បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកស្រី អ៊ុក វណ្ណនី៖ មនុស្សចាស់ចង់ឲ្យរដ្ឋឧបត្ថម្ភលុយខ្លះដើម្បីបានទិញចំណីហូប
    វេ​ទិកា​ថ្នាក់​ជាតិ​មនុស្ស​ចាស់​លើក​ទី​២ បាន​កំពុង​រៀប​ចំ​ឡើង​នៅ​ខេត្តបាត់ដំបង​រយៈ​ពេល​២​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី១៣​ដល់​១៤​កញ្ញា នៅ​សាល​មហោ​ស្រព​ស្ទឹង​សង្កែ​។ ​ វេទិកា​ដែល​សហការ​ដោយ​អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​និង​រដ្ឋាភិបាល​កម្ពុជា​ នេះ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «សោធន​សង្គម សម្រាប់​មនុស្ស​វ័យ​ចាស់​នៅ​កម្ពុជា​»។ ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ អ៊ឹង ប៊ុនថន សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​អ្នក​ស្រី អ៊ុក វណ្ណនី ជា​អតីត​អ្នក​ធ្វើ​ការ​ងារ​តាម​ផ្ទះ​ឲ្យ​ជន​បរទេស​នៅ​ស្រុក​ខ្មែរ។​ ប៉ុន្តែ​ជាង​​៣០​ឆ្នាំ​នៃ​ការ​ងារ​នេះ​ គាត់​មិន​មាន​សល់​អ្វី​ជា​ដុំ​កំ​ភួន​ឡើយ។​ ស្ត្រីអាយុ​៦៧​ឆ្នាំ​រូប​នេះ​ចង់​ឲ្យ​រដ្ឋ​ជួយ​ឧបត្ថម្ភ​លុយ​ខ្លះ​ដើម្បី​បាន​ទិញ​ចំណី​ហូប។
    8 min
  • វត្តពិជ័យរង្សីអភិរក្សទម្លាប់បោះបាយបិណ្ឌ
    ស្ថិតនៅភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល វត្តពិជ័យរង្សីអភិរក្សទម្លាប់បោះបាយបិណ្ឌ។ ទម្លាប់ថ្មីត្រូវបានដាក់ជំនួសទម្លាប់ចាស់ គេធ្វើរណ្ដៅបួនជ្រុងហ៊ុំព័ទ្ធដោយឬស្សី សម្រាប់ទទួលបាយបិណ្ឌពីអ្នកបោះ។ តែទោះជាមានការរៀបចំថ្មីដែលមិនប៉ះពាល់បរិស្ថានយ៉ាងក្ដី ក៏ការបោះទៅលើដីទើលើស្មៅនៅតែកើតមាន។
    9 min
  • កាន់បិណ្ឌ៖ យុវជនផ្ដើមធ្វើបដិវត្តន៍ផ្នត់គំនិតគិតថាធ្វើបុណ្យបានបុណ្យ សាងបាបទទួលបានបាប
    នៅ​ថ្ងៃទី១នៃពិធី​បុណ្យ​កាន់​បិណ្ឌ​គ្រប់​វត្ត​អារ៉ាម​ នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​បើក​ទ្វារ​ទទួល​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​នាំ​យក​តេយ្យទាន​និង​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលដល់ញាតិមិត្តដូនតាដែលបានចែកឋានទៅ។ ដូនចាស់​មួយ​ចំនួន​ដែល​វិទ្យុ​បារាំងអន្តរជាតិបានជួបសម្ភាស បង្ហាញអារម្មណ៍សប្បាយ​រីករាយ​ក្នុងការ​ធ្វើបុណ្យ​នៅ​ពេល​នេះ បន្ទាប់​ពី២ឆ្នាំ​មុន​ការ​ធ្វើ​មានការ​រឹត​ដ្បិត​ដោយសារ​វិធានការ​កូវីដ​១៩​។ ជា​ការ​សម្គាល់ ​ការ​ធ្វើ​បុណ្យ ​ក្នុងបរិបទ​បច្ចុប្បន្ន ​លែង​កំណត់​លើ​មនុស្ស​ចាស់​ទៀត​ហើយ ​ដោយ​យុវជន​ឬ​មនុស្ស​ពេញ​កម្លាំង គេ​បាន​ធ្វើ​បដិវត្តន៍​ផ្នត់​គំនិត​គិត​ថា ធ្វើ​បុណ្យ​បាន​បុណ្យ សាង​បាប​ទទួល​បាន​បាប។
    10 min
