បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អាជ្ញាធរ​ភ្នំពេញ​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ខ្នង​ផ្ទះ​ប្រជាជន
    អាជ្ញាធរ​និង​គ្រូពេទ្យ​បន្ត​រុល​ទៅមុខ​សម្រាប់​យុទ្ធនាការ​ចាក់វ៉ាក់​សាំងដល់​ខ្នងផ្ទះ​ប្រជាជន​រស់​នៅ​ក្នុង​រាជធានីភ្នំពេញ។ បើតាម​អាជ្ញាធរ រាជធានី​ភ្នំពេញ​ជា​មជ្ឈម​ណ្ឌល​សេដ្ឋកិច្ចទី១​នៅ​កម្ពុជា ទើបអាជ្ញាធរ​ខិតខំ​ធ្វើយ៉ាង​ណា​ឲ្យ​បរិមាណ​វ៉ាក់សាំង​ទាំង​ដូស​ជម្រុញ​និង​ដូសមូលដ្ឋាន​បាច​សាច​គ្រប់​ច្រក​ល្ហក់។ សូមជម្រា​ប​ជូនថា ពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​បាន​ទទួល​វ៉ាក់សាំង​ជាង​១លាននាក់​ទាំង​ ដូសជម្រុញ​និងដូស​មូលដ្ឋានខណៈ​ក្របខណ្ឌ​ទូទាំង​ប្រទេស​មាន​ចំនួន​ជិត​១៥​លាន​នាក់។
    8 min
  • លោក អំ សំអាត៖ការងារជាង២ទស្សវត្សនៅលីកាដូ ខ្ញុំចង់ឃើញពលរដ្ឋមានសេរីភាព និងមានការរីកចម្រើន
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមបង្ហាញពីប្រវត្តិ​របស់លោក អំ សំអាត ដែលទើបឡើងកាន់តួនាទីជានាយកប្រតិបត្តិនៃអង្គការលីកាដូ។ ការងារ​ជាមួយអង្គការ​សិទ្ធិ​មនុស្សមួយនេះរយៈពេលជាង២ទស្សវត្ស ដោយសារតែលោកចង់​ឃើញប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិ​សេរីភាពពេញលេញ និងប្រទេសកម្ពុជាមានការរីកចម្រើន ​តាមបែបលទ្ធិប្រជាធិបតេយ្យ។
    13 min
  • យុវជន២៥នាក់នាំគ្នាជិះកង់៦០០គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋយល់ដឹងពីការការពារបរិសា្ថន
    ក្រុមអង្គការសង្គមស៊ីវិលមកពី១៥ស្ថាប័ន បានរួមគ្នាប្រារព្វទិវាបរិស្ថានពិភពលោកនៅឆ្នាំ២០២២ ដោយចាប់ផ្តើមពីថ្ងៃទី១០ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា។ ក្នុងឱកាសប្រារព្ធទិវាបរិស្ថានពិភពលោកនៅឆ្នាំនេះ ក្រុមអង្គការសង្គមស៊ីវិល បានបង្កើតព្រឹត្តិការណ៍ជិះកង់៦០០គីឡូម៉ែត្រ ជុំវិញខេត្តចំនួន៤ដើម្បីផ្សព្វផ្សាយឲ្យពលរដ្ឋនៅមូលដ្ឋាន បានយល់ដឹងពីសារប្រយោជន៍ និងកិច្ចការពារធនធានបរិស្ថានធម្មជាតិ។
    10 min
  • លោកស្រី សូ ហ្វារីណាចង់ឱ្យមានស្ត្រីជាអ្នកដឹកនាំប្រឆាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជាកាន់តែច្រើនឡើង
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិនាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់​លោកស្រី សូ ហ្វារីណា នាយករងមជ្ឈមណ្ឌលឯកសារកម្ពុជា។ ទម្រាំមា​ន​ថ្ងៃនេះ លោកស្រី សូ ហ្វារីណា ដែលជាជនជាតិចាមបានហែលឆ្លង​ឧបសគ្គ​ជាច្រើន ជាពិសេសការលះបង់ទាំងកម្លាំងកាយចិត្តដើម្បីបំពេញការងារ ដោយផ្តើមចេញពីបុគ្គលិកស្ម័គ្រចិត្ត​។ ចំពោះលោកស្រី ​ហ្វារីណា ការស្វែងរកភាពជោគជ័យគឺងាយជាងការរក្សាភាពជោគជ័យ។ ស្ត្រីឆ្នើមរូបនេះចង់ឱ្យមាន​​​​ស្ត្រីជាអ្នកដឹកនាំកាន់តែច្រើនថែមទៀត ​ដើម្បីរួមចំណែក​​​ការពារនិង​ប្រឆាំង​​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅកម្ពុជា។
    15 min
  • ដូនចាស់ម្នាក់និយាយថា ដរាបណានៅមានកម្លាំងស៊ូកាន់ជញ្ជីងដើរថ្លឹងគីឡូដាច់ខាតមិនលើកដៃសុំទាន
    នៅភ្នំពេញ មុខរបរកាន់ជញ្ជីងដើរថ្លឹងគីឡូ កំពុងពេញនិយមសម្រាប់មនុស្សចាស់ប្រុស-ស្រី មួយចំនួនឡើងមកពីតាមបណ្ដាលខេត្តនានា។ តាមរយៈការជជែកលេងជាមួយអ្នកយកព័ត៌មានរបស់វិទ្យុបារាំងពួកគាត់និយាយដូចគ្នាថា  ការប្រកបរបរថ្លឹងគីឡូនេះ ទោះមិនសូវមានការចាប់អារម្មណ៍ តែប្រសើរជាងការដើរសុំទានគេ។ ក្នុងចំណោមនោះដូនចាស់វ័យ៧២ឆ្នាំម្នាក់និយាយថា ដរាបណានៅមានកម្លាំង ដាច់ខាតគាត់មិនលើកដៃសុំទានពីគេទេ ហើយចំពោះការផ្ដល់ទានដោយសមាណចិត្តជាបុណ្យរបស់គេគឺគាត់ទទួលដោយមិនទោមន្សឡើយ។ ដូនចាស់ដដែលបន្ថែមថា ១៥ឆ្នាំហើយដែលគាត់ស្ពាយជញ្ជីងដើរថ្លឹងគីឡូដោយមិនតូចចិត្តនឹងវាសនា។
    7 min
  • ទិវារំលឹកគុណម្ដាយ៖ម្ដាយម្នាក់ដែលរួចជីវិតពីរបបខ្មែរក្រហមតស៊ូឲ្យកូនបីនាក់រៀនចប់អនុបណ្ឌិត
    ថ្ងៃនេះ​គឺ​ជា​ទិវា​រំលឹក​គុណម្ដាយ​។  អ្នកស្រី យឹម សុវណ្ណ ជា​ម្ដាយ​ម្នាក់​ដែល​នៅ​រស់រាន​មានជីវិត​បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​រំលំ​រលាយ​រៀបរាប់​ថា  ដោយសារ​តែ​កុមារភាព​របស់​អ្នកស្រី​ត្រូវបាន​ដក​ហូត​មិន​ឲ្យ​រៀនសូត្រ អ្នកស្រី​ខិតខំ​ជម្នះ​ឧបសគ្គ​ឲ្យ​កូន​ប្រុស​ស្រី​ទាំង​បី​រៀន​ចប់​ចុង​ចប់ដើម រហូត​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត។ អ្នកស្រី​បន្ថែមថា នៅ​ក្នុង​ថ្ងៃ​រំលឹក​គុណម្ដាយ ធ្វើឲ្យ​អ្នកស្រី​រលឹក​ដល់​មុខ​ឳពុក​ស្រស់ៗ​ដែល​ត្រូវ​ឈ្លប​នៃ​របប​ខ្មែរ​ក្រហម​មាន​អាយុ​តិច​ជាង​ខ្លួន បណ្ដើរ​យក​ទៅ​សម្លាប់​ជាមួយ​នឹង​ការ​អង្វរ​ក​ទៅ​កាន់​ឈ្លប​ឲ្យ​ទុក​ជីវិត​ប្រពន្ធ និង​កូន។
    9 min
  • យុវជនសំរាម៖ យុទ្ធនាការប្រមូលកន្ទុយបារី នឹងធ្វើឱ្យពលរដ្ឋខ្មែរគិតពីផលប៉ះពាល់ដល់បរិស្ថាន និងបញ្ឈប់ទម្លាប់ចោលសម្រាមនៅទីសាធារណៈ
    អស់រយៈពេល​ជាង៣សប្តាហ៍​មកហើយ​ ដែល​ក្រុមយុវជន​សំរាម​បានបង្កើត​យុទ្ធនាការ​ប្រមូល​កន្ទុយបារី​ដែលត្រូវ​បាន​គេបោះចោល​នៅតាម​ទីសាធារណៈ ​និង​នៅក្នុង​ទឹកទន្លេ​នៅទូទាំង​ប្រទេស​កម្ពុជា។ ​យុទ្ធនាការ​នេះ ​គឺជាចូល​រួមចំណែក​យ៉ាងខ្លាំង​ចំពោះការ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ ពិសេស​បង្កើត​ទម្លាប់​រក្សាទុក​សម្រាម​ឱ្យបាន​ត្រឹមត្រូវ​ ដោយជៀសវាង​ពីការបោះចោល​នៅតាម​ទីសាធារណ​នានា​ពីសំណាក​ពលរដ្ឋ​ខ្មែរមួយចំនួន។​ បើតាម​ លោកសាន​ ​ដារ៉ាវីត​    ក្រៅតែ​ពីយុទ្ធនាការ​ប្រមូល​កន្ទុយបារី​ ក្រុម​យុវជន​សំរាម​ក៏ទទួលទិញ​ពីអ្នកប្រមូលផ្សេងៗ​ក្នុង​តម្លៃ៥ពាន់រៀល ​សម្រាប់១កំប៉ុងជ័រ​ធំផង​ដែរ។​ ក្នុងនោះ ​លោក ដារ៉ាវីត ​បន្តថា ​កន្ទុយបារី​ទាំងអស់​ដែលបាន​ប្រមូលទិញ ​លោកនឹង​យកទៅរក្សាទុក​ រឺធ្វើភស្តុតាង​សម្រាប់​បង្ហាញដល់​សាធារណ​ជន​ទាំងមូល។​ ហើយលោកថា​ បញ្ហានេះ ​ក៏ត្រូវដុះខាត​ក្នុងរយៈពេល​យូរផងដែរ​ ទើបមាន​ប្រសិទ្ធភាព​ខ្ពស់។ ​
    10 min
  • ស្ថាបនិកក្លឹបសរសេរកូដ Code For Girls តាំងចិត្តចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឌីជីថល
    Code For Girls ជាក្លឹបសរសេរកូដតាមប្រព័ន្ធអនឡាញមួយសម្រាប់យុវតី កម្រិតថ្នាក់​វិទ្យាល័យ​ ក្នុង​ការបង្កើតហ្គេម និងវីដេអូខ្លីមានចលនាផ្សេងៗ។ មានអាយុ​១៩ឆ្នាំ​ ស្ថាបនិក​ក្លឹប Code For Girls កញ្ញា​​ រិទ្ធ សុវណ្ណដាលីន យល់ថា វត្តមានស្ត្រីនៅក្នុងវិស័យ​ឌីជីថលនៅមានកម្រិតតិចតួច​នៅឡើយ ខណៈ​ជំនាញនេះក៏នៅតែបន្ត​ទទួលបាននូវផ្នត់គំនិតអវិជ្ជមានពីសង្គម។ បើតាមកញ្ញា​ ​​ រិទ្ធ សុវណ្ណដាលីន ក្លឹបសរសេរកូដនេះ​​នឹងចូលរួមលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឌីជីថលនៅកម្ពុជាឱ្យ​កាន់តែប្រសើរឡើង​។
    9 min
  • លោកស្រី អេង ចាន់ឌី៖ខ្ញុំចង់ឲ្យមេរៀនយែនឌ័រត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោក​អ្នក​ឲ្យ​ស្គាល់លោកស្រី​ អេង ចាន់ឌី នាយិកាប្រតិបត្តិ​នៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា។ ក្នុងនាមជាអ្នកធ្វើ​ការងារខាងតស៊ូមតិ​ដើម្បីសិទ្ធិអំណាចរបស់សហគមន៍ ពិសេសបញ្ហាយែនឌ័រ នាយិកាអាយុ៣១ឆ្នាំរូបនេះ ចង់ឃើញមេរៀន​យែនឌ័រ ត្រូវបានដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សានៅតាមសាលាទូទៅ។ ការ​ចង់​បានយ៉ាងដូច្នេះក៏ព្រោះតែលោកស្រីយល់ថា បញ្ហាយែនឌ័រជារឿងសំខាន់​ដែលត្រូវយល់ដឹងទាំងអស់គ្នា មិនថាតែបុរស ឬស្ត្រី និងក្រុមអ្នក​ស្រឡាញ់​ភេទ​ដូចគ្នានោះទេ។
    13 min
  • អ្នកស្វាយរៀង៖បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលនាំមកនូវផលចំណេញសេដ្ឋកិច្ចនិងគ្មានជំងឺអាសន្នរោគ
    ស្វាយរៀង​ក្លាយ​ជា​ខេត្ត​ដំបូង​គេ​នៅ​កម្ពុជា បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ទាំង​ស្រុងដោយ​មាន​ការទទួល​ស្គាល់​ពី​ក្រសួងអភិវឌ្ឍ​ជនបទ។ ជោគជ័យនេះ ឆ្លើយតប​ទៅ​នឹង​ផែនការ​យុទ្ឋសាស្រ្តជាតិ  (PSP) និងផែនការសកម្មភាពជាតិ (NSP) ស្តីពីការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។ ពលរដ្ឋក្នុងខេត្តស្វាយរៀងបង្ហាញអារម្មណ៍រំភើបពេលដឹងថា ខេត្តរបស់ខ្លួនជាខេត្តដំបូងគេនៅកម្ពុជា បញ្ចប់ការបន្ទោសបង់ពាសវាលពាសកាលទាំងស្រុង។ ពលរដ្ឋដដែលបន្ថែមថា ពីមុនគេមិនដឹងសោះឡើយពីសារសំខាន់នៃការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលដែលនាំមកនូវផលចំណេញផ្នែកសេដ្ឋកិច្ច និងគ្មានជំងឺអាសន្នរោគផ្សេងៗ។ ជាមួយគ្នានេះ អាជ្ញាធរបានអះអាងថា គេប្រើពេលវេលាយូរគួរសមទម្រាំពន្យល់ពលរដ្ឋបានយល់ពីគុណប្រយោជន៍នៃការប្រើប្រាស់បន្ទប់ទឹក។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners