បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - យុវជនខ្មែរមួយក្រុមចង់ជួយដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតដ្រូន
    យុវជនខ្មែរ​មួយក្រុម​ដែលជានិស្សិត​កំពុង​សិក្សា​នៅវិទ្យាស្ថានពហុបច្ចេក​វិទ្យាកម្ពុជា​បាន​ធ្វើ​ការ​ផលិត​ដ្រូន​ជាលើក​ដំបូងនៅកម្ពុជាគឺ​ជាអ្វីដែលពួកគេ​ចង់​ជួយ​ដោះស្រាយ​បញ្ហាដែលកើតមានក្នុងសង្គម។ មុខងារ​របស់​ដ្រូន​ដែល​អាច​ផ្ទុក​ទំងន់បាន៦០គីឡូក្រាម​នេះ គឺអាចដឹក​មនុស្ស​បានម្នាក់​ដើម្បី​ជួយ​ពន្លត់​អគ្គិសភ័យ​នៅអាគារ​ខ្ពស់ៗ  អាច​ដឹកមនុស្ស​បញ្ចៀសពីកន្លែងដែលកក​ស្ទះចរាចរណ៍ និង​អាច​ប្រើ​ប្រាស់​បានដែរ​សម្រាប់ការងារ​កសិកម្ម។​
    8 min
  • បទយកការណ៍ - លោកស្រីងួន សុម៉ាលី៖ ចង់ឃើញស្រុកខ្មែរក្លាយជាប្រទេសជឿនលឿនវិស័យឌីជីថល
    នៅក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុបារាំង​rfi នាពេលនេះ ​អោ ស្រីពេជ្រ ​សូមណែនាំ​លោកអ្នកនាង​មកស្គាល់​លោកស្រី ​ងួន សុម៉ាលី ​នាយិកាវិទ្យាស្ថាន​អភិបាលកិច្ច​ឌីជីថល​នៃបណ្ឌិត​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​។ ​តាមរយៈ​ការស្រាវជ្រាវ​ ការ​​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ផ្នែកច្បាប់​និងការចូលរួម​បង្កើត​គោលនយោបាយ​វិស័យច្បាប់​​បច្ចេកវិទ្យា​ជាមួយ​រដ្ឋាភិបាល​​ លោកស្រី​ ងួន សុម៉ាលី ចង់​ឃើញ​ស្រុកខ្មែរ​ក្លាយជា​ប្រទេស​ជឿនលឿនវិស័យ​​​​ឌីជីថល​នាពេល​ខាងមុខ​។
    16 min
  • បទយកការណ៍ - កូវីដ១៩បានធ្វើឱ្យពិធីកាន់បិណ្ឌថ្ងៃដំបូងរបស់កម្ពុជាស្ងប់ស្ងាត់ជាងបណ្ដាឆ្នាំមុនៗ
    ការរីករាលដាល​នៃការចម្លង​វីរុសកូវីដ១៩​ ធ្វើឲ្យថ្ងៃ​ដំបូង​នៃពិធីបុណ្យ​កាន់បិណ្ឌ​នៅតាម​ទីអារាម​នានាក្នុង​រាជធានី​ភ្នំពេញ ​មានភាព​ស្ងាត់ជ្រងំ ​ដែលរូបភាពនេះ​មិនធ្លាប់កើត​មានពីមុន​សោះឡើយ។​ ទោះជាមាន​ភាពស្ងប់ស្ងាត់​ជាងបណ្ដា​ឆ្នាំមុនៗ​ក៏ដោយ​ តែគ្រប់វត្តភាគច្រើន​ក្នុងរាជធានី​ភ្នំពេញ ​នៅតែ​បើកទ្វារ​ទទួល​ពុទ្ធបរិស័ទ​ ជាមួយនឹង​វិធានការ​បង្ការ​កូវីដ១៩​។ ​ជាមួយគ្នានេះ​ពុទ្ធបរិស័ទ​ក៏ប្រកាន់​យកទម្លាប់​បែបថ្មី​ដោយការ​ពាក់ម៉ាស់​ និងកាន់ដប​អាកុល​ជាប់នឹងដៃ​ជាដើម​។
    10 min
  • បទយកការណ៍ - លោក គុណ ញឹម៖ រថយន្តអត់ពន្ធជិត១ម៉ឺនគ្រឿងកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ
    អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋករ​កាលពី​សប្តាហ៍មុន ​បានជូនដំណឹង​ឲ្យម្ចាស់​យានយន្ត ​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ផ្សេង​ៗ ​និង​គ្មានពន្ធ​អាករ​នាំចូល ​ឲ្យ​រូតរះ​ទៅបង់ពន្ធ ​ដោយមាន​ការ​អនុគ្រោះ​១០%​ផងដែរ ​រហូតដល់​ថ្ងៃទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០២១​។ ​លោក ​គុណ ញឹម ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី ​និងជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋករ ​ថ្លែងថា​រយៈពេល​ជិត​១​សប្តាហ៍​កន្លងទៅ​នេះ​ មាន​ម្ចាស់​រថយន្ត​ប្រហែល​ជិត​១០​គ្រឿង ​បានចូលខ្លួន​ទៅបង់ពន្ធ ​ខណៈ​អត្រា​ពន្ធ​ដែល​ត្រូវបង់​ខ្ពស់បំផុត​គឺ​១៣០​%​។ ​តាម​លោក​រដ្ឋមន្ត្រី​ប្រតិភូ ​ម្ចាស់រថយន្ត​អត់ពន្ធ​ជាច្រើន​ទៀត ​ក៏មាន​ការ​ចាប់អារម្មណ៍​ដែរ ​ហើយ​ពួកគេ​កំពុង​ស៊ើបសួរ​ព័ត៌មាន​។
    15 min
  • បទយកការណ៍ - និស្សិតហាត់ការនៅអ៊ីស្រាអែលរំពឹងយកចំណេះថ្មីៗមកស្ទួយកសិកម្មក្នុងស្រុក
    ជារៀងរាល់ឆ្នាំ​កម្ពុជា​តែង​បញ្ជូន​និស្សិត​ផ្នែកកសិកម្ម​ ទៅសិក្សា ​និងហាត់ការ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ​ដើម្បី​ត្រង់យក​បទពិសោធន៍​ ចំណេះដឹង ​និងបច្ចេក​វិទ្យា​កសិកម្ម​របស់​ប្រទេសនេះ។ ​និស្សិតខ្មែរ​ ដែលកំពុង​ហាត់ការ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ បានប្តេជ្ញា​នាំយក​បទពិសោធន៍​ថ្មីៗ ​មកអនុវត្ត​នៅកម្ពុជា​ និងចង់ឲ្យ​វិស័យ​កសិកម្ម​របស់ខ្មែរ​អាចផលិត​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេសផង​។
    9 min
  • បទយកការណ៍ - នាង កាវិច សមិទ្ធិករ​ខ្មែរ​ដំបូងគេ នៅមហោស្រពភាពយន្ត អ៊ីតាលី Venice
    ជាមោទនភាព​ធំធេង សម្រាប់​សសមិទ្ធិករ​ភាពយន្ត​នាង កាវិច ម្ចាស់ដឹកនាំរឿង ប៊ូឌីង ស ដែលត្រូវ​បាន​ជ្រើសរើស សម្រាប់​ការប្រកួតប្រជែង ដណ្តើមរង្វាន់ នៅក្នុង​មហោស្រពភាពយន្ត ក្រុង​Venice លើកទី ៧៨ នៅ​ប្រទេស​អ៊ីតាលី។ មោទនភាព ផងដែរ សម្រាប់​ប្រជាជន​ខ្មែរ ព្រោះថា នាង កាវិច ជាសមិទ្ធិករ ខ្មែរ​ទី១ ដែល​បាន​នាំយក ខ្សែភាពយន្ត​ទៅប្រកួតប្រជែង​ក្នុងមហោស្រពអន្តរជាតិ ក្រុង Venice។ ឈាង បុប្ផា បាន​សម្ភាសន៍ ម្ចាស់រឿង ប៊ូឌីង ស លោក នាង កាវិច ដែល​បាន​ចូលរួម​ផ្ទាល់ ក្នុង​ការចាក់បញ្ចាំង​ខ្សែភាពយន្ត នៅក្នុង​មហោស្រព Venice កាលពីថ្ងៃ​អង្គារ ទី ៧ កញ្ញា។ ខ្សែភាពយន្ត ប៊ូឌីង ស ដែលផលិតឡើងដោយ​ផលិតកម្ម Anti Archive នៅទីក្រុង​ភ្នំពេញ និង​ត្រូវ​ទទួល​ចែកចាយ​អន្តរជាតិ ដោយ​ក្រុមហ៊ុន Les Films du Losange International នឹង​ត្រូវចាក់បញ្ចាំង នៅប្រទេស​បារាំង នៅថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២១។
    12 min
  • បទយកការណ៍ - លោកស្រី ប៉ាត់ រស្មី ៖ “កូនឃ្លាតឆ្ងាយពីឪពុក...ជីវភាពគ្រួសារកាន់តែលំបាក”
    ស្ថានភាព​គ្រួសារ​កាន់តែលំបាក​ ក្រោយពេលស្វាមី ​ដែលជាសកម្មជន​បរិស្ថាន ​បន្តជាប់ឃុំ​។ ​នេះជាការលើកឡើង​របស់​លោកស្រី ប៉ាត់ រស្មី ​ជាភរិយាលោក​ ថុន រដ្ឋា ​សកម្មជន​បរិស្ថាន​មាតាធម្មជាតិ​។ ​កាលពីដើមខែឧសភា ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន៤នាក់​ ដែលក្នុងនោះ​ក៏មានលោក​ ថុន រដ្ឋា ​ដាក់ពន្ធនាគារ​ចំនួន២០ ខែ ​និងពិន័យ​ជាប្រាក់៤លានរៀល​  ពីបទញុះញង់​បង្កឱ្យមាន​ភាពវឹកវ​រធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​។ ​លោកស្រី ប៉ាត់ រស្មី ​ចង់ឲ្យមានការដោះលែង​ស្វាមី​របស់លោកស្រី​ និងចង់ឲ្យមាន​ការលើកស្ទួយ​អ្នកការពារ​បរិស្ថាន​។
    8 min
  • បទយកការណ៍ - លោក គង់ សុវណ្ណ៖ បទពិសោធន៍ការងារជាបណ្ណាល័យដ៏មានថាមពលបំផុតសម្រាប់អភិវឌ្ឍខ្លួន
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិr​fi នាពេលនេះ ​អោ ស្រីពេជ្រ ​សូមណែនាំ​លោកអ្នក​មកស្គាល់ ​លោក គង់ សុវណ្ណ ​អ្នកជំនាញ​ផ្នែកសុវត្ថិភាព​ចរាចរណ៍​នៅកម្ពុជាដែ​លកំពុងបំពេញការងារ​​​ជាមួយ​ស្ថាប័នរដ្ឋ ​និងអង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន។​ គ្មានបទពិសោធន៍​រៀននៅ​​ប្រទេសក្រៅទេ​ ​និងផ្តើមពី​​​​​​និស្សិតជំនាញ​ផ្នែកគ្រប់គ្រង​ព័ត៌មានវិទ្យា ​លោក គង់​ សុវណ្ណ ​មាន​ការវិវឌ្ឍ​ន៍​ខ្លួន​យ៉ាងលឿនពីអ្នក​​វឹកហាត់ការងារ​ទៅជា​អ្នក​​បច្ចេកទេស​ជំនាញ​ ​ក្នុងវិស័យ​សុខភាពសាធារណៈ​ ផ្នែកសុវត្ថិភាព​ចរាចរណ៍​។​ បច្ចុប្បន្ននេះ​ លោក គង់ សុវណ្ណ​ ទើបត្រូវបាន​តែងតាំង​ជាអ្នកតំណាង​ប្រចាំប្រទេស​នៃអង្គការ​សេវាកម្ម​ប្រតិបត្តិ​កាណាដា​(CESO)​។
    14 min
  • បទយកការណ៍ - ទាំងសាលា ទាំងអាណាព្យាបាលត្រៀមខ្លួនសម្រាប់បើកសាលាឡើងវិញ
    ក្រោយក្រសួង​អប់រំ​ប្រកាស​ត្រៀមបើកដំណើការ​សាលារៀន​មួយចំនួន​ឡើងវិញ​ គេសង្កេតឃើញថា ​អាណាព្យាបាល​សិស្សខ្លះ​បានសម្តែង​ការត្រេកអរ​ និងត្រៀមខ្លួន​បញ្ចូនកូនៗ​ឱ្យចូលរៀន​ឡើងវិញ​ ប្រកបដោយ​ទំនុកចិត្តខ្ពស់​។​ ប៉ុន្តែទន្ទឹម​គ្នា​នេះ ក៏​មាន​ដែរ អាណាព្យាបាល​មួយចំនួន ​ដែល​នៅ​តែ​បារម្ភ​ មិនហ៊ានប្រថុយ​យកអាយុជីវិត​កូនមកប្រលែង​លេងជាមួយ​ជំងឺ​កូវីដ១៩​ និងថែមទាំង​ស្នើឱ្យមាន​ការផ្អាក​បណ្តោះអាសន្ន​ថែមទៀត​ដើម្បី​សុវត្ថិភាព​។
    1 min
  • បទយកការណ៍ - លោកស្រី ប៉ែន បុប្ផា៖ ការចែករំលែកគឺជាបេសកម្មពេញមួយជីវិតរបស់ខ្ញុំ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិ​RFI នៅពេលនេះ ​អ៊ឹង ប៊ុនថន​ សូមណែនាំ​លោក​អ្នក​ឲ្យស្គាល់​លោកស្រី​ ប៉ែន បុប្ផា ​អគ្គនាយិកា​ក្រុមហ៊ុន​ឬទ្ធិពល​។ ​ជាអ្នកជំនាញផ្នែក​បណ្តុះបណ្តាលបំណិនជីវិត​ និងភាពជា​អ្នកដឹកនាំ​ផងនោះ ​លោកស្រី​មានទស្សនៈថា​ ការ​ចែក​រំលែក​គឺជាបេសកម្ម​ពេញមួយជីវិត​របស់​លោកស្រី​តែម្តង។
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners