បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • នាយគ្រឿន៖ «ខ្ញុំបរាជ័យ៣ដង តែដោយសារមានបងពាក់មី និងការព្យាយាមទើបខ្ញុំជោគជ័យ»
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ សេង បារាំង សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​នាយគ្រឿន ដែលជាតារាកំប្លែងដ៏ល្បីមួយរូបនៅ​កម្ពុជា​។​ ​ នាយ​គ្រឿនបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៧ និងបានក្លាយជាអ្នកកំប្លែងមួយរូបដ៏ល្បី ក្រោយ​ពីមានការជំរុញពីបងប្រុស នាយពាក់មី និង ការតស៊ូព្យាយាមរបស់ខ្លួន។ តែមុននឹងក្លាយជាអ្នកកំប្លែងដ៏ល្បី លោកធ្លាប់បរា​ជ័យ៣ដងចំពោះការលេងកំប្លែងនេះ។
    13 min
  • និស្សិតផ្នែកចម្លាក់៖មានតែចម្លាក់ទេ រក្សាបានភាពអមតៈទោះស្ថិតក្នុងសម័យឌីជីថលក៏ដោយ!
    និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ចម្លាក់​មួយ​ក្រុម​បាន​ជ្រើសរើស​តួ​អង្គ​ស្ថាបត្យករ​ខ្មែរ​ដ៏ល្បី​ម្នាក់​គឺ ​លោក វណ្ណ​ មុនីវណ្ណ ​មក​ធ្វើ​ចម្លាក់​សម្រាប់​និក្ខេបទ​បញ្ចប់​ឆ្នាំនៃ​សកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ។​ ម្នាក់​ក្នុង​ចំណោម​នោះគឺ​ លោក សុន ស៊ីឆេម ​អះអាង​ថា ​សិល្បៈ​ចម្លាក់​រូប​សំខាន់​និង​ចាំបាច់​ក្នុង​ការ​លើក​សិល្បៈ​បុរាណ​ខ្មែរ​ដែល​រាប់​បញ្ចូល​ផ្នែក​នេះ​ទៅជាមួយដែរ។​ ហើយ​មាន​តែចម្លាក់​នេះឯង​ដែល​មាន​ភាព​អមតៈទោះ​ស្ថិត​នៅក្នុង​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ក៏ដោយ។​
    9 min
  • ជនពិការជើងមួយជំហៀងសុខចិត្តដើររើសអេតចាយ មិនលើកដៃសំពះសុំទានគេ
    លោក ស្រី វីរាក់ មានពិការភាពដោយសារស្វិតជើងមួយជំហៀង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយនឹងភរិយា ម្ដុំវត្តសន្សំកុសល រាជធានីភ្នំពេញ។ ទោះបីជាមានជើងពិការមួយជំហៀង លោក និងភរិយារបស់លោកបានតស៊ូរស់នៅជាមួយគ្នា ដោយមានមុខរបរជាអ្នកដើររើសអេតចាយ ដើម្បីលក់យកលុយមកចិញ្ចឹមជីវិប្រចាំថ្ងៃ។ លោក ស្រី វីរាក់ បានលើកឡើងថា លោកសុខចិត្តដើររើសអេតចាយយកមកលក់ចិញ្ចឹមជីវិត មិនហ៊ានលើកដៃសំពះសុំទានគេឡើយ។ (សូមស្ដាប់បទយកការណ៍ដោយសេង បារាំង)
    9 min
  • ប្រជាពលរដ្ឋថាការពិនិត្យបញ្ជីឈ្មោះមានសារៈសំខាន់សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ២០២៣
    ចាប់ពីថ្ងៃទី២០តុលារហូតដល់ថ្ងៃទី០៨ធ្នូ គឺជាដំណាក់កាលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី។ ក្នុងរយៈ៥០ថ្ងៃនេះ ជាដំណាក់កាលសំខាន់សម្រាប់ការឈានទៅរៀបរៀងបញ្ជីឈ្មោះបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។
    8 min
  • លោក អ៊ុល វ៉ាន់​៖ការ​ងារ​ស្ម័គ្រ​ចិត្ត និង​ដើម​ទុន​ភាសា​អង់​គ្លេស បាន​ធ្វើ​ឲ្យ​ខ្ញុំ​ប្រែ​ប្រួល​ខ្សែ​ជីវិត​ប្រសើរ​ជាង​មុន
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅថ្ងៃ​នេះ អ៊ឹង ប៊ុនថន សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក អ៊ុល វ៉ាន់ ប្រ​ធាន​បណ្តាញ​យុវ​ជន​កម្ពុជា​។​ កូន​កសិករ​មក​ពី​ខេត្ត​ស្វាយ​រៀង​រូប​នេះ ​បាន​ឆ្លង​កាត់​ជីវិត​លំបាក​លំបិន​ដោយ​សារតែ​ជីវ​ភាព​ ហើយ​បោះ​បង់​ចោល​ការ​សិក្សា ​នៅ​ត្រឹម​ថ្នាក់​ទី៩​។​ ប៉ុន្តែ​ក្រោយ​ពី​សាង​ផ្នួល​បាន​៣​ វស្សា ​លោក អ៊ុល វ៉ាន់ ក៏​សម្រេច​ចិត្ត​បន្ត​ការ​សិក្សា​ឡើង​វិញ​ ពី​ថ្នាក់​ទី​៩​រហូត​ដល់​ចប់​បរិញ្ញា​បត្រ​។​ សកម្ម​ជន​សង្គម​រូប​នេះ ​លើក​ឡើង​ថា ផ្តើម​ចេញ​ពី​ការ​ងារ​ស្ម័គ្រ​ចិត្ត និង​ដើម​ទុន​ភាសា​អង់​គ្លេស បាន​ធ្វើ​ឲ្យ​លោក​ប្រែ​ប្រួល​ខ្សែ​ជីវិត​ប្រសើរ​ជាងមុន​។​
    12 min
  • ភាពខុសគ្នានៃពិធីបុណ្យកឋិនទានពីសម័យមុននិងបច្ចុប្បន្ន
    ពិធីបុណ្យកឋិនទានត្រូវបានប្រារព្វធ្វើជារៀងរាល់ឆ្នាំនៅតាមវត្តអារាមនៅទូទាំងប្រទេស ដោយចាប់ផ្ដើមពី​​ថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក។ បើធៀបនឹងសម័យមុន ឃើញថា ព្រះសង្ឃ អតីតព្រះសង្ឃ និងប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ពិធីបុណ្យកឋិនទានសម័យមុនខុសពីសម័យឥលូវ។ ខុសគ្នាដោយសារសម័យឥលូវមានភាពសំបូរសប្បាយហូរហៀរជាងសម័យមុន ខណៈសម័យមុនមានភាពខ្សត់ខ្សោយខ្លាំង ហើយការចូលរួមរបស់ប្រជាពលរដ្ឋក៏មានតិចដែរ​។
    9 min
  • អតិផរណា៖អ្នករកស៊ីរអ៊ូថា រកបានត្រឹមមួយគ្រប់ តែគ្មានប្រាក់សន្សំទុក
    កម្ពុជាកំពុងប្រឈម នឹងបញ្ហាអតិផរណាដែលបង្ខំឲ្យរដ្ឋាភិបាលផ្ដល់កញ្ចប់ជំនួយសង្គមសម្រាប់អ្នករងគ្រោះដោយសារកត្តានេះ។ នៅចំពោះមុខបញ្ហាអតិផរណាថ្លៃអ្នករកស៊ីរអ៊ូថា រកបានត្រឹមមួយគ្រប់ តែគ្មានប្រាក់សន្សំទុកសម្រាប់តម្រូវការបន្ទាន់ដូចជា បញ្ហាសុខភាព ពិធីមង្គលការ ពិធីបុណ្យជាដើម។ ផ្ដើមលក់ដូរនៅឆ្នាំ២០១០​ អ្នកស្រី ស៊ឹម ផារ៉េត បានធ្វើការប្រៀបធៀបថា ១៣ឆ្នាំមុននិងបច្ចុប្បន្នតម្លៃទំនិញជាពិសេសស្បៀងឡើងថ្លៃខ្លាំងមិនធ្លាប់មាន។
    6 min
  • ១០ឆ្នាំក្រោយការសោយទិវង្គត៖ពលរដ្ឋនៅតែចង់ចាំវិរៈភាព ព្រះបរមរតនកោដ្ឋ ទាមទារឯករាជ្យពីបារាំង
    ខួប​១០ឆ្នាំ​នៃ​ការ​សោយទិវង្គត ​ព្រះបរមរតនកោដ្ឋ​ នៅ​ថ្ងៃទី១៥​ខែតុលា​ឆ្នាំ២០២២​នេះ ​ពលរដ្ឋ​មួយ​ចំនួន​បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ដល់​មុខ​ព្រះបរមរូបសំណាក់ ​ដែល​មាន​ទីតាំង​ជិត​វិមាន​ឯករាជ្យ ​ដោយ​លំឱន​កាយ​ថ្វាយ​បង្គំ ​សំពះ​ដល់​ដី។ ​ពលរដ្ឋ​ទាំង​នោះ​បាន​និយាយ​ថា ​លំឱន​កាយ​សំពះ​ដល់​ដី​មិន​អាច​ស្មើ​នឹង​គុណ​តម្លៃ​របស់​ព្រះអង្គ​ឡើយ ​ ហើយ​ការ​លះបង់​របស់​ព្រះបរមរតនកោដ្ឋ​ដែល​ពួក​គេ​មិន​អាច​បំភ្លេច​បាន​គឺ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង​ក្នុង​ឆ្នាំ១៩៥៣។ ​បន្ថែម​លើ​នេះ​ពលរដ្ឋ​ក៏​បាន​រំឮក​អារម្មណ៍​តក់ស្លុត​ពេល​ដឹង​ថា ​ព្រះអង្គ​សោយទិវង្គត់ ​កាល​ពី១០ឆ្នាំ​មុន​ដោយ​ចាត់​ទុក​ថា ​ដើម​ឈើ​ធំ​បាក់​មែក​លែង​មាន​ម្លប់​ជ្រក។ ​
    4 min
  • ពេជ្រ ចរណៃ៖ «ត្រូវចេះឱ្យកម្លាំងចិត្តខ្លួនឯង! កុំចាំទាល់តែមានអ្នកផ្តល់កម្លាំងចិត្ត ទើបគិតថាអាចធ្វើបាន»
    នៅក្នុង​នាទីជីវិត​ជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ សួង សុខភារី សូមនាំលោកអ្នកនាងមក​តាមដាន​ពីដំណើរជីវិតរបស់​កញ្ញា ពេជ្រ ចរណៃ ដែលមាន​ឈ្មោះកំណើត អ៊ិត កន្និកា។ ផ្តើម​ចេញពីភាពជាកុមារកំព្រា ធ្លាប់​ដើររើស​អេតចាយ ហើយ​ប្រឈមនឹង​បញ្ហា​សុខភាពធ្ងន់ធ្ងរបំផុត ដោយ​មានទាំងជំងឺបាក់ទឹកចិត្តដល់ទៅ ២ដង និង​ធ្លាប់​ច្បាំង​ជាមួយយម​រាជដើម្បីការពារបេះដូងឱ្យ​រស់រាន​មានជីវិតផង  ពេជ្រ ចរណៃ បានប្រែក្លាយ​ជីវិត​ឱ្យ​ទទួល​បានជោគជ័យ​យ៉ាងសម្បើម​ ក្នុងវិស័យ​សិល្បៈ និងគុនល្បុក្កតោ តំណាងជាតិខ្មែរ។ តើ​ពេជ្រ ចរណៃ តស៊ូបែបណា ទើប​មាន​សព្វថ្ងៃនេះ?
    23 min
  • “បារាំងរម្លឹកដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ” តាមរយៈការតាំងបង្ហាញព្រះឆាយាលក្ខណ៍
    ព្រះឆាយាលក្ខណ៍ស្តីពីខ្សែជីវិត និងស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានរៀបចំដាក់បង្ហាញនៅលើជញ្ជាំងរបងស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា។ ពិព័រណ៍ព្រះឆាយាលក្ខណ៍ ធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែតុលា ដើម្បីឧទ្ទិសដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ក្នុងឱកាសនៃខួប១០០ឆ្នាំនៃការប្រសូតរបស់ទ្រង់។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners