បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោកកឹម សុវណ្ណា៖ ចង់ឱ្យកីឡាករបានប្រាក់ខែខ្ពស់ ទើបខំថតផ្សាយរូបថតកីឡា
    នៅក្នុង​នាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅរាត្រីនេះ សួង សុខភារី សូមណែនាំលោកអ្នក​នាងឱ្យ​បានស្គាល់ពីលោក​កឹម សុវណ្ណា អ្នក​ថតរូបឯករាជ្យ ដែលចេញមុខ​ដើរថតរូបកីឡា តាំងពីមុន​ពេល​វិស័យកីឡាកម្ពុជា មានសន្ទុះគាំទ្រខ្លាំង។​ ក្នុង​ពេលប្រមាណ ១០​ឆ្នាំ នៃការ​តស៊ូ​ហាល​ថ្ងៃហាល​ខ្យល់ ដើម្បីផ្តិតរូបភាពទាក់ទងនឹង​កីឡា លោក​សុវណ្ណា យល់ថាជាមោទនភាពមួយ ព្រោះលោក​បានចូលរួម​ធ្វើឱ្យ​ជីវភាព​កីឡាករ ទទួលបាន​ប្រាក់ចំណូល​ច្រើន ព្រោះកាន់តែមាន​ការគាំទ្រពីមហាជន។
    8 min
  • អ្នកជំនាញបារម្ភពីកង្វះធនធានមនុស្សក្នុងវិជ្ជាជីវៈព្យាបាលជំងឺផ្លូវចិត្តនៅកម្ពុជា
    ជំងឺផ្លូវចិត្ត គឺ​​ជាជំងឺវេជ្ជសាស្ត្រជំនាន់ថ្មីដែលកំពុងតែក្លាយជាឃាតុ​ករលាក់មុខសម្លាប់ជីវិតមនុស្សដោយមិនដឹងខ្លួន​។ អាត្រាអ្នកមានជំងឺផ្លូវចិត្តនៅកម្ពុជា កំពុង​ហក់ឡើងខ្ពស់ដោយកត្តាជាច្រើនរួមមាន វិបត្តិគ្រួសារ សង្គម-សេដ្ឋកិច្ចជាដើម។ ល។ អ្នកជំនាញពាក់ព័ន្ធ​បានបង្ហាញក្តីបារម្ភពី​កង្វះធនធានមនុស្សក្នុងវិជ្ជាជីវៈព្យាបាលជំងឺផ្លូវចិត្ត ខណៈអាត្រាអ្នកជំងឺបន្តកើនឡើងជាលំដាប់​។
    9 min
  • លើកលែងកាតព្វកិច្ចពាក់ម៉ាសទីសាធារណៈ ៖ ពលរដ្ឋអបអរ តែក៏បារម្ភខ្លះពីការឆ្លងកូវីដ១៩
    រដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈ ក្នុងចេតនាជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមសារជាសំឡេងរបស់លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃពុធ។ ជាមួយនឹងវិធានការនេះ ពលរដ្ឋមួយចំនួនបានសម្តែងនូវក្តីសាទរ ដ្បិតពួកគេអាចសម្រួលជីវភាពបានមួយកម្រិត។ តែទន្ទឹមគ្នានេះ ពួកគេក៏នៅមានក្តីបារម្ភខ្លះដែរ អំពីការឆ្លងនៃជំងឺកូវីដ១៩។
    9 min
  • លោក វ៉េង សិរីវុឌ្ឍ៖ ជោគវាសនាស្ថិតនៅលើដៃមនុស្សដែលប្រឈមបញ្ហា ដោយក្តីសង្ឃឹមនិងស្មារតីតស៊ូ
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRfiនាពេលនេះ អោ ស្រីពេជ្រ សូមណែនាំ​លោកអ្នកនាង​មកស្គាល់លោក វ៉េង សិរីវុឌ្ឍ អតីត​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បច្ចុប្បន្ននេះ លោកកំពុងងាកទៅ​បម្រើការងារនៅក្នុងវិស័យអប់រំធនធានមនុស្ស។ នៅក្រោមស្នាដៃស្លាបកាដំបូងបង្អស់របស់លោក វ៉េង សិរីវុឌ្ឍ ក្រោមចំណងជើងថា «គ្មាននរណា កើតមកក្រទេ» បានឆ្លុះបញ្ចាំងពី​ដំណើរ​ជីវិតតស៊ូ​ដ៏កំសត់របស់លោកតាំងពីកាល​នៅជាអ្នកធាក់ស៊ីក្លូចិញ្ចឹមក្រពះដើម្បី​ចំណេះ។ ជាសៀវភៅសម្រាប់​ផ្តល់ទស្សនៈទាននិង​ការអប់រំថា ជោគវាសនា គឺស្ថិត​នៅលើដៃមនុស្សដែលប្រឈមនឹងបញ្ហា ដោយក្តីសង្ឃឹម​និងស្មារតី​តស៊ូនៅក្នុងដំណើរជីវិត​​។ ហើយ​វា​ប្រាកដជាអាចអោយ​មនុស្ស​ទៅបានកាន់តែ​ឆ្ងាយ។
    13 min
  • ទម្លាប់ពីបុរាណក្នុងការដាក់បាតនិងនិមន្តបិណ្ឌបាតតាមទីសាធារណៈឬភូមិស្រុកត្រូវបានប្ដូរផ្លាស់
    បច្ចុប្បន្នគេសង្កេតឃើញថា ទម្លាប់ពីបុរាណក្នុងការដាក់បាតលោកនិងនិមន្តបិណ្ឌបាតនៅតាមទីសាធារ​ណៈឬភូមិស្រុកត្រូវបានប្ដូរផ្លាស់។ ព្រះសង្ឃនិងពុទ្ធបរិស័ទមួយចំនួនលើកឡើងថា ការប្ដូរផ្លាស់នេះដោយសារតែការវិវត្តន៍របស់សង្គម។  ពីមុនគេត្រូវរងចាំព្រះសង្ឃនិមន្តបិណ្ឌបាតដើម្បីដាក់ចង្ហាន់ តែឥលូវគេយកចង្ហាន់ឬតេយ្យទានទៅប្រគេនព្រះសង្ឃដល់ទីអារ៉ាមដោយផ្ទាល់។ ប៉ុន្តែយ៉ាងមិញ ទម្លាប់ពីបុរាណនៅតែអនុវត្ត​ គ្រាន់តែបន្ថយមកនៅកម្រិតសមស្របតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។
    9 min
  • ក្រសួងវប្បធម៌ចង់ឃើញសន្ទុះចូលរួមប្រកួតស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី
    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសទទួលពាក្យប្រឡងស្នាដៃ តែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ២០២២លើកទី២១ ដែលជាប្រភេទប្រលោមលោកខ្នាតខ្លី និងកំណាព្យរឿង ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣០មិថុនា​ ក្នុងគោលបំណងថែរក្សាលើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍អក្សរសាស្ត្រជាតិ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ អ្នករៀបចំកម្មវិធីមើលឃើញសន្ទុះនៃការចាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួតស្នាដៃតែងនិពន្ធបែបអក្សរសិល្ប៍នៅមានកំរិត បើធៀបនឹងការប្រកួតច្រៀងរាំ កំសាន្ត បែបសម័យ។ ឆ្លៀតពេលនេះ អេង គីមហុង អ្នកកាសែតរបស់យើង  បានជួបសម្ភាសម្ចាស់ជ័យលាភីចំនួនពីរនាក់ដែលម្នាក់ទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោកខ្លីពានរង្វាន់ព្រះនាងឥន្ទ្រទេវីក្នុងឆ្នាំ២០២១ និងម្នាក់ទៀតទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកនិពន្ធកំណាព្យរឿង។
    10 min
  • អតីតជើងឯកប្រណាំងកង់ទស្សវត្ស៦០ លោក យី យុង សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍ដល់ជនជំនាន់ក្រោយ
    អតីត​កីឡាករ​ជើង​ឯក​ប្រណាំង​កង់​នា​ទស្សវត្ស​ឆ្នាំ​១៩៦០ លោក យី យុង បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ដែលគ្មាន​ឱកាស​ចែករំលែក​បទ​ពិសោធន៍​បង្ហាត់​បង្រៀន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​ស្រឡាញ់​វិស័យ​កីឡា​ផ្នែកប្រណាំង​កង់។​ នៅ​ក្នុង​វ័យ​៨១​ឆ្នាំ លោក យី យុង បានអះអាងថា  លោក​គ្មាន​ឱកាស​ព្រោះ​ឱកាស​មិន​ត្រូវ​បាន​គេផ្ដល់​ឲ្យ គួប​ផ្សំ​បញ្ហា​សុខភាព​ដែល​បន្សល់​ទុក​កាល​ពី​អតីត​កាល។​ អាជីព​របស់​លោក​ត្រូវ​បាន​កប់​ទុក​ចោល​តាំង​ពីឆ្នាំ១៩៧៥​ដល់​បច្ចុប្បន្ន។ បច្ចុបន្ន​លោក​ត្រឹម​អង្គុយ​ចង់​ស្រមៃ​ក្លាយ​ជា​គ្រូ​បង្វឹក តែ​ការពិ​ត​នៅ​ឆ្ងាយ​ដោយ​សារ​ជើងធ្លាប់​តែ​ធាក់​កង់ ប្រែ​ជា​ធាក់​លែង​បាន ដើរ​ក៏​លែង​រួច​ចុង​ក្រោយ​នៃ​ជីវិត​បាន​ត្រឹម​អង្គុយ​នៅ​មួយ​កន្លែង។
    7 min
  • លោក អ៊ួ តារា៖មានចំណូលចិត្ត ទេពកោសល្យ និងការតាំងចិត្ត ជាមាគ៌ាសម្រេចជីវិតជារបស់ខ្លួនឯង
    នៅក្នុង​នាទីជីវិតជោគជ័យ​របស់វិទ្យុយើងនៅថ្ងៃនេះ សួង សុខភារី សូម​ណែនាំលោកអ្នក​នាងមក​ស្គាល់ពីឆន្ទៈរបស់លោក អ៊ួ តារា អគ្គលេខាធិកា​សហព័ន្ធកីឡាល្បុក្កតោកម្ពុជា។ ផ្តើម​ពីក្តីស្រលាញ់ និង​ចិត្ត​ចង់​អភិរក្ស​ក្បាច់គុនល្បុក្កតោដែលជាសម្បត្តិ​របស់បុព្វបុរសខ្មែរ លោក​អួ តារា បាន​វិវត្តខ្លួន​ពីអ្នក​ហាត់ក្បាច់គុនដ៏ឆ្នើម​ម្នាក់​ រហូត​ដល់​ក្លាយជាតួអង្គឯក​ លេចមុខក្នុង​ខ្សែភាពយន្តខ្នាតធំអន្តរជាតិជាច្រើន។ ហើយ​បច្ចុប្បន្នក្នុងវ័យ​តែប្រមាណជាង ៣០ឆ្នាំ យុវជន អួរ តារា បាន​ក្លាយ​ជាសមាជិក​ថ្នាក់ដឹកនាំមួយ​រូប ជួយ​ជ្រោម​ជ្រែងយ៉ាងសកម្ម ក្នុង​ការលើកតម្កើងគុនល្បុក្កតោខ្មែរ។
    15 min
  • អតីតជើងឯកប្រណាំងកង់ទស្សវត្ស៦០ លោក យី យុង សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយ
    អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០ លោក យី យុង បានបង្ហាញអារម្មណ៍សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍បង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយដែលស្រឡាញ់វិស័យកីឡាផ្នែកប្រណាំងកង់។​ នៅក្នុងវ័យ៨១ឆ្នាំ លោក យី យុង បានអះអាងថា  លោកគ្មានឱកាសព្រោះឱកាសមិនត្រូវបានគេផ្ដល់ឲ្យ គួបផ្សំបញ្ហាសុខភាពដែលបន្សល់ទុកកាលពីអតីតកាល។​ អាជីពរបស់លោកត្រូវបានកប់ទុកចោលតាំងពីឆ្នាំ១៩៧៥ដល់បច្ចុប្បន្ន។ បច្ចុបន្នលោកត្រឹមអង្គុយចង់ស្រមៃក្លាយជាគ្រូបង្វឹក តែការពិតនៅឆ្ងាយដោយសារជើងធ្លាប់តែធាក់កង់ ប្រែជាធាក់លែងបាន ដើរក៏លែងរួចចុងក្រោយនៃជីវិតបានអង្គុយនៅមួយកន្លែង។
    7 min
  • MV«អ្នកចម្បាំង»ចង់បំផុសទឹកចិត្តខ្មែរ ជួយផ្សាយវប្បធម៌កីឡាដើម្បីស៊ីហ្គេម២០២៣
    ស្របពេល​ដែលកម្ពុជា កំពុងតែរាប់ថយ​ក្រោយ ដើម្បី​ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត​កីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខ ក្រុម​ផលិតករជំនាញ ក៏បាន​និងកំពុងយកឱកាសនេះ បង្កើតស្នាដៃថ្មីៗ ដោយ​សង្ឃឹមថាអាចចូលរួម​ធ្វើឱ្យ​ព្រឹត្តិការណ៍នេះ កាន់តែកក្រើក។ ផលិតកម្មឯកជនមួយ ដោយ​បានការសហការជាមួយ​សហព័ន្ធល្បុក្កតោកម្ពុជា បាន​ផលិត​វីដេអូចម្រៀងចំណងជើង «អ្នក​ចម្បាំង» ក្នុងជំនឿចិត្ត​ថា​ មិនត្រឹមតែអាចបង្ហាញពីគុនល្បុក្កតោខ្មែរនោះទេ តែក៏អាចបំផុសទឹកចិត្តឱ្យ​ពលរដ្ឋខ្មែរ ចេះច្បាំងក្នុងសម័យ​សន្តិភាព ដើម្បីថែរក្សា ការពារសម្បត្តិ​វប្បធម៌ជាតិ ធ្វើឱ្យ​បរទេសកោតសរសើរ។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners