បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • នារីហុងគ្រីម្ចាស់​សូនីកាស្ទូឌីយោដែល​ផលិតកាបូបធ្វើពីក្រមាខ្មែរ​នៅទីក្រុង​ប៉ារីស
    នៅទីក្រុងប៉ារីស ស្រ្តីដើមកំណើតហុងគ្រីម្នាក់បានទទួលឥទ្ធិពលពីការងាររបស់ម្តាយក្មេក ដើម្បីយកក្រមាទៅច្នៃប្រឌិតផលិតចេញជាកាបូបប្រណិត។ សូនីញ៉ា អីវ៉ាន លី ជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនStart Up ឈ្មោះ សូនីកាស្ទូឌីយោ ដែលបានផលិតកាបូបស្រ្តីធ្វើពីស្បែកលាយជាមួយក្រមាខ្មែរ។
    10 min
  • លោកឧកញ៉ា ចេង ខេង៖ បើចង់ជោគជ័យអ្វីមួយ ត្រូវចេះកំណត់គោលដៅឲ្យច្បាស់លាស់
    នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងនារាត្រីនេះ ជួប នរក្សា សូមណែនាំលោកអ្នកស្តាប់ឲ្យស្គាល់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL គឺ លោកឧកញ៉ា ចេង ខេង។ លោកឧកញ៉ា ចេង ខេង ជាកូនអ្នកកសិករ ដែលចំណាកស្រុកមកទីក្រុងភ្នំពេញ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន។ លោកថា បើចង់ជោគជ័យលើអ្វីមួយ បុគ្គលម្នាក់ត្រូវចេះកំណត់គោលដៅរបស់ខ្លួនឲ្យច្បាស់លាស់។
    15 min
  • ពលរដ្ឋមួយចំនួន នៅបន្តត្អូញត្អែរអំពីបញ្ហាសាំងឡើងថ្លៃថា អាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ
    ប្រជាពលរដ្ឋ និងអ្នករកស៊ីមួយចំនួនក្នុងតំបន់ភូមិសាស្ត្ររាជធានីភ្នំពេញ បានត្អូញត្អែរជាថ្មីម្តងទៀតអំពីតម្លៃប្រេងសាំងឡើងថ្លៃក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ ការត្អូញត្អែរនេះ កើតមានឡើងបន្ទាប់ពីតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ទនៈ បន្តហក់ឡើងស្ទើតែ៥០០០រៀលទៅហើយក្នុងមួយលីត្រ។ ជាក់ស្តែង ពលរដ្ឋប៉ះពាល់មួយចំនួនបានអះអាងថា បញ្ហាសាំងឡើងថ្លៃនេះ កំពុងបង្កជាផលអវិជ្ជមានខ្លាំងដល់ការស្វែងរកប្រាក់ចំណូលចូលគ្រួសាររបស់ពួកគេ។ និងថា កំពុងធ្វើឱ្យពួកគេកាន់តែជួបការលំបាកមួយបន្ថែមទៀត ក្រៅតែពីជំងឺកូវីដ១៩។ ជុំវិញបញ្ហានេះ ពលរដ្ឋខាងដើមបានស្នើឱ្យរដ្ឋាភិបាលគិតគូរ ស្វែងរកដំណោះស្រាយណាមួយដើម្បីឱ្យតម្លៃសាំងកំពុងហក់ឡើងនេះអាចធ្លាក់ចុះមកវិញខ្លះៗ ដើម្បីជួយសម្រួលបន្ទុកជីវភាពគ្រួសាររបស់ពួកគេ។
    4 min
  • «អង្រឹង​កំប្លោក​កម្ពុជា» ជួយ​ទិញ​អង្រឹង​ពី​មនុស្ស​ចាស់​ក្នុង​ភូមិ ដើម្បី​ជួយ​សម្រួល​ផ្នែក​ជីវភាព
    អង្រឹង​កំប្លោក​កម្ពុជា ​ជាទំព័រហ្វេសប៊ុក​មួយដែលបាន​ជួយដល់ការ​ទិញបន្ត ​និងរកទីផ្សារ​ឲ្យប្រជាពលរដ្ឋ​ក្នុងសហគមន៍​មួយកន្លែង​ក្នុងខេត្តសៀមរាប​ ឲ្យពួកគេ​អាចរកចំណូល​ជាប្រចាំថ្ងៃ ​តាមរយៈ​ការវេញអង្រឹង​ធ្វើពីកំប្លោកលក់​។ ​បើតាមកញ្ញា ​សេម ស្រីដា ​ម្ចាស់ទំព័រ​ហ្វេសប៊ុក​អង្រឹង​កំប្លោក​កម្ពុជា ​ចាប់តាំងពីកញ្ញាបាន​ធ្វើគម្រោងមួយនេះមក​ កញ្ញាបាន​ជួយដល់ចាស់ៗ​ក្នុងភូមិមួយ​ចំនួន​ឲ្យមានភាពងាយស្រួល ​ដោយពុំបាច់​ត្រូវយកអង្រឹង​ទៅលក់នៅឯផ្សារ​។
    7 min
  • តារាសម្តែងខ្មែរ​នៅក្នុង​កម្មវិធីដើរបង្ហាញម៉ូដ​របស់​Maison Cardinនៅប្រទេស​បារាំង
    បន្ទាប់ពី ស្ងាត់​ជិត​២ឆ្នាំ ដោយសារ​វិបត្តិកូវីដ រដូវកាល ដើរបង្ហាញម៉ូដ​High fashion show បាន​ចាប់ផ្តើម​ឡើង​វិញ នៅ​ប្រទេស​បារាំង។ នៅ​ក្រុមហ៊ុន​ច្នៃម៉ូដ ព្យែរការាំង ឬ​ផ្ទះការដាំង ការដើរបង្ហាញម៉ូដ​សំលៀកបំពាក់លើកនេះ​មាន​លក្ខណៈ ថ្មី​ប្លែក ដោយ​ផ្តោត​ទៅលើ​ប្រធានបទ​អវកាស និង​បរិស្ថាន។ នៅក្នុង​ព្រឹត្តិការណ៍​ដើរបង្ហាញម៉ូដ High fashion Show ដែលត្រូវ​រៀបចំ​ធ្វើនៅថ្ងៃ​សុក្រនេះ នៅ​សារមន្ទីរ​អវកាស បួរហ្សេ Bourget នៅជាយក្រុង​ប៉ារីស ក៏មាន​ផងដែរ ការចូលរួម​របស់​តារា​សម្តែង​ខ្មែរ កញ្ញា​ មាន សូនីតា។ តារាសំដែងខ្មែរ​ចូលរួម​ក្នុងការដើរបង្ហាញម៉ូដសំលៀកបំពាក់​របស់​ផ្ទះការដាំង ដែល​ជា​ក្រុមហ៊ុនច្នៃម៉ូដ​សំលៀកបំពាក់​ដ៏ល្បីឈ្មោះមួយ​របស់​បារាំង។
    10 min
  • ពិព័រណ៌​ស្ថាបត្យកម្ម​បង្ហាញ​អំពី​អនាគត​នៃ​ពិភព​លោក​ដែល​មាន​មនុស្ស​រស់​នៅ
    ពិព័រណ៌​ស្នាដៃ​ស្ថាបត្យ​កម្ម​នៅ​ឆ្នាំ​នេះ​ គឺ​ធ្វើ​ឡើង​រយៈ​ពេល​ពេញ​១ខែ ដោយ​ចាប់​ផ្តើមពី​ថ្ងៃទី​២០​មករា រហូត​ដល់​ថ្ងៃទី១៩​កុម្ភៈ​ខាង​មុខ​នេះ​។ ការ​តាំង​ពិព័រណ៌​នេះ​ធ្វើ​ឡើង ​នៅ​សារ​មន្ទីរ​ជាតិ​ សាកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ និង​នៅ​វិទ្យា​ស្ថាន​បារាំង​ក្នុង​ទី​ក្រុង​ភ្នំពេញ។ ពិព័រណ៌​ដែល​មាន​ឈ្មោះ​ថា «ស្ថាបត្យកម្ម​ ទីក្រុង ​និងការ​ផ្លាស់ប្តូរ»នេះ គឺ​ជា​ការ​តាំង​បង្ហាញ​អំពី​អនាគត​នៃ​ពិភពលោក​ដែល​មាន​មនុស្ស​រស់​នៅ ដែល​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ចំនួន​៤០ ​នាក់​ដែល​ចូលរួម​ប្រកួត​យក​ពាន​រង្វាន់​សកល​សម្រាប់​ស្ថាបត្យ​កម្ម​ប្រកប​ដោយ​និរន្តរ​ភាព​។
    7 min
  • សិស្ស​និទ្ទេស A៖ គ្រួសារ​ក្រីក្រ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការ​សិក្សា​ទេ
    សិស្ស​ពូកែ​ម្នាក់​ដែល​ប្រឡង​ជាប់​និទ្ទេស A​ នៅ​ក្នុង​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២១​នេះ បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​និង​មោទកភាព​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​របស់​ខ្លួន​នា​ពេល​កន្លង​មក​នេះ​។ កាន់​តែ​មោទកភាព​ថែម​ទៀត ព្រោះ​ថា ​លទ្ធផល​និទ្ទេស A របស់ យុវតី ឡៅ សុឃឺន ដែល​មាន​ម្តាយ​ឪពុក​ជា​កសិករ ទទួល​បាន​ការ​អបអរ​សាទរពី​សំណាក់​អ្នក​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំង​។ សិស្ស​ពូកែ​ដែល​នាំ​យក​និទ្ទេស​ល្អ​ដំបូង​បង្អស់ មក​ជូន​ស្រុក​កំណើត​រូប​នេះ បាន​លើក​ទឹក​ចិត្ត​ដល់​យុវជន​ដទៃ​ទៀត ឲ្យ​តស៊ូ​រៀន​សូត្រ ​ទោះ​បី​ជួប​បញ្ហា​ជីវភាព​គ្រួសារ​ក្តី។
    7 min
  • លោកចាន់ រដ្ឋា៖ ការអប់រំគឺជាការវិនិយោគដ៏មានតម្លៃបំផុតក្នុងជីវិត
    នៅក្នុង​នាទី​ជីវិតជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ​ RFI នាពេលនេះ​ អោ ស្រីពេជ្រ ​សូមណែនាំ​លោកអ្នកនាង​អោយស្គាល់​ លោក ចាន់ រដ្ឋា​ នាយក​ប្រតិបត្តិ​នៅក្រុមហ៊ុន​ធានារ៉ាប់រង​ FWD។​ កូនកសិករ​តាមខេត្ត​រូបនេះ ​ធ្លាប់ឆ្លងកាត់ជីវិតតស៊ូ ​សុំផ្ទះអ្នកដទៃជ្រកកោន​ និង​ធ្វើការដូរយកចំណេះ​ រហូតដល់​​រៀនចំ​ថ្នាក់អនុបណ្ឌិត​នៅក្រៅប្រទេស។
    17 min
  • ក្រុមយុវជនខ្មែរថាវរៈ៖ កោរសក់កាន់សីលប្រាំ ដើម្បីទាមទារដោះលែងមេដឹកនាំសហជីពកាស៊ីណូណាហ្គាវើលដ៍
    ក្រុម​យុវជនខ្មែរថាវរៈ​ចំនួន៣​រូប​កាលពីថ្ងៃទី១៨​ មករា​ កន្លងទៅ​បាន​សម្រេច​កោរសក់​រក្សាសីល​ប្រាំនៅ​មុខ​ប្រាសាទអង្គរវត្ត​ដើម្បីសុំ​សេចក្តីសុខ​ចម្រើន​ ជាពិសេស​ស្វែងរក​សិទ្ធិសេរីភាព​ យុត្តិធម៌​ និង​ការដោះលែង​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍​ដែលកំពុង​ត្រូវជាប់ឃុំ។​ក្នុងនោះ​  ក្រុមយុវជន​ខ្មែរថាវរៈ​បានលើក​ឡើងថា​ ប្រសិន​បើ​ការកោរ​សក់​បែបនេះ​ មិនអាចស្វែង​រកយុត្តិធម៌​ជូនមេដឹកនាំ​សហជីព​ និង​បុគ្គលិក​ក្រុមហ៊ុន​ល្បែង​មួយនេះទេ ​ខ្លួននឹង​នៅតែបន្ត​សកម្មភាព​នានា​បន្ថែមទៀត ​ទោះបី​ជាអាច​ប្រឈមមុខ​នឹងការ​ចាប់ខ្លួន​ជាថ្មី​យ៉ាងណាក៏ដោយ។​
    10 min
  • បារាំងប្រារព្ធខួប៤០០ឆ្នាំ​នៃ​កំណើត​លោក​ម៉ូលីយ៉ែ ឧត្តមកវី ម្ចាស់​រឿង ជនកំណាញ់
    រឿងជនកំណាញ់។ ប្រិយមិត្តអ្នកស្តាប់មួយចំនួនដែលស្នេហាស្នាដៃអក្សរសិល្ប៍បរទេស ប្រហែលជាធ្លាប់ស្គាល់ អានរឿងមួយនេះ។ រឿងល្ខោន ជនកំណាញ់ ដែលជាស្នាដៃរបស់កវីនិពន្ធបារាំង ដ៏ល្បីឈ្មោះ ម៉ូលីយ៉ែរ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាជាតិ សម្រាប់ថ្នាក់ទី១១ នៅសាលាមធ្យមសិក្សាកម្រិត២។ នៅក្នុងឱកាសខួប៤០០ឆ្នាំ នៃកំណើតរបស់ម៉ូលីយ៉ែរ ដែលត្រូវប្រព្រឹត្តទៅថ្ងៃសៅរ៍ ទី១៥មករា វិទ្យុបារាំងអន្តរជាតិ rfi តាមរយៈបទយកការណ៍របស់ឈាង បុប្ផានឹងផ្តោតនិយាយពីការនិយមស្នាដៃអក្សរសិល្ប៍របស់កវី ម៉ូលីយ៉ែរនៅប្រទេសកម្ពុជា។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners