បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • កែច្នែស្នែងសត្វគោក្របី គឺជាការចូលរួមចំណែកជួយដល់បរិស្ថាននិងសុខភាពមនុស្ស
    ស្នែង​គោ ស្នែង​ក្របីដែលគេសម្លាប់យកសាច់ និងបោះចោលជាប្រចាំ​បានក្លាយជារបស់​មានប្រយោជន៍សំខាន់​សម្រាប់​សិប្បកម្ម​​​ផលិតគ្រឿងអលង្ការ និងគ្រឿងតាំងលម្អរបែបគ្រួសារ​មួយកន្លែងនៅរាជធានីភ្នំពេញ។ ម្ចាស់អាជីវកម្ម «សុមនាផលិតផល» ថាការកែច្នែ​ស្នែងសត្វបែបនេះ គឺជាការចូលរួមចំណែក​ជួយដល់​បរិស្ថាននិងសុខភាពមនុស្ស ព្រោះស្នែង​សត្វ​ទាំងនោះនឹង​ប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស​ ប្រសិនបើគ្មានការគ្រប់គ្រងកាកសំណល់បានល្អនោះទេ។
    7 min
  • គំនូរពាណិជ្ជកម្មគូរដោយដៃ លេចឡើងក្នុងយាន្តដ្ឋានរថយន្តមួយកន្លែង
    ការផ្សាយពាណិជ្ជកម្មដោយគំនូរគូរដោយដៃ ត្រូវបានសាបរលាប ក្រោយមុខងារស្កេននិងព្រីន នៃសម័យបច្ចេកវិទ្យា ប្រើរយៈពេលខ្លី និងមានតម្លៃធូរថ្លៃ។ ទៅបីជាយ៉ាងណា លោកតា កែវ សាន់ ក្នុងវ័យជិត៩០វស្សា ដែលជាជាងគំនូរច្រើនសម័យ នៅតែបន្តអាជីពនេះ។ ស្នាដៃរបស់លោកតា កែវ សាន់ បានធ្វើឲ្យម្ចាស់យានដ្ឋានមួយកន្លែងចាប់អារម្មណ៍ និងមានគោលបំណងអភិរក្ស។ ក្រោយបានបញ្ចេញថ្វីដៃ គំនូរផាត់ពណ៌របស់លោកតាទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន។ ជាងគំនូរចាស់វស្សា សង្ឃឹមលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបន្តអាជីពចិញ្ចឹមជីវិតរបស់គាត់។
    7 min
  • កញ្ញា គីន សំណាង៖ ការងារស្ម័គ្រចិត្ត អាចបង្ហាញឱ្យថ្នាក់ដឹកនាំឃើញពីការប្រឹងប្រែង
    នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​យើង​នៅពេល​នេះ ​សួង សុខភារី​ សូម​ណែនាំ​លោក​អ្នក​នាងឱ្យ​បាន​ស្គាល់​ពីកញ្ញា ​គីន សំណាង​ អគ្គលេខាធិការ​រង​ និង​ជា​ប្រធាន​ការិយាល័យ​ផែន​ការ​ និង​ទំនាក់​ទំនង​សាធារណៈនៃ​សហព័ន្ធ​កីឡាករ​ប៊ូល ​និង​ប៉េតង់​កម្ពុជា។ ​កញ្ញា ​គីន សំណាង​ មិន​មាន​ជំនាញ​កីឡា​តែអាច​ទទួល​បាន​តំណែង​ជាថ្នាក់​ដឹក​នាំ​មួយ​រូប​ ក្នុង​សហព័ន្ធ​កីឡា​ដ៏មាន​សក្កានុពលខាងដណ្តើមមេដាយនេះ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត។​
    12 min
  • បេក្ខជនចៅសង្កាត់គណបក្សភ្លើងទៀន ខកចិត្តនឹងលទ្ធផលបឋម តែប្តេជ្ញាចូលធ្វើការដើម្បីបម្រើរាស្រ្ត
    លទ្ធផលជាបឋមនៅក្នុងសង្កាត់បឹងទំពន់ទី២ បានបង្ហាញថា គណបក្សកាន់អំណាច គឺជាអ្នកឈ្នះឆ្នោត ខណៈដែលគណបក្សភ្លើងទៀន អាចទទួលបានអាសនៈខ្លះ នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី០៥នេះ។ បេក្ខជនចៅសង្កាត់គណបក្សភ្លើងទៀន បានសម្តែងក្តីសោកស្តាយនិងខកចិត្ត ទៅនឹងលទ្ធផលបឋមនាពេលនេះ ដ្បិតលោកកត់សម្គាល់ពីបញ្ហាមិនប្រក្រតីមួយចំនួនដែលកើតមាន។ តែទោះជាបែបនេះក្តី ក្នុងនាមជាចៅសង្កាត់រង នាអាណត្តិទី០៥ លោកបេ្តជ្ញានឹងធ្វើជាសំឡេងប្រឆាំងទៅនឹងសេចក្តីសម្រេចណា ដែលរងស្ទះដល់ប្រជាពលរដ្ឋ។
    9 min
  • ទោះមិនបានតំណែងជាមេឃុំក៏ លោកមិន ពៅ សសេរលិខិតអបអរសាទរជ័យជម្នះដៃគូប្រកួតមកពីCPP
    បើទោះបីមិនទទួលបានតំណែងជាមេឃុំព្រែកស្ដី នៃស្រុកកោះធំ ខេត្តកណ្ដាលក៏ពិតមែន ក៏លោកមិន ពៅ ដែលឈរឈ្មោះជាមេឃុំគណបក្សប្រជាធិបតេយ្យមូលដ្ឋានអាណត្តិទី៥បានសសេរលិខិតអបអរសាទរជ័យជម្នះដៃគូប្រកួតមកពីគណបក្សប្រជាជនកម្ពុជាលោក ឃុយ គា។ លោក ឃុយ គា នឹងបន្តធ្វើជាមេឃុំមួយអាណត្តិបន្តទៀត។ លោក មិន ពៅ អះអាងថា ការធ្វើបែបនេះដើម្បីបណ្ដុះទម្លាប់យកការពិតសម្រាប់ការធ្វើនយោបាយពីថ្នាក់ក្រោមដល់ថ្នាក់ជាតិ។
    9 min
  • ក្រោយបោះឆ្នោត៖ពលរដ្ឋរំឭកបក្សដែលឈ្នះឆ្នោតកុំភ្លេចអនុវត្តតាមពាក្យសន្យាពេលឃោសនា
    មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​បិទបញ្ចប់ ​ពលរដ្ឋ​បានតាម​ដាន​លទ្ធផល​បោះឆ្នោត ​ខណៈអ្នកខ្លះ​មិនចាប់​អារម្មណ៍​អើពើអ្វីឡើយ។​ ប៉ុន្តែ​យ៉ាង​ណាមិញ​ ក្រុមពលរដ្ឋ​ដដែល​បាន​ រំឭក​គណបក្ស​ដែល​ឈ្នះឆ្នោត​គ្រប់គ្រង​អាសនៈជា​មេឃុំ ​ចៅសង្កាត់​ កុំភ្លេច​អនុវត្ត​តាមពាក្យ​សន្យាពេល​ឃោសនា។​ អំឡុង​ពេល​ឃោសនា​គេបាន​ឮសារ​នយោបាយ​អភិវឌ្ឍ ភូមិ​ ឃុំ ​សង្កាត់​ ឲ្យមាន​ភាព​រីក​ចម្រើន​ប្រែផ្លូវ​ភក់​ទៅជាផ្លូវ​ក្រាលបេតុង​ និង​លុបបំបាត់​គ្រឿងញៀន ​ល្បែងស៊ី​សង់​ អំពើ​ឆកភ្លន់​ជាដើម។​
    7 min
  • រឿងល្ខោន​របស់​កវីនិពន្ធបារាំង​ដ៏ល្បី​ លោក​ម៉ូលីយែរ មានមុខ​នៅ​ប្រទេស​កម្ពុជា
    រឿងជនកំណាញ់។ ប្រិយមិត្តអ្នកស្តាប់មួយចំនួនដែលស្នេហាស្នាដៃអក្សរសិល្ប៍បរទេស ប្រហែលជាធ្លាប់ស្គាល់ អានរឿងមួយនេះ។ រឿងល្ខោន ជនកំណាញ់ ដែលជាស្នាដៃរបស់កវីនិពន្ធបារាំង ដ៏ល្បីឈ្មោះ ម៉ូលីយ៉ែរ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាជាតិ សម្រាប់ថ្នាក់ទី១១ នៅសាលាមធ្យមសិក្សាកម្រិត២។ នៅក្នុងឱកាសខួប៤០០ឆ្នាំ នៃកំណើតរបស់ម៉ូលីយ៉ែរ ដែលត្រូវប្រព្រឹត្តទៅថ្ងៃសៅរ៍ ទី១៥មករា ២០២២ វិទ្យុបារាំងអន្តរជាតិ rfi តាមរយៈបទយកការណ៍របស់ឈាង បុប្ផានឹងផ្តោតនិយាយពីការនិយមស្នាដៃអក្សរសិល្ប៍របស់កវី ម៉ូលីយ៉ែរនៅប្រទេសកម្ពុជា។
    10 min
  • លោក ងិន សុបញ្ញា៖ ការតាំងចិត្តខ្ពស់ប្រឈមមុខនឹងការរិះគន់ ជាមាគ៌ាទទួលបានការគាំទ្រ
    នៅក្នុងនាទីជីវិត​ជោគជ័យ​របស់​វិទ្យុបារាំងនៅថ្ងៃនេះ សួង សុខភារី សូម​ណែនាំលោក​អ្នក​នាងឱ្យបានស្គាល់​ពីលោក ងិន សុបញ្ញា អគ្គលេខាធិកា​សហព័ន្ធកីឡាទ្រីយ៉ាត្លុង​កម្ពុជា។ ផ្តើម​ចេញពី​ភាពជាមន្ត្រី​ធម្មតា រហូត​អាចជាប់​ឆ្នោត​ជាអគ្គលេខាធិការសហព័ន្ធចំនួន ២អណ្តត្តិ លោក​ងិន សុបញ្ញា អះអាងថា ការតាំងចិត្ត​ខ្ពស់ បូករួមនឹងជំនាញ ព្រមទាំងការសិក្សាបន្ថែមផង ទើប​ធ្វើឱ្យ​លោក​ទទួលបានការ​គាំទ្រ ទោះបីជាប្រភេទកីឡាទ្រីយ៉ាត្លុង​ ជាកីឡាពិបាកមួយសម្រាប់កម្ពុជាក៏ដោយ។
    11 min
  • បេក្ខជនចៅសង្កាត់មកពីបក្សមួយចំនួន បេ្តជ្ញាដឹកនាំសង្កាត់កោះដាច់ឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច និងសេវាសាធារណៈ
    យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ជិតបិទបញ្ចប់ទៅហើយ។ ជាក់ស្តែង បេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សភ្លើងទៀន និងប្រជាធិបតេយ្យមូលដ្ឋានក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបេ្តជ្ញាថា នឹងកែប្រែរបៀបដឹកនាំមូលដ្ឋានដែលគ្មានការអភិវឌ្ឍន៍ មកជាភូមិឃុំមានសុវត្ថិភាព បង្កើនប្រាក់ចំណូលចូលសេដ្ឋកិច្ចពលរដ្ឋ បង្កើនសេវាសាធារណៈ និងភូមិឃុំមានសុវត្ថិភាព ។ ក្នុងនោះ បេក្ខជនចៅសង្កាត់ទាំងពីរ ក៏បានអះអាងថា ខ្លួនគោលនយោបាយរបស់បក្សពួកគេ នឹងពង្រឹងលើសិទ្ធិសេរីបញ្ចេញមតិ និងសិទ្ធិចូលរួមធ្វើនយោបាយរបស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
    10 min
  • សិល្បៈនិងនយោបាយត្រូវបានច្របាច់បញ្ចូលគ្នាក្នុងយុទ្ធនាការបោះឆ្នោត
    សិល្បៈនិងនយោបាយត្រូវបានច្របាច់បញ្ចូលគ្នាក្នុងយុទ្ធនាការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥នេះ។ ជាក់ស្ដែងគណបក្សនយោបាយស្ទើរតែទាំងអស់បានយកគោលនយោបាយរបស់ខ្លួនមកកែកុនជាទំនុកច្រៀងដោយយកទំនុកភ្លេងបទជំនាន់ដើម និងបទសម័យ។ តំណាងគណបក្សនយោបាយមួយចំនួននិយាយថា ការបំលែងគោលនយោបាយទៅជាទំនុកច្រៀងកើតមានគ្រប់អាណត្តិមកហើយប៉ុន្តែនៅអាណត្តិទី៥នេះមានលក្ខណៈផុសផុលខ្លាំង ហើយការធ្វើបែបនេះដើម្បីកុំឲ្យម្ចាស់ឆ្នោតមានភាពស្មុគស្មាញ មួរហ្មង​ ក្នុងចិត្ត។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners