បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ៊ីម ស្រីងីម​ស្វែងរកគោលដៅចំណង់ចំណូលចិត្ត​របស់ខ្លួន​នៅក្នុង​ពិភព​ច្នៃម៉ូដខោអាវ
    នៅក្នុងនាទីបទយកការណ៍នៅថ្ងៃសុក្រនេះ ឈាង បុប្ផាណែនាំលោកអ្នកនាងឲ្យបានស្គាល់និស្សិតផ្នែកច្នៃម៉ូដខ្មែរ ដ៏មានទេពកោសល្យ និងសំណាងម្នាក់ ដែលបានទៅបន្តការសិក្សានៅសាលាច្នៃម៉ូដ ក្នុងប្រទេសបារាំង។ អ៊ីម ស្រីងីម អាយុ ២១ឆ្នាំ កូនកសិករនៅខេត្តកណ្តាល បានទទួលអាហារូបករណ៍ពីសាលាHappy Chandara របស់អង្គការបារាំងមួយ ដើម្បីបំពេញកម្មសិក្សារយៈពេល១ឆ្នាំ នៅសាលាច្នៃម៉ូដសំលៀកបំពាក់ Instituto Marangonie ក្នុងទីក្រុងប៉ារីស។
    10 min
  • ទោះជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើល​ដ៍​រក្សា​ជំហរ​មិន​រំសាយ​កូដកម្ម
    វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​​កាស៊ី​ណូ​ណា​ហ្គាវើលដ៍​ នៅ​តែ​បន្ត​តាន​តឹង​ឡើង​ បើ​ទោះ​បី​ជា​​​​មានការ​​អំពាវនាវ​អោយ​ចូល​តុ​ចរចារ​​ ​ទូទាត់​ប្រាក់​បញ្ចប់​​ការងារ​ត្រឹមត្រូវ​ក្តី​។​ តាន​តឹង​ឡើង ​ព្រោះ​កូដកម្ម​តវ៉ា​នេះ ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​​ជាង ​២០​នាក់ ដែល​ក្នុង​នោះ​មាន​ទាំង​ប្រធាន​សហជីព​ដែរ​។ កូដករ​ ជា​បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ អះអាង​ថា ​ពួកគេ​មិន​ទទួលយក​ប្រាក់ទូទាត់​​បញ្ចប់​ការងារ​ ​រំសាយ​បាតុកម្ម​ដាច់​ខាត​ បើ​ទោះ​ពួកគេ​កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​។ ចំណែក​ឯ អ្នក​ដែលនៅ​មាន​ឈ្មោះ​ជា​បុគ្គលិក​ក្រុមហ៊ុន​តែ​ចេញ​មក​តវ៉ា​ដែរ​នោះ ​បាន​អះអាង​ថា​ ពួកគេ​ក៏​លែង​ខ្វល់​ពី​ការ​បាត់​បង់​ការងារ​នៅ​ក្រុមហ៊ុន​ល្បែង​នេះ​ដែរ​។​ សម្រាប់​ក្រុម​កូដករ​ វិវាទ​ការងារ​នេះ​អាច​ដោះ​ស្រាយ​ទៅ​បាន​ដរាប​ណា ​មានការ​​ដោះ​លែង​ប្រធាន​សហជីព​ខ្លួន​មក​វិញ​៕
    10 min
  • អាគមផ្សំអាយូស៖ សិស្សានុសិស្សទៅបន់ស្រន់ភ្លូកទឹកភ្លូកដី មួយថ្ងៃមុនចូលប្រលងបាក់ឌុប
    មួយ​ថ្ងៃ​មុន​ការ​ប្រលង​បាក់ឌុប​ខិត​ចូល​មក​ដល់​ យុវសិស្ស​ថ្នាក់​ទី​១២​ជាច្រើន​នាក់​មក​ពី​វិទ្យាល័យ​ផ្សេងៗ​ក្នុង​រាជធានីភ្នំពេញ​ បាន​ធ្វើ​ដំណើរ​សំដៅ​មក​កាន់​កន្លែង​ទី​សក្ការៈ​បូជា​នៃ​ព្រះអង្គ​ដង្កើរ​ទល់​មុខ​ព្រះបរមរាជវាំង​ ដើម្បី​យក​ផ្កា​ភ្ញី​ទៅ​ថ្វាយ​សុំ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​មុន​ពេល​ពួកគេ​ចូល​ទៅ​ប្រលង​។ ការ​បន់ស្រន់​បែប​នេះ​ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ភិតភ័យ​ និង​ការ​ភ្លេច​ភ្លាំង​របស់​គេ​ជា​ពិសេស​ដើម្បី​ទទួល​បាន​នូវ​និទ្ទេស​ល្អ​ផង​ដែរ​។ ក្នុង​ចំណោម​សិស្ស​ថ្នាក់​ទី​១២​ជា​ច្រើន​នាក់​ ពួកគេ​បាន​លើក​ឡើង​ថា​ ការ​បន់ស្រន់​លើ​អបិយ​ជំនឿ​នេះ​ នៅតែ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​ចំពោះ​ភាព​ជោគជ័យ​របស់​គេ​។
    10 min
  • សិស្សានុសិស្សមួយចំនួន​អះអាងថា ពួកគេត្រៀម​ខ្លួន​បាន​ល្អសម្រាប់​ការ​ប្រឡងបាក់​ឌុបនៅថ្ងៃចន្ទខាងមុខ
    ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នឹងធ្វើឡើងនៅថ្ងៃទី២៧និងទី២៨ ដើមសប្តាហ៍ក្រោយនេះ។ ឆ្នាំនេះជាឆ្នាំដំបូងហើយសម្រាប់កម្ពុជា ដែលរៀបចំការប្រឡងដ៏ធំមួយនេះក្នុងបរិបទកូវីដ១៩។ ក្នុងឆ្នាំនេះ សិស្សានុសិស្សស្ទើរតែទាំងស្រុងទៅហើយ បានរៀនសូត្រតាមប្រព័ន្ធអនឡាញ ច្រើនជាងការរៀនសូត្រដោយផ្ទាល់នៅឯសាលារៀន។ តែសម្រាប់សិស្សានុសិស្សមួយចំនួនលើកឡើងថា ពួកគេបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រឡងមួយនេះ។
    9 min
  • ការ​ប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ទិន្នផល​ត្រី​ថយ​ចុះ
    ដូច​រៀង​រាល់​ឆ្នាំ​ដែរ នៅ​អំឡុង​ពាក់​កណ្តាល​ខែ​ធ្នូ គឺ​ជា​ពេល​វេលា​ដែល​អ្នក​នេសាទ​មាន​ឱកាស​ប្រមូល​ផល​ត្រី​ធម្មជាតិ​ពី​បឹង​ទន្លេសាប​បាន​ច្រើន​ជាង​ធម្មតា   ប៉ុន្តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ក៏​ដូច​ជា​ត្រី​សម្រាប់​បរិភោគ​ផ្សេង​ទៀត បាន​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ អ្នក​នេសាទ​មួយ​ចំនួន​និយាយ​ថា ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ គឺ​ជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​ទិន្នផល​ត្រី​ថយ​ចុះ​។
    8 min
  • ខួប៨០ឆ្នាំ AFD ផ្តោតលើភាពស្មើគ្នារវាងប្រុសស្រីខ្មែរ
    ប្រសូត្រ​នៅ​ឆ្នាំ​១៩៤១ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ បាន​ប្រារព្ធខួប៨០ឆ្នាំរបស់ខ្លួន ពីម្សិលមិញនេះ នៅ​ស្ថានទូត​បារាំង​នៅ​ភ្នំពេញ ដែល​មានរដ្ឋ​មន្ត្រី រដ្ឋលេខាធិការ អ្ន​កមុខអ្នក​ការ និងសាធារណជន សាសន៍​បារាំង-ខ្មែរ​ ​​​ជាច្រើននាក់​​ បាន​ចូលរួម​​។ ក្រោយប្រទេស​កម្ពុជា​​ងើបដើរចេញ​ពីភ្នក់ភ្លើង​សង្គ្រាម និង​ផ្តើម​បើកទំព័រ​សន្តិភាព​​, ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ដែល​ហៅកាត់ជាបារាំងថា AFD បាន​បង្កើត​គម្រោង​​អភិវឌ្ឍ​ស្រុក​ខ្មែរ ជិត​៣០ឆ្នាំមក​​ហើយ គឺ​តាំងពី​ឆ្នាំ​១៩៩៣។ សព្វថ្ងៃ​នេះ  ​គម្រោងអភិវឌ្ឍ​​ប្រមាណ​៣០របស់AFD កំពុង​ដំណើរ​ការនៅកម្ពុជា។​​ក្នុងឱកាស​​ខួប​៨០ឆ្នាំ​របស់​ខ្លួន អង្គការ​បារាំង​ខាងអភិវឌ្ឍ​មួយ​នេះ បាន​ជ្រើស​រើស​រឿង«​ភាពស្មើគ្នា​រវាងប្រុស​ស្រី» មកធ្វើ​ជា​ប្រធានបទសំខាន់​។ ​
    10 min
  • ទិវា​តាំង​បង្ហាញ​នំ​ប្រពៃណី​ចាម្ប៍​លើក​ដំបូង​បាន​រៀបចំ​ឡើង​ ក្រោយ​ជន​ជាតិ​ចាម​មក​រស់​នៅ​កម្ពុជា​ជាង​៤០០​ឆ្នាំ
    យុវជន​ចាម្ប៍​និង​វប្បធម៌​ កាល​ពី​ថ្ងៃ​សៅរ៍​ទី​០៤​ធ្នូ ​បាន​រៀប​ចំ​ឲ្យ​មានទិវា​តាំង​បង្ហាញ​នំ​ប្រពៃណី​ជនជាតិ​ចាម្ប៍ ​ដែល​គេ​ពុំ​ធ្លាប់​បាន​លឺ ​បាន​ស្គាល់​ពី​មុន​មក​។ ក្រោម​ក្រសែ​ភ្នែក​សាធារណជន​យ៉ាង​កុះករ​ នៅ​ឯសារ​មន្ទីរ​ខ្លែង ​អ្នក​តំណាង​ក្រុម​យុវជន​បាន​អះអាង​ថា ​នេះ​គឺ​ជា​តាំង​បង្ហាញ​នំ​ប្រពៃណី​ជា​លើក​ដំបូង​ហើយ​ រាប់ចាប់​តាំង​ពី​ជនជាតិ​ចាម្ប៍​បាន​រួមរស់​ជាមួយ​ជនជាតិ​ខ្មែរ​ អស់​ពេល​ជាង​៤០០​ឆ្នាំមក​។
    9 min
  • វ័យចំណាស់នៃម្ហូបអាហារខ្មែរបានធ្វើ​ឲ្យ​សៀវភៅ​The Taste of Angkorទទួលរង្វាន់ជាសៀវភៅអាស៊ីល្អជាងគេ
    កម្ពុជាមានមោទនភាពដែលសៀវភៅមុខម្ហូបរបស់ខ្លួនទទួលបានរង្វាន់ថ្នាក់អន្តរជាតិ។ សៀវភៅឈ្មោះ កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ដែលមានចំណងជើងជាភាសាអង់គ្លេសថា The Teste of Angkor បានទទួលរង្វាន់ជាសៀវភៅអាស៊ីល្អជាងគេ នៅក្នុងការប្រកួតរង្វាន់ Gourmand World Cookbook Awards ប្រចាំឆ្នាំ ២០២១ ដែលកំពុងរៀបចំនៅទីក្រុងប៉ារីស ពីថ្ងៃ ទី២៩វិច្ឆិកា ដល់ថ្ងៃទី ៦ធ្នូចុងសប្តាហ៍នេះ។ នៅថ្ងៃអង្គារ ថ្ងៃដែលសៀវភៅThe Taste of Angkor បានទទួលរង្វាន់ ស្ថានទូតកម្ពុជាក្រោមជំនួយឧបត្ថម្ភពីសមាគម សមាគម មិត្ត ឱសថនិស្សិត និងឱសថការីខ្មែរ AEPK បាននាំយកផងដែរការសំដែងរបាំបុរាណខ្មែរ របស់សមាគម BCK នៅទីក្រុងប៉ារីស ទៅបង្ហាញជនបរទេស។ សម្រាប់អ្នករៀបចំការប្រកួតពានរង្វាន់ហ្គ័រម៉ង់ សៀវភៅមុខម្ហូបពិភពលោកប្រចាំ ឆ្នាំ២០២១ សៀវភៅមុខម្ហូបកម្ពុជាសក្តិសមនឹងបានការទទួលស្គាល់ នៅក្នុងឆាកអន្តរជាតិ។ តើសៀវភៅមុខម្ហូបខ្មែរពិសេសប៉ុណ្ណា ទើបបានទទួលរង្វាន់ជាសៀវភៅអាស៊ីល្អផ្តាច់គេ នៅក្នុងការប្រកួតពានរង្វាន់ Gourmand World Cookbook Awards?
    12 min
  • សៀវភៅរឿងរៀបរាប់ពីជីវិតក្នុងសម័យអាណានិគមបារាំងត្រូវបានបោះពុម្ពជាភាសាខ្មែរ
    សៀវភៅរឿង​ប្រឌិត លាយឡំនឹងរឿង​ពិត​ដែល​កើតមានឡើង​នៅក្នុង​សម័យ​អាណានិគមនិយម​បារាំង ត្រូវបាន​បោះពុម្ពជាភាសា​ខ្មែរ​ ហើយ​ត្រូវបាន​សម្ពោធ​ចែកចាយជាផ្លូវការ​កាលពីថ្ងៃ​២៥​ខែ​វិច្ឆិកា​២០២១។ សៀវភៅ​ដែល​មាន​កម្រាស់​៤១៦​ទំព័រនេះ ត្រូវបាន​បក​ប្រែ​ដោយ​លោក​ បេ ពុច និង គ្រីស្តូហ្វ័រ ម៉ាកេ។ នៅក្រោម​ចំណងជើងរឿង​ដែល​ឲ្យ​ឈ្មោះថា «ទំនប់​សមុទ្រ»អ្នក​និពន្ធ​បាន​ពិពណ៌នា​យ៉ាង​លំអិត​ ក្បោះ​ក្បាយ ពីរឿងរ៉ាវពិតជាច្រើន​ដែល​បានកើតមានឡើង​នៅក្នុង​សម័យបារាំង​ត្រួត​ត្រា​ប្រទេស​កម្ពុជាអស់​រយៈ​៩០​ឆ្នាំ។
    8 min
  • អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ទោះមនុស្សម្នាចាប់ផ្តើមដើរហើរ តែចំណូលរកបាននៅមានកម្រិត
    ការ​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​ជា​បណ្តើរៗ​ ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ស្តារ​បាន​នូវ​សេដ្ឋកិច្ច-សង្គម​ឡើង​វិញ​។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ អ្នក​ប្រកប​អាជីព​តូចតាច ​ដូចជា​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ រត់​ម៉ូតូ​ឌុប​ ជា​ដើម​នោះ​ មិន​ទាន់​រក​ចំណូល​បាន​សម​ប្រកប​ ដូច​កាល​ដែល​មុន​មាន​ជំងឺ​កូវីដ-១៩​ទេ​។ ការ​រក​ចំណូល​មិន​ទាន់​សម​ប្រកប​ ត្បិត​ពួកគេ​អះអាង​ថា​ ការ​ចាយ​វាយ​របស់​ពលរដ្ឋ​ក៏​នៅ​មាន​កម្រិត​ដែរ​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners