នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នាពេលនេះ សួង សុខភារី សូមបង្ហាញជូនលោកអ្នកនាង ពីដំណើរជីវិតរបស់កីឡាការនីជនពិការតំណាងជាតិកម្ពុជា វ៉ិត ចន្ថា ដែលទើបទទួលបានមេដាយមាសចំនួន ២ និងប្រាក់ចំនួន ១ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលទើបបញ្ចប់នៅប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហាកន្លងទៅ។ ទោះធ្លាប់ទទួលរងការរើសអើង តែវីរកីឡាការនី វ៉ិត ចន្ថា មិនចង់ឱ្យគេវាយតម្លៃថា ខ្លួនពិការទាំងកាយ ទាំងចិត្តនោះទេ ដូច្នេះទើបគាត់បានរក្សាឆន្ទៈតស៊ូព្យាយាម រហូតអាចសម្រេចក្តីស្រមៃ ទាំងក្នុងអាជីពកីឡា និងទាំងក្នុងដំណើរជីវិតគូស្រករ។