បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កិច្ច​ប្រជុំ​អាស៊ាន៖​កម្ពុជា​សម្រុក​រៀបចំផ្ទះ​មុន​ភ្ញៀវ​មកដល់
    ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ​ អាជ្ញាធរ​សម្រុក​រៀប​ចំទី​ក្រុង​ភ្នំពេញ ​ឲ្យមាន​សោភ័ណភាព​ជាងរាល់ថ្ងៃ ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​មក​ពីក្រៅ​ដែល​រួមមាន៖​ មេដឹកនាំ​អាស៊ាន​ មេដឹកនាំ​ប្រទេស​ធំៗ​ផ្សេង​ទៀត​ ដែល​អញ្ជើ​ញ​​មកចូលរួ​មកិច្ចប្រជុំ​កំពូល​អាស៊ាន​ចាប់ពីថ្ងៃទី១០​ដល់១៣វិច្ឆិកា។​ សកម្មភាព​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទទួល​បាន​កោតសសើរ​ពីមាត់មហាជន​ ជាមួយ​នឹង​ការបន្ទរ​ចង់​ឃើញ​ភាពស្រស់ស្អាត​របស់​រាជធានីភ្នំពេញ​ឋិតថេរ។​
    8 min
  • អត់ប្រណាំងទូក៖ ពលរដ្ឋបាត់ឱកាសរកចំណូលបានច្រើន
    ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ​អកអំបុក​ និងសំពះព្រះខែ មានរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី៧-៨និងទី៩ខែវិច្ឆិកានេះ។ ជារៀងរាល់ឆ្នាំនៅមុខព្រះបរមរាជវាំងតែងតែមានការរៀបចំប្រណាំងទូកង ក៏ប៉ុន្តែឆ្នាំនេះរដ្ឋាភិបាលបានសម្រេចផ្អាក ដោយសារហេតុផលមួយចំនួន និងចំពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាដើម។ ចំពោះការផ្អាកការរៀបចំប្រណាំងទូកងនៅមុខព្រះបរមរាជវាំងនេះ ប្រជាពលរដ្ឋមានការលើកឡើងផ្សេងៗគ្នា ខណៈដែលអ្នកប្រកបរបររត់កង់បីវិញ ថាពួកគេបាត់បង់ឱកាសរកចំណូល​បានច្រើន ដោយសារគ្មានការប្រណាំងទូក។
    9 min
  • យុទ្ធនាការបង្អត់អាហារ៖ ក្រុមយុវជនខ្មែរថាវរៈសង្ឃឹមថាបានចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំមកប្រជុំអាស៊ាន
    ក្រុម​យុវជន​ខ្មែរថាវរៈ​ នឹង​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ចំនួន​មួយ​សប្តាហ៍​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​កញ្ញា ​សេង ធារី​ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ។​ យុទ្ធនាការ​នេះ​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ពេល​កម្ពុជា​នឹង​រៀប​ចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ដោយ​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ធំៗ​មក​ចូល​រួម។​ ក្រុម​យុវជន​ខ្មែរថាវរៈ​សង្ឃឹម​ថា ​យុទ្ធនាការ​នេះ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្តា​ថ្នាក់​ដឹក​នាំ​នានា ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​
    8 min
  • មួយផ្នែកនៃវេទិកាប្រជាពលរដ្ឋអាស៊ានបានប្រើប្រាស់ទម្រង់សិល្បៈដើម្បីបានតស៊ូមតិក្នុងសង្គម
    ទម្រង់​សិល្បៈ​ ស្ដី​ពី​ការពារ​ ធានា​លំហ​ពលរដ្ឋ​ ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​លើក​មក​សម្ដែង​នៅ​ក្នុង​វេទិកា​ក្នុង​សិន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន ​ឬ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ ២០២២​ ដែល​មាន​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃទី៣​ដល់​ថ្ងៃទី៥​ខែវិច្ឆិកា​ ឆ្នាំ២០២២​ រាជធានី​ភ្នំពេញ។​ បើ​តាម​តួ​សម្ដែង​និយាយ​ថា ​មួយ​ផ្នែក​នៃ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ ២០២២​ ត្រូវ​ប្រើ​ទម្រង់​សិល្បៈ​ដើម្បី​បាន​តស៊ូ​មតិ​ក្នុង​សង្គម។​
    9 min
  • កិច្ចប្រជុំអាស៊ាន៖ អាជីវករលក់ដូរស្នើអាជ្ញាធរឲ្យជូនដំណឹងជាមុនចៀសវាងប៉ះពាល់ដល់ការរកស៊ី
    នៅសប្ដាហ៍ក្រោយនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១៣វិច្ឆិកា។ សម្រាប់អ្នកប្រកបរបររកស៊ីនៅក្បែរទីតាំងនៃកិច្ចប្រជុំនេះ ពួកគាត់បានសម្រេចផ្អាកប្រកបមុខរបរមួយរយៈ ប្រសិនបើមានការជូនដំណឹងពីអាជ្ញាធរ ប៉ុន្តែពួកគេបានស្នើដល់អាជ្ញាធរឲ្យមានការជូនដំណឹងជាមុន ដើម្បីងាយស្រួលដល់ការរៀបចំទុកដាក់។ ការសម្រេចផ្អាកមុខរបរមួយរយៈពេលនេះ ពួកគេបានត្អូញត្អែរពីការខាតបង់ប្រាក់ចំណូលប្រចាំថ្ងៃផងដែរ។
    9 min
  • លោក  ឃឹម ប៊ុនឡែន៖ កម្ពុជា​ជា​ផ្ទះ​របស់​យើង ​យុវជន​ត្រូវ​មាន​មោទន​ភាព​ និង​ចូល​រួម​អភិវឌ្ឍ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ នៅ​រាត្រី​នេះ ​អ៊ឹង ​ប៊ុន​ថន​ សូម​ណែ​នាំ​លោក​អ្នក​ឲ្យ​ស្គាល់ លោក ​ឃឹម ​ប៊ុន​ឡែន​ ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ ​សហគមន៍​ចម្ការ​ស្តេច​ទុរេន​ និងជាប្រធាន​ថ្នាក់​ជាតិ​ JCI ​Cambodia​ ឆ្នាំ​ 2023 ​។​ សហ​គ្រិន​វ័យ​ក្មេង​រូប​នេះ​ ​ចង់​អភិវឌ្ឍ​សហគមន៍​ព្រៃ​ឈើ​មួយ​ដើម្បី​ជួយ​ការ​ពារ​បរិស្ថាន​ប្រទេស​កម្ពុជា​ដោយ​ចាត់​ទុក​កម្ពុជា​ជា​ផ្ទះ​របស់​យើង​ ហើយ​ចង់​ឃើញ​យុវជន​មាន​មោទ​នភាព​ និង​ចូល​រួម​អភិវឌ្ឍ​ជា​មួយ​គ្នា​។
    15 min
  • លោក យាង សុធារិន្ទ៖បែកអ្នកផ្ទះ៥ឆ្នាំដល់ជួបពេលវិញជាមួយអារម្មណ៍ត្រៀមចិត្តលារហូត
    សំណុំរឿងផ្លូវច្បាប់បានចង់ជើង លោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីមិនឲ្យធ្វើដំណើរទៅជួបក្រុមគ្រួសារនៅឯស្រុកកំណើត ស្ថិតនៅលើទឹកដីខ្មែរកម្ពុជាក្រោម អស់រយៈពេល៥ឆ្នាំ។ ក្រោយមកហេតុផលសមាជិកគ្រួសារមានជំងឺធ្ងន់ស្ថិតក្នុងដំណាក់កាលចុងក្រោយ តុលាការកំពូលក៏ស្រាយចំណង់ តាមរយៈការប្រគល់លិខិតឆ្លងដែនទៅឲ្យ លោក យាង សុធារិន្ទ វិញដើម្បីមានឱកាសបានជួបមុខបងប្អូន ដែលទន្ទឹងចាំផ្លូវនៅឯផ្ទះ។ បើតាម លោក យាង សុធារិន្ទ ទាំងឱពុក និងបងស្រីកំពុងព្យាបាលសង្គ្រោះបន្ទាន់ដូចគ្នានៅមន្ទីរពេទ្យ ហើយបើមិនត្រូវបានសង្គ្រោះទាន់ពេលវេលាទេ លោកនិងឱពុកអាចមិនបានជួបមុខគ្នាជាលើកចុងក្រោយ។
    8 min
  • កសិករប្រាថ្នាចង់ឃើញមន្ត្រីចុះដល់ដីស្រែប្រាប់ពីបច្ចុប្បន្នភាពទីផ្សារ
    រដ្ឋាភិបាល​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​សង្គ្រោះ​វិស័យ​កសិកម្ម​ តាម​រយៈ​ការ​ចុះ​ចែក​ពូជ​ស្រូវ​ដល់​ដៃ​កសិករ​ រួម​នឹង​សកម្មភាព​មួយ​ចំនួន​ដែល​គេ​មិន​សូវ​ឃើញ​កើត​មាន​ពី​មុន​មក។ ​ថ្មីៗ​នេះ​ទៀត​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្ដី​សម្រេច​បង្កើត​ក្រុម​ការងារ​ផលិតកម្ម​គ្រាប់​ពូជ​ស្រូវ​ ហើយ​លោក​រដ្ឋមន្រ្តី​ ឌិត ទីណា ​ចុះ​បាន​ពិនិត្យ​ដេប៉ូ​លក់​ជី​ ថ្នាំ​ កសិកម្ម​  ស្វែង​រក​យន្តការ​ដោះស្រាយ​ឲ្យ​តម្លៃ​ជី​សមរម្យ​ដើម្បី​កសិករ​អាច​ទទួល​យក​បាន។​ រីឯ​មន្ត្រី​ផ្សេង​ទៀត​របស់​ក្រសួង​ចុះ​ទៅ​ខេត្ត​គោល​ដៅ​ស្វែង​យល់​ពី​ថ្លៃ​ដើម​នៃ​ការ​ផលិត​ និង​ផ្ដល់​អនុសាសន៍​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។​ ទន្ទឹម​នឹង​នេះ ​កសិករ​មួយ​ចំនួន​រស់​នៅ​ភូមិ​ស្វាយអាត់លើ​ ក្នុង​ខេត្ត​កណ្ដាល​ឯណេះ ​ក៏​ប្រាថ្នា​ចង់​ឃើញ​វត្ត​មន្ត្រី​ចុះ​ដល់​ដី​ស្រែ​ពួក​គេ​ដែរ។​ តែ​ទោះ​ជា​មិន​បាន​ចុះ​ក៏​មិន​ថ្វី​គេ​គ្រាន់​សំណូមពរ​ឲ្យ​រដ្ឋ​ជួយ​អន្តរាគមន៍​រក្សា​តម្លៃ​ស្រូវ​កុំ​ឲ្យ​ឈ្មួញ​ចូល​មក​បន្ទាប​តម្លៃ​តាម​តែ​ចិត្ត។​
    9 min
  • បូរ សុភ័ណ្ឌ៖ ប្តេជ្ញាចង់ខ្លាំងជាងគ្រូ ទើប​ទទួលជោគជ័យ​បានមេដាយ​មាស
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅថ្ងៃនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងឱ្យបាន​ស្គាល់ពីដំណើរជីវិត​របស់លោក​ សំបូរ សុភ័ណ្ឌ ម្ចាស់​មេដាយ​មាសពិភពលោក​ផ្នែកកីឡាកាយ​វប្បកម្ម​ ឆ្នាំ ២០១៨ និង​បច្ចុប្បន្នជាម្ចាស់ក្លឹប​ហាត់ប្រាណមួយកន្លែងក្នុង​ទីក្រុងភ្នំពេញ។ ដើម្បីទទួលបានជោគជ័យ​ក្នុងវិស័យ​កាយវប្បកម្ម និង​មាន​មុខរបបនឹងនរមួយ លោក សុភ័ណ្ឌ អះអាងថា ដោយសារគាត់​មានឆន្ទៈ ការអត់ធ្មត់ បូករួមនឹង​មហិច្ឆតាខ្ពស់មួយ គឺតែងតែចង់​ខ្លាំងជាងគ្រូដែលបង្ហាត់​គាត់។
    11 min
  • កសិករ៖​បើ​កាត់​បន្ថយ​ថ្លៃ​ដើម​ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​អត់ ចំនេញ
    ប្រជា​កសិករ​មួយ​ចំនួន​បាន​ផ្អាក​ធ្វើ​ស្រែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​ទុក​ដី​ឲ្យ​ទំនេរ​ចោល​។ មូល​ហេតុ​ចំបង​ដោយ​សារ​តែ​ជី​ រួម​ផ្សំ​នឹង​ថ្នាំ​គីមី ​និង​ប្រេង​ឥន្ធៈ​ឡើង​ថ្លៃ​ធ្វើ​ឲ្យ​ថ្លៃ​ដើម​នៃ​ការ​ផលិត​កើន​ខ្ពស់​មិន​អាច​ទូ​ទាត់​បាន​ចំណេញ​ជា​មួយ​តម្លៃ​ស្រូវ​ដែល​នៅ​ទាប​។​ តាម​រយៈ​បទយក​ការណ៍​របស់ អ៊ឹង ប៊ុនថន​ ក្រុម​កសិករ​ និយាយថា​ វិធី​សាស្ត្រ​កាត់​បន្ថយ​ថ្លៃ​ដើម​ដែល​ដាក់​ចេញ​ដោយ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម​មិន​អាច​ធ្វើទៅ​បាន​ទេ​ ដោយ​ថា​ បើ​កាត់​បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ផលិត​ ធ្វើឲ្យ​ទិន្នផល​ស្រូវ​ធ្លាក់​ចុះ​មិន​បាន​ចំនេញ​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners