បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ការចរចាប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣៖ ភាគីសហជីព និងថៅកែ កំពុងតឹងសសៃកដាក់គ្នា
    ​ការចរចា​ប្រាក់ឈ្នួល​កម្មករ​ឆ្នាំ២០២៣​ បាន​ជួប​ប្រជុំគ្នា​បីលើករួច​មក​ហើយ​ រវាងភាគី​សហជីព​ ភាគិនយោជក​ និង​ភាគីក្រសួង​ការងារ។​ ជាលើក​ទី៣​កាលពីម្សិល​មិញ​នេះ ភាគីសហជីព​បាន​ប្រាប់ឲ្យដឹងថា​ ការចរចា​ប្រព្រឹត្ត​ទៅដោយ​ស្ថានភាព​តឹងសសៃ​កដាក់គ្នា ​រវាង ​ភាគីសហជីព​ និង​ភាគីថៅកែ។​ យ៉ាងណា​មកដល់​ពេលនេះ ​សហជីព​បានទម្លាក់​តួលេខ​ ដោយចង់​ឃើញកម្មករ​អាច​ទទួល​បាន​ប្រាក់ខែ ​២១៣ដុល្លារ​ តែភាគី​នយោជក​ដាក់តួលេខ​តែ ១៩៧ដុល្លារ។​
    8 min
  • មិនចង់ឲ្យគេបង្វែរស្ថានការណ៍ អ្នកគាំទ្រលោក កឹម សុខា មកកាន់តែច្រើន
    នៅថ្ងៃ៣១សីហានេះ គឺជាសវនាការលើកទី៥៤ សំណុំរឿង លោក កឹម សុខា។ ដូចរាល់ដងដែរ មានអ្នកគាំទ្រពីបណ្តាខេត្តតែងតែនាំគ្នាមករង់ចាំនៅក្រៅរបងតុលាការក្រុងភ្នំពេញ។ ប៉ុន្តែ​នៅថ្ងៃ​សវនាការលើកទី៥៤នេះ គឺចំនួនអ្នកគាំទ្រមកច្រើនជាងមុន។ ពួកគេនិយាយថា នេះដោយសារតែ​ពួកគេមិន​ចង់​ឲ្យ​គេ​បង្វែរ​ស្ថានការណ៍សង្គមទៅតាមអំពើចិត្ត ហើយបំភ្លេចចោលរឿងជាតិសំខាន់ៗ។
    9 min
  • អ្នកសៀមរាប៖កុមារនិងមនុស្សចាស់អាចប្រឈមបញ្ហាសុខភាពបើសិនការជួបជុំមិនរំសាយឲ្យបានរហ័ស
    អ្នករស់នៅក្នុងខេត្តសៀមរាបមួយចំ​នួនបានប្រាប់វិទ្យុបារាំងតាមទូរសព្ទថា ពលរដ្ឋក្មេងចាស់ប្រុសស្រីបានធ្វើដំណើរចាកចេញពីកន្លែងជួបជុំប្រមូលផ្ដុំដឹកនាំដោយលោក ខឹម វាសនា ជាបណ្ដើរៗហើយបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបដាក់កំហិតឲ្យរំសាយការជួបជុំនៅថ្ងៃទី៣០សីហានេះ។ ក៏ប៉ុន្តែមុនមានការរំសាយពលរដ្ឋម្នាក់ជាអ្នកខេត្តសៀមរាបស្រាប់ ដែលចុះទៅកន្លែងជួបជុំនោះនិយាយថា កុមារដែលឱពុកម្ដាយនាំមកជាមួយនិងមនុស្សចាស់អាចប្រឈមនឹងបញ្ហាសុខភាពព្រោះកង្វះការថែទាំនិងអនាម័យ​ដោយសារប្រមូលផ្ដុំគ្មានសណ្ដាប់ធ្នាប់។
    9 min
  • កម្មករនិយោជិតក្នុងរោងចក្រមួយនៅស្រុកអង្គស្នួលប្តូរវេនគ្នាយាមរោងចក្រ ក្រោយពីរោងចក្របិទទ្វារ
    ចាប់តាំងពីសប្តាហ៍ទី២នៃខែសីហាមក កម្មករនិយោជិតនៃរោងចក្រមួយ ដែលស្ថិតនៅក្នុងឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល ត្រូវផ្លាស់វេនគ្នាយាមរោងចក្រទាំងថ្ងៃទាំងយប់។​ ផ្លាស់វេនគ្នាយាម ដោយសារតែរោងចក្រខាងលើនេះ ត្រូវថៅកែបិទទ្វារ និងមិនទាន់បានទូទាត់សំណង ឬអត្ថប្រយោជន៍ផ្សេងឲ្យពួកគាត់ជាកម្មករ។ នេះបើតាមការលើកឡើងរបស់សហជីព។ កម្មករខ្លះធ្វើការជិត១០ឆ្នាំ ខ្លះក្បែរ២០ឆ្នាំ ពួកគាត់កំពុងជួបបញ្ហាខ្វះខាត បើមិនមានដំណោះស្រាយទាន់ពេលវេលា៕
    8 min
  • ជនបន្សាបគ្រឿងញៀនចង់ឃើញមនុស្សក្នុងសង្គមផ្ដល់តម្លៃឡើងវិញ
    អ្នកកំពុងបន្សាបគ្រឿងញៀនមួយចំនួនបានលើកឡើងជាថ្មីឲ្យអ្នកនៅខាងក្រៅផ្ដាច់គ្រឿងញៀន និងកុំសាកល្បងព្រោះពួកគេចាត់ទុកថា គ្រឿងញៀនជាអន្ទាក់ងាយធ្លាក់ តែមិនងាយរើខ្លួនរួច។ បណ្ដាំនេះធ្លាក់មកជួនចំពេល មន្ត្រីមានសមត្ថកិច្ចបង្ហាញកង្វល់ជាថ្មីពីការវិវដ្តយ៉ាងលឿននៃគ្រឿងញៀនក្នុងតំបន់ និងជះឥទ្ធិពលមកប្រទេសកម្ពុជាផងដែរ។  នៅពេលសមាហរណកម្មចូលសង្គមវិញ ជនបន្សាបគ្រឿងញៀនដដែលចង់ឃើញមនុស្សក្នុងសង្គមផ្ដល់តម្លៃឡើងវិញ។ ការផ្ដល់តម្លៃជាបច្ច័យមួយយ៉ាងសំខាន់មិនធ្វើឲ្យពួកគេលាប់មកជាថ្មីឪ។
    10 min
  • សិប្បករវត្តថាន់មានសកម្មភាពឡើងវិញ ក្រោយកូវីដ១៩ធូរស្បើយ
    សិប្បករវត្តថាន់កម្ពុជាបង្កើតឡើងតាំងពីឆ្នាំ២០០៤ បានឆ្លងកាត់វិបត្តិធំៗពីរលើក ហើយវិបត្តិចុងក្រោយបំផុតគឺវិបត្តិកូវីដ១៩។​ សិប្បករវត្តថាន់កម្ពុជា ជាកន្លែងសិប្បកម្មមួយ ដែលប្រមូលផ្តុំដោយបុគ្គលិកជាអ្នកមានពិការភាព។ ពួកគាត់ផលិតរបស់របរប្រើប្រាស់ វត្ថុអនុស្សាវរីយ៍នានា សម្រាប់ភ្ញៀវទេសចរ។ ទីតាំងសិប្បកម្មនេះផ្តើមសកម្មភាពឡើងវិញបន្តិច ក្រោយពេលកម្ពុជាបើកទទួលភ្ញៀវទេសចរបរទេស។
    8 min
  • កម្មកររោងចក្រចង់ឃើញការដឹកជញ្ជូនពួកគេតាមដងផ្លូវ មានសុវត្ថិភាពជាងមុន
    ការដឹកកម្មករដោយប្រើប្រាស់រថយន្តទ្រុង ដោយដាក់ចំណុះពពាក់ពពូន បានក្លាយជាបញ្ហាមួយ ដែលសហជីព យល់ថា​គួរតែមានការកែប្រែ ដ្បិតដោយឃើញពីគ្រោះថ្នាក់ជាញឹកញយ។ ជាប្រចាំរថយន្តឈ្នួលប្រភេទទ្រុង តែងតែដឹកជញ្ជូនកម្មករមកធ្វើការ ដោយឲ្យពួកគេឈរតោងតែចម្រឹងដែកប៉ុណ្ណោះ។ សម្រាប់កម្មកររោងចក្រមួយចំនួន ពួកគេចង់ឃើញ ការដឹកជញ្ជូនកម្មករមានការយកចិត្តទុកដាក់ខ្ពស់ ហើយសុវត្ថិភាពជាងពេលមុនៗ។
    9 min
  • ឃុំពារាម៖មេឃុំប្រជាជននិងក្រុមប្រឹក្សាឃុំភ្លើងទៀនគិតដូចគ្នា«ប្រែផ្លូវលំទៅបេតុង»
    មេឃុំនៃគណបក្សប្រជាជនកម្ពុជា និងក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ មើលឃើញដូចគ្នាថា បញ្ហាចំពោះមុខដែលឃុំត្រូវដោះស្រាយនោះ គឺអភិវឌ្ឍន៍ផ្លូវលំទៅជាផ្លូវបេតុង។  ផ្លូវលំបណ្ដោយ ឃុំពារាមជាង៦គីឡូ ត្រូវបានមេឃុំគណបក្សប្រជាជនកម្ពុជាអះអាងថា រងចាំកញ្ចប់ថវិកាពីថ្នាក់លើដើម្បីអភិវឌ្ឍន៍ ព្រោះស្ថានភាពផ្លូវមានភាពលំបាកលំបិនខ្លាំង ដោយខែ ប្រាំងហុយ ខែភ្លៀងដកទឹក។ ជាមួយគ្នានេះ ក្រុមប្រឹក្សាឃុំមកគណបក្សភ្លើងទៀនកត់សម្គាល់ដែរថា ពីរអាណត្តិចុងក្រោយនេះ ការអភិវឌ្ឍផ្លូវលំបណ្ដោយឃុំពារាមមិនដំណើការទៅមុខសោះ។
    9 min
  • អាជីវករនៅទន្លេបាទីចង់រក្សាមុខរបរទេសចរណ៍តជំនាន់
    ក្រុមអាជីវករប្រកបមុខរបរលក់ដូរ​ម្ហូបអាហារនៅរមណីយដ្ឋានទន្លេបាទីក្នុងខេត្តតាកែវ​ មិនចង់​ឃើញមានការចាក់លុបបឹងធម្មជាតិមួយនេះក្រោមរូបភាពអភិវឌ្ឍនោះឡើយ។ ប្រតិកម្មនេះបានកើតឡើង​បន្ទាប់ពី​​រដ្ឋាភិបាល​ បាន​សម្រេចកាត់ផ្ទៃបឹង​ទន្លេបាទី ​ក្នុងខេត្ត​តាកែវ និង​ជាប់ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ចំនួន​២២២​ហិកតាប្រកល់ទៅ​ឲ្យ​បុគ្គល​ឯកជន​ជាអ្នកកាន់​កាប់​ក្រោម​រូបភាពអភិវឌ្ឍ។ តាមរយៈបទយកការណ៍របស់ អ៊ឹង ប៊ុនថន នៅថ្ងៃនេះ ក្រុមអាជីវករសំដែងការបារម្ភ និងមិនចង់ឃើញវាសនាទន្លេបាទីដូចករណីភ្នំតាម៉ៅនោះឡើយ។
    8 min
  • អ្នកត្បាញហូរបារម្ភពេលអនាគតនិងចំពោះមុខគ្មានអ្នកស្នងកី
    កីតម្បាញជាច្រើនត្រូវបានគ្របទុកចោលនៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយសារការប្រែប្រួលនៃបរិបទសង្គម។ អ្នកជំនាន់ក្រោយគេចាប់យកជម្រើសថ្មី និងជំនាញផ្សេងដែលផ្ដល់បៀវត្សខ្ពស់ដោយមើលរំលងការងារសិប្បកម្មត្បាញហូរ។ នេះជាការលើកឡើងរបស់អ្នកជំនាន់មុនដែលធំដឹងក្ដីជាមួយនឹងកីតម្បាញ។ ក្រុមស្ត្រីត្បាញហូរដដែលបានបង្ហាញក្ដីបារម្ភពេលអនាគត និងចំពោះមុខគ្មានអ្នកស្នងកី​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners