បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • លោក ជក់ សុភា៖ការលើកយក«តួនាទីអក្សរសិល្បិ៍ពុទ្ធនិយមក្រោយសម័យអង្គរ»មកបកស្រាយដើម្បីឆ្លុះបញ្ចាំងគុណធម៌មនុស្សនាពេលបច្ចុប្បន្ន
    លោក ជក់ សុភា​ ដែលជាគ្រូ​បង្រៀន​នៃសាលារៀន​ជំនាន់ថ្មី​វិទ្យា​ល័យ​ព្រែកលាប​បាន​រក្សាតំណែង​ជាម្ចាស់ជ័យ​លាភីលេខ១​ បកស្រាយ​អក្សរសិល្បិ៍ ​នៅក្នុង​ទិវាជាតិ​អំណាន​លើកទី៧​ ដែល​ក្រសួងអប់រំ​បានរៀបចំ​កាលពីចុង​សប្ដាហ៍​កន្លងទៅ។​   នៅក្នុង​ទិវាអំណាន​ក្នុងឆ្នាំ​នេះលោក​ ជក់ សុភា ​បាន​បក​ស្រាយលើប្រធាន​បទ​«តួនាទី​អក្សរសិល្បិ៍ពុទ្ធ​និយម​ក្រោយ​សម័យអង្គរ»​។​ ជាសាស្ត្រាចារ្យ​ផ្នែកអក្សរ​សាស្ត្រខ្មែរ​ស្រាប់​លោក​ ជក់ សុភា ​អះអាងថា​ កាល​ដែល​លោកលើក​យក​ប្រធានបទ​តួនាទី​អក្សរសិល្បិ៍​ពុទ្ធនិយម​ក្រោយសម័យ​អង្គរ​មក​បកស្រាយ​ព្រោះឆ្លុះ​បញ្ចាំង​ពីសីលធម៌​ គុណធម៌​ ចរិយាធម៌​ របស់​មនុស្ស​ក្នុង​បច្ចុប្បន្ន​ធៀប​នឹងមនុស្ស​កាលពី​សម័យមុន។​
    9 min
  • សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្តស្ថិតក្នុងក្រសែភ្នែករបស់ពលរដ្ឋខ្មែរ
    សង្គ្រាម​រវាង​រស្ស៊ី និង​អ៊ុយក្រែន នៅ​តែ​បន្ត​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ពលរដ្ឋ​ខ្មែរ ទោះ​ជា​ប្រទេស​ទាំង​ពីរ​នេះ នៅ​ឆ្ងាយ​រាប់រយ​ពាន់​គីឡូម៉ែត្រ​ពី​កម្ពុជា​ក៏​ដោយ​។ ការ​ដែល​ពលរដ្ឋ​ខ្មែរ​បន្ត​តាម​ដាន​ពី​សង្គ្រាម​អន្តរជាតិ​មួយ​នេះ គឺ​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មាន​ការ​អាណិត​អាសូរ​ដល់​ប្រទេស​អ៊ុយក្រែន ដែល​រងការ​វាយ​ប្រហារ​ពី​រុស្ស៊ី ។ ម្យ៉ាង​ទៀត ពួក​គេ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ចំពោះ​មុខ​ដោយ​សារ​តែ​ប្រេង​ឡើង​ថ្លៃ ​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​នេះ​ឯង​។
    10 min
  • កញ្ញា ឌុក ទេវី វ៉ានិសសា៖ ជ័យលាភីរបស់ខ្ញុំគឺជាមោទនៈភាពរបស់គ្រួសារ និងកូនខ្មែរផងដែរ
    នៅក្នុង​កម្មវិធីនាទី​ជីវិតជោគជ័យ​របស់​RFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោក​អ្នក​ស្គាល់ កញ្ញា ឌុក ទេវី វ៉ានិសសា។ មានអាយុ២១ឆ្នាំ នាងទើបបញ្ចប់បរិញ្ញាបត្រលើ​មុខជំនាញ«បដិសណ្ឋារកិច្ច»ពីសាលាល្បីល្បាញមួយ​នៅ​ប្រទេស​ស្វីស។ ប៉ុន្តែអ្វីដែល​ធ្វើមានការចាប់អារម្មណ៍លើ​និស្សិត​ខ្មែររូបនេះ គឺនាងទទួលបានជ័យលាភី ដែលមានពិន្ទុ​ខ្ពស់​ជាង​ក្នុងចំណោម​និស្សិតបរទេសជិត១០០ប្រទេស។
    9 min
  • សាំងឡើងថ្លៃ ទំនិញឡើងថ្លៃ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធថាពិបាករស់
    តម្លៃប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។ ឡើងថ្លៃក្រោមហេតុផលវិបត្តិអន្តរជាតិ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈលើទីផ្សារសាកល។ ចំពោះអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថាពួកគាត់កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសចំណូលប្រចាំថ្ងៃធ្លាក់ចុះ ខណៈទំនិញនៅលើទីផ្សារក៏ឡើងថ្លៃ ក្រោមហេតុផលសាំងឡើងថ្លៃ។
    10 min
  • លោក រិន សុក្រិត្យ៖ ចំណេះដឹងគឺជាភ្លើងទានបំភ្លឺជីវិតកូនអ្នកក្រ
    នាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ Rfi នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់លោក រិន សុក្រិត្យ ជានាយកប្រតិបត្តិក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់​តាមប្រព័ន្ធអនឡាញមួយ​។ ដើម្បីការរៀនសូត្រ យុវជនវ័យ​៣០ឆ្នាំរូបនេះ បានចេញពីគ្រួសារ មកជ្រកក្រោមម្លប់​នៃព្រះពុទ្ធសាសនាតាំងពីវ័យជំទង់​​ រហូតអាចបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ​។ លោកថាការរស់នៅបែបឯករាជ្យ ជាពិសេសចំណេះដឹង គឺជាភ្លើងទានបំភ្លឺជីវិតលោកដែលជាកូនអ្នកក្រ​។
    14 min
  • ពលរដ្ឋមួយចំនួនបារម្ភខ្លាចការអូសបន្លាយនៃវិបត្តិកូវីដ១៩ប៉ះពាល់ដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា
    ពលរដ្ឋ​មួយចំនួន​បង្ហាញការ​ព្រួយបារម្ភ​ខ្លាចការ​អូសបន្លាយ​នៃវិបត្តិកូវីដ១៩​ ធ្វើឲ្យ​ប៉ះពាល់​ដល់ដំណើរ​ការមន្ទី​រពេទ្យគន្ធ​បុប្ឆា។​ ​បន្ថែមលើនេះ ​ពួកគេ​ស្នើដោយ​ទទូចមុន​បញ្ហា​មកដល់​ឲ្យរដ្ឋាភិបាល​លៃលក​ធ្វើយ៉ាងណា​បន្តរក្សា​និរន្តភាព​របស់មន្ទីរពេទ្យ​ឋិតថេរ​រៀងរហូត។​ ចំណែក​ពលរដ្ឋខ្លះរស់​នៅទី​ជនបទ​វិញតិចឬ​ច្រើន​ពួកគេ​បាន​បរិច្ចាគ​ទានតាម​សទ្ធារៀង​ខ្លួន​ចូលរួម​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ឆា​ដើម្បី​ឈរឲ្យរឹងមាំ។
    9 min
  • លោក អុល សំអាង៖ ខ្ញុំមិនតូចចិត្តទេ នៅពេលគ្មានអ្នកគាំទ្រ  ប៉ុន្តែខ្ញុំត្រូវខំឱ្យសិល្បៈល្ខោនបាសាក់ បន្ត ដំណើរ ទៅ មុខទៀត
    ដោយសារឥទ្ធិពលនៃវប្បធម៌ចម្រុះជាតិសាសន៌ហូរចូលមកកម្ពុជាតាមរយៈបច្ចេកវិទ្យា និងទំនើបកម្មនៃបរិបទសង្គមយ៉ាងសន្ធឹក សិល្បៈបុរាណខ្មែរមួយចំនួនដែលធ្លាប់មានភាពល្បីល្បាញ ស្ទើតែបាត់ឈ្មោះ និងការចាប់អារម្មណ៍ពីសំណាកប្រជាពលរដ្ឋខ្មែរទៅហើយ។ ជាក់ស្តែង ទម្រង់សិល្បៈល្ខោនបាសាក់ កំពុងប្រឈមបាត់បង់បន្តិចម្តងៗ ក្រោយគ្មានការជួយជ្រុមជ្រែង និងលើកស្ទួយពីប្រជាពលរដ្ឋ។ អ្នកសម្តែងដែលមានវ័យចាស់វស្សា លោក អ៊ុល សំអាង បានលើកឡើងថា នៅពេលដែលការសម្តែងគ្មានពលរដ្ឋគាំទ្រ លោកមិនតូចចិត្តនោះទេ ប៉ុន្តែលោកនៅបន្តញញឹមធ្វើគ្រប់វិធីសាស្ត្រទាំងអស់ ដើម្បីឱ្យសិល្បៈល្ខោនបាសាក់ខ្មែរនៅបន្តមានជីវិត សម្រាប់ឱ្យកូនចៅខ្មែរគ្រប់ជំនាន់បានដឹង បានស្គាល់។  ខណៈ ក្នុងវិបត្តិជំងឺកូវីដ១៩វិញ លោកសំអាងថា អ្នកសម្តែងល្ខោនបាសាក់ជាច្រើនចាកចោលពីអាជីពល្ខោនបាសាក់ទៅរត់ម៉ូតូឌុប លក់បន្លែ ធ្វើសំណង់ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារមួយគ្រា។
    10 min
  • ក្រុម​ខ្មែរ​ថាវរៈ​​បង្ហោះ​ប៉េង​ប៉ោង​២៥​ខេត្ត​ក្រុង ដើម្បី​លើក​ចិត្ត​ទឹក​ដល់​កូដករ​ណាហ្គាវើលដ៍
    ក្រោយ​កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក ក្រុម​យុវជន​ខ្មែរថាវរៈ បាន​សម្រេច​បើក​យុទ្ធនាការ​បង្ហោះ​ប៉េងប៉ោង​២៥​ខេត្តក្រុង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក មេដឹកនាំ​សហជីព​ទាំង​អស់​ដែល​កំពុង​ជាប់​ឃុំ និង​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌។ នេះ​ជា​សប្តាហ៍​ទី​៣​ហើយ ដែល​ពួក​គេ​បន្ត​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ផ្ដល់​ដោះស្រាយ​ជូន​បុគ្គលិក​ទាំង​អស់ ក្រោយ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​អស់​រយៈ​ពេល​ជិត​២​ខែ តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទាល់​តែ​សោះ។ ក្នុង​នោះ ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​លើក​ឡើង​ថា ដរាប​ផែនដី​នៅ​តែវិ​ល នោះ​សកម្មភាព និងយុទ្ធនាការ​នានា ក៏​នៅ​តែ​កើត​មាន​ឡើង ខណៈ​ពួកគេ​មិន​ភ័យ​ខ្លាច​ពី​ការ​ប្រឈម​មុខ​ច្បាប់​នោះ​ទេ​។
    10 min
  • កូវីដ១៩បង្អាក់ដំណើរ អ្នក ជំងឺ របេង ស្វែង រក សេវា ព្យាបាល
    នៅ​កម្ពុជា ស្ថានភាព​កូវីដ១៩ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​រាំង​ស្ទះ​ដល់​កម្មវិធីជាតិ​ប្រយុទ្ធ​នឹងជំងឺ​របេង ដែល​ប៉ះពាល់​ដល់​ដំណើរ​ការ​រុករក​អ្នក​ជំងឺ​របេង​សេសសល់​ប្រមាណ​ជា​៣០​ភាគរយ ក្នុងចំណោម​អ្នក​ជំងឺ​សរុប​យ៉ាង​ហោច​៥​ម៉ឺន​នាក់។ មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​កម្មវិធី​ជាតិ​ ប៉ុណ្ណោះ​ទេ កូវីដ១៩ក៏​បាន​បង្អាក់​ដំណើរ​អ្នក​ជំងឺ​របេង ក្នុង​ការ​ស្វែង​រក​សេវា​ព្យាបាល​ដែរ។ នេះ​ក៏​ដោយ​សារ​តែ​របេង និង​កូវីដ អាការៈ​ជំងឺ​ស្រដៀង​គ្នា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រូពេទ្យ​មួយ​ចំនួន​ខ្លាច​រអា​អ្នក​ជំងឺ​របេង។
    11 min
  • លោក យឹម ស៊ីណន៖ ការប្រឡូកក្នុងឆាកនយោបាយរបស់ខ្ញុំគឺខ្ញុំចង់បន្សល់ទុកកេរ្ត៍ឈ្មោះទៅថ្ងៃក្រោយ
    នៅក្នុងនាទីជីវិតជោគជ័យ​របបស់វិទ្យុ​បារាំងអន្តរជាតិ​ RFI នៅពេល​នេះ អ៊ឹង ប៊ុនថន សូមណែនាំ​លោក​អ្នក​ ឲ្យស្គាល់​លោក យឹម ស៊ីណន គឺជាអ្នកនយោបាយ​វ័យ​ក្មេង​ម្នាក់​​ដែល​មាន​ប្រភព​ពី​អតីតពលករ​នៅកូរ៉េខាង​ត្បូង។​ ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់យុវជនរូបនេះ ក៏ព្រោះ​តែ​លោក​ចង់​បន្សល់ទុក​​កេរ្តិ៍ឈ្មោះ​ទៅ​ថ្ងៃខាងមុខ។
    12 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners