បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • ស្រ្តីល្អឥតខ្ចោះ ឬស្រ្តីមានឧត្តមគតិ ក្នុងទស្សនៈរបស់លោកស្រីសេដ្ឋា ឌុក រ៉ាស៊ី
    បទយកការណ៍របស់​ឈាង បុប្ផា​នៅសប្តាហ៍នេះ​ផ្តោតទៅលើស្ត្រីមានឧត្តមគតិ។ នៅក្នុងបទយកការណ៍ ឈាង បុប្ផា ណែនាំលោកអ្នកនាងឲ្យបានស្គាល់លោកស្រី មាស សេដ្ឋា ឬសេដ្ឋា ឌុក រ៉ាស៊ី ភរិយារបស់បញ្ញាវន្តខ្មែរលោកឌុក រ៉ាស៊ី។ បាត់បង់ស្វាមីជាទីស្រឡាញ់គោរព កាលពីឆ្នាំ២០២១ ដោយសារជំងឺកូវីដ លោកស្រី មាស សេដ្ឋាបានងើបដើរចេញពីទុក្ខសោក និងប្រកាន់ខ្លួនសកម្មជានិច្ច ដើម្បីកូនចៅ និងសមាគម សម្ព័ន្ធខ្មែរការពារសិទ្ធិមនុស្ស និងសិទ្ធិបុរីជន ដែលលោកស្រីបានទទួលបន្តពីស្វាមី។
    10 min
  • សាំងឡើងថ្លៃ រួមផ្សំពិធីបុណ្យចូលឆ្នាំ៖ អ្នករត់តាក់ស៊ីភាគច្រើនដំឡើងថ្លៃដឹកអ្នកដំណើរ
    ស្របពេលតម្លៃសាំងនៅលើទីផ្សារ មិនទាន់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផង ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏ខិតជិតមកដល់នៅសប្តាហ៍ខាងមុខ។ ចរន្តអ្នកធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តឈ្នួល ក៏មិនមានច្រើននោះដែរ។ នេះបើតាមការអះអាងរបស់អ្នករត់រថយន្តឈ្នួលនាម្តុំផ្សារថ្មី។ តែដោយប្រឈមនឹងតម្លៃប្រេងសាំង និងពិធីបុណ្យចូលឆ្នាំផងនោះ អ្នករត់រថយន្តឈ្នួលភាគច្រើនសម្រេចដំឡើងថ្លៃដឹកអ្នកដំណើរមួយកម្រិតទៀត។
    9 min
  • ទិវាសៀវភៅ៖ ទោះក្នុងបរិបទនៃវិបត្តិជំងឺរាតត្បាតសកល តែការអានមាននិន្នាការកើនឡើង
    ទិវាសៀវភៅកម្ពុជាពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា បានចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ តាមរយៈទិវាសៀវភៅ ដែលធ្វើឡើងក្នុងឱកាសពិពណ៌វប្បធម៌ ទេសចរណ៍ និងកីឡា អ្នកនិពន្ធ និងម្ចាស់គ្រឹះស្ថានបោះពុម្ពផ្សាយ មើលឃើញពីនិន្នាការនៃការអានសៀវភៅ តាមរយៈកំណើននៃការជាវ និងការបោះពុម្ពសៀវភៅថ្មីៗជាដើម។​
    9 min
  • លោកស្រី ម៉ម ស៊ីថា៖កើតមួយជាតិធាតុមួយចាន មនុស្សត្រូវរស់អោយមានប្រយោជន៍ដល់សង្គមជាតិ
    នាទីជីវិតជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិRfiនាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់ពីជីវិតរបស់លោកស្រី ម៉ម ស៊ីថា បច្ចុប្បន្ននេះជាប្រធានគណៈកម្មាការកម្ពុជា​ឯករាជ្យប្រឆាំង​អំពើពុករលួយ។ មាន​វ័យជិត​​៦០ឆ្នាំ លោកស្រី ម៉ម ស៊ីថា បានចំណាយពេលវេលាស្ទើរតែពេញមួយជីវិត ដើម្បីប្រយោជន៍សង្គម​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនិតិរដ្ឋ ពោលគឺចាប់តាំងពី​អ៊ុនតាក់ដកចេញពីកម្ពុជាមក។ ក្រោយ​ឃើញអំពើអយុត្តិធម៌ក្នុងសង្គមជាច្រើន លោកស្រី ម៉ម ស៊ីថា អះអាងបន្ត​បេសកកម្ម​​​មួយនេះឱ្យអស់សមត្ថភាព​​​​​​ដើម្បីជាប្រយោជន៍​ដល់សង្គមជាតិ។
    12 min
  • អ្នកប្រមូលឃ្មុំក្នុងខេត្តមណ្ឌលគិរីមានទឹកមាត់ប្រៃបន្ទាប់ពីទឹកឃ្មុំត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ត
    «ទឹកឃ្មុំផ្អែមមុតប្រែជាមានទឹកមាត់ប្រៃ»នៅក្នុងគុណតម្លៃនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនាពេលថ្មីៗ។​ ក្រុមអ្នកប្រមូលឃ្មុំបានបង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីទឹកឃ្មុំត្រូវទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ដែលការទទួលស្គាល់នេះនឹងធ្វើឲ្យទឹកឃ្មុំព្រៃមណ្ឌលគិរីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ទ្វេដង។ ដោយឡែកបើនិយាយដល់ការប្រមូលឃ្មុំគេតែងនឹកដល់ភាពប៉ិនប្រសព្វរបស់ជនជាតិភាគតិចនៅភាគឥសានប្រទេស។
    9 min
  • លោកវ៉ាត់ ចំរើន៖ ការឈឺចាប់ ជាទ្រព្យដឹកនាំរកភាពជោគជ័យ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុយើង នៅថ្ងៃនេះ សួង សុខភារី សូមណែនាំលោកអ្នក​នាងឱ្យ​បានដឹងពីដំណើរជីវិតរបស់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិកាក្រសួងទេសចរណ៍ និងជា​អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ ហៅកាត់ថា CAMSOC (ខេមសុក)។ លោក​វ៉ាត់ ចំរើន ដែលធ្លាប់ជាអត្តពលិក​អូឡាំពិកដំបូងរបស់កម្ពុជា និង​មានភាពជោគជ័យ​ច្រើន​លើ​ជំនាញកីឡា បាន​ឆ្លងកាត់​ផ្លូវជីវិត​មិន​ងាយ​ស្រួលនោះឡើយ មិនថាទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែលោក​ បានចាត់ទុក​ថា ការលំបាក​ជាបទពិសោធន៍​ មិនមែនជាឧបសគ្គ ហើយ​ការឈឺចាប់ ជាទ្រព្យ​ដឹកនាំទៅរកភាពជោគជ័យ។
    13 min
  • លោកឃុល តុន តូណាមានមហិច្ឆតាចង់ក្លាយជាអ្នកតំណាងរាស្រ្តនៅសភាបារាំង
    នៅក្នុងកាលៈទេសៈដែលប្រទេសបារាំងកំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១០មេសា ខាងមុខ អ្នកនយោបាយបារាំង ដើមកំណើតខ្មែរម្នាក់ គឺ លោក ឃុល តុនតូណាកំពុងផ្តើមយុទ្ធនាការឃោសនារបស់ខ្លួនដែរ ប៉ុន្តែ សម្រាប់ការបោះឆ្នោតសភា បារាំង ដែលត្រូវរៀបចំនៅខែមិថុនា។ នៅជាង ២ខែមុនការបោះឆ្នោតសភា ចៅហ្វាយក្រុងរង វីលប៉ាំង ដែលស្ថិតនៅភាគខាងជើងក្រុងប៉ារីសបានប្រមែប្រមូលអ្នកគាំទ្រ មិនថា ក្នុងចំណោម អ្នកនយោបាយបារាំង ឬអ្នកជំនួញដើមកំណើតអាស៊ី។ នៅថ្ងៃសុក្រសប្តាហ៍មុន អ្នកនយោបាយដើមកំណើតខ្មែរ លោកតុនតូណាបានរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្ររបស់លោក ដើម្បីប្រកាសជាផ្លូវការបេក្ខភាពរបស់លោកសម្រាប់ការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្រ្តបារាំង។
    10 min
  • ក្រោយសង្រ្គាមខ្មែរក្រហម ប្រជាជនខ្មែរ​នៅអ៊ុយក្រែន​ត្រូវឆ្លងកាត់សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី​នៅអ៊ុយក្រែន
    សង្រ្គាមអ៊ុយក្រែនបានបង្ហាញសាជាថ្មីពីលំហូរជនភៀសខ្លួនមកក្នុងតំបន់អឺរ៉ុបខាងលិច។ តាមអង្គការសហប្រជាជាតិ មនុស្សជាង១០លាននាក់រត់ចាកចោលផ្ទះសម្បែង ដែលក្នុងនោះ ជាង ៣លាននាក់បានធ្វើដំណើរចេញពីអ៊ុយក្រែន ដើម្បីគេចចេញពីការវាយប្រហារគ្រាប់ផ្លោង គ្រាប់មីស៊ីលរបស់កងទ័ពរុស្ស៊ី។ ដោយសារតែមិនអាចទ្រាំទ្រនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី ប្រជាជនខ្មែររស់នៅប្រទេសអ៊ុយក្រែន ប៉ុន្មានគ្រួសារបាន សម្រេចចិត្តរត់គេចយ៉ាងប្រថុចញ៉ុចចេញពីសង្រ្គាម ដើម្បីមកជ្រកកោនបណ្តោះអាសន្ន នៅប្រទេសបារាំង។ គ្រួសារខ្មែរបីគ្រួសារបានមកដល់ខេត្តបឺហ្សង់សុង ភាគខាងកើតបារាំង និងបានទទួលការរាក់ទាក់ពីប្រជាជនខ្មែរនៅទីនោះ។ ឈាង បុប្ផាបានជួបសម្ភាសន៍តាមទូរស័ព្ទ ជាមួយលោកណុស ផាន់ណារ៉ា ប្រជាជនខ្មែររស់នៅខេត្តបឺហ្សង់សុង ដែលបានទទួលគ្រួសារខ្មែរមកពីប្រទេសអ៊ុយក្រែន។
    11 min
  • អក្សរឡាតាំងសំនៀងខ្មែរ៖ យុវជនមួយចំនួនកំពុងព្រួយបារម្ភពីភាពស្រអាប់ដល់អក្សរជាតិខ្លួន
    និន្នាការ​សរសេរ​អក្សរឡាតាំង​សំនៀង​ខ្មែរ​ កំពុង​រីកសាយ​ភាយយ៉ាងឆាប់​រហ័ស​ក្នុងផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋខ្មែរ​ ជាពិសេស​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប។ ​ក្នុងចំណោម​យុវជន​ខ្មែរភាគច្រើន​ ពួកគេ​ពេញ​និយម​ណាស់​ចំពោះការ​សរសេរ​អក្សរឡាតាំង​សំនៀងខ្មែរ​ ដើម្បី​ប្រាស្រ័យ​ទំនាក់​ទំនង​គ្នា​នៅតាម​បណ្តាញ​សង្គម​ ដោយពួកគេ​យល់​ថា មធ្យោបាយថ្មីនេះ​អាចចំណេញ​ពេលច្រើន​ជាង​ការសរសេរ​អក្សរ​ខ្មែរ​ ជាពិសេស​ងាយយល់​អត្ថន័យ​លឿនផងដែរ។​ តែយ៉ាងណា ​យុវជនខ្មែរ​ និង​អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​មួយចំនួន​ កំពុង​តែបង្ហាញក្តី​កង្វល់​ជាខ្លាំង​ ចំពោះគុណ​តម្លៃ​ និង​ភាព​អស្ចារ្យ​នៃអក្សរ​ជាតិខ្មែរ​ ដែលត្រូវ​បាន​យុវជន​មួយចំនួន​ព្យាយាម​បំភ្លេច​ចោល។ ​
    10 min
  • សហគមន៍ក្រីក្រក្នុងក្រុងប្រឈមបញ្ហាជីវិភាពក្រោយវិបត្តិកូវីដ១៩
    ខណៈពេលដែលស្ថានភាពកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាលនារយៈពេលចុងក្រោយនេះ ប៉ុន្តែស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមសហគមន៍ក្រីក្រក្នុងក្រុងភ្នំពេញ មិនបានវិលមករកភាពធូរស្រាលដូចដើមទាំងស្រុងនោះទេ។ ពួកគាត់ខ្លះថាសេដ្ឋកិច្ចគ្រួសារបច្ចុប្បន្ននេះ កាន់តែធ្លាក់ដុនដាមថែមទៀត និងបានស្នើឲ្យមានការបញ្ចុះតម្លៃទំនិញ​ ឬការបន្ធូរបន្ថយបំណុលជាដើម។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners