បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក ពុយ គា៖ ការតស៊ូអត់ធ្មត់ និងមានភាសាអង់គ្លេសជាដើមទុនទើបខ្ញុំមានថ្ងៃនេះ
    ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ សេង បារាំង សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ​(ក.អ.ក.)​។ លោក ពុយ គា បានប្រឡូកក្នុងវិស័យសារព័ត៌មានគិតមកទល់ពេលនេះជិត៣០ឆ្នាំហើយ។ បើតាមលោក ពុយ គា មុនឈានមកដល់ថ្ងៃនេះ មិនមែនជារឿងងាយស្រួលឡើយ តែដោយ​សារការតស៊ូ និងអត់ធ្មត់ ហើយមានភាសាអង់គ្លេសជាដើមទុន ទើបលោកមានថ្ងៃនេះ។
    14 min
  • លោក សេង វិសុទ្ធ វិចិត្រករប្រចាំអង្គការស៊ីប៉ា៖ “ខ្ញុំចោលការងារផ្សេង តែមិនចោលគំនូរទេ”
    ​“ខ្ញុំចោលការងារផ្សេង តែមិនចោលគំនូរទេ” នេះគឺជាការលើកឡើងរបស់លោក សេង វិសុទ្ធ អ្នកគូរគំនូរ​លើសៀវភៅប្រចាំអង្គការស៊ីប៉ា។ លោកបានចូលរួមបេសកកម្មជាមួយអង្គការនេះ តាំងពីឆ្នាំ២០០៨មក។ លោកបានរួមចំណែកមួយសម្រួលដល់ការអានសម្រាប់កុមារ។ លោកបញ្ជាក់ថា លោកចូលចិត្តការងារបច្ចុប្បន្ន ជាមួយអង្គការស៊ីប៉ា​ ក្នុងគោលដៅចូលរួមលើកកម្ពស់ការអាននៅកម្ពុជា។
    8 min
  • អង្គការស៊ីប៉ា៖​ ៤០ឆ្នាំ​នៃបេសសកម្ម​លើក​កម្ពស់​ការអាន​នៅកម្ពុជា​ សន្ទុះ​ការអាន​មាន​ភាព​រីកចម្រើន​ច្រើន
    ក្នុងកម្មវិធី​៤០ឆ្នាំ​នៃអង្គការ​ស៊ីប៉ា ​នាយក​គ្រប់គ្រង​អង្គការ​ស៊ីប៉ា ​លោក ហុក សុទ្ធិ ​កត់សម្គាល់​ឃើញថា ​សន្ទុះការ​អាន​នៅកម្ពុជា​ពីសំណាក់​យុវជន​ និង​កុមារ​ចាប់ផ្តើម​កើន​ឡើងវិញ​ បន្ទាប់​ពីមាន​ការតាំង​ពិរពរណ៍​សៀវភៅនិង​អំណាន​ប៉ុន្មានឆ្នាំ​កន្លងមក។​ ក្រោយ​សង្កេត​ឃើញ​បែបនេះ​ លោក ហុក សុទ្ធិ ​ថា​អង្គការ​ស៊ីប៉ា​នឹង​បន្ត​ចូល​រួម​លើក​កម្ពស់​ការអាន​នៅកម្ពុជា​បន្ថែម​ទៀត​ តាម​រយៈការ​បង្កើត​បណ្ណាល័យ​ចល័ត​ឱ្យបាន​ច្រើនជាង​មុន ជា​ពិសេស​ផ្តល់​ឱកាស​ឱ្យកុមារ​ដែល​រស់​នៅតំបន់​ដាច់​ស្រយាល ​ឬទីតាំង​មួយ​ចំនួន​ទៀតអាច​ឱ្យពួក​គេមាន​ឱកាស​រៀន​ និង​អាន​សៀវភៅជា​មួយ​បណ្តាល័យ​ចល័ត​របស់​អង្គការ​ស៊ីប៉ា។​
    9 min
  • លោក ស ម៉ូរ៉ា៖ ខ្ញុំ​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​សហជីព​ដែល​ជួយ​កម្មករ​ទេ
    មាន​បទ​ពិសោធន៍​ការ​ងារ​ប្រមាណ​២០​ឆ្នាំ​ក្នុង​វិស័យ​សហជីព​ លោក ​ស ម៉ូរ៉ា​ នៅ​តែ​មាន​ចិត្ត​ចង់​បន្ត​ការងារ​នេះ​ទៅ​មុខ​ទៀត​ ​ក៏ព្រោះ​តែ​លោក​យល់​ច្បាស់​ថា​ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​រីក​ចម្រើន​គឺ​ដោយសារ​តែ​កម្មករ​។ ធ្លាប់​ធ្វើ​ជា​កម្មករ​រោង​ចក្រ​ដោយ​សារ​តែ​ជីវ​ភាព​ខ្វះ​ខាត​ តែ​សកម្ម​ជន​រូប​នេះ​មិន​​បោះ​បង់​ចោល​ឡើយ​ការ​សិក្សា​។​ ចំណេះ​វិជ្ជា​នេះហើយ​គឺ​ជា​យាន្ត​ដែល​នាំ​ផ្លូវ​លោក​ទៅ​រក​ភាព​ប្រសើរ​ជាង​មុន​ តែ​លោក​អះ​អាង​ថា​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​សហជីព​ដែល​ជួយ​កម្មករ​ទេ​។​
    13 min
  • គ្រូគុនល្បុក្កតោ សាន គឹមស៊ាន៖ “ការតស៊ូរបស់ខ្ញុំជិតមួយជីវិតទើបធ្វើបានជូនប្រទេសជាតិ”
    ក្បាច់គុនល្បុក្កតោរបស់កម្ពុជា ត្រូវបានអង្គការ​យូណេស្កូ​សម្រេចចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិជាផ្លូវការ នៅថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅនេះ។ លោក សាន គឹមស៊ាន រហ័សនាមលោកតាកុមារមាស ដែលជាគ្រូគុនល្បុក្កតោ បានបង្ហាញអំពី​មោនភាពជាតិ ដែលក្បាច់គុណល្បុក្កតោ ខ្មែរ​ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ បើតាមលោក សាន គឹមស៊ាន ក្បាច់គុណល្បុក្ក​តោនេះ ជិតមួយជីវិតទើបលោកធ្វើបានហុចផលជូនប្រទេសជាតិ។
    8 min
  • ចូលរួមទាំងអស់គ្នានឹងធ្វើឲ្យបេសកកម្ម៥ឆ្នាំទន្លេគ្មានសំរាមទទួលបានជោគជ័យ
    សំរាម​ជាង​១៥០តោន​ប្រមូល​បាន​ពី​បេសកកម្ម​សំអាត​ទន្លេ​ចាប់​ពី​ថ្ងៃទី១៨​ខែមិនា​ដល់​ខែវិច្ឆិកាឆ្នាំ២០២២​។​ លោក​ នូ សុវណ្ណ ​អ្នក​ដឹក​នាំ​បេសកកម្ម​សំអាត​ទន្លេ​ និង​ជា​ប្រធាន​អង្គការ​សំអាត​ទន្លេ-សមុទ្រ​ថ្លែង​ថា​ គេ​ត្រូវ​ប្រើ​ពេល​៥ឆ្នាំ​ដើម្បី​ទន្លេ​ទាំង​បី​គ្មាន​សំរាម​រួម​មាន:​ទន្លេសាប​ មេគង្គ​ និង​បាសាក់។​ បើ​តាម​លោក​ នូ សុវណ្ណ​ ភូមិសាស្ត្រ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ការ​ពេល​វេលា​សំអាត​២ឆ្នាំ​ទើប​អស់​សំរាម។​ ប៉ុន្តែ​ជោគជ័យ​នេះ​ធ្វើ​ទៅ​បាន​ល្គឹកណា​មាន​ការ​ចូល​រួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​មិន​ថា ​ពលរដ្ឋ​ អាជ្ញាធរ​ ឬ​រដ្ឋាភិបាល​ឡើយ។​
    9 min
  • អតីតសិស្សនិទ្ទេសA៖ ចាប់ជំនាញនិងមុខវិជ្ជាឱ្យច្បាស់លាស់ ទើបសម្រេចបានជោគជ័យ
    ជា​អតីត​សិស្ស​និទ្ទេសA​ ឆ្នាំ២០២១​ យុវត្តី​ ឈុន ដាលីស​បាន​លើក​ឡើង​ថា​ ទម្រាំ​តែ​ខ្លួន​ទទួល​បាន​ជោគជ័យ​លើ​ការ​កម្រិត​សិក្សា​ជំហាន​ដំបូង​បែប​នេះ​ មិន​មែន​ជា​នឹក​ស្រមៃ​កើត​ឡើង​នោះ​ឡើយ​ ពោល​គឺ​ត្រូវ​ព្យាយាម​ដុះ​ខាត​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ បើ​តាម​យុវត្តី​រូប​នេះ​ ធ្វើ​អ្វី​ក៏​ដោយ​ប្រសិន​បើ​មិន​ចាប់​យក​ជំនាញ​ ឬ​មុខវិជ្ជា​ឱ្យ​បាន​ច្បាស់​លាស់​នោះ​ទេ​  ពន្លឺ​នៃ​ភាព​ជោគជ័យ​មិន​លេច​រូប​រាង​ឡើយ​ ជា​ពិសេស​ការ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ផ្ទាល់​តែ​ម្តង។​
    9 min
  • លោក សុន ឆ័យ៖ ភាពឈឺចាប់របស់ប្រជាជនជំរុញឲ្យខ្ញុំបន្តធ្វើនយោបាយ
    ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ សេង បារាំង សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដែលជាអ្នកនយោបាយចាស់វស្សាមួយរូបនៅ​កម្ពុជា​។​ លោក សុន ឆ័យ បាន​ឡូក​ចូលធ្វើនយោបាយនៅប្រទេសកម្ពុជាក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសប្រទេសបារាំង​ នៅឆ្នាំ១៩៩១។ លោក សុន ឆ័យ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកបន្តធ្វើនយោបាយ ដោយ​សារតែមើលឃើញភាពឈឺចាប់របស់ប្រជាជន។
    23 min
  • លោក​ ស្រ៊ុន ស្រ៊ន ​ផ្តើម​គម្រោង​ភូមិ​ឃុំ​ពាណិជ្ជកម្ម​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ
    លោក ស្រ៊ុន ស្រ៊ន ​ដែល​ត្រូវ​បាន​គេស្គាល់ថា ​ជាអ្នក​អត្ថាធិប្បាយ​អំពី​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​និង​កំពុង​ជំរុញ​គម្រោង​ភូមិ​ឃុំ​ពាណិជ្ជកម្ម​ នៅ​តាម​បណ្តាខេត្ត​មួយចំនួន។​ ជា​គម្រោង​ ដែល​បំផុស​គំនិត​របស់​លោក​តាំងពីឆ្នាំ២០១៩​ ដើម្បី​ធ្វើយ៉ាងណា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​ទៅរក​ការងារធ្វើ​នៅក្រៅប្រទេស។​
    9 min
  • អ្នកអភិរក្សចង់ឃើញពលរដ្ឋដាក់តាំងបង្ហាញចាប៉ីដងវែងនៅតាមផ្ទះ
    នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២នេះជាខួប៦ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅក្នុងឱកាសនេះលោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈចង់ឃើញពលរដ្ឋកម្ពុជាដាក់តាំងបង្ហាញចាប៉ីដងវែងនៅតាមខ្នងផ្ទះ។ ធ្វើបែបនេះដើម្បីបញ្ជ្របកុមារតូចឲ្យពួកគេបានស្គាល់ឧបករណ៍ចាប៉ី ព្រោះមានការយល់ច្រឡំរវាងចាប៉ីនិងហ្គីតាថា ជាឧបករណ៍តែមួយ។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners