បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បន្តស្នាដៃ៖ ឃីម មាឃ ប្តេជ្ញាចិត្តបង្រៀនក្មេងៗជំនាន់ក្រោយផ្នែកចម្លាក់ស្បែក
    ក្រៅពីការងារគ្រប់គ្រងទូទៅនៅសមាគមសិល្បៈសុវណ្ណភូមិ លោក ឃីម មាឃ គឺជាគ្រួជំនួយបង្រៀនផ្នែកចម្លាក់ស្បែកប្រចាំនៅសាលា​មធ្យម វិចិត្រ​សិល្បៈ។ ដោយពេញចិត្តជាមួយការងារបង្រៀនផង លោកបានចំណាយពេលចែករំលែកនូវចំណេះដឹងសិល្បៈទាំងនោះ ដល់ក្មេងៗជំនាន់ក្រោយ ខណៈការសិក្សាផ្នែកចម្លាក់ស្បែក មានសិស្សក្មេងៗចាប់អារម្មណ៍គួរសម នាពេលបច្ចុប្បន្ននេះ។
    7 min
  • អ្នកគថ្លង់ចង់ឃើញមនុស្សក្នុងសង្គមប្ដូរពីការរើសអើងមកផ្ដល់កម្លាំងចិត្តដល់ពួកគេ
    ប្ដីប្រពន្ធវ័យចំណាស់មួយគូមានកូនប្រុស៤នាក់ក្នុងបន្ទុកដោយកូនពីរនាក់មានអាការៈគថ្លង់និងពីរនាក់ទៀតមានសភាពធម្មតា។ នៅក្នុងវ័យជាង៦០ឆ្នាំស្ត្រីជាម្ដាយនិយាយថា កូនគាត់ម្នាក់គថ្លង់ដោយការធ្វេសប្រហែស និងម្នាក់ទៀតគថ្លង់ពីកំណើត។ ប៉ុន្តែយ៉ាងណាមិញកូនទាំង៤ របស់គាត់មានរៀបការមានគ្រួសារអស់ហើយ។ ចុងក្រោយនៃជីវិតស្ត្រីជាម្ដាយផ្ញើខ្លួនរស់នៅជាមួយកូនប្រុសទី២ ដែលកំពុងមានអាការៈគថ្លង់។ កូនប្រុសទី២រូបនេះ  ភរិយារបស់គេក៏មានអាការៈគដែរ តែដោយឡែកសម្រាប់កូនប្រុសរបស់ពួកគេមានសភាពធម្មតាពោលគឺស្ដាប់ឮ និងនិយាយបានធម្មតា។ «បញ្ឈប់ការរើសអើង» ជាការស្នើសុំរបស់អ្នកគស្ដែងតាមកាយវិកាដោយមានការពន្យល់បន្ថែមពីអ្នកបកប្រែមកកាន់អ្នកកាសែត។​
    9 min
  • ស៊ន អេលីត៖ ហាត់ប្រដាល់ដើម្បីជីវភាពមែន តែការខំគោរពវិន័យ ទើបមានអនាគតល្អ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅថ្ងៃនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងឱ្យ​ស្គាល់ពីដំណើរជីវិត​របស់លោក ស៊ន អេលីត អតីត​កីឡាករ​ជម្រើសជាតិផ្នែក​ប្រដាល់ តៃក្វាន់ដូរ និងវូវីណាមរបស់កម្ពុជា។ ក្រោយ​ចូលនិវត្តន៍ពីអាជីពជាកីឡាករ លោក​អេលីត បច្ចុប្បន្ន​ជាគ្រូបង្វឹក​នៅក្លឹប​ប្រដាល់​នាយកដ្ឋានអង្គរក្ស ហើយ​លោក​ក៏ជាមន្ត្រី​រាជការទទួល​បន្ទុក​ជាអង្គរក្សការពារ​ថ្នាក់​ដឹកនាំជាន់ខ្ពស់ ជាពិសេសគឺគណៈប្រតិភូ​បរទេសធំៗ ដែលមក​បំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា។ ទម្រាំមានជីវិត​ដូចពេលនេះ លោក​ស៊ន អេលីត ដែលជាបងប្រុស​បង្កើតរបស់​វីរកីឡាការនី ស៊ន សៀវម៉ី និងស៊ន​ ដាវីន ផង ធ្លាប់​ប្រឡូក​ក្នុងដំណើរជីវិត​ជូរចត់​ជាច្រើន។
    15 min
  • សារមន្ទីរព្រះស្រីឦសានវរ្ម័នស្វាគមន៍អ្នកទស្សនាមកយល់ពីប្រវត្តិរូបិយបណ្ណរបស់កម្ពុជា
    កន្លែងបង្ហាញសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងរបស់កម្ពុជា សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ឬ ហៅថា ស.ស.រ កំពុងទទួលស្វាគមន៍​អ្នកទស្សនា ក្រោយជំងឺរាតត្បាត​កូវីដ១៩​ស្ងប់ស្ងាត់។ ដោយសារកូវីដ១៩ ដំណើរការសារមន្ទីរ ស.ស.រ ត្រូវជួបឧបសគ្គខ្លះ ជួនកាលបើក ជួនកាល​បិទ។ តែយ៉ាងណាមិញ ជាទិសដៅនាពេលអនាគត  លោកសហប្រធានសារមន្ទីរ ប្លែស គីលីយ៉ង ចង់​ឱ្យ​មានអ្នកទស្សនាកាន់តែច្រើនឡើងថែមទៀត និងចង់ឃើញ​សារមន្ទីរ ​ស.ស.រ ជា​ទីកន្លែងផ្តល់​ចំណេះដឹងដ៏រស់រវើកសម្រាប់​ពលរដ្ឋខ្មែរ។
    9 min
  • សារមន្ទីរព្រះស្រីឦសានវរ្ម័នស្វាគមន៍អ្នកទស្សនាមកយល់ពីប្រវត្តិរូបិយបណ្ណរបស់កម្ពុជា
    កន្លែងបង្ហាញសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុជាលើកដំបូងរបស់កម្ពុជា សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ឬ ហៅថា ស.ស.រ កំពុងទទួលស្វាគមន៍​អ្នកទស្សនា ក្រោយជំងឺរាតត្បាត​កូវីដ១៩​ស្ងប់ស្ងាត់។ ដោយសារកូវីដ១៩ ដំណើរការសារមន្ទីរ ស.ស.រ ត្រូវជួបឧបសគ្គខ្លះ ជួនកាលបើក ជួនកាល​បិទ។ តែយ៉ាងណាមិញ ជាទិសដៅនាពេលអនាគត  លោកសហប្រធានសារមន្ទីរ ប្លែស គីលីយ៉ង ចង់​ឱ្យ​មានអ្នកទស្សនាកាន់តែច្រើនឡើងថែមទៀត និងចង់ឃើញ​សារមន្ទីរ ​ស.ស.រ ជា​ទីកន្លែងផ្តល់​ចំណេះដឹងដ៏រស់រវើកសម្រាប់​ពលរដ្ឋខ្មែរ។
    9 min
  • អ្នកស្រឡាញ់ភេទដូចគ្នាឈានមួយជំហានទៀតដោយភ្ជាប់ស្ថានភាពខ្លួននឹងកីឡាតាមរយៈភាពយន្តឯកសារ«ក្រុមកីឡាផ្កាឈូក»
    ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាបានឈានមួយជំហានទៀតដោយភ្ជាប់ស្ថានភាពរបស់ខ្លួននឹងវិស័យកីឡាតាមរយៈភាពយន្តឯកសារក្រោមចំណងជើងថា«ក្រុមកីឡាផ្កាឈូក» ដែលទើបចាក់បញ្ចាំងនៅក្នុងមហាស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ កាលពីដើមសប្ដាហ៍។  ក្រុមកីឡាផ្កាឈូក ជាសាច់រឿងពិតដែលបង្ហាញពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គមតាមរយៈវិស័យកីឡា។ បើតាមលោក ហែម វណ្ណា  ជាអ្នកដឹកនាំរឿងបានចំណាពេល៧ឆ្នាំទម្រាំផលិតបានសាច់រឿងរយៈពេល៧០នាទីនេះ ជាមួយនឹងឧបសក្គនានា។  ជាក់ស្ដែងកាមេរ៉ាថតសកម្មភាពរបស់តួត្រូវចោរមួយក្រុមឆកយកទៅបាត់។ សូមស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ៖
    9 min
  • អ្នកគ្រូ សេក សាវី៖ ខ្ញុំនៅតែតស៊ូបង្រៀនល្ខោនបាសាក់ ព្រោះខ្ញុំមិនដាច់ចិត្តទៅចោលសិស្សដែលគ្នានៅក្មេងខ្ចីឡើយ
    «ខ្ញុំនៅតែតស៊ូបង្រៀនផ្នែកល្ខោនបាសាក់ទៅកាន់សិស្ស ព្រោះខ្ញុំមិនដាច់ចិត្តទៅចោលពួកគេទាំងនៅក្មេងខ្ចីឡើយ បើទោះបីខ្ញុំក្លាយជាគ្រូបង្រៀនស្រីតែម្នាក់គត់ក្នុងសាលាក៏ដោយ។» នេះការលើកឡើងរបស់អ្នកគ្រូ សេក សាវី គ្រូបង្រៀនផ្នែកល្ខោនបាសាក់ក្នុងសាលាមធ្យមវិចិត្រសិល្បៈ។ ក្នុងវ័យប្រហែល៥០​ឆ្នាំ អ្នកគ្រូព្រួយបារម្ភថា ទៅថ្ងៃអនាគតសិល្បៈល្ខោនបាសាក់អាចបាត់បង់ ប្រសិនបើគ្មានសិស្សបន្តវេនទៀត។
    9 min
  • ក្រុមកម្មករតវ៉ាវិវាទការងារណាហ្គាវើលដ៍ស្រែកដង្ហោយហៅតំណាងរាស្រ្ត ឲ្យជួយដោះស្រាយ
    ក្រុមអ្នកតវ៉ាណាហ្គាវើលដ៍ប្រមាណ៦០ទៅ៧០នាក់ នាព្រឹកថ្ងៃសុក្រ បានជួបប្រជុំគ្នានៅមុខស្ថាប័នរដ្ឋជាថ្មី ដើម្បីស្នើសុំការអន្តរាគមន៍លើវិវាទការងារដែលអូសបន្លាយអស់ពេលជិត១ឆ្នាំ។ តំណាងសហជីពកម្មករ បានអះអាង ការប្រមូលផ្តុំគ្នា ធ្វើឡើងដើម្បីតាមដានជាថ្មីចំពោះញត្តិដែលពួកគេដាក់ស្នើសុំដំណោះស្រាយពីស្ថាប័នរដ្ឋ បន្ទាប់ពីមិនទាន់មានការឆ្លើយតប។
    10 min
  • លោក ម៉ាន កុសល៖ លោកអាចដួល ប៉ុន្តែសមាគមសិល្បៈសុវណ្ណភូមិមិនអាចដួលនោះទេ
    សមាគមសិល្បៈសុវណ្ណភូមិបង្ហាញមុខមាត់ជាថ្មី ក្រោយពីប្តូរទីតាំង បន្ទាប់ពីវិបត្តិកូវីដ១៩។ លោក ម៉ាន កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ លើកឡើងពីការលំបាកនាពេលវិបត្តិជំងឺរាតត្បាតសកល ដែលសមាគមសិល្បៈរបស់លោកបានជួប។ ប៉ុន្តែសមាគមសិល្បៈ ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៥នេះ នឹងមិនដួលរលំទេ បើទោះជាស្ថាបនិកដួលក៏ដោយ។
    9 min
  • ស្ទើរមួយជីវិតជាអ្នករត់ឌុប លោក ផេង ហុង ចាត់ទុកតម្លៃសាំងពេលនេះជាតម្លៃអាក្រក់មិនធ្លាប់មាន
    តម្លៃសាំងនៅកម្ពុជាកំពុងជះផលអវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនមិនថា អ្នករកស៊ីតូចធំឬអ្នកប្រកបរបរតូចតាចទេ។ ផ្នែក​មួយតូចមួយនៃសង្គមដែលរងផលប៉ះពាល់ពីវិបត្តិឥន្ធនៈឡើងថ្លៃគឺអ្នករត់ឌុប។ ស្ទើរពេញមួយជីវិតប្រកបរបរជាអ្នករត់ឌុប លោក ផេង ហុង ចាត់ទុកតម្លៃសាំង៦ពាន់រៀលក្នុងមួយលីត្រនៅពេលនេះ ជាតម្លៃអាក្រក់ខ្ពស់ហួសហេតុមិនធ្លាប់មានពីមុនមកឡើយ រាប់ចាប់ពីតាំងលោកផ្ដើមប្រកបរបរនេះ នៅអំឡុងទស្សវត្សឆ្នាំ៩០។ រត់ឌុបនៅក្នុងបរិបទសាំងឡើងថ្លៃជារឿងមួយលំបាកទៅហើយ បន្ថែមពីលើនេះទៀតលោក ផេង ហុង ប្រឹងរត់ឌុបទាំងមានរបួសជើងម្ខាងដែលបន្សល់ទុកដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners