បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក មាជ សុវណ្ណរ៉ា៖ខ្ញុំ​បាន​ប្តូរ​យុទ្ធ​សាស្ត្រ​តែ​មិន​ដូរ​គោល​ដៅ​ទេ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​យើង​នៅថ្ងៃនេះ​ អ៊ឹង​ ប៊ុនថន​ សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​ លោក​ មាជ ​សុវណ្ណរ៉ា ​ប្រធាន​បេស​កម្ម​ក្រៅ​ប្រទេស​នៃ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​។​ អតីត​អ្នក​នយោបាយ​បក្ស​ប្រឆាំង​សញ្ជាតិ​អាមេរិ​កាំង​រូប​នេះ​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ចំនួន​២​ដង​នៅ​កម្ពុជា​។ ​ប៉ុន្តែ​លោក​ថា​លោក​មិន​រាថយ​នោះ​ទេ​ ដោយ​យល់​ថា ​ការ​ជួយ​ជាតិ​មិន​ចាំ​បាច់​ទាល់​តែ​ធ្វើ​លោក​ធំ​នោះ​ឡើយ​។​ ដោយ​នៅ​តែ​ចង់​ជួយ​កម្ពុជា​ឲ្យ​រីក​ចម្រើន ​លោក ​សុវណ្ណរ៉ា​ អះអាង​ថា​ លោក​បាន​ប្តូរ​យុទ្ធ​សាស្ត្រ​តែ​មិន​ដូរ​គោល​ដៅ​ទេ​។​
    11 min
  • លោក សែម ស៊ីណាត«បើគ្មានអង្គការផ្ទះបាយកុមារគឺខ្ញុំគ្មានថ្ងៃនេះទេ»
    «បើគ្មានអង្គការផ្ទះបាយកុមារគឺខ្ញុំគ្មានថ្ងៃនេះទេ»នេះជាសម្រង់សម្ដីរបស់លោក សែម ស៊ីណាត ដែលធំធាត់នៅអង្គការផ្ទះបាយកុមារ។ បច្ចុប្បន្ន លោក សែម ស៊ីណាត ជាអគ្គលេខាធិការនៃអង្គការផ្ទះបាយកុមារ​ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម។ តាមរយៈមុខជំនាញកសិកម្មក៏បាននាំលោកទៅដល់ប្រទេសអ៊ីស្រាអែល។
    8 min
  • លោក ទិល ចាន់លីន៖ធ្នូជាអាវុធទំនើបកាលពីបុរាណធ្វើសង្គ្រាមការពារដីកម្ពុជាមកដល់បច្ចុប្បន្ន
    ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​និង​សំសែ​បាន​បង្ហាញ​ខ្លួន​ក្នុង​មហោស្រព​ល្ខោន​ខោល​យុវជន​អាស៊ី​២០២២​ថ្ងៃ​ទី២៦​ដល់២៧​វិច្ឆិកា​២០២២។​ លោក​ ទិល ចាន់លីន​ អ្នក​ស្រាវជ្រាវ​ធ្នូ​កង​ទ័ព​ខ្មែរ​បុរាណ​បាន​ឲ្យ​ដឹង​ថា ​១០ឆ្នាំ​មក​នេះ​ស្រាវជ្រាវ​រក​ឃើញ​ធ្នូ​៤៥ប្រភេទ។​  លោក​ ទិល ចាន់លីន​ប្រាប់​ថា ​ស្រាវ​ជ្រាវ​ធ្នូ​ មាន​ភាព​ស្មុគស្មាញ​និង​ពិបាក​ដែរ​ ព្រោះ​ត្រូវ​ទាម​ទារ​ភាព​ច្បាស់​លាស់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។​  អ្នក​ស្រាវ​ជ្រាវ​រូប​នេះ​ចាត់​ទុក​ធ្នូ​និង​សំសែ​ជា​អាវុធ​ទំនើប​កាល​ពី​សម័យ​បុរាណ​ ធ្វើ​សឹក​សង្គ្រាម​ការពារ​ដី​ខ្មែរ​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន។​ លោក​បារម្ភ​ថា ​បើ​មិន​នាំគ្នា​អភិរក្ស​និង​ខិត​ខំ​ស្រាវជ្រាវ​ទេ​ វា​អាច​នឹង​ក្លាយ​ជា​របស់​គេ​ផ្ដាច់​មុខ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។
    7 min
  • ការសាក់យ័ន្តខ្មែរបែបបុរាណទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់សាធារណជន
    ការ​សាក់​យ័ន្ត​ខ្មែរ​តាម​បែប​បុរាណ​ដោយ​ការ​បុក​ដោយ​ដៃ​ផ្ទាល់​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​គួរ​ឲ្យ​កត់​សម្គាល់​ នៅ​ក្នុង​ទិវា​បេតិកភណ្ឌ​ជាតិ​នា​ឆ្នាំ​នេះ។​ សាធារណជន​ ជា​ពិសេស​បុរសៗ​មួយ​ចំនួន​ បាន​មក​តម្រង់​ជួរ​គ្នា​ ទទួល​យក​ការ​សាក់​យ័ន្ត​ខ្មែរ​ ដែល​ជា​បទ​ពិសោធន៍​មួយ​ដែល​ពួក​គេ​ថា ​ជា​រឿង​កម្រ។​
    9 min
  • នាយក្រូច៖ ខ្ញុំត្រូវគេបោកជាច្រើនដងពេលដើររកការងារធ្វើមុនក្លាយជាអ្នកកំប្លែង
    ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ សេង បារាំង សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​នាយក្រូច ដែលជាតារាកំប្លែង​ដ៏ល្បីមួយរូបនៅ​កម្ពុជា​។​ នាយ​ក្រូចបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ និងបានក្លាយជាអ្នកកំប្លែងមួយរូបដ៏ល្បី ក្រោយ​ពីប្រឡងកំប្លែងជាប់នៅទូរទស្ស CTN។ តែមុននឹងជាប់ក្លាយជាអ្នកកំប្លែង លោកត្រូវគេបោកជាច្រើន​ដង នៅពេលដើររកការងារធ្វើ។
    14 min
  • ជនមានពិការភាពមានមោទនភាពដែលដ្ឋាភិបាលបញ្ចូលកីឡាជនពិការក្នុងការប្រកួតកីឡាជាតិ
    រដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលកីឡាជនពិការជាលើកដំបូង ទៅក្នុងការប្រកួតកីឡាជាតិលើកទី៣។ ការប្រកួតកីឡាជាតិលើកទី៣​ និងកីឡាជនពិការលើកទី១ ចាប់ផ្តើមពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២២។ ព្រឹត្តិការណ៍នេះជាឱកាសល្អដល់កីឡាករ-កីឡាការិនីជម្រើសជាតិ ចូលរួមប្រកួត ដើម្បីទាញបទពិសោធន៍ និងអភិវឌ្ឍសមត្ថភាព ឆ្ពោះទៅរកស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣។ ងាកមកមើលក្រុមកីឡាបាល់បោះជិះរទេះជនពិការទាំងបុរសនិងស្រ្តីឯណេះ កំពុងមមាញឹកហាត់សមត្រៀមចូលរួមប្រកួតថ្នាក់ជាតិនៅថ្ងៃទី២៧ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២។ ពួកគេបានបង្ហាញមោទនភាពនៅពេលដែលរដ្ឋាភិបាលដាក់បញ្ចូលកីឡាជនពិការទៅក្នុងការប្រកួតកីឡាជាតិលើកទី៣។
    9 min
  • សមាគមខ្មែរនៅបារាំងរួមគ្នាបង្កើតសមាគមថ្ងៃ ២៣​តុលា
    ថ្ងៃទី​២៣​តុលា កាន់តែខិតចូលមកដល់ ការប្រកូកប្រកាស​ធ្វើ​បាតុកម្មដើម្បី​រំលឹកខួប​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីសដែល​ចុះកាលពី​ថ្ងៃទី ២៣​តុលា ឆ្នាំ ១៩៩១ ក៏មានកាន់តែច្រើន។ នៅប្រទេស​បារាំង នៅ​ក្នុង​ឱកាស​ខួប​លើកទី​៣១​នៃ​កិច្ចព្រមព្រៀង​សន្តិភាពកម្ពុជា ក្រុង​ប៉ារីស សហគមន៍ខ្មែរ និង​អតីតគណបក្ស​ប្រឆាំង ដូចទម្លាប់រាល់ឆ្នាំ នឹងរៀបចំបាតុកម្ម​ចំនួន ២ថ្ងៃជាប់គ្នា​នៅចុងសប្តាហ៍នេះ នៅទីក្រុង​ប៉ារីស។ នៅពេលអតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​ប្រទេសបារាំង អំពាវនាវ​ឲ្យមានការចូលរួម​ធ្វើបាតុកម្មទ្រង់ទ្រាយធំនៅ​ទីលាន​រ៉េពុយប្លីក នៅថ្ងៃសៅរ៍​ទី ២២​តុលាស្អែក ​ក្រុមសមាគមខ្មែរ ដែលមាន​ឈ្មោះថា ២៣​តុលា ឯណោះវិញ​នឹង​រៀបចំ​បាតុកម្ម​ នៅទីលាន​ត្រូកាដេរ៉ូ មុខអគារតួអេហ្វែល នៅថ្ងៃ​អាទិត្យ ទី​២៣​តុលា ។
    10 min
  • លោកណុស ផាន់ណារ៉ា៖តំបន់ភាគខាងកើតបារាំង​អាច​ប្រឈមនឹងការខ្វះហ្កាស
    នៅក្នុងបទយកការណ៍នៅថ្ងៃនេះ យើងអាច​ស្វែងយល់​ពី​តម្រូវការចាំបាច់​ឧស្ម័នសម្រាប់រដូវរងា​ នៅប្រទេស​បារាំង ជាមួយ​ការពន្យល់​ពីលោក ណុស ផាន់ណារ៉ា។ លោក​ណុស ផាន់ណារ៉ា ប្រជាជនខ្មែររស់​នៅ ខេត្ត​បឺសង់សុង ធ្វើការ​នៅក្រុមហ៊ុនបារាំង Atlantique ingénierie។ ការងារ​របស់​លោក​ណុស ផាន់ណារ៉ា​គឺ​ចុះវាស់វែង កំណត់ទីតាំងបំពង់ឧស្ម័នក្រោមដី ដើម្បីធ្វើ​បច្ចុប្បន្នភាព​​ផែនទីបំពង់បង្ហូរឧស្ម័ន​នៅក្នុងប្រទេស​បារាំង។ សង្រ្គាមរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន ដែល​ឈាន​ដល់​ការបិទបំពង់បង្ហូរឧស្ម័ន ហ្កាស​មកទឹកដីអឺរ៉ុបកំពុង​ធ្វើ​ឲ្យ​បារាំង ដែល​នាំចូល​ឧស្ម័ន​ពី​រុស្ស៊ី​ ដោយ​ឆ្លងកាត់អាល្លឺម៉ង់​កំពុងប្រឈម​នឹង​ការខ្វះហ្កាស​សម្រាប់រដូវរងារ។
    10 min
  • ពលរដ្ឋបារម្ភពីការបាត់របរចិញ្ចឹមជីវិត ក្រោយផ្ទៃបឹងកប់ស្រូវក្រាលដោយថ្ម
    សកម្មភាពចាក់លុបផ្ទៃបឹងតាមោក ឬបឹងកប់ស្រូវ ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ នារយៈពេលចុងក្រោយនេះ កាន់តែសកម្មជាងមុន ពោលគឺ ផ្ទៃបឹងភាគច្រើនបានប្រែក្លាយជាដីគោកក្រាលទៅដោយថ្ម ខណៈសកម្មភាពកាន់តែខិតជិតមកដល់ផ្ទះរបស់ពលរដ្ឋទៅហើយ។ ក្នុងនោះ ពលរដ្ឋរស់នៅអាស្រ័យដោយបឹងនេះបាននាំគ្នាលើកឡើង ពួកគាត់នឹងបាត់បង់មុខរបរដែលអាស្រ័យផងទៅនឹងបឹងនេះ ព្រោះតែផ្ទៃបឹងកំពុងតែរួមតូចទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចគ្នានេះដែរ ចំណូលប្រចាំថ្ងៃរបស់ពួកគាត់ក៏កាន់តែតិចទៅៗដែរ។
    8 min
  • លោក រស់ គង់៖ទោះជាស្ពានពេជ្របាត់ដានការចង់ចាំមិនអាចបំភ្លេចបានក្នុងហេតុការណ៍រត់ជាន់គ្នា
    នៅថ្ងៃទី២២វិច្ឆិកាឆ្នាំ២០២២នេះ គឺជាខួប១២ឆ្នាំនៃហេតុការណ៍រត់ជាន់គ្នាស្លាប់ នៅលើស្ពានពេជ្រនៃទីក្រុងកោះពេជ្រ​។​ លោក រស់ គង់ ដែលមានសំណាងរួចពីសេចក្ដីស្លាប់កាលណោះ បង្ហាញខ្លួននៅចំពោះមុខក្រុមការងារវិទ្យុបារាំងអន្តរជាតិ រៀបរាប់ហេតុការណ៍ឡើងវិញជាមួយនឹងការចង់ចាំដោយមិនអាចបំភ្លេចបាន ទោះវាបានបាត់ដានស្ពានពេជ្រ ដែលជាទីតាំងទ្រគំនរមនុស្សស្លាប់ជាង៣០០នាក់ក៏ដោយ។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners