បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ពលរដ្ឋតាមផ្លូវជាតិលេខ២សាទរដែលអាជ្ញាធរបិទដេប៉ូបូមខ្សាច់ តែបារម្ភថាអាជ្ញាធរឲ្យភ្លើងខៀវបើកឡើងវិញ
    សាលាក្រុងភ្នំពេញ កាលពីពេលថ្មីៗ បានសម្រេចចុះបិទដេប៉ូបូមខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២។ ការបិទអាជីវកម្ម ដែលធ្វើឡើង ក្រោយតែម្ចាស់ដេប៉ូទាំងនោះមិនអនុវត្តតាមការណែនាំរបស់សាលាក្រុង ហើយធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវខូចខាត ជាបន្តបន្ទាប់។ នៅចំពោះមុខបញ្ហា ពលរដ្ឋតាមដងផ្លូវជាតិលេខ២បានសាទរនូវចំណាត់ការរបស់អាជ្ញាធរ តែពួកគេបារម្ភថា អាជ្ញាធរអាចត្រូវរូវបើកភ្លើងខៀវ ឲ្យម្ចាស់ដេប៉ូទាំងនោះធ្វើអាជីវកម្មឡើងវិញ។
    8 min
  • ពលរដ្ឋតាមផ្លូវជាតិលេខ២សាទរដែលអាជ្ញាធរបិទដេប៉ូបូមខ្សាច់ តែបារម្ភថាអាជ្ញាធរឲ្យភ្លើងខៀវបើកឡើងវិញ
    សាលាក្រុងភ្នំពេញ កាលពីពេលថ្មីៗ បានសម្រេចចុះបិទដេប៉ូបូមខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២។ ការបិទអាជីវកម្ម ដែលធ្វើឡើង ក្រោយតែម្ចាស់ដេប៉ូទាំងនោះមិនអនុវត្តតាមការណែនាំរបស់សាលាក្រុង ហើយធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវខូចខាត ជាបន្តបន្ទាប់។ នៅចំពោះមុខបញ្ហា ពលរដ្ឋតាមដងផ្លូវជាតិលេខ២បានសាទរនូវចំណាត់ការរបស់អាជ្ញាធរ តែពួកគេបារម្ភថា អាជ្ញាធរអាចត្រូវរូវបើកភ្លើងខៀវ ឲ្យម្ចាស់ដេប៉ូទាំងនោះធ្វើអាជីវកម្មឡើងវិញ។
    8 min
  • កម្មករនិយោជិតវិស័យកាត់ដេរចង់ឃើញប្រាក់ឈ្នួលឆ្នាំ២០២៣ ចន្លោះពី ២០០ដុល្លារ ទៅ២២០ដុល្លារ
    ខណៈភាគីពាក់ព័ន្ធចាប់ផ្តើមបើកការចរចាប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៣ មានកម្មករនិយោជិតមួយចំនួនបានលើកឡើងថា ពួកគាត់ចង់ឃើញប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៣ ចន្លោះពី២០០ដុល្លារ ទៅ២២០ដុល្លារ។ ពួកគាត់អះអាងថាបើប្រាក់ខែគោលឡើងបានតិចតួច គឺទប់មិនរួចថ្លៃចំណាយប្រចាំខែនោះទេ ព្រោះទំនិញនៅលើទីផ្សារឡើងថ្លៃ។
    10 min
  • សារមន្ទីរព្រះស្រីឦសានវរ្ម័នស្វាគមន៍​អ្នកទស្សនា​​មកយល់ពី​ប្រវត្តិរូបិយបណ្ណរបស់កម្ពុជា
    កន្លែងបង្ហាញសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងរបស់កម្ពុជា សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ឬ ហៅថា ស.ស.រ កំពុងទទួលស្វាគមន៍​អ្នកទស្សនា ក្រោយជំងឺរាតត្បាត​កូវីដ១៩​ស្ងប់ស្ងាត់។ ដោយសារកូវីដ១៩ ដំណើរការសារមន្ទីរ ស.ស.រ ត្រូវជួបឧបសគ្គខ្លះ ជួនកាលបើក ជួនកាល​បិទ។ តែយ៉ាងណាមិញ ជាទិសដៅនាពេលអនាគត  លោកសហប្រធានសារមន្ទីរ ប្លែស គីលីយ៉ង ចង់​ឱ្យ​មានអ្នកទស្សនាកាន់តែច្រើនឡើងថែមទៀត និងចង់ឃើញ​សារមន្ទីរ ​ស.ស.រ ជា​ទីកន្លែងផ្តល់​ចំណេះដឹងដ៏រស់រវើកសម្រាប់​ពលរដ្ឋខ្មែរ។  សូមស្តាប់បទយកការណ៍របស់ អោ ស្រីពេជ្រ​៖
    9 min
  • ដ្បិតថា ពិការភាពកុមារីសំណាងមិនបានក្លាយជាបន្ទុករបស់នរណាម្នាក់ឡើយ
    លោក ឳក ឈឿន ឱពុករបស់កុមារី ឈឿន សំណាង បានបង្ហាញអារម្មណ៍សោកស្ដាយលាយឡំដោយសំឡេងអួលដើមក ដែលលោកធ្លាប់បោះបង់ទារិកាសំណាងចោល ដោយយកទៅទុកនៅមណ្ឌលថែទាំទារកមួយកន្លែង ក្នុងរាជធានីភ្នំពេញ ព្រោះសំណាងមានពិការភាពពីកំណើត។ បច្ចុប្បន្នសំណាងបានធំធាត់ដោយការចិញ្ចឹមបីបាច់របស់ឱពុកម្ដាយនាង។ ប្រើជើងជំនួសដៃបានក្លាយជាទម្លាប់ប្រចាំថ្ងៃមិនថា ទៅសាលាឬនៅផ្ទះឡើយ។ ដ្បិតថា ពិការដៃសំណាងមិនបានក្លាយជាបន្ទុករបស់នរណាម្នាក់ឡើយ។សូមស្ដាប់បទយកការណ៍របស់ អេង គឹមហុង ៖
    9 min
  • វេជ្ជបណ្ឌិត ឡោ គឹមសុង ពេទ្យខ្មែរធ្លាប់ធ្វើការនៅបារាំងនាំមិត្តភក្ដិបារាំងមកព្យាបាលពលរដ្ឋនៅតាកែវ
    លោកវេជ្ជបណ្ឌិត ឡោ គឹមសុង គ្រូពេទ្យ​ខ្មែរ​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​នៅបារាំង​បាន​ដឹកនាំ​គ្រូពេទ្យ​បារាំងមក​ព្យាបាល​ជំងឺ​ពលរដ្ឋខ្មែរ​ចំនួន​ពីរ​ថ្ងៃ​នៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១០សីហា​។ មិន​ត្រឹម​តែ​ដឹក​នាំ​ការ​ព្យាបាល​ប៉ុណ្ណោះ​ទេ វេជ្ជបណ្ឌិតរូបនេះ ថែមទាំង​បាន​ដឹកនាំ​រៃ​អង្គាសថវិកា​ពី​ស្រុក​បារាំង​យក​មក​សាងសង់​មណ្ឌល​សុខភាព​មួយ​ទៀត ដែល​នៅ​ជាប់​របង​សាលា​ឃុំ​ពារាម​។ លោក ឡោ  គឹមសុង ប្រាប់ថា មុនមាន​មណ្ឌល​សុភាព​នេះ លោក​បាន​យក​ទីធ្លា​វត្ត​អារ៉ាម​នៃ​ឃុំ​ពារាមព្យាបាល​អ្នកភូមិ។ អ្នកភូមិ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ចេញ​ចូល​ជាប់​មិន​ដាច់​មក​ពិគ្រោះ​យោបល់​នឹង​គ្រូពេទ្យ​ជា​មួយ​អាការៈ​រោគ​ផ្សេងៗ​គ្នា។
    9 min
  • ពលរដ្ឋរស់នៅក្បែរតំបន់ព្រៃភ្នំតាម៉ៅ សោកស្តាយដែលព្រៃឈើត្រូវកាប់បំផ្លាញ ក្រោមពាក្យថាអភិវ​ឌ្ឍន៍
    នៅទីបំផុតការឈូសឆាយដីព្រៃភ្នំតាម៉ៅ ត្រូវបានលុបចោល បន្ទាប់ពីមានបទបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រជាពលរដ្ឋបានសម្តែងនូវការសាទរ ចំពោះការសម្រេចមួយនេះ។ ក៏ប៉ុន្តែអ្វីនៅចំពោះមុខ គឺភាពសោកស្តាយដែលព្រៃឈើរាប់ពាន់ដើម ត្រូវកាប់បំផ្លាញ ក្រោមរូបភាពអភិវឌ្ឍន៍។ តាមប្រជាពលរដ្ឋ ទោះជាដាំឡើងវិញ ក៏ត្រូវចំណាយពេលយូរ ហើយមិនអាចដូចដើមទៀតផង។
    9 min
  • ព្រៃឈើនៅសេសសល់លើខ្នងភ្នំតាម៉ៅត្រូវបានសង្គ្រោះពីកាប់បំផ្លាញរបស់មនុស្ស
    នៅ​ទី​បំផុត​ព្រៃឈើ​ដែល​នៅ​សេសសល់​លើ​ខ្នង​ភ្នំ​តាម៉ៅ​ត្រូវ​បាន​សង្គ្រោះ​ពី​កាប់​បំផ្លាញ​របស់​មនុស្សហើយ​។ គេ​ឃើញ​ពលរដ្ឋ​រស់នៅ​អាស្រ័យ​នៅ​ទី​នោះ រំភើប​រហូត​ស្រក់​ទឹកភ្នែក​បន្ទាប់​ពី​ដឹងថា លោក ហ៊ុន សែន បញ្ជា​ពី​ភ្នំពេញ​ឲ្យ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​ភ្នំ​តាម៉ៅ​ជា​បន្ទាន់។ តាម​រយៈ​សកម្មជន​បរិស្ថាន ឈឿន ដារ៉ាវី ដែល​បាន​ទៅ​ដល់​ទីនោះ​នាង​ផ្ដិត​យក​រូបភាព​ជា​ច្រើន​ដែល​បាន​បង្ហាញ​ពីវិនាស​សកម្ម​ព្រៃ គេ​ឈូស​ឆាយ​ដេក​ដួល​រៀប​នៅ​នឹងដី។  ប៉ុន្តែ​យ៉ាងណា​មិញ ទាំង​រ៉ាវី និង​ពលរដ្ឋ​ដែលឈរ​ជើង​នៅ​ទីនោះ​បង្ហាញ​អារម្មណ៍​ត្រេកអរ បន្ទាប់​ពី​សកម្មភាព​កាប់​បំផ្លាញ​ត្រូវ​បាន​បញ្ឈប់។
    8 min
  • ពិព័រណ៍ស្នាដៃសិស្សនៃសាលាជំនាន់ថ្មីបានត្រឡប់មកជាថ្មីក្រោយខានរៀបចំពីរឆ្នាំព្រោះកូវីដ១៩
    កម្មវិធីតាំងពិព័រណ៍ស្នាដៃសិស្សនៅក្នុងសាលារៀនជំនាន់ថ្មីបានត្រឡប់មកវិញហើយ នៅថ្ងៃសៅរ៍ទី៦សីហានេះ ក្រោយអាក់ខានរៀបចំពីរឆ្នាំដោយសារវិបត្តិកូវីដ១៩។ នៅក្នុងពិព័រណ៍នោះស្នាដៃជាង៣០០ស្តង់បានបង្ហាញខ្លួនជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអ្នកចូលរួមព្រោះពិព័រណ៍នេះមានភាពចម្រុះដូចជាក្លឹបអ្នកនិពន្ធ ក្លឹបវិទ្យាសាស្ត្រ ក្លឹបបច្ចេកវិជ្ជា និងក្លឹបសហគ្រិនភាពជាដើម។ពីវិទ្យាល័យព្រះស៊ីសុវត្ថិ! សូមរីករាយតាមដានស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ៖
    11 min
  • ពលរដ្ឋរងគ្រោះ ស្នើឱ្យអាជ្ញាធរជួយរកទីតាំងថ្មី ក្រោយផ្ទះពួកគេបាក់ស្រុត ដោយសារទឹកជំនន់ក្នុងព្រែកថៃ
    ពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានអំពាវនាវឱ្យអាជ្ញាធរ ជួយស្វែងរកទីតាំងថ្មី ក្រោយផ្ទះរបស់ពួកគេត្រូវបានទឹកជំនន់ក្នុងព្រែកថៃ​បានហក់ឡើងខ្ពស់អស់រយៈពេល៥ថ្ងៃកន្លងមក។ ក្នុងនោះ ពលរដ្ឋបានអះអាងថា ក្រោយផ្ទះបានរំលំចូលទៅក្នុងព្រែកអស់ហើយ ពួកគេគ្មានទីជម្រកឡើយ ដោយត្រូវអាស្រ័យខ្លួននៅលើដងផ្លូវ ហើយការបាក់ស្រុតផ្ទះនេះទៀតសោធ គឺកើតឡើងដោយកត្តា២ធំៗ កត្តាទី១ គឺ បញ្ហាទឹកជំនន់ និងកត្តាទី២ បណ្តាលមកពីការអភិវឌ្ឍន៍គម្រោងរបស់ក្រុមហ៊ុនចិន។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners