់​ដង្កូវ​នាង​ក៏លែង​ជាក្តី​បារម្ភ​ដែរ។​ អ្នក​ផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល ​អះអាង​ដោយ​សោមនស្ស​ថា​ឆ្នាំ​២០២២ ​គឺជា​ពេល​ដែល​អាច​និយាយ​បាន​ថាសូត្រ​ខ្មែរ​មាន​ជីវិត​ឡើងវិញ។​
    9 min
  • មជ្ឈមណ្ឌល​សូត្រខ្មែរ៖​ ឆ្នាំ២០២២​ សូត្រខ្មែរ​មាន​ជីវិត​ឡើងវិញ!
    ក្រោយ​ពី​បើក​ដំណើរ​ការ​ជិត​៤ឆ្នាំ ​មជ្ឈមណ្ឌល​សូត្រខ្មែរ​បាន​ក្លាយជា​កន្លែង​បង្គោល​មួយ​សម្រាប់​ការ​ស្រាវជ្រាវ​ និង​បង្កាត់​ពូជ​ដង្កូវនាង​ ដែល​មាន​គុណភាព​សម្រាប់​ផលិត​សូត្រ​នៅ​ក្នុង​ស្រុក។​ ពូជដង្កូវ​នាង​ដែល​កន្លង​មក​អាច​ផលិត​សូត្រ​បាន​តែ៣០០ម៉ែត្រ ​តែ​បច្ចុប្បន្ន​អាច​បង្កើត​សរសៃ​សូត្រ​រហូត​ដល់ ​៥០០ម៉ែត្រ ​ខណៈអត្រា​នៃការ​ស្លាប់​ដង្កូវ​នាង​ក៏លែង​ជាក្តី​បារម្ភ​ដែរ។​ អ្នក​ផ្តួចផ្តើម​បង្កើត​មជ្ឈមណ្ឌល ​អះអាង​ដោយ​សោមនស្ស​ថា​ឆ្នាំ​២០២២ ​គឺជា​ពេល​ដែល​អាច​និយាយ​បាន​ថាសូត្រ​ខ្មែរ​មាន​ជីវិត​ឡើងវិញ។​
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners