បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក​ ស៊ឹម វិបុល៖​ ស្ថានភាព​សង្គម​ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរគោលដៅ
    នៅក្នុងនាទីជីវិតជោគជ័យនៅពេលនេះ អ៊ឹង ប៊ុនថន សូម​បង្ហាញពី​ប្រវត្តិ​តស៊ូ​រៀន​សូត្រ​របស់​លោក ស៊ឹម វិបុល ជាសាស្ត្រាចារ្យ និងអ្នក​ប្រឹក្សាយោបល់។ ជាកូនកសិករក្រី​ក្រ​នៅ​ខេត្តកំពង់​ស្ពឺ លោក​បាន​រៀនចប់​បរិញ្ញាបត្រចំនួន៣ជំនាញ និងអនុបណ្ឌិតច្បាប់មួយទៀត។ បោះ​បង់​ចោល​ គ្រូបង្រៀន​រដ្ឋ ដោយ​សារតែ​ចង់​ធ្វើ​ការងារ​ផ្នែក​សង្គម ចុង​ក្រោយ​លោក វិបុល វិល​ទៅ​រកអាជីពជា​សាស្ត្រាចារ្យ​វិញ បន្ទាប់ពីប្រឡូកក្នុងការងារអង្គការ​ក្រៅរដ្ឋាភិបាលជិត៣០​ឆ្នាំ។ តែ​បំណងរបស់គាត់គឺ​បង្កើត​មូលនិធិជួយក្មេង​ៗ​ដែលគ្មានលទ្ធភាព​ឲ្យ​បន្តការសិក្សា។
    13 min
  • «មណ្ឌល​មែកឈើ»ប្ដូរ​រូបរាង​ប្រែពី​ជម្រក​ចាស់​មក​ជាមែកថ្មី​តែត្រូវ​ការ​ថវិកា​មក​សង់បង្គ្រប់
    បង្កើត​នៅក្នុង​ឆ្នាំ១៩៩៤​«មណ្ឌលមែកឈើ»​ដែល​ជាកន្លែង​ទទួល​ចិញ្ចឹម​កុមារ​គ្មាន​ទីពឹង​ផ្ដើម​ផ្លាស់ប្ដូរ​រូប​រាង​ ដោយ​ប្រែពីផ្ទះ​ឈើចាស់​បុរាណ​មក​ជាផ្ទះឈើ​បែបថ្មី។ ​បច្ចុប្បន្ន​ទីនេះ​ទទួល​មើល​ថែទាំ​កុមារ​ទាំងពីរ​ភេទ​ជិត១៣០នាក់​ ហើយ​ផ្ដល់​អាហារ​បីពេល​ក្នុងមួយថ្ងៃ​ កន្លែង​ស្នាក់​នៅសមរម្យ​ និង​ផ្ដល់​ការអប់រំ​ភាសាខ្មែរ​និងអង់គ្លេស។ ​មណ្ឌល​រស់បាន​ដោយ​មានការ​ទំនុក​បំរុង​ពីសប្បុរសជន​ក្រៅ​និង​ក្នុង​ប្រទេស។​ នៅ​ចំពោះមុខ​តម្រូវ​ការ​បន្ទាន់​អ្នក​គ្រប់គ្រង​មណ្ឌល​ត្រូវ​ការ​ថវិកា​បង្គ្រប់​យក​មក​សាងសង់​ជម្រកថ្មី​សម្រាប់​កុមារ​ទាំងពីរ​ភេទ ខណៈ​កន្លែង​ស្នាក់ចាស់​ប្រឈម​នឹង​សភាពចាស់​ទ្រុឌទ្រោម។​
    9 min
  • គ្រូបង្ហាត់សៀកលោក វង្ស វណ្ណៈ ប្រាថ្នាចង់ឃើញអនាគតអ្នកបន្តវេន
    ការ​សម្ដែង​សៀក​ជាតិ​បាន​ត្រឡប់​មក​ជា​ថ្មី​ ក្រោយ​រោង​សម្ដែង​បាន​គ្រប​ទុក​ចោល​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ដោយ​សារ​វិបត្តិ​កូវីដ១៩។​ នៅ​អាទិត្យ​ទី១៨​ខែធ្នូ​នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​សម្ដែង​បន្ទាប់​ពី​ការ​សម្ដែង​បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃទី១៦​ធ្នូ​មក។​ អ្នក​រៀបចំ​កម្មវិធី​បាន​វាយ​តម្លៃ​ថា ​ពីរ​ថ្ងៃ​មក​នេះ​អ្នក​ទស្សនា​អញ្ជើញ​មក​មើល​ការ​សម្ដែង​សៀក​ប្រមាណ​៣០ភាគ​រយ​ទេ។​ ចំនួន​នេះ​គេ​គណនា​តាម​ចំនួន​កៅអី​ក្នុង​រោង​សៀក​សរុប​ប្រមាណ​ជា​១ពាន់​កន្លែង​ តែ​អ្នក​អង្គុយ​មើល​ជាក់ស្ដែង​ក្នុង​មួយ​ថ្ងៃ​ជាង១០០នាក់​ទេ។​ លោក​ វង្ស វណ្ណៈ ​គ្រូ​បង្ហាត់​សៀក​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​បាន​បង្ហាញ​វត្តមាន​មុន​ការ​សម្ដែង​មក​ដល់​ថា ​ចំនួន​អ្នក​ទស្សនា​ជា​កម្លាំង​ចិត្ត​ជំរុញ​សម្ដែង​ ហើយ​ទោះ​ជា​អ្នក​ទស្សនា​នៅ​មាន​កម្រិត​តែ​គេ​បន្ត​ឆ្ពោះ​ទៅ​មុខ។​៩ឆ្នាំ​នៅ​ក្នុង​ទម្រង់​សិល្បៈ​ជើង​មិន​ជាប់​ដី​ឬ​ហៅ​ថា(សៀក)​ លោក​ វង្ស វណ្ណៈ ​ប្រាថ្នា​ចង់​ឃើញ​អនាគត​អ្នក​បន្ត​វេន។​
    8 min
  • ឆាយ បូរ៉ា៖ផលិតករត្រូវប្រុងប្រយ័ត្នព្រោះមនុស្សមើលមកយើងក្នុងផ្លូវពីរដោយគោរពនិងស្អប់ខ្ពើម
    កម្ពុជា​កំពុង​រៀបចំ​មហាស្រព​ជាតិ​ភាពយន្ត​ខ្លី​លើក​ទី៣​ចាប់​ពី​ថ្ងៃ​ទី១៦-២០​ខែធ្នូ​ឆ្នាំ២០២២​ ក្រោម​ប្រធា​នបទ«ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហ៊ាន​ឆ្ពោះ​ទៅ​ភាពយន្ត​ខ្នាតវែង»។​  ក្នុង​នោះ​កម្មវិធី​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រយៈ​ពេល​៤ថ្ងៃ​នេះ​ដូច​ជាៈ​  ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ខ្លី ​សិក្ខា​ដោយ​មាន​ការ​ចូល​រួម​ពី​ផលិតករ​ល្បីៗ​នៅ​កម្ពុជា​ និង​ការ​ប្រកាស​ពានរង្វាន់​សម្រាប់​បេក្ខជន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ភាពយន្ត​ខ្លី។​  លោក​ ឆាយ បូរ៉ា​ ជា​ផលិតករ​ភាពយន្ត​ និង​ជា​គណៈ​មេប្រយោគ​ផ្ដល់​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ភាពយន្ត​ខ្លី​បាន​បង្ហាញ​ខ្លួន​ នៅ​ថ្ងៃ​បើក​មហាស្រព​ជាតិ​ភាពយន្ត​ខ្លី​នៅ​ល្ងាច​ថ្ងៃទី១៦​ខែធ្នូ​ម្សិល​មិញ។​  លោក​បាន​ផ្ដល់​កិច្ច​សម្ភាស​ដល់​អ្នកកាសែត​មុន​ឈានជើង​ចូល​សាល​ភាពយន្ត​នៃ​សាល​សន្និសីទ​ចតុមុខ​អំពី​គុណ​តម្លៃ​ភាពយន្ត​ខ្មែរ​ដែល​ បង្ហាញ​ពី​គុណធម៌​អ្នក​ដឹក​នាំ​រឿង។​  អ្នក​ដឹកនាំ​រឿង​បើ​តាម​ លោក​ឆាយ បូរ៉ា ​ត្រូវ​តោង​ប្រុងប្រយ័ត្ន​ព្រោះ​ថា ​ អ្នក​ទស្សនា​មើល​មក​យើង​ក្នុង​រូបភាព​ពីរ​ មើល​ដោយ​ក្ដី​គោរព​ និង​មើល​ដោយ​ភាព​ស្អប់ខ្ពើម។​
    9 min
  • អ្នកលក់ត្រីឆ្អើរ ព្រួយបារម្ភខ្លាចបាត់បង់មុខរបរទៅថ្ងៃខាងមុខ ក្រោយទិន្នផលត្រីធ្លាក់ចុះ
    ពលរដ្ឋរស់នៅក្នុងភូមិព្រែកក្មេង នៃស្រុកល្វា​ឯម ខេត្តកណ្តាលបានបង្ហាញក្តីកង្វល់ខ្លាំងចំពោះមុខរបរឆ្អើរត្រីលក់ បន្ទាប់ពីទិន្នផលត្រីបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ខណៈតម្លៃដែលពួកគេទទួលបានពីឈ្មួញក៏នៅមានកម្រិត បើធៀបនឹងកម្លាំងដែលចំណាយ ពោលគឺមិនសមាមាត្រគ្នាឡើយ។ បើតាម អ្នកភូមិព្រែកក្មេង ប្រសិនបើទិន្នផលត្រីបន្តថយចុះហើយក្សត់បែបនេះបន្តទៀត ចង់មិនចង់ មុខរបរធ្វើត្រីឆ្អើរលក់ប្រចាំភូមិព្រែកក្មេងនឹងអាចបាត់ឈ្មោះជាក់ជាមិនខាន។
    8 min
  • រឿង​វាយ​កុដិ​បុរាណ​នៅវត្ត​ឧណ្ណាលោម៖​ ព្រះសង្ឃ​និង​ពលរដ្ឋ​បាន​ត្រឹម​សោកស្ដាយ ​តែមិន​ហ៊ាន​និយាយ​និងតវ៉ា
    កុដិបុរាណ​ចំនួន​៣​ដែល​កសាង​នាកំឡុងឆ្នាំ១៩៣០​នៅ​ក្នុង​បរិវេណវត្ត​ឧណ្ណាលោម​ត្រូវ​បាន​វាយ​ចោល​ ដើម្បី​កសាង​ចេតិយ​ជំនួសវិញ។​ ក្រោយ​ករណី​នេះកើត​ឡើង​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈបាន​ចេញ​លិខិត​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​សម្បតិ្ត​បេតិកភណ្ឌជាតិ​ ដែល​បាន​ចុះទៅ​ក្នុង​បញ្ជី​របស់​មន្ទីរ​វប្បធម៌​កាល​ពីឆ្នាំ២០១៧។​ ចំណែក​ព្រះសង្ឃ ​និង​ប្រជាពល​រដ្ឋ​ដែល​គង់​និង​រស់​នៅរក​ស៊ី​ក្បែរ​បរិវេណ​វត្ត​ឧណ្ណាលោម​ បាន​ត្រឹម​តែ​សម្ដែង​ការ​សោកស្ដាយ​ តែ​មិន​ហ៊ាន​និយាយ​និង​តវ៉ា​ឡើយ​ ដោយ​សារ​ព្រួយ​បារម្ភ​ពីសុវត្ថិភាព​នៃ​ការ​រស់​នៅ ​និង​របររកស៊ី​នៅ​ទីនោះ។​
    9 min
  • លោក គួច ណារិទ្ធ៖ នាឡិកា​គឺ​ជា​ជីវិត​របស់​ខ្ញុំ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI ថ្ងៃ​នេះ ​អ៊ឹង​ ប៊ុនថន ​សូម​បង្ហាញ​ពី​ប្រវត្តិ​ លោក​ គួច ណារិទ្ធ​ ជាបិតា​ស្ថាបនិក​ហាង​នាឡិកា ​Rathana5555​។​ លោក​មាន​វាសនា​គេច​ផុត​ពី​ការ​សម្លាប់​ដោយ​ ​ខ្មែរ​ក្រហម​ជា​ច្រើន​ដង ​ដោយ​សារ​តែការ​ជួស​ជុល​នាឡិកា​នេះ​ឯង​ ខណៈ​ដែល​គាត់​មិន​មាន​ជំនាញ​នេះ​ទាល់​តែសោះ​ពី​មុន​មក​។​ មាន​អាយុ​ជាង​៧០​ឆ្នាំ ​លោក ​ណារិទ្ធ ​ចាត់​ទុក​នាឡិកា​ គឺ​ជា​ជីវិត​របស់​គាត់​ ហើយ​ចង់​ឃើញ​ប្រទេស​កម្ពុជា​អាច​ផលិត​នាឡិកា​បាន​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​ខាងមុខ​។
    12 min
  • ព្រះ​បរមរាជវាំង​បើក​ឲ្យភ្ញៀវទេសចរ​ចូល​ទស្សនា ​ក្រោម​ការរឹត​ត្បិត​ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩
    ព្រះបរមរាជវាំង​បាន​បើក​ឲ្យភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឡើងវិញ​ ចាប់ពី​ថ្ងៃទី១​ខែធ្នូ​មក​ម្លេះ ​ក្រោយផ្អាក​មួយ​​រយៈ​ដោយសារ​វិបត្តិជំងឺកូវីដ១៩។​ ប៉ុន្តែ​ការបើក​ឲ្យចូល​ទស្សនា​នេះ ​តម្រូវ​ឲ្យភ្ញៀវទេសចរ​ត្រូវអនុវត្ត​នូវ​វិធានការ​សុខាភិបាលមួយ​ចំនួន​ ដើម្បី​បង្ការ​ជំងឺកូវីដ១៩ ​ដូចជា​តម្រូវ​ឲ្យពាក់ម៉ាស់ ​និង​មាន​ការ​វាស់កម្ដៅ​ជាដើម​។ សម្រាប់​អ្នក​នាំភ្ញៀវទេសចរ​ ការ​តម្រូវ​ឲ្យអនុវត្ត​នូវវិធានការ​សុខាភិបាល​មួយ​ចំនួន​មក​លើភ្ញៀវទេសចរ​ គឺជារឿងល្អ ​មិនមែន​ជាឧបសគ្គ​សម្រាប់ភ្ញៀវទេសចរឡើយ។​
    8 min
  • ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩៖ ការចូលរួមទស្សនាមានច្រើន ប៉ុន្តែការជាវយកទៅអានគឺមានតិច
    ក្រោយ​ខក​ខាន​ដោយ​ជំងឺ​រាតត្បាត​កូវីដ ​កម្ម​វិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៩​ ត្រូវ​បាន​រៀបចំ​ឡើង​ជា​ថ្មី ​ដែល​មាន​រយៈពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ៩-១១ ខែ​ធ្នូ​ នៅ​បណ្ណាល័យ​ជាតិ ​រាជធានី​ភ្នំពេញ។​ មាន​ស្តង់​សៀវ​ភៅ​ជិត​ ២០០ស្តង់​ ដែល​មាន​ដាក់​បង្ហាញ​សៀវភៅ​ជា​​ច្រើន​ប្រភេទ​ សម្រាប់​មនុស្ស​គ្រប់វ័យ។​ ព្រឹត្តិការណ៍​លើក​កម្ពស់​ការ​អាន​សៀវភៅ​ប្រចាំ​ឆ្នាំ​លើក​​នេះ ​មាន​ការ​ចូល​រួម​ទស្សនា​ច្រើន​កុះករ​ជាង​ពេល​មុនៗ​​​​​ ក៏​ប៉ុន្តែ​ បើ​តាម​ការ​កត់​សម្គាល់​របស់​ម្ចាស់​ស្តង់​លក់​សៀវភៅ​ ការ​ជាវ​យក​ទៅ​អាន​ពី​សំណាក់​អ្នក​ចូល​រួម​នោះ​ គឺ​មាន​ការ​ធ្លាក់​ចុះ​ទៅ​វិញ។ ​
    7 min
  • ទិវាសិទ្ធិមនុស្សអន្តរជាតិ៖ ក្រុមយុវជនជិះកង់ជំរុញឲ្យមានការគោរពសិទ្ធិពេញលេញ
    ក្រុម​យុវជន​ប្រមាណ ​៣០នាក់​ បាន​ស្ម័គ្រចិត្ត​ជិះកង់​ពី​ខេត្ត​សៀមរាប​ មក​ទីលាន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី៧៤​ នា​ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២២​នេះ។ ​ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ជិះកង់​ប្រមាណ ​៣០០គីឡូ​ម៉ែត្រ​ និង​ចំណាយ​ពេល​៥ថ្ងៃ​ ក្រុម​យុវជន​ចង់​ឃើញ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន​ ខណៈ​ពួក​គេ​មើល​ឃើញ​ថា​កម្ពុជា​នៅ​តែ​បន្ត​មាន​ការ​រឹត​បន្តឹង​ ឬ​មិន​បាន​គោរព​សិទ្ធិ​ពេញ​លេញ។​
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners