បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត៖ ការចូលរួមប្រកួតរបស់នាងខ្ញុំគឺដើម្បីទៅបម្រើពលរដ្ឋនៅសង្កាត់អូរចា
    អតីតចៅសង្កាត់អូរចា​ដែលបានបាត់បង់តំណែង​ដោយសារតែការរំលាយគណបក្ស​សង្គ្រោះជាតិ​នោះ គឺបាន​សម្រេចចិត្ត​ឈរឈ្មោះ​ជាបេក្ខភាពចៅសង្កាត់ឡើងវិញនៅឆ្នាំ២០២២នេះ ​តាមរយៈគណបក្សភ្លើងទៀន។ ការចូលប្រកួតរបស់ អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត គឺចំពេល​ថ្នាក់ដឹកនាំរបស់អតីត​បក្សជំទាស់នៅមានការខ្វែងគំនិតគ្នា។ ប៉ុន្តែសម្រាប់ រ៉ូហ្សិត គឺមានតែធ្វើសកម្មភាព តាមរយៈគណបក្សស្របច្បាប់ទេ ទើបអាចចូលរួមបម្រើពលរដ្ឋបាន។
    11 min
  • កម្ពុជារៀបចំឲ្យមានការអានពេញមួយឆ្នាំ!
    «ការអានពេញមួយឆ្នាំ»​បានក្លាយ​ជាការ​ជម្រុញមួយ​ នៅក្នុង​ទិវាសៀវភៅ​ដែលគ្រោងរៀបចំ​ជាលើក​ដំបូង​នៅកម្ពុជា​នាពហុកីឡាដ្ឋាន​ជាតិមរតតេជោ ​ចាប់ពីថ្ងៃទី​៦ដល់ថ្ងៃទី១០​មេសា។ ​បើតាម​អ្នករៀបចំ​កម្មវិធី​ទិវាសៀវភៅ​ធ្វើឡើងស្រប​តាម​ទិវាសៀវភៅ​ពិភពលោក​ដែលរៀបចំ​ឡើងនៅអំឡុង​ខែមេសា។ ​ ក្នុងនោះ​១០០​ប្រទេស​លើពិភពលោក​បាន​រៀបចំទិវាសៀវភៅ​នេះរួចមកហើយ។​ តាមរយៈ​ទិវាសៀវភៅ​ដែលរៀបចំ​ឡើង​ដោយសមាគម​អ្នកនិពន្ធខ្មែរ​ បណ្ដាល័យ​បញ្ញាវន្ត​ និង​ដៃគូរពាក់ព័ន្ធ​ដទៃទៀត​ បានរក្សា​គោល​បំណងចាស់​ឲ្យនៅដដែល​គឺផ្ដល់​សន្ទុះដល់ការ​អាននៅកម្ពុជា។​ បើតាម​តាមអ្នកនិពន្ធ​ ការអាន​មិនមែន​ធ្វើឡើងតែមួយឆ្នាំ​ទេពោលគឺ​ធ្វើឡើង​រៀងរាល់​ថ្ងៃពោលពី​មួយឆ្នាំ​ទៅមួយឆ្នាំពី​មួយថ្ងៃទៅមួយថ្ងៃ។ ​
    9 min
  • ពិព័រណ៍​យានយន្ត​អគ្គិសនី៖អាច​ជំរុញ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​មធ្យោបាយ​ដើរ​ដោយ​ថាមពល​នៅ​ចំពោះមុខ​ការ​ឡើង​ចុះ​ឥន្ធនៈ
    យ៉ាងហោច​ណាស់​មាន​ក្រុមហ៊ុន​ចំនួន​១០​បាន​ចូលរួម​តាំង​ពិព័រណ៍​យានយន្ត​អគ្គិសនី នៅ​ថ្ងៃ​ទី​២៦​មីនានេះ​នៅ​ទីស្តី​ការ​ក្រសួង​សាធារណៈការនិង​ដឹកជញ្ជូន។​ មនុស្សម្នា​ជា​ច្រើន​ភាគច្រើន​ជា​និស្សិត​រួម​នឹង បណ្ដា​ទូត​បរទេស​ផង​នោះ​បាន​ចូល​ទស្សនា​ពិព័រណ៍​នេះ ជាមួយ​នឹង​ដាក់​តាំង​បង្ហាញ​ម៉ូតូ និង​រថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី​យ៉ាង​សំបូរបែប។  តាមរយៈ​ក្បាល​មេក្រូ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​rfi អ្នក​ចូល​រួមទស្សនា​ពិព័រណ៍​បាន​កត់​សម្គាល់​ស្រដៀង​គ្នា ពិព័រណ៍​យានយន្ត​អគ្គិសនី​ធ្វើ​ឡើង​ក្នុង​បរិប​ទសាំង​ឡើង​ថ្លៃបែប​នេះ ជា​បច្ច័យ​យ៉ាង​សំខាន់​ជំរុញ​ឲ្យ​ពលរដ្ឋ​ពិចារណា ងាក​មក​ប្រើប្រាស់​មធ្យោបាយ​ដើរ​ដោយថាមពល​អគ្គិសនី​ជំនួស​វិញ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់ និង​កា​រឡើង​ចុះ​មិន​ទៀង​ទាត់​នៃ​តម្លៃ​ឥន្ធនៈនៅលើ​ពិភពលោក​ និង​និយាយ​ដោយ​ឡែក​សម្រាប់​កម្ពុជា។  ពីទីកន្លែងពិព័រណ៍! សូមរីករាយតាមដានស្ដាប់បទយកការណ៍របស់អេង គីមហុង ដូចតទៅ៖
    10 min
  • មគ្គុទ្ទេសក៍ទេសចរណ៍រីករាយដែលវិស័យទេសចរណ៍ដើរឡើងវិញ ទោះបីមិនដូចមុនកូវីដ
    នៅដើមឆ្នាំ២០២២ កម្ពុជាបានបើកជើងមេឃឡើងវិញទទួលភ្ញៀវទេសចរបរទេស បន្ទាប់ពីរឹតត្បិតប្រមាណ២ឆ្នាំ។​ ២ឆ្នាំជាពេលវេលា ដែលកម្ពុជាក៏ដូចប្រទេសផ្សេងទៀតរងគ្រោះ ដោយវិបត្តិជំងឺរាតត្បាតកូវីដ១៩។ មគ្គុទ្ទេសក៍ទេសចរណ៍ បង្ហាញក្តីសង្ឃឹមជាថ្មីលើវិស័យទេសចរណ៍កម្ពុជា និងរងចាំស្វាគមន៍ភ្ញៀវទេសចរបរទេស បើទោះជាដំណើរការវិស័យនេះឡើងវិញ មិនដូចដើមក៏ដោយ។​
    8 min
  • កូដករណាហ្គាវើលដ៍ម្នាក់៖ជាង១០០ថ្ងៃក្នុងជំរឹងដែកខ្ញុំជួបរឿងរ៉ាវច្រើនដែលខ្សែជីវិតខាងក្រៅមិនធ្លាប់ជួបសោះ
    ជាង១០០ថ្ងៃជាប់នៅក្នុងជំរឹងដែក អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាស្ត្រីម្នាក់ក្នុងណោម៨នាក់ដែលទើបដោះលែងថ្មីៗនេះរៀបរាប់ថា រឿងរ៉ាវជាច្រើនបានកើតមាននៅក្នុងពន្ធនាគារ ហើយរឿងរ៉ាវទាំងនោះរូបគេមិនធ្លាប់ជួបប្រទះសោះឡើយសម្រាប់ខ្សែជីវិតរស់នៅខាងក្រៅពន្ធនាគារ។ រឿងរ៉ាវទាំងនោះមានដូចជាៈ បង្ខំចិត្តដេកគរលើគ្នាប្រៀបដូចគេរៀបត្រីឆ្អើ កង្វះបន្ទប់ទឹកស្អាតប្រើប្រាស់ អាហារគ្មានជីវជាតិ រួមនឹងការចំណាយខ្ពស់ជាដើម។ ជាងមួយសប្ដាហ៍ក្រោយការដោះលែង កាលពីថ្ងៃទី១៥ខែមីនា ស្ត្រីរូបនេះត្រឡប់មកថែទាំគ្រូសារវិញបន្ទាប់ពី សេដ្ឋកិច្ចក្នុងគ្រួសារបានរងផលប៉ះពាល់យ៉ាងដំណំព្រោះបង្គោលសេដ្ឋកិច្ចបានជាប់ឃុំ។
    7 min
  • កញ្ញា ឈឹម ស៊ីថរ៖ ជោគជ័យរបស់ខ្ញុំ គឺសិទ្ធិ និងសេរីភាព
    នៅក្នុងកម្មវិធីជីវិតជោគជ័យរបស់​វិទ្យុ​បារាំង​អន្តរជាតិRF នៅពេលនេះ អ៊ឹង ប៊ុនថន សូមបង្ហាញពីប្រវត្តិ​របស់​កញ្ញា ឈឹម ស៊ីថរ។ តំណាងសហជីពរូបនេះទើបទទួលបានសេរីភាពមកវិញ បន្ទាប់ពីបាននៅក្រៅឃុំបណ្តោះអាសន្ន ក្នុង​សំណុំរឿងវិវាទការងារនៅក្រុម​ហ៊ុនណាហ្គាវើលដ៍។ ត្បិតមិនសូវសម្បូរទ្រព្យធន តែ​ កញ្ញា រាងតូច​ច្រឡឹងរូបនេះ ​​ចាត់ទុក​ការទទួលបានសិទ្ធិ និងសេរីភាព គឺជាភាពជោគជ័យធំបំផុតរបស់នាង​។
    11 min
  • ប្រេងឡើងថ្លៃធ្វើឲ្យអ្នកបើកឡានតាក់ស៊ីផ្លាស់ប្តូររបៀបធ្វើការ និងសន្សំសំចៃប្រេង
    នៅប្រទេស​បារាំង តម្លៃប្រេងសាំង​ឡើងថ្លៃ ក្រឺត នៅក្រោយ​សង្រ្គាម​អ៊ុយក្រែន កំពុង​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ​ដែល​ប្រកបរបរ​ជាអ្នកបើកឡាន​តាក់ស៊ី។ សន្សំសំចៃ ផ្លាស់ប្តូរ​របៀបធ្វើការ និង​ការងាកមកប្រើឡានអគ្គិសនី។ ទាំងនេះជា​វិធីសាស្រ្ត​របស់​អ្នកបើកឡាន​តាក់ស៊ីខ្មែរ ដែល​ឈាង​បុប្ផា បានទៅជួបសម្ភាសន៍​ផ្ទាល់ នៅ​ចំណតរថយន្តតាក់ស៊ី នៅព្រលានយន្តហោះ Roissy charles de gaulle  ។
    9 min
  • លោក អ៊ុល សំអាង៖ ខ្ញុំមិនតូចចិត្តទេនៅពេលគ្មានអ្នកគាំទ្រ ប៉ុន្តែខ្ញុំត្រូវខំឱ្យសិល្បៈល្ខោនបាសាក់បន្តដំណើរទៅមុខទៀត
    ដោយសារ​ឥទ្ធិពល​នៃវប្បធម៌​ចម្រុះជាតិសាសន៌​ហូរចូលមក​កម្ពុជា​តាមរយៈបច្ចេកវិទ្យា​ និង​ទំនើបកម្ម​នៃបរិបទ​សង្គមយ៉ាងសន្ធឹក​ សិល្បៈបុរាណ​ខ្មែរមួយ​ចំនួនដែលធ្លាប់​មានភាពល្បីល្បាញ​ ស្ទើតែបាត់ឈ្មោះ ​និងការចាប់អារម្មណ៍​ពីសំណាក​ប្រជាពលរដ្ឋ​ខ្មែរទៅហើយ។​ ជាក់ស្តែង ​ទម្រង់សិល្បៈល្ខោន​បាសាក់​ កំពុងប្រឈម​បាត់បង់​បន្តិចម្តងៗ ​ក្រោយ​គ្មានការ​ជួយជ្រុមជ្រែង​ និង​លើកស្ទួយ​ពីប្រជាពលរដ្ឋ។ ​អ្នកសម្តែង​ដែលមាន​វ័យចាស់វស្សា ​លោក អ៊ុល សំអាង​ បាន​លើកឡើងថា​ នៅពេល​ដែលការ​សម្តែង​គ្មានពលរដ្ឋ​គាំទ្រ ​លោកមិនតូចចិត្ត​នោះទេ ​ប៉ុន្តែលោកនៅបន្ត​ញញឹមធ្វើ​គ្រប់វិធីសាស្ត្រទាំងអស់​ ដើម្បី​ឱ្យសិល្បៈល្ខោន​បាសាក់ខ្មែរ​នៅបន្តមានជីវិត​ សម្រាប់​ឱ្យកូនចៅខ្មែរ​គ្រប់ជំនាន់​បានដឹង​ បានស្គាល់។ ​ ខណៈ ​ក្នុងវិបត្តិជំងឺកូវីដ១៩វិញ​ លោក​សំអាង​ថា​ អ្នក​សម្តែង​ល្ខោនបាសាក់​ជាច្រើន​ចាកចោល​ពីអាជីព​ល្ខោន​បាសាក់​ទៅរត់ម៉ូតូ​ឌុប ​លក់បន្លែ ​ធ្វើសំណង់ ​ដើម្បី​រកប្រាក់​កម្រៃ​ចិញ្ចឹម​គ្រួសារ​មួយគ្រា។​
    10 min
  • កម្មកររោងចក្រ៖ ប្រាក់ខែឡើងតិច ខណៈទំនិញបន្តឡើងតាមថ្លៃប្រេងឥន្ធនៈ
    កម្មករនិយោជិត​ផ្នែកវាយនភ័ណ្ឌ ​កាត់ដេរ​សំលៀកបំពាក់​ និង​ផលិតស្បែកជើង​ នាំគ្នាត្អូញត្អែរ​ពីតម្លៃ​ទំនិញនៅលើទីផ្សារ​ឡើងថ្លៃ ​ខណៈប្រាក់ខែ​គោល​របស់ពួកគាត់​ឡើងបាន​ត្រឹមតែ២​ដុល្លារ​ប៉ុណ្ណោះ ​សម្រាប់​ឆ្នាំ២០២២នេះ។ ​ពួកគាត់ខ្លះ ​ត្រូវព្យាយាម​កាត់បន្ថយ​ការចំណាយ​ប្រចាំថ្ងៃ ​តាមតែអាច​ធ្វើទៅបាន​ ដើម្បីទប់ទល់​នឹងកំណើនថ្លៃ​ទំនិញ​ និង​តម្លៃប្រេងឥន្ធនៈ។ ​សហជីព​លើកឡើង​ថាការឡើងថ្លៃ​ទំនិញនៅ​លើទីផ្សារនា​ពេលនេះ ​គឺពិតជា​បានប៉ះពាល់​ដល់កម្រិត​ជីវិភាព​របស់​កម្មករ​កម្មការិនី។​
    9 min
  • ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា៖វិថីទៅរកភាពជោគជ័យមិនក្រាលដោយមាសទេគឺក្រាលដោយបន្លា និងឧបសគ្គ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់ វិទ្យុបារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមបង្ហាញពីប្រវត្តិ​របស់ឧកញ៉ា ភិរម្យ វិចិត្រ​ដារ៉ា។ អ្នកជំនួញអាយុ៣៩​ឆ្នាំ​រូបនេះ មាន​ក្រុម​ហ៊ុនជាច្រើន​នៅក្នុង​ដៃ ទាំងក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុន​បញ្ចាំ និង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់សម្ភា​រៈពេទ្យធ្មេញជាដើម។ ភាពជោគជ័យទាំងនេះមិនមែនជាការងាយស្រួលឡើយ សម្រាប់​បុរស ដែល​ធ្លាប់​ធ្វើការងារឲ្យគេតាំងពីប្រាក់ខែ៣០ដុល្លារ និងជាអតីតអ្នករត់ម៉ូតូឌុបរូបនេះ។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners