បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - បន្តស្នាដៃឪពុក សឿន ស៊ីនិត ច្នៃសំបកកង់ឡានធ្វើរូបផ្សេងៗ ជាផ្នែកមួយនៃការជួយបរិស្ថាន
    កូវីដ១៩ បានធ្វើឲ្យ លោក សឿន ស៊ីនិត ជ្រើស​រើស​យក​អាជីព​ពី​ឪពុក​របស់​លោក ដែល​ជា​អាជីព​កែច្នៃសំបក​កង់​រថយន្ត ធ្វើ​ជា​រូប​សិល្បៈនានា។ ប៉ុន្តែ​លោក​ ស៊ីនិត បាន​មើល​ឃើញ​លើស​ពី​ការ​កែច្នៃ ដោយ​លោកចាត់​ទុក​ថា​សកម្មភាព ដែល​លោក​កំពុង​ធ្វើ​បាន​រួម​ចំណែក​ជួយ​ដល់​បរិស្ថាន និង​ជា​ការ​ដាស់តឿន ថា​គេ​អាចកែច្នៃ​សំរាម​ទាំង​អស់​នោះ​ឡើង​វិញ​បាន​។
    8 min
  • បទយកការណ៍ - សំបកកង់រថយន្តចាស់ៗមិនមែនជាសំរាមទៀតឡើយតែជាវត្ថុរក្សាទុកសំរាមដែលកំពុងពេញនិយម
    សំបកកង់រថយន្តចាស់ៗមិនមែនជាសំរាមទៀតឡើយតែជាវត្ថុ​រក្សាទុកសំរាមដែលកំពុងពេញនិយម ស្ត្រីម្នាក់​បាន​បង្កើតសិប្បកម្ម​កែ​ច្នៃ​សំបក​កង់​រថយន្ត​ដែល​គេឈប់​ប្រើ​ប្រាស់ ឲ្យមានប្រយោជន៍ឡើងវិញ។ នេះមិន​ត្រឹម​តែ​រកប្រាក់​ចំណូល​ប៉ុណ្ណោះទេ តែថែមទាំងជួយផ្តល់​ការងារ​ដល់​កូនខ្មែរ និង​ជួយ​ដល់​បរិស្ថាន​​ថែម​ទៀត​ផង។ លោកស្រី សឿង សុថារី បានដាក់​ឈ្មោះថា ​សំបក​កង់​រថយន្ត​​ដែល​កែច្នៃរួចនោះ ថាជា«ធុង​បរិស្ថាន»។ ធុងបរិស្ថាន​ដែល​កំពុង​ពេញនិយមក្នុង​ការ​ទុក​ដាក់សំរាម។
    8 min
  • បទយកការណ៍ - ការប្រែប្រួលអាកាសធាតុ៖កំពុងជះឥទ្ធិលដល់ការធ្វើស្រូវរបស់កសិករ
    ប្រទេស​នៅ​ក្នុង​ពិភពលោក​កំពុង​ត្រៀម​ខ្លួន​រៀបចំ​សន្និសីទ​អាកាសធាតុCOP26 ចាប់​ពី​ថ្ងៃ​ទី​៣១តុលា នៅ​តំបន់​អេកូស ប្រទេស​អង់គ្លេស។ នៅ​ក្នុង​សន្និសីទ​នោះ គេ​គ្រោង​ពិនិត្យ​និង​កំណត់​កម្មវត្ថុ​ថ្មី​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​កំដៅ​ផែនដី។ ស្ថិត​នៅ​ក្នុង​បរិបទ​នេះ​ដែរ នៅ​កម្ពុជា​កសិករ​ប្រុស​ស្រីមួយ​ចំនួន​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​លើក​ឡើង​ថា ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​ស្រែ​ធ្វើ​ស្រូវ​របស់​ពួក​គេ​ដោយ​សារ​ឆ្នាំ​នេះ​មេឃ​មិន​ភ្លៀង ឬ​ភ្លៀង​ដែរ​តែ​មិន​ចំ​ពេល​ត្រូវ​ការ។ នៅ​ពេល​ដែល​មេឃ​មិន​ប្រណី​ដី​ប្រែ​ជា​ប្រេះ​ក្រហែង ស្មៅ​ត្រូវ​ដុះ​ជំនួស​ស្រូវ កង្វះ​ស្បៀង​ក៏​លេច​ជា​រូបរាង​បណ្ដើរៗ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។
    9 min
  • បទយកការណ៍ - អ្នកកាសែតជើងចាស់៖ ផ្ដើមពីថ្ងៃទី២៣តុលាកម្ពុជាស្គាល់លំហសេរីភាពសារព័ត៌មាន
    ថ្ងៃ​នេះ​៣០​ឆ្នាំ​មុន​អ្នក​កាសែ​ត​ជើង​ចាស់​មួយ​ចំនួន​នៅ​កម្ពុជា​លើក​ឡើង​ថា  រាយការណ៍​ព័ត៌មាន​នៅ​ក្នុងព្រឹត្តការណ៍​២៣​តុលា មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​ពេល​នោះ​បច្ចេក​វិទ្យា​រាយការណ៍​របស់កម្ពុជា នៅ​មាន​កម្រិត​ទម្រាំ​តែ​លទ្ធផល​នៃ​ជំនួប​បាន​ទៅ​ដល់​ត្រចៀក​អ្នកស្ដា​ប់ ហើយ​ប្រឈម​នឹង​ការរឹតបន្តឹង​នានា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ារីស​ជាដើម។   ចំណែកអ្នក​ខ្លះទៀត​និយាយ​ថា ការងារ​ជា​អ្នក​កាសែត​បាន​ក្លាយ​ជា​នា​វា​ចម្លង​ពួក​គេ​ឲ្យ​ស្គាល់តួអង្គ​សំខាន់ៗ​មួយ​ចំនួន​នៃ​ការ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តួយ៉ាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ជាដើម។  រីឯ​អ្នក​មួយ​ចំនួន​ទៀត​បរិយាយ​ថា ផ្ដើម​ពី​ថ្ងៃ​ទី​២៣​តុលា កម្ពុជា​ស្គាល់​លំហ​សេរីភាពផ្នែក​សារព័ត៌មាន​តាំង​ពី​ពេល​នោះ​ដល់​បច្ចុប្បន្ន។
    10 min
  • បទយកការណ៍ - អ្នកកាសែតជើងចាស់៖ផ្ដើមពីថ្ងៃទី២៣តុលាកម្ពុជាស្គាល់លំហសេរីភាពសារព័ត៌មាន
    ថ្ងៃនេះ​៣០​ឆ្នាំ​មុន​អ្នក​កាសែ​ត​ជើង​ចាស់​មួយ​ចំនួន​នៅ​កម្ពុជា​លើក​ឡើង​ថា  រាយការណ៍​ព័ត៌មាន​នៅ​ក្នុងព្រឹត្តការណ៍​២៣​តុលា មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​ពេល​នោះ​បច្ចេក​វិទ្យា​រាយការណ៍​របស់កម្ពុជា នៅ​មាន​កម្រិត​ទម្រាំ​តែ​លទ្ធផល​នៃ​ជំនួប​បាន​ទៅ​ដល់​ត្រចៀក​អ្នកស្ដា​ប់ ហើយ​ប្រឈម​នឹង​ការរឹតបន្តឹង​នានា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ប៉ារីស​ជាដើម។   ចំណែកអ្នក​ខ្លះទៀត​និយាយ​ថា ការងារ​ជា​អ្នក​កាសែត​បាន​ក្លាយ​ជា​នា​វា​ចម្លង​ពួក​គេ​ឲ្យ​ស្គាល់តួអង្គ​សំខាន់ៗ​មួយ​ចំនួន​នៃ​ការ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​តួយ៉ាង លោក​នាយករដ្ឋមន្ត្រី ហ៊ុន​សែន ជាដើម។  រីឯ​អ្នក​មួយ​ចំនួន​ទៀត​បរិយាយ​ថា ផ្ដើម​ពី​ថ្ងៃ​ទី​២៣​តុលា កម្ពុជា​ស្គាល់​លំហ​សេរីភាពផ្នែក​សារព័ត៌មាន​តាំង​ពី​ពេល​នោះ​ដល់​បច្ចុប្បន្ន។
    14 min
  • បទយកការណ៍ - ក្រោយខកខានដោយសារ​វិបត្តិកូវីដ ក្រុមសៀកហ្វារត្រលប់មកសំដែងនៅប្រទេស​បារាំង
    បន្ទាប់ពីខកខានមិនបានសម្តែង ទៅតាមគម្រោង កាលពីឆ្នាំ២០២០ ដោយសារវិធានការបិទខ្ទប់ប្រទេសបារាំងដោយទាន់ហន់ ក្នុងកាលៈទេសៈកូវីដ សិល្បករខ្មែរ ១៣នាក់ របស់ក្រុមហ៊ុនហ្វារThe CambodianCircus ក្នុងខេត្តសៀមរាប ត្រូវចេញទៅសំដែងម្តងទៀត នៅខែ វិច្ឆិកា និងថ្ងៃទី ១៦​ខែធ្នូនេះ នៅប្រទេសបារាំង។ ផ្ទុយស្រឡះពីឆ្នាំមុន ដែលការសំដែងត្រូវលុបចោលទៅវិញ ដោយសារជំងឺកូវីដឆ្លងរាតត្បាតខ្លាំង អ្នករៀបចំកម្មវិធីសំដែងនៅប្រទេសបារាំង លោក ហ្សាវីយ៉េ ហ្គោបាំង Xavier Gobin ជឿជាក់មុតមាំថា កម្មវិធីសំដែងលើកនេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ជឿជាក់ព្រោះថា មានមនុស្សជាច្រើននៅប្រទេសបារាំង ដែលបានទទួលចាក់វ៉ាក់សាំង ដើម្បីអាចចូលមើលកុនល្ខោន ការសំដែងទស្សនីយភាព ដោយសេរី ដូចមុនសម័យកូវីដ។
    11 min
  • បទយកការណ៍ - ប្រជាពលរដ្ឋមួយចំនួនមើលឃើញពីការអភិវឌ្ឍនៃ៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស
    នៅថ្ងៃទី​២៣តុលា​ខាងមុខ​ គឺជាគម្រប់​ខួប៣០​ឆ្នាំនៃកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​។ ​រយៈពេល៣០​ឆ្នាំកន្លង​ផុតមកនេះ​ ប្រជាពលរ​ដ្ឋនៅតែចងចាំ​នឹកឃើញ​ដល់កិច្ចព្រមព្រៀង​មួយនេះ ​ដែលបាន​ជួយកម្ពុជា​គេចចេញ​ពីភ្លើង​សង្រ្គាម​រ៉ាំរ៉ៃ។ ​បន្ថែមពីនេះ ​ជាង៣០ឆ្នាំមកនេះ ​ប្រជាពលរដ្ឋ​ក៏មើលឃើញពី​ការអភិវឌ្ឍ​ជាបន្ត​បន្ទាប់ក្រោយ​ការអនុវ​ត្តតាមកិច្ចព្រមព្រៀង​មួយនេះ។​
    7 min
  • បទយកការណ៍ - លោកចាន់ ម៉ាច៖ «ជីវិតជួបការលំបាករហូតពេលខ្លះគ្មានបាយហូបបានធ្វើអោយយើងចេះតស៊ូ»
    នាទីជីវិត​ជោគជ័យ​របស់វិទ្យុ​បារាំង​Rfi នាពេលនេះ ​អោ ស្រីពេជ្រ ​សូមណែនាំ​លោកអ្នកនាង​អោយ​ស្គាល់​លោក ចាន់ ម៉ាច​ អគ្គនាយក​ធនាគារពាណិជ្ជ​ដ៏ធំ​មួយនៅ​កម្ពុជា។​ ពីកូន​កសិករ​ក្រខ្សត់ស្ទើ​រតែគ្មានបាយ​ហូប ​ដោយ​ត្រូវសុំ​ស្នាក់នៅជាមួយ​សាច់ញាតិផង​​និងក្នុង​វត្តផង​ ដើម្បី​ការ​រៀន​សូត្របាន​​ខ្ពង់ខ្ពស់។​​ លោក ចាន់ ម៉ាច ​ដែលជាបុគ្គល​អោយតម្លៃ​លើការសិក្សា​នោះ​ ថាលោកពិត​ជាមានមោទនភាព​ចំពោះ​​ភាពជោគជ័យខ្លួន​នាពេល​បច្ចុប្បន្ននេះ។
    11 min
  • បទយកការណ៍ - កវី ឯល ប៊ុណ្ណា៖ព្រះបរមរតនកោដ្ឋជា«បិតាសិល្បជាតិ»
    ​ថ្ងៃទី១៥​តុលាឆ្នាំ​២០១២​ដល់១៥តុលាឆ្នាំ​២០២១​ គឺជាខួប៩ឆ្នាំ​នៃការសោយ​ទិវង្គត​របស់ព្រះ​បរមរតនកោដ្ឋ ​នរោត្តម​ សីហនុ​។ ​លោក ឯល ប៊ុណ្ណា ជា​តន្ត្រីករ​ជើងចាស់​លើកឡើងថា​ ៩ឆ្នាំមកនេះ​លោកមិនដែល​ភ្លេចអនុស្សាវរីយ៍ ​ដែលធ្លាប់សាង​រួមគ្នា​ជាមួយព្រះ​បរមរតនកោដ្ឋ​ ក្នុងគ្រា​សម្រួលតន្ត្រី​និងតែងនិពន្ធ​ទំនុកច្រៀងនោះទេ​។ លោក​ ឯល ប៊ុណ្ណា ​បង្ហាញ​អារម្មណ៍​កាន់តែនឹក​ពន្លឹក​ទ្រង់ជាពន់ពេក​នៅពេល​ឮបទចម្រៀង​«លាហើយកម្ពុជា»សូសៀង​ផ្ទាល់របស់​ព្រះអង្គ ​ខណៈដែលរូបលោក​ជាអ្នកសម្រួល​តន្ត្រីម្នាក់ផង​។ ​ព្រោះតែ​ភាពប៉ិនប្រសព្វ​នៃសិល្ប កវី​ ឯល ប៊ុណ្ណា​ ចាត់ទុកព្រះ​បរមរតន​កោដ្ឋជា«បិតាសិល្បៈជាតិ»​។
    9 min
  • បទយកការណ៍ - ទាំងអាជីវករ ទាំងអតិថិជនចាប់ផ្តើមបង្ហាញកាតចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលផ្សារធំៗ
    ទីតាំង​សាធារណៈ ​និងទី​ប្រជុំជន​ក្នុងរាជធានី​ភ្នំពេញបា​នចាប់ផ្តើម​ពិនិត្យ​បណ្ណចាក់វ៉ាក់សាំង​កូវីដ១៩ ​មុនពេល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ ចូលទៅ​កាន់​ទីតាំង​ទាំងនោះ។​ ពីផ្សារ​ធំថ្មី ​សន្តិសុខ​បានចាប់ផ្តើម​សួររក​បណ្ណចាក់វ៉ាក់សាំង​ពីអាជីវករ ​និងអតិថិជន​ជាបន្តបន្ទាប់ ​ដើម្បីធានាថា ​ពួកគេបាន​ចាក់វ៉ាក់​សាំងកូវីដ​១៩រួចរាល់​។ ​យ៉ាង​ណា​ក៏​ដោយ យន្តការ​ការពារ​ដូច្នេះ មិន​ទាន់​ជួយ​ឲ្យ​អាជីវករ​រកចំណូល​បាន​ច្រើន​ឡើង​នៅ​ឡើយ​ទេ​ ដោយដ្បិតថា​ ពលរដ្ឋ​នៅមិនទាន់​ចាយវាយបាន​ទូលាយ​វិញនៅឡើយ។​
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners