បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - អាជីវករលក់សៀវភៅ បង្ខំចិត្តបើកតូបឡើងវិញ ទាំងមិនមានសិស្សទិញសៀវភៅសិក្សាដូចមុន
    ក្រសួងអប់រំ ​យុវជន​ និងកីឡា​បានសម្រេច​បិទសាលារៀន​នៅទូទាំង​ប្រទេសដោយ​សារតែកូវីដ១៩​។​  ការណ៍នេះបានញាំង​ឲ្យអាជីវករ​លក់សម្ភារៈ​សិក្សាមួយចំនួន​បានបង្ខំចិត្ត​បិទទ្វារតូប ​ខ្លះ១ខែ ​និងខ្លះទៀតបិទ​រហូតដល់ជិតកន្លះឆ្នាំ​ ក៏មានព្រោះតែ​មិនមាន​សិស្សរៀន​ដូចមុន​ និងមនុស្សភាគច្រើន​ខ្លាចឆ្លង​កូវីដ១៩​។
    9 min
  • បទយកការណ៍ - កូវីដ១៩មិនត្រឹមតែប៉ះពាល់ផ្លូវកាយប៉ុណ្ណោះទេ វាកំពុងធ្វើឲ្យពលករខ្មែរមួយចំនួនកើតជំងឺផ្លូវចិត្ត
    មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង​២២​ម៉ឺន​៥​ពាន់​នាក់​ ដែល​ធ្វើ​មាតុភូមិ​ពី​ប្រទេស​ជិត​ខាង​ ចាប់​តាំង​ពី​ជំងឺ​កូវី​ដ​១៩​បាន​កើត​ឡើង​។ ពួក​គេ​មួយ​ចំនួន​ដែល​បាន​ជួប​សម្ភាស ​គឺ​កំពុង​តែ​ជួប​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ ដែល​វា​ជះឥទ្ធិពល​មក​ពី​ជំងឺ​កូវីដ​១៩​។ ​កូវី​ដ​១៩​ដែលបាន​រុញ​ច្រាន​ពួក​គេ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ចគ្រួសារ និង​ភាព​មិន​ប្រាកដ​ប្រជា​ នៅគ្រា​ដែល​បាត់​បង់​ការ​ងារ​ជា​ឆ្នាំង​បាយ​របស់​ខ្លួន​។
    9 min
  • បទយកការណ៍ - កើ ទីម៉ាស់ ដែល​ជា​ខ្មែរ​ឥស្លាម​ម្នាក់ បាន​ប្ដូរ​អត្តសញ្ញាណ​យេនឌ័រ​ពី​ស្រ្តី​ទៅ​បុរស
    ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា​និ​ង​ការ​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​យេនឌ័រ ​មិន​បាន​កំណត់​ផ្ដា​ច់​មុខទៅ​លើ​ជាតិ​សាសន៍​ណា​មួយ​ទេ។ ជាក់ស្ដែង កើ ទីម៉ាស់ ដែល​ជា​ខ្មែរ​ឥស្លាម​ម្នាក់ ​បាន​ប្ដូរ​អត្តសញ្ញាណ​យេនឌ័រ​ពី​ស្រ្តី​ទៅ​បុរស​តាំង​ពី​កុមារ​មក​ម្ល៉េះ ​និង​កំពុង​មាន​សម្ព័ន្ធ​មេត្រី​ភាព​ជាមួយ​នារីផងដែរ។ ទីម៉ាស​ក៏​មិន​ខុស​ពី​អ្នក​ដទៃ។ ​និស្ស័យ​ពី​កំណើត​ជា​អ្វី​ដែល​អ្នក​ប្ដូរ​អត្តសញ្ញាណ​យេនឌ័រ​តែង​អះអាង​នៅ​ចំពោះមុខ​ការ​ស្ដី​បន្ទោស​ថា ពួកគេ​បាន​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ​ខ្លួន​ឯង ដោយ​សារ​ការ​ប្រែ​ប្រួល​នៃ​​សង្គម​និង​ទទួល​យក​វប្បធម៌​សង្គម​ខាង​ក្រៅ។
    8 min
  • បទយកការណ៍ - វេជ្ជបណ្ឌិត ឯក ម៉េងលី៖មហិច្ចតារបស់ខ្ញុំចង់ឲ្យមន្ទីរពេទ្យអឃីតឈានមុខគេ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI នៅពេល​នេះ អ៊ឹង ប៊ុនថន​ សូមណែនាំលោក​អ្នក​ឲ្យ​ស្គាល់​លោកស្រី ​វេជ្ជបណ្ឌិត​ ឯក ម៉េងលី ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃមន្ទីរពេទ្យ​អឃីត។ ​ផ្ទុយពីវិស័យ​មួយចំនួន​ដែល​កំពុងជួបនូវ​វិបត្តិសេដ្ឋកិច្ច​ដោយសារតែ​កូវីដ១៩ ​ប៉ុន្តែ​វិស័យសម្ភព ​ឬកន្លែង​សម្រាក​កូន ជាពិសេស​មន្ទីរពេទ្យ​អឃីត ​បែរជា​ត្រូវប៉ាន់​នៅក្នុងគ្រា​កូវីដនេះ ​ខណៈការធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ត្រូវបានផ្អាក។ ​បើតាមអ្នកគ្រប់គ្រង​មន្ទីរពេទ្យ​មួយនេះ ​ខ្លួនចង់​ឲ្យមន្ទីរពេទ្យ​អឃីតឈានមុខគេ​ដូចនៅ​សិង្ហបុរី។
    13 min
  • បទយកការណ៍ - ពលករមកពីថៃបារម្ភអត់ការងារធ្វើ ប្រឈមបញ្ហាជីវភាព
    កូវីដ១៩​ ដែលបន្ត​រីករាលដាល​នៅក្នុង​ប្រទេសថៃ ​បានរុញច្រាន​ឲ្យពលករ​ខ្មែរមួយ​ចំនួនធំ ​ដែលធ្វើការ​ក្នុងទឹកដីថៃ​សម្រុកឆ្លងដែន​ចូលមកប្រទេស​កំណើតវិញ។​ ត្រឡប់មក​ដែនដីកំណើត​ ដោយបារម្ភ​ខ្លាចឆ្លង​កូវីដ១៩​ និងម្យ៉ាង​ដោយសារ​គ្មានការងារ​ធ្វើ។​ មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស ​ដែលតាមដាន​បញ្ហាចំណាក​ស្រុករបស់​ពលករ​បានលើកឡើងថា​ ពលករ​មកពីថៃ​កំពុង​ប្រឈម​បញ្ហាជីវភាព​ ដោយសារ​បាត់ចំណូល ​ហើយត្រូវរកប្រាក់​សម្រាប់​សងធនាគារ​។
    8 min
  • បទយកការណ៍ - ស្ថាបនិកមីល្ពៅបាត់ដំបងអំពាវនាវរកអ្នកមានធនធានវិនិយោគលើភេសជ្ជៈដែលខ្លួនផលិតចេញពីមៀន
    យុវជន​ស្ថាបនិក​មីល្ពៅ​បាត់ដំបង​ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផេករបស់ខ្លួន​បានលើកឡើងថា ​ខ្លួនមាន​លទ្ធភាព​ប្រើប្រាស់​ចំណេះដឹង​ក្នុងការកែច្នៃ​ភេសជ្ជៈ​កំប៉ុង​ចេញពី​ផ្លែមៀនដែល​អាចទទួលបាន​ទានបានដោយ​មិនបញ្ហាសុខភាព​។​ តែយ៉ាងណា​យុវជន​ វ៉ាន គិមវ៉ាង ​បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ថា រូបគេកំពុង​អំពាវ​នាវរកអ្នកមាន​ធនធាន​ដើម្បីដាក់ទុន​វិនិយោគ ​ទើបផលិតផល​ដែលគេសម្រេច​បាននោះ ​អាចដំណើរការ​និងដាក់លក់​លើទីផ្សារ​។
    8 min
  • បទយកការណ៍ - លោក យាន រស្មី៖ យើងគួរតែរៀនអ្វីដែលខ្លួនឯងចង់ ជាជាងរើសមុខជំនាញទៅតាមគ្នា
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិRFI​ នៅពេលនេះ ​អោ ស្រីពេជ្រ ​សូមណែនាំ​លោក​អ្នក​ឲ្យស្គាល់លោក ​យាន រស្មី ​ជាគទានុរក្ស​ អ្នកសរសេរ​និង​អ្នកស្រាវជ្រាវ​។​ ការសិក្សាខ្ពស់​ពី​បរទេសជាច្រើន​ប្រទេស​​ សិក្សាអំពី​ប្រវត្តិសាស្ត្រ​សិល្បៈ​​ក្នុងតំបន់អាស៊ី ​បាននាំលោកអោយក្លាយ​ជា​ គទានុរក្ស ​ដែលជំនាញ​នេះពុំសូវមានគេ​ស្គាល់និង​ចាប់អារម្មណ៍​​ ខណៈ​តាមសាលារៀន​មិនមាន​មុខជំនាញ​នេះឡើយ​។
    13 min
  • បទយកការណ៍ - របាំបុរាណខ្មែរ​លេចមុខជាលើកទី១​នៅក្នុង​មហោស្រព​Lacoste បង្កើតឡើង​ដោយ​លោក​Pierre Cardin
    ការសំដែងរបាំបុរាណខ្មែរ នៅក្នុងមហោស្រពបារាំង Festival de lacosteត្រូវ​បាន​រៀបចំឡើងនៅភាគខាងត្បូងប្រទេសបារាំង កាលពីយប់ថ្ងៃអង្គារទី ១៧ សីហា។ នៅក្នុងបទយកការណ៍រៀបចំដោយឈាង បុប្ផា លោកអ្នកនាងនឹងបានស្តាប់សាក្ខីកម្ម របស់សមាគម​ដែលបាន ប្រឹងប្រែងជំរុញឲ្យរបាំបុរាណខ្មែរលេចមុខ នៅក្នុងមហោស្រពអន្តរជាតិ នៅប្រទេសបារាំង។ សូមបញ្ជាក់ដែរថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ក៏ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស នៅក្នុងមហោស្រព អន្តរជាតិ Lacoste ដែលរៀបចំ ដោយក្រុមហ៊ុនផលិតច្នៃម៉ូដសំលៀកបំពាក់ បារាំង ព្យែរការដាំង Pierre Cardin។
    12 min
  • បទយកការណ៍ - ឧបករណ៍ភ្លេងខ្មែរបញ្ឈរទុកចោលដោយសារគ្មានពិធីមង្គលការ
    អ្នកលេង​ឧបករណ៍​ភ្លេងខ្មែរ​ក្នុងពិធី​មង្គលការ​ភាគច្រើន​បានងាកមក​ប្រកបរបរ​ផ្សេងជាបណ្ដោះអាសន្ន​បន្ទាប់ពី​ឧបករណ៍ភ្លេង​បានបញ្ឈរ​ទុកចោល​ដោយសារគ្មាន​ពិធីមង្គលការ​នៅគ្រាកូវីដ១៩នេះ។​ ពួកគេទាំងនោះ​បានប្រកប​លក់ដូរ​តាមលទ្ធភាព​ជាក់ស្ដែង​។​ វង់សម្ដែង​ឧបករណ៍ភ្លេង​ខ្មែរមួយឈ្មោះ​ វឿន ស្រីមុំ ​បានឲ្យដឹងថា​  ដោយសារ​មិនមាន​ពិធីមង្គលការ​ប្រចាំឆ្នាំ​វង់សម្ដែង​របស់គាត់​បានបាត់បង់​ចំណូលប្រមាណ​ជាជិត៣ពាន់ដុល្លារ​ក្នុងរយៈពេល១ឆ្នាំ​មកនេះ។​ ចំណែកកូនក្រុមវិញ​បានបាត់បង់​ចំណូលប្រចាំឆ្នាំ​រង្វង់ពី​១៥០០ទៅ​២០០០ដុល្លារដែរ​។
    8 min
  • បទយកការណ៍ - លោក ពឹង គិមឆេន៖ ទោះ​ចូល​និវត្តន៍ តែ​ខ្ញុំ​នឹង​ប្រើ​​ពេល​វេលា​ចុង​ក្រោយ​ជ្រោង​វិស័យ​អប់រំ​នៅ​កម្ពុជា
    ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​ជា​នាយក​សាលា​បឋម​សិក្សា​វត្តបូព៌ ខេត្ត​សៀមរាប ក្នុង​ឆ្នាំ​១៩៩៣ លោក ពឹង គិមឆេន បាន​ប្រែ​ក្លាយ​សាលា​នៅ​ភាគ​ពាយ័ព្យ​នោះ​ទៅ​ជា​សាលា​គំរូ​ប្រចាំ​ប្រទេស​កម្ពុជា ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា​។ អតីត​នាយក​សាលា​រូប​នេះ ទទួល​បាន​ការ​កោត​សរសើរ​និង​លើក​ទឹក​ចិត្ត​ខ្ពស់​ពី​គ្រប់​មជ្ឈដ្ឋាន​។ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ខ្ពស់ និង​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ លោក​ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ឆ្នាំ​២០២១​នេះ​។ បើ​ទោះ​ជា​លោក ពឹង គិមឆេន ​បាន​ចូល​និវត្តន៍​ជា​នាយក​សាលា​ក្តី តែ​លោក​បញ្ជាក់​ថា លោក​នឹង​ប្រើ​ប្រាស់​ពេល​វេលា​ចុង​ក្រោយ​របស់​លោក បន្ត​ជ្រោង​វិស័យ​អប់រំ​នៅ​កម្ពុជា តាម​រយៈ​តួនាទី​ជា​ទី​ប្រឹក្សា​ក្រសួង​អប់រំ​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners