បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នក​គាំទ្រ​ចង់ឃើញ​ការរៀបចំ​ចាក់​បញ្ចាំង​ស្លាយ​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅគ្រប់​រាជធានី-ខេត្ត
    ការប្រកួត​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ២០២២​ ដែល​ប្រព្រឹត្ត​ធ្វើនៅ​ប្រទេស​កាតាជាម្ចាស់ផ្ទះ​ បាន​បើកសម្ពោធ​ជាផ្លូវការ​ហើយកាល​ពីយប់មិញ​នេះ។​ ពិធីករ​និយាយ​អំពី​កីឡា ​និង​អ្នកគាំទ្របាល់ទាត់​នៅកម្ពុជា​​​ ចង់ឃើញ​គ្រប់រាជធានី​ខេត្ត​នៅទូទាំង​ប្រទេស ​មាន​ការរៀបចំ​ផ្សាយបន្ត​ផ្ទាល់​ដោយ​មានការ​ដាក់​បញ្ចាំង​នៅលើស្លាយ​ពីការ​ប្រកួតបាល់​ទាត់​ពិភពលោកនេះ ​ដើម្បី​ឲ្យអ្នក​គាំទ្រ​ចូលរួម​ទស្សនា ​និង​ដាស់ស្មារតី​យុវជន​ឲ្យស្រលាញ់​និង​ចូលរួម​លេងកីឡា ​ជាពិសេស​បង្ហាញ​ពីស្មារតី​នៃសាមគ្គីភាព​ និង​សន្តិភាព​ គ្រប់​ជាតិ​សាសន៍​តាមរយៈ​ការលេងកីឡា។​
    9 min
  • ផលិតផលខ្មែរមួយចំនួនបង្ហាញខ្លួននៅផ្សារបារាំង
    នៅ​ថ្ងៃទី១៩​វិច្ឆិកា​ម្សិល​មិញ​នេះ ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ​ បាន​រៀបចំ​ពិពណ៌​ផ្សារ​បារាំង។​ រៀបចំ​ត្រឹម​តែ​មួយ​ថ្ងៃ​ពិពណ៌​ផ្សារ​បារាំង​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ពី​អ្នក​ទស្សនា​ភាព​ភាគ​ច្រើន​ជា​ខ្មែរ​ លាយ​ឡំដោយ​ភ្ញៀវ​បរទេស។​ ពិពណ៌​ផ្សារបារាំង​បាន​ដាក់​បង្ហាញ​ផលិតផល​និង​មុខ​ទំនិញ​សព្វ​មុខ។​ ផលិតផល​ខ្មែរ​មួយ​ចំនួន​ដូច​ជាៈ​ម្រេចកំពត​និង​សូត្រ​ខ្មែរ​ក៏​បង្ហាញ​ខ្លួន​នៅ​ផ្សារ​បារាំង​ដែរ។​
    8 min
  • អ្នកទទួលបានសិទ្ធិនយោបាយ៖ ៥ឆ្នាំនៃការបាត់បង់សិទ្ធិនយោបាយជាការខាតបង់ប្រយោជន៍ជាតិដ៏ធំធេង
    គិត​មក​ដល់​ពេល​នេះ ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ចំនួន១១៨រូប​ បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​ជាប់​បម្រាម​របស់​តុលាការ​កំពូល​ចំនួន​៥ឆ្នាំ។​ ពេល​វេលា​៥ឆ្នាំ​មក​នេះ ​ត្រូវ​បាន​មន្ត្រី​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ លើក​ឡើង​លំនាំ​គ្នា​ អំពី​ការ​ខាតបង់​ប្រយោជន៍​ជាតិ​ដ៏​ធំធេង​ ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ក្នុង​ស្រុក។​ ហើយ​កាល​វេលា​នេះ ​គឺ​ជា​ការ​ត្រលប់​មក​វិញ​ ដើម្បី​ចូល​រួម​ស្តារ​បញ្ហា​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស ​នៅ​កម្ពុជា​ជា​ថ្មី។​
    10 min
  • គ្រួសារជាប្រទេសរបស់លោកស្រី កែម អ៊ីឡេង
    បទយកការណ៍របស់​ឈាង បុប្ផា នៅថ្ងៃ​សុក្រនេះផ្តោតទៅលើ​ស្រ្តីខ្មែរម្នាក់ដែលធ្វើស្នាដៃបានច្រើន ប៉ុន្តែ ចេញមុខតិច។ លោកស្រីកែម អ៊ីឡេង​ទើបបង្ហាញមុខ​ឲ្យគេ​បានស្គាល់ នៅក្នុង​ឱកាស​កម្មវិធីសំដែង​សិល្បៈរបាំបុរាណខ្មែរ លាយជាមួយភ្លេងបុរាណអឺរ៉ុប នៅ​វិហារ​ម៉ាដឺលែន ក្រុងប៉ារីស ដែលមាន​លោកស្រី​ជា​អ្នកដឹកនាំ​ការសំដែង។ តើ​លោកស្រី​កែមអ៊ីឡេង​ជា​អ្នកណា និងមាន​ប្រវត្តិដើមទងយ៉ាងដូចម្តេចខ្លះ?
    11 min
  • លោក ចាប ចៀន៖ «ខំរៀន ខំធ្វើការ ខំសម្រួលខ្លួន ជាកត្តាធ្វើឱ្យចូលចុះគ្រប់ជំនាន់»
    នៅក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សួង សុខភារី សូ​មនាំលោក​អ្នក​នាងឱ្យបានស្គាល់ពីដំណើរជីវិត​របស់លោក​ អ៊ុក សុវណ្ណារិទ្ធ ដែល​មហាជន​ជាច្រើន​ស្គាល់ថា ​ «ចាប ចៀន» តារា​កំប្លែងមិនចេះរីកស្ងួតច្រើនសម័យ​កាល។ ផ្តើម​ចេញពីអ្នក​ជំនាញផ្នែក​សិល្បៈសៀក លោកចាប ចៀន មានស្នាដៃជាច្រើន រហូត​ទទួលបាន​គ្រឿងឥស្សរយស និង​ព្រះ​រាជ្យ​ក្រឹ​ត​ពី សម្តេច​ព្រះមហាវីរក្សត្រ  ព្រះបរមរតនកោដ្ឋ នរោត្តម សម្តេច សីហនុ។ ហើយ​លោក​ក៏ទទួល​បានការកោតសរសើរពីលោក​ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា និង​ធ្លាប់​​ទទួល​មេដាយមាស និង​លិខិត​សរសើរ ពី​អង្គការ​ជាតិ អន្តរជាតិមួយចំនួន​ដែរ។ មិនត្រឹម​តែប៉ុណ្ណោះ លោក ចាប ចៀន អាច​រក្សាកេរ្តិ៍ឈ្មោះ​ច្រើន​ជំនាន់​តាំងពីទស្សវត្សន៍ ៨០ រហូត​មក​ដល់​សព្វថ្ងៃ។ ទាំងនេះ ព្រោះលោកចាប ចៀន ​បានប្រកាន់​ខ្ជាប់​តាមគន្លង សច្ចៈ ខន្តី និងកត្តញូ បូករួម​នឹងកត្តា​ ៣ទៀត គឺការ​ខិតខំរៀនបន្ថែម ខិតខំធ្វើការ និង​ខិតខំសម្របខ្លួន។
    12 min
  • សារមន្ទីរគុកទួលស្លែងស្គាល់កំណើនភ្ញៀវទេសចរឡើងវិញក្រោយវិបត្តិកូវីដ១៩
    សារមន្ទីរគុកទួលស្លែងដែលជាកន្លែងធ្វើទារុណកម្មអ្នកទោសក្នុងសម័យរបបខ្មែរក្រហម ឬកម្ពុជាប្រជាធិប​​តេយ្យ បានស្គាល់កំណើនភ្ញៀវទេសចរឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩។ បើតាមអ្នកនាំភ្ញៀវទេសចរបរទេសចូលមក​ទស្សនានៅគុកទួលស្លែង បានអះអាងថា គុកទួលស្លែងជាគោលដៅទេសចរណ៍បរ​ទេសនៅភ្នំពេញ បន្ទាប់ពីបឹងជើង​ឯក សារមន្ទីរជាតិ និងព្រះបរមរាជវាំង ប៉ុន្តែព្រះបរមរាជវាំងនៅមិនទាន់បើកឲ្យភ្ញៀវទេសចរចូលទស្សនានោះទេ បន្ទាប់ពីមានវិបត្តិជំងឺកូវីដ-១៩មក។
    9 min
  • ប្តីប្រពន្ធមួយគូចាប់ដៃគ្នាបង្កើតទីតាំងសង្រ្គោះសត្វចិញ្ចឹមអនាថា ទោះបីស្ថានភាពគ្រួសារមិនសូវធូរធារ
    សត្វសុនខ និងឆ្មាអនាថាជាច្រើនក្បាលត្រូវបានជួយសង្គ្រោះ និងចិញ្ចឹមឡើងវិញដោយមណ្ឌលជួយសង្គ្រោះសត្វមួយកន្លែងឈ្មោះថា Paw Family Cambodia។ ទីតាំងជួយសង្គ្រោះនេះ គឺជាការបង្កើតឡើងដោយប្តីប្រពន្ធវ័យក្មេងមួយគូដែលមានចិត្តស្រលាញ់ និងអាណិតដល់សត្វអនាថាទាំងអស់នេះ។ លោក លឹម លីម៉េង ស្ថាបនិកPaw Family Cambodia បានរៀបរាប់ថា ការងារនេះ មិនមែនជារឿងងាយស្រួល ពួកគាត់អះអាងថានឹងបន្តបេសកកម្មនេះទៅមុខទៀត និងអំពាវនាវឲ្យបញ្ឈប់សកម្មភាពបរិភោគសាច់សត្វចិញ្ចឹមទាំងនេះ។
    7 min
  • លោក សេង ដារ៉ា៖ ភាព​ជោគជ័យផ្តល់ឱ្យសម្រាប់តែបុគ្គលត្រៀមខ្លួនតែប៉ុណ្ណោះ
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិនាពេលនេះ​​ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងឱ្យស្គាល់ពី​ដំណើរជីវិតរបស់​លោក សេង ដារ៉ា។ មាន​ការ​​អប់រំ​កម្រិត​​ថ្នាក់​​​បាក់ឌុប យុវជនវ័យក្មេង​​មកពីខេត្ត​ពោធិ៍សាត់រូបនេះ ធ្លាប់ធ្វើ​ការងារ​​ជាពលករគេ ​​នៅប្រទេស​កូរ៉េ ​អស់​រយៈពេល​៥ឆ្នាំ ទម្រាំអាចក្លាយជាម្ចាស់អាជីវកម្មរកស៊ី​​ជាច្រើនមុខ ក្នុងនោះ​មាន​អាជីវកម្ម​​​​នាំចូលយានយន្តមួយទឹក​​​ពីកូរ៉េ​​ខាងត្បូង​​មកទីផ្សារ​​កម្ពុជា​ដែលទើបបង្កើតឡើង​។ ចំពោះលោក សេង ដារ៉ា ភាពជោគជ័យបច្ចុប្បន្ននេះ មិនមែនកើតចេញ​ដោយភាព​ចៃ​ដន្យ​ទេ ប៉ុន្តែកើតចេញ​ពីការត្រៀមខ្លួនរបស់លោក តាមរយៈការ​​សន្សំចំណេះម្តងបន្តិចៗ​ដោយខ្លួនឯង​​ អំឡុងពេលធ្វើជាពលករស្រុកគេនោះ។ ​
    16 min
  • អំឡុងកិច្ចប្រជុំអាស៊ាន៖ ពលរដ្ឋបាត់ឱកាសរកប្រាក់ចំណូល តែសរសើរការរៀបចំសណ្ដាប់ធ្នាប់
    ប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរលក់ដូរក្បែរសណ្ឋាគារសុខាភ្នំពេញ ជាទីកន្លែងនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពួកគាត់បានបង្ហាញចំណាប់អារម្មណ៍ កោតសរសើរចំពោះការរៀបចំសណ្ដាប់ធ្នាប់ និងបរិស្ថានរបស់អាជ្ញាធរជុំវិញទីនោះថា ធ្វើបានល្អប្រកបដោយភាពស្រស់ស្អាត និងអនាម័យ។ ក្រៅតែពីការសរសើរ ពួកគេក៏បានលើកឡើងពីការបាត់ឱកាសរកប្រាក់ចំណូលផងដែរ ដោយសារខកខានការធ្វើអាជីវកម្មមួយរយៈពេលកន្លងទៅ។
    9 min
  • កិច្ចប្រជុំអាស៊ាន៖ អ្នកកាសែតមួយចំនួនថា មានឱកាសរៀនសូត្រ ប៉ុន្តែខ្លះទៀតថា ការទទួលបានព័ត៌មាននៅខ្វះចន្លោះ
    ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កំពុង​ប្រារព្វ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ​ អ្នកកាសែត​ដែល​បាន​ចូល​រួម​យក​ព័ត៌មាន​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ពួក​គេ​ទទួល​បាន​ឱកាស​រៀនសូត្រ​ច្រើន​ពី​របៀប​នៃ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ និង​ឥរិយាបថ​របស់​មេ​ដឹក​នាំ​កំពូលៗ​ធំ​ ក៏​ដូច​ជា​បាន​ដក​ស្រង់​ចំណេះ​ដឹង​ ព្រម​ទាំង​របៀប​ធ្វើ​ការ​នៃ​អ្នកសារព័ត៌មាន​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ។​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​អ្នកកាសែត​ខ្លះ​ទៀត​បាន​និយាយ​ថា ​ការ​ទទួល​បាន​ព័ត៌មាន​ពី​កិច្ច​ប្រជុំ​កំពូល​របស់​មេ​ដឹក​នាំ​អាស៊ាន​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ នៅ​មាន​ភាព​យឺត​យ៉ាវ​ និង​ខ្វះ​ចន្លោះ​ ខណៈ​ពួក​គេ​ក៏​មិន​អាច​មាន​ឱកាស​ពេញ​លេញ​ក្នុង​ការ​ចេញ​ទៅ​យក​ព័ត៌មាន​ដោយ​ផ្ទាល់​បាន​ដូច​កាល​ពី១០ឆ្នាំ​មុន។​
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners