បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • សកម្មជនបរិស្ថាន លោក ថុន រដ្ឋា អះអាងពីការបន្តសកម្មភាពផលិតវីដេអូពីបរិស្ថាន
    សកម្មជន​មាតា​ធម្មជាតិ​ លោក ថុន រដ្ឋា​ ដែល​ត្រូវ​បាន​ដោះលែង​ កាលពី​ខែវិច្ឆិកា​កន្លង​ទៅអះអាង​ថាលោក​នឹង​បន្ត​សកម្មភាព​ ដែល​លោក​ចាត់ទុក​ថា​ជាកិច្ច​ការពារ​បរិស្ថាន។​  តាម​លោក​រដ្ឋា លោក​នៅតែបន្ដ​មាន​វត្ដមាន​និយាយ​តាមវីដេអូ​ក្នុង​បណ្តាញ​សង្គម​ រួមជាមួយ​សកម្មភាព​មួយចំនួន​ ដើម្បី​យុត្ដិធម៌​បរិស្ថាន​ បើទោះ​ជាលោក​នៅមាន​រឿងក្តី​ក្នុង​តុលាការ​ក៏ដោយ។​
    9 min
  • លោកស្រី ខែក ខេមរ៉ាត់៖ រាល់ប្រាក់ចំណូលខ្ញុំតែងតែដកមួយចំណែកដើម្បីធ្វើសកម្មភាពមនុស្សធម៌
    លោកស្រី ខែក ខេមរ៉ាត់​ ប្រធានក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន​ Blue Media​ ទើបមានអាយុជាង៣០​ឆ្នាំ លោកស្រី​ មានក្រុម​ហ៊ុន​នៅក្នុង​ដៃរហូត​ដល់​ទៅ​៣ គឺ Blue Media , CMS, និង JFT Jet។ ​ត្បិតជាអ្នក​ប្រកប​អាជីវកម្ម​រកប្រាក់ចំណេញ​ក៏ពិតមែន​ តែអ្នក​ជំនួញ​រូប​នេះ​ អះអាង​ថា​ គាត់​តែង​តែ​ដក​ប្រាក់​ចំណូល​មួយ​ចំណែក​នៃប្រាក់​ចំណេញ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌។
    13 min
  • អ្នកជំនាញថតរូបដាក់តាំងបង្ហាញស្នាដៃរូបថតតារាសាស្រ្ត ដោយមានការចាប់អារម្មណ៍ពីយុវជន
    ពិធីបើក​ដំណើរការ​ដាក់តាំង​បង្ហាញស្នាដៃ​រូបថត​តារាសាស្ត្រ​ដំបូង​ បានចាប់​ផ្តើមនៅថ្ងៃទី១៥​មករា​ ដែល​ជាស្នាដៃ​នៃក្រុម​អ្នកជំនាញ​ថតរូប​ក្នុងស្រុកខ្មែរ​ និង​បរទេស។​ ផ្ទាំងរូបថត​តារាសាស្រ្ត ​ជាង៣០ផ្ទាំង​ បាន​ដាក់តាំង​បង្ហាញ​ពីទេសភាព​ លំហផ្កាយ ​កាឡាក់ស៊ី ​ជាដើម​នោះ ​បានទទួល​ការចាប់អារម្មណ៍​ពីក្រសែភ្នែក​យុវជន​ និងអ្នក​ស្រលាញ់​ផ្នែកវិស័យថតរូប។​
    10 min
  • លោក គឹម នី៖ ត្បិត​ពិការ តែ​ខ្ញុំ​ចង់​ជួយ​សង្គម​តាម​រយៈ​​ការ​បង្រៀន​ក្មេងៗ​នៅ​តំបន់​ដាច់​ស្រយាល
    នៅ​ស្រុក​ត្រាំ​កក់ ​ខេត្ត​តាកែវ ​គឺ​មាន​សាលា​សហគមន៍​មួយ ​ឈ្មោះ​ថា ​«អាយ​ស៊ី ​អាយ​ឌូ»​ ដែល​បាន​និង​កំពុង​ទទួលបង្រៀន​ភាសា​អង់គ្លេស​និង​ជំនាញ​កុំព្យូរទ័រ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ក្មេងៗ​ប្រមាណ​ជិត ​៤០០​នាក់​។ នៅ​ពេល​បង្កើត​សាលា​នេះ​ឡើង​ដំបូង​កាល​ពី​ឆ្នាំ​២០១៥​ លោក គឹម នី​ ដែល​ជា​ស្ថាបនិក ​ថា​គ្មាន​ទេ​តុ ​កៅ​អី ក្តា​ខៀន​ គឺ​មាន​តែ​គ្រែ ​​នៅ​ក្បែរ​រោងគោ​​ផ្ទះ​លោក​ប៉ុណ្ណោះ។ បង្រៀន​សិស្ស​​​នៅ​លើ​រទេះ​រុញ​ជន​ពិការ លោក គឹម នី គូស​បញ្ជាក់​ថា ភាព​លំបាក​ទាំង​នោះ ​មិនស្មើ​ឆន្ទៈ​លោក​ដែល​ចង់​​​ជួយ​លើក​កម្ពស់​ការ​អប់រំ​ក្មេងៗ​នៅ​តំបន់​ដាច់​ស្រយាល​នោះ​ទេ​​។
    8 min
  • លោកព្រូ ស៊ីថន៖ យើងត្រូវមានភាពក្លាហានប្រកួតនៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញថាខ្មែរមិនខ្វះទេធនធានមនុស្ស
    នៅក្នុងនាទីជីវិតជោគជ័យ​របស់វិទ្យុបារាំងអន្តរជាតិ Rfi នៅពេលនេះ អោ ស្រីពេជ្រ​ សូមណែនាំលោកអ្នកនាង​មកស្គាល់​​លោក​​ ព្រូ ស៊ីថន ជានាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកច្បាប់ដំបូងគេក្នុងឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា។​ ក្នុងអំឡុងពេលបំពេញការងារ លោក​​ ព្រូ ស៊ីថន  ត្រូវបានទទួល​​ពាន​រង្វាន់​កិត្តិយស​ជាច្រើនពី​ស្ថាប័នជាតិនិងអន្តរជាតិ រួមនឹង​ពីព្រះមហាក្សត្រខ្មែរផង។
    13 min
  • និស្សិតពេទ្យខ្មែរ​ ប្រមាណ​៨០នាក់ បញ្ចប់កម្មសិក្សានៅបារាំង
    ​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ស្ថានទូតបារាំងនៅភ្នំពេញ​ ​បាន​រៀបចំ​ពិធីស្វាគមន៍និស្សិតពេទ្យកម្ពុជា ចំនួន​៧៩នាក់ ដែលបញ្ចប់កម្មសិក្សានៅបារាំង​។ ក្នុងឱកាសនេះ លោកឯកអគ្គ​រដ្ឋ​ទូតបារាំង យល់ថា«ជាការប្រសើរណាស់ដែលនិស្សិតខ្មែរ ទៅរៀនយកចំណេះដឹងពីបារាំង ហើយយក​មកបម្រើប្រទេសជាតិរបស់ខ្លួនវិញ។» បណ្តា​និស្សិតពេទ្យ​ពេញ​ចិត្ត​ដែល​បាន​សិក្សា​ឈ្វេង​យល់ ​និង​ដកយកបទពិសោធ​​នៅប្រទេស​ដែល​មាន​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ជឿន​លឿន។ ទោះបី​​ចង់​ឬមិនចង់​ ពួក​គេ​ប្រឈម​នឹង​ការ​លំបាក​មួយ​ចំនួន ​នៅពេល​ត្រឡប់​មកដល់​ស្រុក​វិញ។​ ទោះយ៉ាង​នេះក្តី ក្រុម​គ្រូ​ពេទ្យ​ក្មេងៗ​ទាំងនោះ សង្ឃឹ​ម​ថា នឹង​ប្រើ​ចំណេះ​វិជ្ជា​ដែល​ខ្លួន​រៀន​ពីបរទេស ​ដើម្បីព្យាបាល​ពលរដ្ឋ​របស់ខ្លួន ឲ្យ​អស់​ពី​សមត្ថភាព។​
    12 min
  • សិប្បកម្មកែឆ្នៃដូងតាកែវ នៅតែបន្តជួបបញ្ហាកង្វះតម្រូវការពីអ្នកប្រើប្រាស់
    វិបត្តិ​ជំងឺកូវីដ-១៩​នៅតែបង្អាក់​ដំណើរការ​ដល់​សិប្បកម្ម​កែឆ្នៃ​សម្ភារៈ​ប្រើប្រាស់​ពីផ្លែដូង​មួយ​កន្លែង​ក្នុង​ខេត្តតាកែវ។​ សិប្បកម្ម​ដែលមនុស្ស​មួយចំនួន​ធ្លាប់ដឹងលឺ​ថា​បាន​ផលិតសម្ភារៈ​ប្រើប្រាស់​ និង​អាហារ​ចេញ​ពីផ្លែដូង​ និង​បានផ្តល់​ការងារ​ជូនប្រជាពលរដ្ឋ​ក្នុង​តំបន់​ឱ្យ​មានការងារ​ធ្វើជាង​៤០នាក់​ ក៏ដូចជា​បាន​ផ្តល់នូវ​ប្រាក់​ចំណូល​ដោយផ្ទាល់​ និង​ប្រយោល​ផងដែរ។​ ជាក់ស្តែង​បច្ចុប្បន្ន​ សិប្បកម្ម​ដូងតាកែវ​នៅតែបន្ត​ជួបបញ្ហា​បាត់បង់​តម្រូវ​ការ​ពីអតិថិជន​ ក្រោយវត្តមាន​ភ្ញៀវទេសចរ​បរទេស​ត្រូវបានកាត់ផ្តាច់​ស្ទើតែទាំង​ស្រុង​ក្នុងរយៈពេល​ជិត២ឆ្នាំ​មកនេះ។​ បើតាម​ លោកសាត ភារម្យ ​ប្រធាន​គ្រប់គ្រង​ទូទៅ​សិប្បកម្ម​ដូងតាកែវ​បានលើក​ឡើងថា​ បញ្ហាខ្វះ​តម្រូវ​ការ​ផ្គត់ផ្គង់​នៅលើទីផ្សារ​ ត្រូវបាន​បន្ត​អូស​បន្លាយ​បន្ថែម​ទៀត​ ខណៈបញ្ហា​ចោទនេះ​ ក៏បាន​បង្អាក់​មហិច្ឆិតា​ចង់នាំចេញ​ផលិតកម្ម​ពីផ្លែដូង​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នាពេល​ខាងមុខ​ផងដែរ។​
    10 min
  • អាជីវករបារម្ភខ្លាចប៉ះពាល់ជីវភាពជាថ្មី ខណៈកូវីដ១៩អូមីក្រុងមានវត្តមានក្នុងសហគមន៍
    កូវីដ​១៩ប្រភេទ​អូមីក្រុង​បានឆ្លង​រាលដាល​ចូល​ទៅ​ក្នុង​សហគមន៍​ ដែល​បង្កជា​ការ​បារម្ភ​ថ្មីទៀត​ពីការ​ឆ្លងទ្រង់ទ្រាយ​ធំ​។ ​អាជីវករ​ក្នុងផ្សារ​មួយ​នៃរាជធានី​ភ្នំពេញ​ឯណោះវិញ​ បង្ហាញ​ពីក្តី​បារម្ភ​របស់ពួកគេ​ខ្លាច​អូមីក្រុង​ ធ្វើឲ្យ​ប៉ះពាល់​ដល់ការ​ប្រកបរបរ​ប្រចាំថ្ងៃ។ ​របរ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ដែល​ធ្លាប់រង​គ្រោះម្តង​ហើយពីការ​ឆ្លង​រាលដាល​កូវីដ១៩​ក្នុងសហគមន៍​ កាលពីឆ្នាំ​២០២១​កន្លងទៅ។​
    9 min
  • បវសេនកាលឆ្នាំថ្មី៖ សាលារៀនចាប់ផ្តើមបើក ដោយភ្ជាប់នឹងវិធានការសុខាភិបាល
    បវសនកាលថ្មី​ ឆ្នាំសិក្សា​២០២១-២០២២​ បាន​ចាប់ផ្តើម​ជាផ្លូវការ​នៅថ្ងៃចន្ទ​ ទី១០​ ខែមករា​ ឆ្នាំ២០២២​នេះ។​ គ្រឹះស្ថាន​សិក្សា​ទូទាំងប្រទេស​ បានបើក​ដំណើរការ​ឡើងវិញ​ ដោយ​ភ្ជាប់មក​ជាមួយ​វិធានការ​សុខាភិបាល​នានា​ ដើម្បី​បង្ការ​ការឆ្លង​ជំងឺកូវីដ-១៩។​ វិទ្យាល័យ​ខ្លះក្នុង​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​លោកគ្រូ ​អ្នកគ្រូ​ និងសិស្សានុសិស្ស​ ពីយន្តការ​នានា ​ដើម្បី​បញ្ចៀសការ​ឆ្លង​ជាយថាហេតុ។​
    8 min
  • បណ្ឌិត អាំង ជូលាន៖ ក្មេងក្តី ចាស់ក្តី ត្រូវតែបណ្តុះខួរក្បាលទៅមុខ ទោះបីត្រូវស្លាប់ក៏ត្រូវគិតរឿងនេះ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោកបណ្ឌិត អាំង ជូលាន ជាសាស្ត្រាចារ្យ​ និងជាអតីតប្រធាននាយក​ដ្ឋាន​វប្បធម៌ ​នៃអាជ្ញាធរជាតិ​អប្សរា។ នរវិទូ​ខ្មែររូបនេះ​ធ្លាប់​ទទួលបានពានរង្វាន់​លេខ១​ ទាក់ទងនឹង​ការងារ​របស់​លោក ដែល​ត្រូវបាន​ប្រគល់ជូនដោយកម្មវិធី«ហ៊្វូគូអូកា» របស់​​ប្រទេស​ជប៉ុន។
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners