បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អតិផរណា៖អ្នករស់ក្នុងបុរីគ្មានលទ្ធភាពបង់ថ្លៃអ៊ិនធឺណិតព្រោះត្រូវបង់ថ្លៃផ្ទះ
    អ៊ិនធឺណិតខ្សោយ ឬសេវាទូរសព្ទរអាក់រអួល នៅតែចោទជាបញ្ហាមិនថា តំបន់ដាច់ស្រយាល ទីប្រជុំជន ឬអ្នករស់នៅក្នុងបុរីឡើយ ហើយតិចឬច្រើនគ្រប់គ្នាសុទ្ធតែរងផលប៉ះពាល់​ពីវិបត្តិមួយនេះ។ ពលរដ្ឋដែលអ្នករស់នៅក្នុងបុរី អ្នកលក់ដូរ អ្នករត់ឌុបជាដើមនិយាយដូចគ្នាថា ពួកគេរងផលប៉ះពាល់ខ្លាំង រហូតបាត់បង់ការប្រាស្រ័យទាក់ទងគ្នាជាមួយញាតិ ឬបាត់ភ្ញៀវដែលនិយមហៅកង់បីជិះតាមទូរសព្ទជាដើម។ នៅក្នុងបរិបទទំនិញឡើងថ្លៃអ្នករស់នៅបុរីនិយាយថា គេគ្មានលទ្ធភាពបង់ថ្លៃសេវាអ៊ិនធឺណិតប្រចាំខែឡើយព្រោះត្រូវចំណាយបង់ថ្លៃរំលោះផ្ទះប្រចាំខែទៀត។ កុំថាឡើយពលរដ្ឋថ្មីៗនេះ និងពេលកន្លងមក សូម្បីនាយករដ្ឋមន្ត្រីក៏លើកឡើងពីការពង្រីកល្បឿនអ៊ិនធឺណិតទៅតំបន់ដាច់ស្រយាលដែរ។
    9 min
  • លោកលី សេងហួរ៖ ព្រោះតែស្រលាញ់និងចង់អភិវឌ្ឍ ទើបហ៊ានវិនិយោគក្នុងបាល់ទាត់
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅថ្ងៃនេះ សួង សុខភារី សូមណែនាំលោកអ្នក​នាងឱ្យបានស្គាល់ពីលោក លី សេងហួរ អ្នកជំនួញផ្នែកអលនទ្រព្យ សំណង់ និងជាម្ចាស់ក្លឹបបាល់ទាត់ Siem Reap United (SRU)។ ក្នុងវ័យជាង ៣០ឆ្នាំ លោក​សេងហួរ មានទុនវិនិយោគជាង ១លានដុល្លារ លើការកសាងក្លឹបបាល់ទាត់ Siem Reap United ឱ្យ​មានស្តង់ដារល្អបំផុតមួយប្រចាំខេត្តសៀមរាប។ ការវិនិយោគក្នុង​បាល់ទាត់ មិន​អាចបានផល​ចំណេញដូចការរកស៊ីផ្សេងទៀតឡើយ ប៉ុន្តែលោក​សេងហួរ ប្តេជ្ញាពុះពារ ព្រោះតែចិត្តស្រលាញ់ និងការចង់អភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឱ្យមានសក្កានុពល​ប្រជែងជាមួយប្រទេសជិតខាង។
    9 min
  • ព្រឹត្តិការណ៍សត្វសុនខ រំពឹងប្តូរផ្នត់គំនិតបរិភោគសាច់សុនខមកជាការផ្តល់ក្តីស្រលាញ់
    ព្រឹត្តិការណ៍សម្រាប់សត្វសុនខ ឬសត្វឆ្កែដំបូង​គេ​​នៅកម្ពុជា កំពុងប្រព្រឹត្តិឡើងនៅក្នុងបរិបទនៃការចាប់​ទាក់ និងសម្លាប់សត្វសុនខមក​ធ្វើជា​អាហារ ហាក់មានការ​កើនឡើងគួរឱ្យកត់សម្គាល់។ «ព្រឹត្តិការណ៍បង្វឹកសត្វ​សុនខ​​លំដាប់ថ្នាក់​អន្តរជាតិ និងពិពណ៌​សត្វចិញ្ចឹម»​ ដែលធ្វើឡើងរយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃ​ទី១៨កក្កដានេះតទៅ ​សង្ឃឹមថានឹង​អាចផ្លាស់ប្តូរការគិតខ្លះ​រប​ស់ពលរដ្ឋមួយចំនួន ​ឱ្យ​បញ្ឈប់ការបរិភោគសាច់សុនខ​ ហើយ​ងាក​មក​​ផ្តល់ក្តីអាណិត​ស្រលាញ់​ឱ្យ​វាជំនួស​​​​វិញ។  ក្នុងព្រឹត្តិការណ៍នេះដែរ ក៏មានកម្មវីធី​បង្វឹកសត្វសុនខរបស់​​ស្ថាប័ន​រដ្ឋ ប៉ូលិសជាដើម ដោយ​អ្នកជំនាញបង្វឹកសុនខពិសេស ​ជាតិនិងអន្តរជាតិ​​។
    8 min
  • ប្ដូររបៀបគិតជីវិតរុងរឿង៖នាំយកក្ដីស្រមៃរបស់លោកអ្នកអានទៅឲ្យកា​ន់តែឆ្ងាយ
    ភាពជោគជ័យរបស់បុគ្គលម្នាក់ត្រូវបានលាតត្រដាងនៅក្នុងសៀវភៅមួយក្បាលក្រោមចំណងជើងថា ប្ដូររបៀបគិត ជីវិតរុងរឿង។ សៀវភៅនេះមានកម្រាស២០៦ទំព័រ ទើបសម្ពោធចេញផ្សាយកាលពីថ្ងៃពុធទី១៣កក្កដាថ្មីៗនេះ។ «ប្ដូររបៀបគិត ជីវិតរុងរឿង» សហអ្នកនិពន្ធទាំងខ្មែរ និងបារាំងបានយកតួអង្គ លោក ឃីម សុខហេង មកបរិយាយ។ លោក ឃីម សុខហេង ត្រូវបានអ្នកនិពន្ធមើលឃើញថា មានឈ្មោះបោះសំឡេងនៅក្នុងសង្គមបច្ចុប្បន្ន​ បន្ទាប់ពីខ្សែជី​វិតរបស់លោកស្គាល់ភាពលំបាកកាលពីកុមារភាពក្រោយកម្ពុជាទើបបិទបញ្ចប់សង្គ្រាមខ្មែរក្រហម។ សហអ្នកនិពន្ធបាននិយាយថា ប្ដូររបៀបគិត ជីវិតរុងរឿង ជាសៀវភៅដំបូងគេនៅកម្ពុជាដែលគ្រោងបកប្រែជាច្រើនភាសាដូចជាៈបារាំង អង់គ្លេស ចិន ជាដើម។ តាមរយៈបទយកការណ៍របស់ អេង គឹមហុង នៅរាត្រីនេះ នឹងសង្ខេបជូនអ្នកស្ដាប់អំពីសៀវភៅ«ប្ដូររបៀបគិត ជីវិតរុងរឿង»ដោយលាយបញ្ចូលចំណាប់អារម្មណ៍របស់តួអង្គលោក ឃីម សុខហេង មកជាមួយដែរ។
    9 min
  • លោក សុន ឆ័យ ចូលស្រាយបំភ្លឺនៅតុលាការ ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង១០០នាក់
    លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានចូលខ្លួនទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញ នាថ្ងៃសុក្រនេះ ពាក់ព័ន្ធនឹងបណ្តឹងគណបក្សប្រជាជនកម្ពុជា។ នេះជាការចូលខ្លួនលើកទី២ របស់អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល ជុំវិញការលើកឡើងរបស់លោក សុន ឆ័យ ថា ការបោះឆ្នោតកន្លងទៅនេះ មានការក្លែងបន្លំសន្លឹកឆ្នោត។
    9 min
  • សកម្មជនមាតាធម្មជាតិ ត្រៀមបើកយុទ្ធនាការទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើពួកគេ
    តុលាក្រុងភ្នំពេញកាលពីអំឡុងខែវិឆ្ឆិកា ឆ្នាំ២០២១កន្លងទៅ បានសម្រេចដោះលែងឱ្យសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ចំនួន៦រូបឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក៏ប៉ុន្តែពួកគេស្ថិតក្រោមការតាមដាន​ពីតុលាការដដែល ខណៈសំណុំរឿងដែលតម្កល់នៅតុលាការមិនទាន់បិទបញ្ចប់នៅឡើយ។ ជាការកត់សម្គាល់ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មជនមាតាធម្មជាតិបានបង្ហោះនូវកម្រងវីដេអូមួយ ដែលនឹងត្រៀមធ្វើយុទ្ធនាការទាមទារឱ្យតុលារទម្លាក់រាល់បទចោទប្រកាន់មកលើពួកគេឱ្យបានឆាប់ និងដោយឥតលក្ខខណ្ឌ ស្របពេលដែលសកម្មជនបរិស្ថានទាំង៦រូបអះអាងថា នេះការបំបិទសិទ្ធិសេរីភាព និងមិនឆ្លុះបញ្ចាំអំពីការគោរពលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋក្នុងរដ្ឋប្រជាធិបតេយ្យ​ដូចជាប្រទេសកម្ពុជា។
    9 min
  • លោក ហ្ស៊ិន ហ្សូអាបេ ដិតក្នុងចិត្តពលរដ្ឋកម្ពុជា
    ស្ថានទូតជប៉ុនបានបើកទ្វារទទួលសាធារណៈជនចូលរួមសម្ដែងមរណៈទុក្ខ និងគោរពវិញ្ញាក្ខន្ធ លោក ហ្ស៊ិន ហ្សូអាបេ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៦កក្កដា។  អ្នកចូលរួមដែលមានទាំងខ្មែរ ជប៉ុននិងបរទេសខ្លះបានកាន់ផ្កាមកជាមួយលាយឡំដោយទឹកមុខស្រពោន។ សម្រាប់ពលរដ្ឋខ្មែរ ពួកគេនិយាយប្រហាក់ប្រហែលគ្នាថា  វត្តមានរបស់ពួកគេនៅមុខកញ្ចក់រូបថតអតីតនាយករដ្ឋមន្ត្រីជប៉ុននៅពេលនេះ ព្រោះតែស្រឡាញ់ប្រទេសជប៉ុន ក៏ដូចជាពេញចិត្តនឹងលោកអាបេដែលបានជួយជ្រោមជ្រែងទំនាក់ទំនងកម្ពុជា និងជប៉ុនគ្រប់វិស័យ។
    8 min
  • លោក បួយ ដារី៖ ធ្វើឱ្យជាប់លាប់ ហើយអត់ធ្មត់ និងមានជំនឿលើខ្លួនឯង ជាកត្តាជោគជ័យមួយ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅពេលនេះ សួង សុខភារី សូមណែនាំលោកអ្នក​នាងឱ្យ​បានស្គាល់​ពីលោក បួយ ដារី អគ្គលេខាធិការនៃក្លឹបបាល់ទាត់ Siem Reap United (SRU) និង​ជាអ្នក​ជំនួញមានជំនាញ​រៀបចំទីលានបាល់ទាត់។ លោក បួយ ដារី មានភាពជោគជ័យ ដោយ​​បានសម្រេចបំណង ក្នុងការ​ក្លាយជាចំណែក​ដំបូងមួយ ញុំាងឱ្យមានការ​បណ្តុះបណ្តាល​ថ្នាល​បាល់ទាត់​យ៉ាងផុសផុល ក្នុង​ប្រទេសកម្ពុជា។ លោក ​ដារី តែងតែជឿជាក់​ថា ក្នុងវិស័យ​បាល់ទាត់ ប្រសិនបើ​គ្មានការអភិវឌ្ឍថ្នាលយុវជនឱ្យ​បាន​រឹងមាំទេ នោះក្លឹប ឬ ប្រទេសនោះ គឺមិនអាចប្រកួត​ប្រជែងជាមួយបណ្តាប្រទេស ដែល​មានធនធាន​ច្រើន​ជាងខ្លួននោះឡើយ​។
    12 min
  • សំរាមផ្លាស្ទិកដែលចាលណែនខ្លាំងកំពុងត្រូវប៉ាន់សម្រាប់សិប្បកម្មកែច្នៃ
    សំរាមផ្លាស្ទិកគ្រប់ច្រកល្ហក​នៅស្រុកខ្មែរ​​​ដែលត្រូវបាន​​​បោះ​ចោល​ជារៀងរាល់ថ្ងៃ​ កំពុង​​ត្រូវប៉ាន់សម្រាប់សិប្បកម្មកែច្នៃ​​​មួយនៅរាជធានីភ្នំពេញ។ បើតាមលោក លឹម វណ្ណី ជាម្ចាស់​សិប្បកម្មនេះ​ លោកបានពង្រីកមាឌ បន្ថែម​សាខាសិប្បកម្មលោក​​ច្រើនគួរ​សម្យ​​​ដែរ តែនៅតែពុំទាន់អាច​​ទប់ឈ្នះ សំរាម​ប្លាស្ទិក​ដែលចាលឡើងជាលំដាប់​ពីមួយថ្ងៃទៅ​មួយថ្ងៃ។ ម៉្លោះហើយ លោកលើកទឹកចិត្ត​សិប្បកម្ម​ជួយដល់បរិស្ថានប្រភេទនេះ កាន់តែ​រីកដុះដាលច្រើនឡើងនៅស្រុកខ្មែរ។
    8 min
  • វេជ្ជបណ្ឌិតឡោ គីមសុងនិងភរិយាតស៊ូជំរុញ​កូនៗធំដឹងក្តីនៅបារាំងឲ្យចេះនិយាយភាសាខ្មែរ
    នៅក្នុងនាទីបទយកការណ៍ នៅថ្ងៃសុក្រ ឈាង បុប្ផា​នឹង​ណែនាំ​លោកអ្នកនាង​ឲ្យបាន​ស្គាល់ ពីជីវិតរស់នៅ ទំនៀមទម្លាប់រស់នៅ​ក្នុង​គ្រួសារ​ខ្មែរ ដែលមកតាំង​ទី នៅ​ប្រទេស​បារាំង។ តើ​ឪពុកម្តាយ​ខ្មែរ ដែលជា​មនុស្ស​ជំនាន់ទី១ បាន​ចែករំលែក និង​ផ្ទេរការចងចាំ ចំណេះដឹង​អ្វីខ្លះទៅ​កូន? អស់ពី​ឪពុកម្តាយ ដែលជា​ជំនាន់​ទី១ តើ​កូនៗ ​ជំនាន់ទី​២ ដែល​កើតធំដឹង​ក្តី​នៅប្រទេស​បារាំង អាច ស្គាល់ និង​រក្សា​វប្បធម៌ ទំនៀមទម្លាប់​រស់នៅ​របស់​ជីដូនជីតា ឪពុកម្តាយ ខ្មែរ​បាន​ប៉ុណ្ណា? នៅក្នុងបទយកការណ៍នៅថ្ងៃនេះ លោកអ្នកនាង​នឹង​បាន​ស្តាប់​ការរៀបរាប់​របស់​គ្រួសារ​ប្តីប្រពន្ធ​របស់​លោក​វេជ្ជបណ្ឌិត ឡោ គីមសុង ដែលរស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​វែរណុង ចម្ងាយ​ជាង​១០០គីឡូម៉ែត្រ​ពីទីក្រុង​ប៉ារីស។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners