ថ្ងៃនេះ៣០ឆ្នាំមុនអ្នកកាសែតជើងចាស់មួយចំនួននៅកម្ពុជាលើកឡើងថា រាយការណ៍ព័ត៌មាននៅក្នុងព្រឹត្តការណ៍២៣តុលា មិនមែនជារឿងងាយស្រួលប៉ុន្មានទេ ព្រោះពេលនោះបច្ចេកវិទ្យារាយការណ៍របស់កម្ពុជា នៅមានកម្រិតទម្រាំតែលទ្ធផលនៃជំនួបបានទៅដល់ត្រចៀកអ្នកស្ដាប់ ហើយប្រឈមនឹងការរឹតបន្តឹងនានាពីសំណាក់អាជ្ញាធរក្រុងប៉ារីសជាដើម។ ចំណែកអ្នកខ្លះទៀតនិយាយថា ការងារជាអ្នកកាសែតបានក្លាយជានាវាចម្លងពួកគេឲ្យស្គាល់តួអង្គសំខាន់ៗមួយចំនួននៃការកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសតួយ៉ាង លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ជាដើម។ រីឯអ្នកមួយចំនួនទៀតបរិយាយថា ផ្ដើមពីថ្ងៃទី២៣តុលា កម្ពុជាស្គាល់លំហសេរីភាពផ្នែកសារព័ត៌មានតាំងពីពេលនោះដល់បច្ចុប្បន្ន។