  • និសិ្សតមានពិការភាពភ្នែក៖ «ខ្ញុំគ្មានចក្ខុវិញ្ញាណ តែខ្ញុំមានចក្ខុវិស័យជីវិតច្បាស់លាស់»
    ជំនួស​ឱ្យ​ការ​បាក់​ទឹក​ចិត្ត​និង​ផ្តេកផ្តួល​លើ​ព្រេង​វាសនា ជន​មាន​ពិការភាព​ភ្នែក​ សូ សៀមសុខឃីម ​​តាំង​ចិត្ត​រៀន​ឱ្យ​បាន​ខ្ពស់​ដើម្បី​​ចូលរួម​អភិវឌ្ឍ​សង្គម។ សៀម​សុខឃីម បច្ចុប្បន្ន​ជា​និស្សិត​សកល​វិទ្យាល័យឆ្នាំទី​២​ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​យល់​ថា​មាន​តែ​ការ​ចំណេះ​ដឹង​ទើប​អាច​បង្កើត​និង​សម្រួច​ចក្ខុវិស័យ​ជីវិត​គេ​​ ដ្បិត​ថា​គេ​មើល​មិន​ឃើញ​ពិភព​លោក​ច្បាស់​ក៏​ដោយ​ចុះ។
    10 min
  • អាជីវករនៅទន្លេបាទីចង់រក្សាមុខរបរទេសចរណ៍តជំនាន់
    ក្រុមអាជីវករប្រកបមុខរបរលក់ដូរ​ម្ហូបអាហារនៅរមណីយដ្ឋានទន្លេបាទីក្នុងខេត្តតាកែវ​ មិនចង់​ឃើញមានការចាក់លុបបឹងធម្មជាតិមួយនេះក្រោមរូបភាពអភិវឌ្ឍនោះឡើយ។ ប្រតិកម្មនេះបានកើតឡើង​បន្ទាប់ពី​​រដ្ឋាភិបាល​ បាន​សម្រេចកាត់ផ្ទៃបឹង​ទន្លេបាទី ​ក្នុងខេត្ត​តាកែវ និង​ជាប់ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ចំនួន​២២២​ហិកតាប្រគល់ទៅ​ឲ្យ​បុគ្គល​ឯកជន​ជាអ្នកកាន់​កាប់​ក្រោម​រូបភាពអភិវឌ្ឍ។ តាមរយៈបទយកការណ៍របស់ អ៊ឹង ប៊ុនថន នៅថ្ងៃនេះ ក្រុមអាជីវករសំដែងការបារម្ភ និងមិនចង់ឃើញវាសនាទន្លេបាទីដូចករណីភ្នំតាម៉ៅនោះឡើយ។
    8 min
  • ពលរដ្ឋកោះកុងមកពីស្រុក៣ពាំនាំបញ្ហានៅថ្នាក់មូលដ្ឋានឲ្យថ្នាក់ជាតិដោះស្រាយជំនួស
    ពលរដ្ឋមានជម្លោះដីធ្លីរស់នៅស្រុកចំនួន៣នៃខេត្តកោះកុង ងើបពីដំណេកនៅម៉ោង១២យប់កណ្ដាលអាធ្រាត្រដើម្បីឡើងមកភ្នំពេញឲ្យបានមុនព្រះអាទិត្យរះ។ តាមរយៈក្បាលមេក្រូវិទ្យុបារាំងអន្តរជាតិពលរដ្ឋមួយចំនួននិយាយថា គេបានលក់មាន់ទាបានលុយជិះឡាន ដើម្បីពាំនាំបញ្ហានៅថ្នាក់មូលដ្ឋានឲ្យថ្នាក់ជាតិដោះស្រាយជំនួស។
    9 min
  • ប្ដីប្រពន្ធវៀតណាមួយគូ៖ពួកខ្ញុំនឹងក្លាយជាជនអន្តោប្រវេសន្តម្ដងទៀតបើត្រូវបញ្ជូនទៅវៀតណាមវិញ
    ជាង៣០ឆ្នាំរស់នៅលើដីកម្ពុជាប្ដីប្រពន្ធវៀតណាមួយគូក្នុងចំណោមជនជាតិវៀតណាមផ្សេងទៀតដែលកំពុងរស់នៅជាអន្តោប្រវេសន្តស្របច្បាប់និងស្របច្បាប់នៅកម្ពុជានិយាយថា ប្រសិនបើត្រូវបញ្ជូនទៅវៀតណាមវិញពួកគេក្លាយជាជនអន្តោប្រវេសន្តម្ដងទៀត។ គេត្រូវប្រើពេលវេលាយូរក្រែលដែរទម្រាំមានការទទួលស្គាល់ពីពលរដ្ឋខ្មែរដែលរស់នៅជុំវិញខ្លួន។ ពលរដ្ឋខ្មែរម្នាក់និយាយថា គេមិនចូលចិត្តជនជាតិវៀតណាមឡើយ ប៉ុន្តែបន្ទាប់ពីសាកល្បងស្គាល់ប្ដីប្រពន្ធមួយគូនេះគេក៏យល់ថា ជនជាតិវៀតណាមិនមែនសុទ្ធតែអាក្រក់ទេ តែកត្តាប្រវត្តិសាស្ត្របង្រៀនគេឲ្យរាប់អានដោយភាពប្រុងប្រយ័ត្ន។
    8 min
  • ផ្សាររដ្ឋ៖ ថ្លៃ​ចំណត​លើស​ការ​កំណត់​ជា​មហារីក​ដែល​ទាមទារ​ការ​ព្យាបាល​បន្ទាន់
    ចំណត​នៅតាម​ផ្សារ​រដ្ឋ​ក្នុង​រាជធា​នីភ្នំពេញនៅតែមិនអនុវត្តទៅតាមតម្លៃដែលបានកំណត់ក្នុងសៀវ​ភៅ​បន្ទុក​។ ​ផ្អែកតាមពិដាន តម្លៃ​ដែល​គេ​បិទ​នៅ​មាត់​ច្រក​ផ្សារ​គឺ ២០០រៀល​សម្រាប់​កង់ និង​៣០០​រៀលសម្រាប់​ម៉ូតូ ក្នុង​ការ​ផ្ញើ​ម្ដង។ ប៉ុន្តែ​ធាតុ​ពិត​ជាក់ស្ដែង អ្នក​កឹប​សំបុត្រ​តម្រូវ​ឲ្យ​ម្ចាស់​យាន បង់ថ្លៃ​១០០០រៀល​ជា​ចាំ​បាច់​។ មែនទែនទៅ បញ្ហានេះ​មិនមែន​ជារឿ​ង​ថ្មី​ដែល​ទើប​តែកើត​ឡើង​ទេ តែ​វា​គឺ​ជា​ជំងឺមហា​រីករ៉ាំរ៉ៃ​រាប់​សិប​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​ដើម្បី​ព្យាបាល​មហារីក​ឲ្យ​ជា គេត្រូវ​រកវិធី​ព្យាបាល​និង​បង្ការ។ វិធីព្យាបាល ពលរដ្ឋ​អ្នក​ប្រើប្រាស់​ចំណត​ឲ្យ​យោបល់​ថា កំណត់​តម្លៃ​១ពាន់រៀល​តែ​ម្ដង​ទៅ​លើ​ថ្លៃ​ចំណតនៅ​តាម​ផ្សារ​រដ្ឋ។
    16 min
  • ក្រុមស្រលាញ់បរិស្ថាន៖ សំរាមបរិវេណសកលវិទ្យាល័យស្តែងឱ្យឃើញកម្រិតអប់រំមូលដ្ឋានបរិស្ថាននៅទាប
    ការចោល​សំរាម​ក្រៅ​ធុង​នៅ​តែ​ជា​ទំលាប់​មិនល្អ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ទី​សាធារណៈ​ជា​ទូទៅ ។ ក៏​ប៉ុន្តែវាជា​រឿង​ពុំ​គួរ​កើតមាន​ទេ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​។ ចំពោះ​និស្សិត​ដែល​វិទ្យុ​បារាំង​បាន​សម្ភាសន៍ សំរាម​ដែល​រាយប៉ាយ​នៅ​ក្រៅ​ធុង ក្នុង​បរិវេណ​សកលវិទ្យាល័យ​គេ កំពុង​បំពុល​បរិយាកាស​និង​ប៉ះពាល់ដល់​សុខភាព​គេ​ដោយ​មិន​ដឹង​ខ្លួន។ ចំពោះ​ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​យល់​ឃើញ​ថា រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្រិត​អប់រំ​មូលដ្ឋាន​ផ្នែក​បរិស្ថាន​នៅ​មាន​កម្រិត​ណាស់​។
    8 min
  • វ៉ិត ចន្ថា៖ ព្យាយាមឈ្នះមេដាយមាស ព្រោះចង់មានរូបថតជាមួយសម្តេច ដើម្បីបង្ហាញកូនថាម្តាយពិការ ក៏អាចលើកមុខមាត់ជាតិបានដែរ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិ RFI នាពេលនេះ សួង សុខភារី សូម​បង្ហាញជូនលោកអ្នកនាង ពី​ដំណើរជីវិត​របស់​កីឡាការនី​ជនពិការ​តំណាងជាតិកម្ពុជា វ៉ិត ចន្ថា ដែលទើប​ទទួលបាន​មេដាយ​មាសចំនួន ២ និង​ប្រាក់ចំនួន ១ ពីព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ាហ្គេម ដែលទើប​បញ្ចប់​នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហាកន្លងទៅ។​ ទោះធ្លាប់​ទទួលរងការរើសអើង តែវីរកីឡាការនី​ វ៉ិត ចន្ថា មិនចង់ឱ្យ​​គេវាយតម្លៃថា ខ្លួនពិការទាំងកាយ ទាំងចិត្ត​នោះទេ ដូច្នេះទើប​គាត់​បានរក្សាឆន្ទៈតស៊ូព្យាយាម​ រហូត​អាច​សម្រេចក្តីស្រមៃ ទាំងក្នុង​អាជីពកីឡា និង​ទាំងក្នុង​ដំណើរជីវិតគូស្រករ។
    15 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners