បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បណ្ឌិត ឈត ប៊ុនថង៖ តាមបទពិសោធន៍ខ្ញុំ ជោគជ័យគឺមកពីខ្លួនយើង និងកត្តាចៃដន្យ
    នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ លោកបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋាន​ ទំនាក់​វប្បធម៌ អប់រំ និងទេសចរណ៍​ នៃរាជបណ្ឌិតសភាកម្ពុជា។ ទស្សនៈវិទូរូបនេះ​យល់ថា តាមបទពិសោធន៍​ផ្ទាល់​ខ្លួន ភាពជោគជ័យ​របស់​លោក​គឺមកពីកត្តា​ខ្លួនឯង និង​កត្តា​ចៃដន្យ។ ចៃដន្យក៏ព្រោះតែ​លោកគឺជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​២នាក់ ដែល​មានឱកាស​ក្លាយជាគ្រូ​បង្រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​តាំងពី​ក្រោយ​រៀន​ចប់គរុកោសល្យ​ភ្លាមៗ ដោយប្រកួត​ប្រជែងជាមួយបេក្ខជន​ជាង​១០០​នាក់។
    12 min
  • លោក ធីប ប៊ុនធី៖ សិល្បៈរបត់ស្លឹកចេកនិងផ្កាភ្ញីខ្មែរនឹងកាន់តែប្រណិតជាមួយស្នាដៃអ្នកជំនាន់ក្រោយ
    សិល្បៈ​រ​​បត់​ស្លឹក​ចេកនិង​ផ្កា​ភ្ញីខ្មែរ​​​​ចេញជា​រូប​ភាព​ជា​ច្រើនប្រភេទ ​នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កំពុងបន្ត​​​​​ដង្ហោយហៅសិស្ស​ចូលរៀន ខណៈ​​សិល្បៈ​បែបខ្មែរមួយនេះហាក់​​​គ្មានប្រជាប្រិយភាពសោះសម្រាប់ក្រសែភ្នែក​មនុស្ស​មួយចំនួន។​ លោក ធីប ប៊ុនធី ជា​អ្នកបត់​ អ្នក​​រចនាម៉ូត និងជាគ្រូបង្រៀន​ផងប្រាប់ថា លោកបានប្រើ​សិល្បៈ​ប្រភេទ​នេះទៅ​ប្រកបរបរចិញ្ចឹមក្រពះប្រមាណ​១០ឆ្នាំមកហើយ។ ត្បិតថា​មិនសូវមានការគាំទ្រ តែលោកស្រលាញ់ពេញចិត្ត​អាជីពនេះ ​​ព្រោះវា​បង្ហាញ​​ពី​​អត្តសញ្ញាណ​សិល្បៈ​​បែប​ខ្មែរ​។
    8 min
  • ភេរវម្ម​នៅប៉ារីសធ្វើឲ្យ គង់ សម្បត្តិប្រុងប្រយ័ត្ន​នៅពេល​រើសកន្លែងអង្គុយក្នុង​ហាងបាយ
    គិតមកដល់ថ្ងៃសៅរ៍ទី១៣វិច្ឆិកា ​២០២១ មានរយៈពេល៦ឆ្នាំគត់ ដែលទីក្រុងប៉ារីសបានរងការវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរ បង្កឡើងដោយក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ ភេរវកម្មនៅ៦កន្លែងផ្សេងទៀត ដែលនៅក្នុងនោះមានផងដែរ ភោជនីយដ្ឋានLe petit Cambodge ដែលមានម្ចាស់ជាជនជាតិខ្មែរ បានសម្លាប់មនុស្ស១៣០នាក់។ យើងត្រលប់មករំលឹកហេតុការណ៍ភេរវកម្មនៅទីក្រុងប៉ារីសជាមួយរូបភាពប៉ុន្មានសន្លឹករបស់អ្នកថតរូបគង់ សម្បត្តិ ដែលរស់នៅនៅទីក្រុងប៉ារីស ដែលបានទៅថតរូបនៅកន្លែងរងការវាយប្រហារ ភេរវកម្ម ជាពិសេស ភោជនីយដ្ឋាន Le petit Cambodge។
    11 min
  • សមាគមគ្រូពេទ្យ​SOS Cambodia Kidsព្យាយាមចុះទៅព្យាបាលប្រជាជនខ្មែរ​នៅ​ចុងឆ្នាំ​២០២១
    ដោយសារវិបត្តិកូវីដ គម្រោងការចុះធ្វើបេសកកម្មរបស់ក្រុមគ្រូពេទ្យខ្មែរនៅប្រទេសបារាំង ត្រូវបានបំផ្លាញ មួយលើក ជាពីរលើក។ បន្ទាប់ពីខកខាន មិនបានចុះទៅព្យាបាលប្រជាជននៅតាមបណ្តាខេត្ត កាលពីឆ្នាំ ២០២០ សមាគម SOS Cambodia Kids របស់លោកវេជ្ជបណ្ឌិត ឡោ គីមសុង ត្រូវផ្អាកបេសកកម្មមនុស្សធម៌ជាថ្មីម្តងទៀត ដែលគ្រោងធ្វើនៅខែសីហានេះ។ អ្វីដែលគួរឲ្យស្តាយបំផុត នោះ គឺថ្នាំរាប់កេស ដែលត្រូវផុតកាលកំណត់ ដោយសារតែគ្មានវត្តមានក្រុមគ្រូពេទ្យរបស់សមាគម។
    10 min
  • មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ២០២១៖ ការចាប់អារម្មណ៍ពីពលរដ្ឋ និងភ្ញៀវទេសចរនៅមានកម្រិត
    ការតាំង​ពិព័រណ៌​សិល្បៈ​មហោស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប​ ២០២១​ កំពុង​បា្ររព្វឡើង​ក្នុង​បរិវេណ​សារមន្ទីរ​ជាតិចាប់​ពីថ្ងៃ​ទី​២២​ វិច្ឆិកា​ ដល់​ថ្ងៃទី៣១​ វិច្ឆិកា​ ឆ្នាំ២០២១​ខាងមុខ។​ ការ​តាំង​ពិព័រណ៌នេះ​ គឺដើម្បី​បង្ហាញ​ពីភាព​សំបូរបែប​ និង​គំនិតច្នៃ​ប្រឌិត​របស់​សិល្បករ​ទៅតាម​ប្រទេស​នានា​ក្នុង​ទ្វីបអាស៊ី-អឺរ៉ុប​ និង​ដើម្បី​បង្កើន​ចំណង​មិត្តភាព​លើ​វិស័យ​វប្បធម៌​នៃបណ្ដា​ប្រទេស​ក្នុង​ទ្វីបទាំងពីរ។​ តែយ៉ាងណា​ អស់រយៈ​ពេល៣ថ្ងៃ​មកហើយ​ ទិដ្ឋភាព​ទូទៅ​នៃការ​តាំង​ពិព័រណ៍សិល្បៈ​មហោ​ស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប​ ២០២១​ ហាក់នៅ​មិនទាន់​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសាធារណជន​និងភ្ញៀវទេសចរ​នៅឡើយនោះទេ។​ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែលបាន​ចូល​ទស្សនា​រួចហើយ​ ពួកគេ​បានលើកឡើងថា​ ការតាំង​ពិព័រណ៌​នេះជាឱកាស​សម្រាប់​កម្ពុជា​ក្នុងការ​ផ្សព្វផ្សាយ​វប្បធម៌​ទៅកាន់​ពិភពលោក​ ក៏ដូចជា​ដើម្បី​ឱ្យពលរដ្ឋ​ខ្មែរ​ស្វែងយល់​ពីវប្បធម៌​របស់​បរទេស​បន្ថែម​ទៀត​ផង។​
    10 min
  • លោកស្រី អ៊ុក ស្រីមុំ៖ «ជីវិតអ្នកក្រទ្រព្យនិងក្រចំណេះ គ្មានអ្វីក្រៅតែពីការតស៊ូនោះទេ»
    នៅក្នុងនាទី​ជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិ​​R​f​i ​​នាពេលនេះ អោ ស្រីពេជ្រ សូមណែនាំលោកអ្នកនាងមកស្គាល់​កីឡាការនីប៉េតង់កម្ពុជាលោកស្រី អ៊ុក ស្រីមុំ ដែលទើប​ឈ្នះមេដាយមាសក្នុងការប្រកួតកីឡាប៉េតង់ពិភពលោកពី​ប្រទេសអេស្ប៉ាញ​​។ ភាពជោគជ័យរបស់កីឡាការី​វ័យ​៤៦ឆ្នាំរូប​នេះ បាន​​នាំអោយកម្ពុជា​កាន់មេដាយ​មាស​លំដាប់ពិភព​លោក​​៥លើកជាប់ៗគ្នា។ ​ ជីវិតខាង​ក្រៅទីលាន​ប្រកួត ​អ៊ុក ស្រីមុំ គឺជាកូនទោលកំព្រាឪពុក និង​កំពុងមានម្តាយជរានិងក្មួយកំព្រា២នាក់​នៅ​ក្នុងបន្ទុក។ កីឡាការនីប៉េតង់រូបនេះថា ​ចំពោះ​ជីវិតអ្នកក្រទ្រព្យនិងក្រចំណេះគ្មានអ្វីក្រៅតែពីការតស៊ូនោះទេ។
    10 min
  • អតីតអ្នកថតរូបគុកទួលស្លែងដាក់លក់សម្ភារៈសម័យខ្មែរក្រហមដើម្បីធ្វើនយោបាយ
    លោក ញ៉ែម អេន ជាអតីតអ្នក​ថត​រូត​នៅគុក​ទួល​ស្លែង បាន​ប្រកាស​ដាក់​លក់​សម្ភារៈ​ជាច្រើនដែល​បាន​រក្សា​ទុក​រយៈពេល៤០​ឆ្នាំ​មកនេះ។ សម្ភារៈ​អនុស្សាវរីយ៍ពី​របបអាវ​ខ្មៅ ដែល​បុរស​អាយុជាង៦០​ឆ្នាំ​រូបនេះបានរក្សា​ទុក គឺលោកប្រកាសលក់​ក្នុងតម្លៃជិត២លានដុល្លារ។ លោក ញ៉ែម អេន ​ដែលជា​ប្រធានគណបក្សខ្មែរ​ស្រឡាញ់​ជាតិ​ប្រចាំ​ខេត្ត​រៀម​រាប បានអះអាងថា ថវិកា​ដែលបាន​មកការ​លក់​សម្ភារៈ​អនុស្សាវរីយ៍ ដែលបន្សល់ទុក​ពី​របបខ្មែរ​ក្រហមទាំងនោះ គឺលោក​នឹង​​យកទៅធ្វើ​នយោបាយ និង​ធ្វើ​សកម្មភាព​សង្គម។
    9 min
  • លោកឡាម៉ូ៖ ផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកតាមរយៈរូបថត និងការចងក្រងសៀវភៅ
    ក្នុង​ដំណើរ​បេសកកម្ម​ជិត​១០​ឆ្នាំ​លើ​វិស័យ​ថត​រូប​បែប​ច្នៃ​ប្រឌិត​ និងការផ្សងព្រេងនៅតាមតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ស្នាដៃរូបថតចំនួន៤៤សន្លឹករបស់សិល្បករនិងជាអ្នកថតរូបម្នាក់គឺលោក លី មិន ហៅថា «ឡាម៉ូ» កំពុងដាក់តាំងបង្ហាញនៅក្នុងវិចិត្រសាលក្បាច់នៃសណ្ឋាគារស៊ូហ្វីតែល ភ្នំពេញភូគីត្រា។ រូបភាពដែលកំពុងតែដាក់តាំងពិពរណ៍នេះ គឺផ្តោតសំខាន់ទៅលើ​ធម្មជាតិ សាសនា សិល្បៈ វប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជន និងបូកបញ្ចូលជាមួយអត្តសញ្ញាណផ្ទាល់ខ្លួនរបស់លោកឡាម៉ូ គឺពន្លឺ និងស្រមោល។ ក្រៅតែពីតាំងពិពរណ៍នេះ លោកឡាម៉ូ កំពុងតែចងក្រងសៀវភៅមួយមានចំណងជើងថា Unseen Cambodia ដើម្បីធ្វើការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ និងសម្រាប់ទុកជាឯកសារសម្រាប់តម្រូវការនាពេលអនាគត។
    10 min
  • អ្នកលេងទូកង៖ ការអុំទូកគឺជាការសាមគ្គី​ជាធ្លុង​មួយនៃ​ប្រជាជាតិ​ដោយ​គ្មា​ន​ប្រកាន់​និន្នាការ
    នៅថ្ងៃសៅរ៍នេះ ជាថ្ងៃទីបីនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលជាពិធីបុណ្យមួយរបស់ប្រជាជាតិខ្មែរ។ ក៏ប៉ុន្តែនៅឆ្នាំនេះពិធីបុណ្យអុំទូក មិនត្រូវបានរៀបចំឡើងដោយ ក្រោមឥទ្ធិពលនៃវិបត្តិកូវីដ១៩។ ទោះជាយ៉ាងនេះក្តី អ្នកធ្លាប់មានបទពិសោធន៍លេងទូកង បានរំលឹកឡើងវិញពីសារៈសំខាន់នៃការលេងទូកង គឺជាការរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីនៃអ្នកភូមិស្រុក។ ហើយលើសពីនេះការអុំទូក គឺជាការបង្ហាញចេញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជាតិខ្មែរ ដោយគ្មានប្រកាន់និន្នាការ។
    10 min
  • កញ្ញា ហេង ចាន់តី៖ ស្នាដៃនិពន្ធសៀវភៅដំបូងគឺដើម្បីលើកទឹកចិត្តដល់ជនមានពិការភាព
    អស់រយៈ​ពេល​ជិត១ឆ្នាំ​ កញ្ញា​ ហេង​ ចាន់តី បានបញ្ចប់​ស្នាដៃនិពន្ធ​សៀវភៅ​មួយប្រភេទ​ក្រោមចំណង​ជើងថា​ Be​ happy​ and ​smile​ ដែលបក​ប្រែ​ជា​ភាសាខ្មែរ​ថា​ ភាព​រីករាយ​និងស្នាមញញឹម។​ ការនិពន្ធ​សៀវភៅ​នេះ​ គឺដើម្បី​លើក​ទឹកចិត្ត​និងផ្តល់​ការតស៊ូ​ដល់ជន​មាន​ពិការភាព​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ និង​នៅជុំវិញ​ពិភពលោក។​ បន្ថែម​ពីនេះ​ នៅ​ក្នុងស្នាដៃ​និពន្ធ​របស់កញ្ញា​ ចាន់តីដែលជា​ជនពិការ​មួយរូប​ផងដែរ​នោះ​ គឺ​ត្រូវ​បានចង​ក្រង​ឡើង​ជាភាសាអង់គ្លេស​ ខណៈ​បច្ចុប្បន្ន​វត្តមាន​សៀវភៅ​របស់​អ្នកនិពន្ធវ័យ​៣៧ឆ្នាំ​រូបនេះ​ ត្រូវ​បាន​ចែកចាយ​លក់នៅ​ក្នុង​ហាងសៀវភៅ​ តាមបណ្តា​ប្រទេស​មួយចំនួន​ដូចជា​ នៅតំបន់អឺរ៉ុប​ អាមេរិក​ និងមាន​នៅតាម​វេបសាយ​ល្បីៗមួយ​ឈ្មោះ​មួយ​ចំនួន​ផងដែរ។​
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners