អស់រយៈពេលជាង៣សប្តាហ៍មកហើយ ដែលក្រុមយុវជនសំរាមបានបង្កើតយុទ្ធនាការប្រមូលកន្ទុយបារីដែលត្រូវបានគេបោះចោលនៅតាមទីសាធារណៈ និងនៅក្នុងទឹកទន្លេនៅទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការនេះ គឺជាចូលរួមចំណែកយ៉ាងខ្លាំងចំពោះការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ពិសេសបង្កើតទម្លាប់រក្សាទុកសម្រាមឱ្យបានត្រឹមត្រូវ ដោយជៀសវាងពីការបោះចោលនៅតាមទីសាធារណនានាពីសំណាកពលរដ្ឋខ្មែរមួយចំនួន។ បើតាម លោកសាន ដារ៉ាវីត ក្រៅតែពីយុទ្ធនាការប្រមូលកន្ទុយបារី ក្រុមយុវជនសំរាមក៏ទទួលទិញពីអ្នកប្រមូលផ្សេងៗក្នុងតម្លៃ៥ពាន់រៀល សម្រាប់១កំប៉ុងជ័រធំផងដែរ។ ក្នុងនោះ លោក ដារ៉ាវីត បន្តថា កន្ទុយបារីទាំងអស់ដែលបានប្រមូលទិញ លោកនឹងយកទៅរក្សាទុក រឺធ្វើភស្តុតាងសម្រាប់បង្ហាញដល់សាធារណជនទាំងមូល។ ហើយលោកថា បញ្ហានេះ ក៏ត្រូវដុះខាតក្នុងរយៈពេលយូរផងដែរ ទើបមានប្រសិទ្ធភាពខ្ពស់។