បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ក្រុមយុវជនស្រលាញ់ធម្មជាតិមួយចំនួន ធ្វើពហិកាមិនគាំទ្រផលិតផលឧកញ៉ា២រូប ក្រោយពាក់ព័ន្ធនឹងការអភិវឌ្ឍភ្នំតាម៉ៅ
    «សង្រ្គោះភ្នំតាម៉ៅ» ជាយុទ្ធនាការមួយរបស់ក្រុមយុវជនស្រលាញ់ធនធានធម្មជាតិ ដែលកំពុងកៀងគរសំឡេងគំាទ្រពីមហាជន ដើម្បីសង្រ្គោះតំបន់ជម្រកសត្វព្រៃក្នុងខេត្តតាកែវ ចេញពីការអភិវឌ្ឍ។ ការចាប់ផ្តើមយុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីដីព្រៃភ្នំតាម៉ៅ កំពុងត្រូវបានឈូសឆាយដោយក្រុមហ៊ុនឯកជនចំនួនពីរ ធ្វើការអភិវឌ្ឍ។ តែការអភិវឌ្ឍភ្នំតាម៉ៅ ជាអ្វីដែលក្រុមយុវជនស្រលាញ់ធម្មជាតិ មិនសាទរ និងស្នើឲ្យមានការបញ្ឈប់ជាបន្ទាប់។
    9 min
  • អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ការឡើងថ្លៃទំនិញប៉ះពាល់ជីវភាពរបស់ពួកគាត់
    អតិផរ​ណា​របស់​កម្ពុជា​បាន​ឡើង​ដល់​៧,២% កាលពី​ខែ​ឧសភា ដែល​ជា​កម្រិត​ខ្ពស់​បំផុត គិត​ត្រឹម​រយៈ​ពេល១០​ឆ្នាំ​ចុង​ក្រោយ។ ចំពោះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការឡើងថ្លៃទំនិញបានប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។ បើទោះជាតម្លៃសាំងបានចុះថ្លៃបន្តិចក្តី ប៉ុន្តែតម្លៃទំនិញ ហាក់មិនបានចុះថ្លៃ តាមតម្លៃសាំងនោះទេ។ នេះជាការកត់សម្គាល់មួយរបស់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានអំពាវនាវឲ្យមានយន្តការដោះស្រាយបញ្ហានេះ ដើម្បីកាត់បន្ថយផលប៉ះពាល់។
    8 min
  • ឆឹង ណូរ៉ា៖ ភាពជោគជ័យក្នុងកីឡា ក៏មកពីអត្តចរិតល្អដែរ!
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុយើងនៅពេលនេះ សួង សុខភារី សូមណែនាំលោកអ្នក​នាង ឱ្យបានស្គាល់​ពីកីឡាករកាយវប្បកម្ម​ម្នាក់ គឺ ឆឹង ណូរ៉ា។ កីឡាករ ឆឹង ណូរ៉ា ទើប​ទទួលបាន​មេដាយ​មាស​ពីព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអាស៊ី លើកទី៥៤ ឆ្នាំ២០២២ (54th Asian Bodybuilding and Physique Sports Championship-2022) នៅលើ​កោះម៉ាឌីវ។ ជាអ្នក​ស្រុក​មក​ពីខេត្តព្រះវិហារ ដែលផ្តើម​ចេញពីរូបរាងតូចស្តើង មិនមានសាច់ដុំ រហូតអាចក្លាយជាម្ចាស់មេដាយ​មាសផ្នែកកីឡាកាយវប្បកម្ម​បាន គឺ កីឡាករ ណូរ៉ា បញ្ជាក់ថា មានតែប្រឹងប្រែងហ្វឹកហាត់ បូករួមនឹង​ការអត្តចរិតល្អទេ ទើប​អាចធ្វើឱ្យ​គេមានជីវិតប្រែប្រួល​វិជ្ជមានបែបនេះ។
    12 min
  • មេធាវី ជូង ជូងី៖ «ភាពជូរចត់នៅរបបខ្មែរក្រហម ជម្រុញខ្ញុំស្រលាញ់ភាពយុត្តិធម៌»
    ១៩ឆ្នាំ​នៅលើវិថីត​តាំងក្ដី ​លោក ជូង ជូងី​ និយម​ការពារក្ដី​ឲ្យអ្នក​នយោបាយ​ប្រឆាំង​ល្បីៗ ​សកម្មជន​សង្គម​ និង​បរិស្ថាន​ ជាង​ពលរដ្ឋ​ធម្មតា។ ​លោក​ប្រាប់​ថា ​នេះក៏ដោយ​សារថា ​ពលរដ្ឋ​ធម្មតា​មិនខ្វះ​មេធាវីការពារ​ក្ដីឡើយ​ ខុសពី​អ្នក​នយោបាយ​ប្រឆាំង​ឬសកម្មជន​បរិស្ថាន​មិន​សូវ​មាន​មេធាវីការពារ។​ ភាពអយុត្តិធម៌​ក្នុង​របប​ខ្មែរ​ក្រហម​ដែល​ជីវិត​កុមារ​ភាព​របស់លោក​បាន​ហែលឆ្លង​ បង្ខំ​ឲ្យលោក​ចាប់​យកអាជីព​ជាមេធាវី។​  ដោយឡែក​នៅក្នុង​ជីវិត​ឯកជន​វិញ ​ភរិយា​របស់លោក​ក៏​ជាមេធាវី​ដែរ​។ ​ម្លោះហើយ​ទើប​លោក​ជូង ជូ​ងី​ និង​ភរិយា​យក​សុភមង្គល​ក្នុង​គ្រួសារ​បង្កប់​ក្នុង​ការងារ​ តាមរយៈ​ការចាប់ដៃ​គ្នាចុះជួបកូន​ក្ដីនៅពេល​ទំនេរ។​
    9 min
  • ក្រុមស្ត្រីថ្ងៃសុក្រ៖ ជីវភាពគ្រួសារធ្លាក់ចុះខ្លាំង ក្រោយស្វាមីដែលចន្ទល់គ្រួសារត្រូវជាប់ពន្ធនាគារ
    «ជីវភាព​គ្រួសារ​របស់​ពួក​ខ្ញុំ​កាន់​តែ​ខ្សត់​ទៅៗ ក្រោយ​ស្វាមី​ដែល​ជា​ចន្ទល់​គ្រួសារ​ត្រូវ​ជាប់​ពន្ធនាគារ​ជាង​២ឆ្នាំ» នេះជា​ការ​លើកឡើង​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ក្រោយ​ត្រឡប់​មក​ពី​ដាក់​ញាត្តិ​នៅ​ឯ​សា្ថន​ទូត​សហរដ្ឋ​អាមេរិក។ បើតាម ក្រុមស្ត្រីថ្ងៃសុក្រ ការរស់នៅ ការ​ហូបចុក ភាពកក់ក្តៅ បាន​ផ្លាស់​ប្តូរស្ទើតែ​ទាំងស្រុង​ទៅ​ហើយ ក្រោយ​ស្វាមី​ដែលភាគ​ច្រើន​ជា​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជាប់​ឃុំ ខណៈ​ការ​គំរាម​កំហែង​ដល់​ផ្លូវចិត្ត​ក៏កាន់​តែ​ខ្លាំង​ថែម​ទៀត។
    9 min
  • ព្រះតេជគុណ សុខ ពិសិទ្ធ៖ទោះជាចូលវស្សាព្រះសង្ឃទ្រង់ដើរបិណ្ឌបាតបានដូចពេលធម្មតា
    ព្រះសង្ឃនៅទូទាំងប្រទេសកំពុង​កាន់វស្សារយៈពេល៣ខែចាប់ពីកក្កដាដល់កញ្ញា។ អំឡុងពេលចូលវស្សាព្រះសង្ឃទ្រង់ដើរបិណ្ឌបាតបានដូចពេលធម្មតា។ តែអ្វីដែលខុសលុះត្រាព្រះសង្ឃកន្លងរាត្រីឬសឹងក្រៅវត្ត។ តែសឹងនៅក្រៅវត្តក៏អាចធ្វើទៅបានអាស្រ័យលើហេតុផលបីចំណុច។ មានអ្វីខ្លះ?
    9 min
  • សកម្មជនមាតាធម្មជាតិ៖ ពួកខ្ញុំអស់ជំនឿលើប្រព័ន្ធតុលាការហើយ ខណៈតម្រុយនៃយុត្តិធម៌មិនមានពន្លឺ
    នៅព្រឹកថ្ងៃទី២៩ ខែ កក្តដា ឆ្នាំ២០២២ តុលាការកំពូលបានប្រកាសសាលក្រមបន្តតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដដែល ជុំវិញសំណុំរឿង« ញុះញង់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៣រូប។  ក្រោយការប្រកាសសាលក្រមរួច សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិបានចាត់ទុកការតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌។ ខណៈពួកគេបានបង្ហាញជំហរអស់ជំនឿលើប្រព័ន្ធតុលាការកម្ពុជា។
    9 min
  • លោក ស៊ុន សារ៉ាវុធ៖ខ្ញុំធ្វើអាជីវកម្មភ្ជាប់នឹងសកម្មភាពមនុស្សធម៌ដើម្បីសង្គមរីកចម្រើនទាំងអស់គ្នា
    លោក ស៊ុន សារ៉ាវុធ លាឈប់ពីការងារក្រុមហ៊ុនមកបើកអាជីវកម្មដោយខ្លួនឯងនៅឆ្នាំ២០១៩។ ធ្វើជាម្ចាស់លើខ្លួនឯង លោក ស៊ុន សារ៉ាវុធ បើកយានដ្ឋានជួសជុលរម៉ក់កង់បីឥណ្ឌាពីរកន្លែងក្នុងរាជធានីភ្នំពេញ។ លោកប្រាប់ថា ធ្វើអាជីវកម្មមិនផ្ដោតលើប្រាក់ចំណេញទាំងស្រុងទេ ពោលគឺ៣០ភាគរយនៃប្រាក់ចំណេញលះបង់ក្នុងសកម្មភាពមនុស្សធម៌។ សកម្មភាពមនុស្សធម៌នោះស្ដែងឡើងតាមរយៈការបញ្ចុះតម្លៃជាពិសេសសម្រាប់​ជនមានពិការភាព មនុស្ស គ ថ្លង់ ចាស់ជរា និងស្ត្រីដែលប្រកបរបររត់ឌុប​ដែលមកស្វែងសេវាជួសជុលរម៉ក់កង់បីឥណ្ឌា និងប្ដូរគ្រឿងបន្លាស់ជាដើម។ លោក ស៊ុន សារ៉ាវុធ យល់ថា តិចឬច្រើនគ្រប់គ្នាគួរតែរួមចំណែកជួយដល់ក្រុមមនុស្សមានពិការភាព គ ថ្លង់ ដោយមិនចាំបាច់ទម្លាក់បន្ទុកទាំងស្រុងទៅលើរដ្ឋ។  សម្រាប់ម្ចាស់អាជីវកម្មរូបនេះ​ ក្រុមមនុស្សមានពិការភាព និងមនុស្សគថ្លង់ពួកគេសមទទួលបានការលើកទឹកចិត្តព្រោះពួកគេមិនបានដេកដួលតាមវាសនាលើកដៃសុំទានមកចិញ្ចឹមជីវិត​​។
    8 min
  • ប្រេងធ្លាក់ថ្លៃ តែអ្នកដឹកជញ្ជូនស្នើរដ្ឋាភិបាលអន្តរាគមន៍បន្ថែម
    តម្លៃប្រេងសាំងនៅកម្ពុជា សម្រាប់រយៈពេល១០ថ្ងៃ ពីថ្ងៃទី២១ដល់ថ្ងៃទី៣១កក្កដា បានធ្លាក់មកនៅក្នុងតម្លៃ៤៨០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ខណៈម៉ាស៊ូតតម្លៃ៥៣០០រៀល។ ទោះជាតម្លៃប្រេងសាំង និងម៉ាស៊ូត ពេលនេះធ្លាក់ចុះ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋប្រកបរបបរត់តាក់ស៊ី នៅតែចង់ឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍បន្ថែមទៀត។
    7 min
  • អាជីវករផ្សារអូរឫស្សីនាំគ្នាតវ៉ា ក្រោយអ្នកគ្រប់គ្រងផ្សារដំឡើងថ្លៃតូប
    អាជីវករផ្សារអូឫស្សីរាជធានីភ្នំពេញ បានលើកគ្នាមកតវ៉ាបង្ហាញការមិនពេញចិត្តចំពោះអ្នកគ្រប់គ្រងផ្សារ ដែលកំណត់ដំឡើងថ្លៃតូបចំនួន ១០%នៃតម្លៃតូបពីមុន។ ការដំឡើងថ្លៃនេះ អាជីវករអះអាងថា មិនគួរធ្វើនោះទេ ព្រោះទើបតែស្បើយពីកូវីដ១៩។ អាជីវករក៏បានទាមទារឲ្យមានការបញ្ចុះតម្លៃតូប ៥០%ថែមទៀត។ ភ្លាមៗគណៈកម្មការគ្រប់គ្រងផ្សារអះអាងថាមិនអាចបញ្ចុះតម្លៃតូបរហូតដល់៥០%នោះទេ។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners