បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • អ្នកស្រី កែ ឡេង៖ «ជាក្មេងកំព្រា គ្មានចំណេះ ខ្ញុំដឹងខ្លួនតំាងពីតូចថា ជីវិតមានតែកីឡានេះហើយ»
    នៅក្នុងនាទីជីវិតជោគជ័យថ្ងៃនេះ ជួប នរក្សា សូមណែនាំប្រិយមិត្តអ្នកស្តាប់ឲ្យស្គាល់ អ្នកស្រី កែ ឡេង វីរការិនីប៉េតង់កម្ពុជា។ អ្នកស្រីកែ ឡេង ដែល​មក​ដល់​ពេល​នេះ ទទួល​បាន​មេដាយ​ប្រមាណ​៤០​គ្រឿង​ហើយ​។ តើ​វីរការិនី​ប៉េតង់​កម្ពុជា​រូប​នេះ បាន​ឆ្លង​កាត់​ជីវិត​បែប​ណា ទម្រាំ​ក្លាយ​ជា​កំពូល​កីឡា​ប៉េតង់​បែប​នេះ​?
    9 min
  • សាលាមិត្តតន្ត្រី៖ មានយុវជនភាគច្រើននិយមរៀនឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ
    ក្រោយការបង្កើតប្រមាណ៤ឆ្នាំ សាលាមិត្តតន្ត្រី បានទាក់ទាញភាគច្រើនអ្នក ដែលចាប់អារម្មណ៍រៀនឧបករណ៍ភ្លេងខ្មែរ។ នេះជាការបោះជំហានមួយ ទៅរកគោលដៅ ដែលចង់លើកស្ទួយ អភិរក្ស និងរក្សាកេរដំណែលទម្រង់សិល្បៈតន្រ្តីបុរាណខ្មែរឲ្យនៅគង់វង្ស។ ស្ថាបនិកសាលាមិត្តតន្រ្តីអះអាងថា មូលហេតុ ដែលជំរុញឲ្យមានយុវជនភាគច្រើនរៀន​ឧបករណ៍ភ្លេងបុរាណខ្មែរ គឺដោយសារតែយុវជនទាំងនោះចង់ចែករំលែក និងជួយផ្សព្វផ្សាយវប្បធម៌។
    10 min
  • អ្នកអភិរក្សនៅតែដង្ហោយហៅសិស្សចូលរៀនចាប៉ីដងវែង!
    សិល្បៈ​ចាប៉ីដង​វែង នៅ​តែ​ដង្ហោយ​ហៅ​សិស្ស​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ បន្ទាប់​ពី​អ្នក​អភិរក្ស​នៅ​តែ​មាន​ក្ដីព្រួយ​បារម្ភ​អំពី​ភាពផុយ​ស្រួយ​ក្នុង​ពេល​អនាគត​គ្មាន​អ្នក​បន្តវេន។ នៅ​ក្នុង​បរិបទ​កូវីដ១៩ សហគមន៍ចាប៉ី​អមតៈ​បាន​បោះមួយ​ជំហ៊ាន​ទៀត បង្រៀន​សិស្ស​តាម​អនឡាញ​ដោយ​មាន​សិស្ស​ចូល​រៀន​១៥​នាក់ ដែល​ពួក​គេ​ទាំង​នេះ​រស់​នៅ​ក្រៅ​ប្រទេស​ និង​ក្នុង​ប្រទេស។ លោក ពេជ សារ៉ាត ដែល​ជា​គ្រូ​បង្វឹកនិយាយ​ថា លោក​ខ្លោច​ចិត្ត​នៅ​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​ស្គាល់​ចាប៉ី​ដងវែង ទោះ​ជា​ចាប៉ី​ខ្មែរ​ត្រូវបាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​អង្គការ​យូណេស្កូ​នៅ​ក្នុង​ឆ្នាំ​២០១៦​ក្ដី។
    9 min
  • កូវីដ១៩៖ ពលរដ្ឋមួយចំនួនត្អូញត្អែរពីបញ្ហាឡើងតម្លៃប្រេងសាំងឡើងថ្លៃ
    ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ បាន​ត្អូញត្អែរ​អំ​ពីបញ្ហា​ប្រេងសាំង​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ​។ បញ្ហា​ប្រេងសាំង​ឡើងថ្លៃ​នេះ ​ត្រូវ​បាន​ពួកគេ​ថា កំពុង​កាត់​បន្ថយ​ប្រាក់​ចំណូល​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ បើទោះ​បី​ជា​ការ​ប្រកប​របរ​របស់​ពួកគេ​ហាក់​កំពុង​វិលទៅ​រក​សភាព​ដើម​វិញ​ក៏​ពិត​មែន​​។ ជុំវិញ​បញ្ហានេះ ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ​ចង់​អោយ​រដ្ឋាភិបាល​រក​វិធី​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ឡើង​ថ្លៃ​នេះ ​ដើម្បី​ជួយ​សម្រួល​បន្ទុក​ជីវភាព​ល​រដ្ឋ​ក្នុង​ស្ថានភាព​​លំបាក​។
    8 min
  • លោក កើត សារ៉ាយ៖ ខ្ញុំមិនពាក់ស្បែកជើងរហូតដល់សង្គមខ្មែរមានយុត្តិធម៌ពិតប្រាកដ
    ក្រោយ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ​តែ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ អតីត​ព្រះ​សង្ឃ​កើត សារ៉ាយ បាន​បន្ត​ធ្វើ​ទុក្ខ​កិរិយា​ដោយ​មិន​ពាក់​ស្បែក​ជើង​​រហូត​ដល់​ពេល​ដែល​លោក​យល់​ថា​សង្គម​ខ្មែរ​មាន​យុត្តិធម៌​ពិត​ប្រាកដ​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ កើត សារ៉ាយ ដោយ​សារ​តែ​លោក​និង​សកម្ម​ជន​សង្គម​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ នៅគ្រា​ដែល​ពួកគេ​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន លោក រ៉ុង ឈុន​។
    9 min
  • លោកស្រីនួន ភីមាន៖ មានតែការសិក្សាទេ ទើបអាចកាត់ផ្តាច់ភាពក្របាន
    នាទីជីវិតជោគជ័យ​នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាំមកស្គាល់​លោកស្រី នួន ភីមាន ស្ថាបនិកនិងប្រធាន​​អង្គការ​​លើក​ស្ទួយ​ប្រជាពលរដ្ឋ​។ លោកស្រីថា រយៈពេល​១៩ឆ្នាំ អង្គការនេះ​បានជួយ​ដល់ក្មេងៗ​​ក្រីក្រ ជាពិសេសមកពី​គំនរសំរាម​ស្ទឹងមានជ័យជាសរុបខ្ទង់ម៉ឺននាក់អោយ​ទទួលបាន​ការសិក្សា​អប់រំ​និងជំនាញ​​។ លោកស្រី នួន ភីមាន បន្តថា​ មានតែចំណេះវិជ្ជា​ទេទើបអាចកាត់ផ្តាច់ភាពក្របាន។ ហើយការជួយក្មេងៗមានជី​វភាព​ខ្វះខាតដើម្បីការអប់រំនិងការសិក្សា គឺជាបេសសកម្មពេញមួយជីវិតរបស់លោកស្រី។
    17 min
  • ៩ វិច្ឆិកា ១៩៥៣៖ ពលរដ្ឋខ្មែរនៅតែចងចាំព្រឹត្តិការណ៍មួយនេះក្នុងចិត្តជានិច្ច
    សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី៦៨​ «០៩ វិច្ឆិកា ​១៩៥៣- ០៩ ​វិច្ឆិកា ​២០២១​» និង​ឈាន​ចូល​មក​ដល់​ហើយ​។ ក្នុងនោះ នៅ​តាម​ដង​ផ្លូវ​ និង​ទី​កន្លែង​នានា​បាន​ចាប់​ផ្តើម​ចង់​បដា​និង​ដោត​ទង់​ជាតិ​ ដើម្បីអបអរសាទរ​នូវ​ព្រឹតិ្តការណ៍​ប្រវត្តិសាស្រ្ត​ដ៏មាន​សារៈ​សំខាន់​នេះ​ជា​បណ្តើរៗ​ហើយ​។ បន្ថែមពី​នេះ ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​បាន​សម្តែង​អារម្មណ៍​សប្បាយ​រីករាយ ​និង​បាន​រលឹក​នឹក​ដល់​ស្នា​ព្រះហស្ត​របស់​ព្រះបាទ​នរោត្ត​សីហនុ​ដែល​ព្រះអង្គ​បាន​លះបង់​ទាំង​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត​ក្នុង​ការ​ទាញ​កម្ពុជា​ឱ្យ​រួច​ផុត​ពី​នឹម​របស់​បរទេស​ដើម្បី​ស្វែង​រក​ត្រើយ​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ​។
    9 min
  • បទយកការណ៍ - គង់ សីហា កុមារា គ្មានស្បែកជើងពាក់ កំពុងទាក់ចិត្តមហាជន
    រូបភាព​ជាច្រើន​សន្លឹក​របស់​កុមារា​ គង់ សីហា​​ ដែលគ្មាន​ស្បែកជើងពាក់​ ស្ពាយថង់​ផ្លាស្ទិក​ ដាក់សំភារៈសិក្សា ​នៅពីក្រោយខ្នង​ ត្រូវបាន​មហាជន​ជាអ្នក​ប្រើ​បណ្តាញសង្គម​ហ្វេសប៊ុក​ចាប់អារម្មណ៍​ខ្លាំង និងចែករំលែក​តៗគ្នា រហូត​ដល់លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក៏ចាប់អារម្មណ៍​ផងដែរ​។ តើក្មេង​ក្រីក្រ​រូបនេះ​មាន​ប្រវត្តិ​បែបណា?
    7 min
  • បទយកការណ៍ - លោក កុក ថា៖ យុវជនគួរមានទម្លាប់សន្សំច្រើនជាងការខ្ចីប្រាក់នៅពេលជួបបញ្ហា
    នាទីជីវិតជោគជ័យ​របស់​វិទ្យុបារាំង​Rfi​ នាពេលនេះ​ អោ ស្រីពេជ្រ ​សូមណែនាំ​លោកអ្នកនាង​មកស្គាល់​លោក​ កុក ថា ជា​ស្ថាបនិក​ក្រុមប្រឹក្សា​មិត្តជួយមិត្ត​។ ​ធ្លាប់​រស់នៅក្នុងតំបន់​អាណាធិបតេយ្យ​ និងធ្លាប់​មានជីវ​ភាព​លំបាក​ក្រខ្សត់​ កុក ថា ចង់​ជួយ​យុវជន​​ដទៃទៀត​ដែលកំពុង​ជួបបញ្ហា​ខ្វះខាត​ តាមរយៈ​ក្រុមសន្សំរបស់​លោកដែលពេល​នេះមាន​សមាជិក​ចូលរួម​ដល់ទៅ​៤០០នាក់​។ តែយ៉ាងណា ​លោក កុក ថា ​យល់​ថា​យុវជន​គួរតែ​មានទម្លាប់​សន្សំច្រើន​ជាងការខ្ចី​ប្រាក់នៅពេល​ជួប​បញ្ហា​៕
    14 min
  • បទយកការណ៍ - លោក គឹម គុណវឌ្ឍន៍ ៖ ការអធិប្បាយនៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់គឺជាអាវុធមុខពីរ
    ជាង៣០ឆ្នាំ​នៅក្នុងអាជីព​ជាអ្នកធ្វើ​អធិប្បាយ​លើកញ្ចក់​ទូរទ្សសន៍​ជាតិកម្ពុជា​ហៅកាត់ទ.ទ.ក​ លោក គឹម គុណវឌ្ឍន៍​ ដែលបច្ចុប្បន្ន​ជារដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​លើកឡើងថា ​បទអធិប្បាយ​នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ទម្រង់​គឺជាអាវុធ​មុខពីរ​។ ជាមួយនឹង​ភាពរហ័សរហួន ​បទអធិប្បាយ​ច្បាស់ៗ​ លើកដាក់សំឡេងប​ត់បែន ​តាមកាលៈទេសៈ ​មហាជន​តែងឮ​សំឡេងលោក ​ក្នុងព្រឹត្តការណ៍​បុណ្យជាតិ​ធំៗជាពិសេស​ពិធីអុំទូក​។ ​សម្រាប់​អ្នកអធិប្បាយ​ជើងចាស់រូបនេះ ​គ្រប់បុគ្គល​ជាអ្នកអធិប្បាយ​មិនថា ​ជាអ្នករាយការណ៍​តាមអនឡាញ ​កញ្ចក់ទូរទស្សន៍​ វិទ្យុ ពិធីក-រពិធីការិនី ​ត្រូវបើកចិត្ត​ទូលាយទទួល​យកមតិ​រិះគន់​ពីសំណាក់​អ្នកមើល ​និងអ្នកអាន​របស់ខ្លួន​។ ​ចាំបាច់ជាងនេះ​ទៀតបង្កើន​ការយល់ដឹង​បន្ថែម​ទាក់ទងការប្រើប្រាស់​ភាសាសង្ឃ ​និងពាក្យពេចន៍​របស់​រាជវង្ស​ជាដើម​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners