សិល្បៈចាប៉ីដងវែង នៅតែដង្ហោយហៅសិស្សចូលរៀនដោយឥតគិតថ្លៃ បន្ទាប់ពីអ្នកអភិរក្សនៅតែមានក្ដីព្រួយបារម្ភអំពីភាពផុយស្រួយក្នុងពេលអនាគតគ្មានអ្នកបន្តវេន។ នៅក្នុងបរិបទកូវីដ១៩ សហគមន៍ចាប៉ីអមតៈបានបោះមួយជំហ៊ានទៀត បង្រៀនសិស្សតាមអនឡាញដោយមានសិស្សចូលរៀន១៥នាក់ ដែលពួកគេទាំងនេះរស់នៅក្រៅប្រទេស និងក្នុងប្រទេស។ លោក ពេជ សារ៉ាត ដែលជាគ្រូបង្វឹកនិយាយថា លោកខ្លោចចិត្តនៅពេលដែលពលរដ្ឋមួយចំនួនមិនស្គាល់ចាប៉ីដងវែង ទោះជាចាប៉ីខ្មែរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូនៅក្នុងឆ្នាំ២០១៦ក្ដី។