បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោក ប៊ុន សាលួត៖ ទោះលាចាកសិក្ខាបទ តែមិនបោះបង់ចោលសកម្មភាពការពារព្រៃសង្ឃរុក្ខវ័ន្ត
    ក្រោយពី​លាចាក​សិក្ខាបទ​ជិតមួយឆ្នាំ​មកនេះ​ អតីត​ព្រះសង្ឃ ​ប៊ុន សាលួត ​នៅតែបន្ត​សកម្មភាព​ការពារ​ព្រៃសង្ឃរុ​ក្ខវ័ន្ត។ ​សកម្មភាព​ការពារ​ព្រៃឈើ ​ដែលមាន​ដូចជា​ការល្បាតប្រចាំខែ ​និងផែនការ​បង្កើត​ជាសហគមន៍​ទេសចរណ៍​ បន្ទាប់ពី​កូវីដ១៩​ធូរស្បើយ។​ ទោះមិនមែន​ជាប្រធា​នសហគមន៍​ព្រៃសង្ឃរុក្ខវ័ន​ទៀត តែ លោក ​ប៊ុន សាលួត ​ចង់ឃើញព្រៃនេះ​ស្ថិតនៅគង់វង្សរា​ប់រយឆ្នាំ​ទៅមុខទៀត​ តាមរយៈ​ការគ្រប់គ្រង ​និងមើលថែរបស់​ព្រះសង្ឃ។
    8 min
  • បទយកការណ៍ - សមាគមមិត្តនិស្សិតឱសថAEPK ប្រារព្ធខួប​៤៥​ឆ្នាំនៃការកកើតសមាគម​នៅទឹកដីបារាំង
    បង្កើតឡើង​នៅ​ឆ្នាំ ១៩៧៦ ដើម្បី​ជ្រោមជ្រែង​ឱសថនិស្សិតខ្មែរ ដែល​មកជាប់​គាំងទើ​នៅ​ប្រទេស​បារាំង ដោយសារ​តែ​សង្រ្គាមសម័យខ្មែរក្រហម សមាគម មិត្ត ឱសថនិស្សិត និង​ឱសថការីខ្មែរ ដែលសរសេរ​អក្ស​កាត់​ភាសាបារាំង ថា AEPK (អា អឺ ប៉េ កា) មានអាយុ​៤៥ឆ្នាំគិត​មកត្រឹម​ឆ្នាំ ២០២១។ កាលពីថ្ងៃ​សៅរ៍​ទី ២ តុលា កន្លងទៅ សមាគម​ឱសថការី ខ្មែរ​មួយនេះ បានរៀបចំ រាត្រី​សមោស យ៉ាង​អធិកអធម ដើម្បីប្រារព្ធខួប ៤៥​ឆ្នាំ នៃការកកើត​របស់​សមាគម​ឱសថការីខ្មែរ នៅទឹកដីបារាំង។
    12 min
  • បទយកការណ៍ - វិចិត្រករ មុនីស៊ីឡុង រៃប្រាក់ជួយកសាងធ្លាសាលាជនបទនៅសៀមរាប តាមរយៈការលក់ស្នាដៃគំនូរ
    បន្ទាប់ពីការប្រកាសលក់ស្នាដៃសិល្បៈ ដែលជាផ្ទាំងគំនូរស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីយកប្រាក់ជួយឧបត្ថមកសាងធ្លាសាលាអនុវិទ្យាល័យមួយនៅខេត្តសៀមរាប វិចិត្រករ រៀម មុនីស៊ីឡុង អះអាងថាលោកនឹងបន្តបេសកម្មនេះទៀត។ ជាបេសសកម្ម ដែលជួយអង្គាសប្រាក់សម្រាប់ការពង្រីកធ្លាសាលារៀនផង និងជួយឧបត្ថម ដល់អ្នកមានជីវភាពខ្វះខាត ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ផង។  ​​​
    8 min
  • បទយកការណ៍ - អ្នកស្រី អ៊ុក វណ្ណនី៖ មនុស្សចាស់ចង់ឲ្យរដ្ឋឧបត្ថម្ភលុយខ្លះដើម្បីបានទិញចំណីហូប
    ទិវាមនុស្សចាស់អន្តរជាតិ ខួបលើកទី២៣ ត្រូវបានរៀបចំឡើងនៅថ្ងៃ១ ខែតុលា ឆ្នាំ២០២១។​ សម្រាប់​កម្ពុជា​ ទិវានេះត្រូវបាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ«ក្តីសុបិន្តពេលចាស់»។ ការ​រៀបចំទិវានេះគឺជាការ​រំឭក​​ពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ ដែលបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍សម្រាប់មនុស្សជំនាន់ក្រោយ។ ឆ្លៀត​ក្នុង​ឱកាសនេះ អ៊ឹង ប៊ុនថន សូម​បង្ហាញ​ពីប្រវត្តិ​របស់​អ្នក​ស្រី អ៊ុក វណ្ណនី ជាអតីតអ្នកធ្វើការ​ងារ​តាម​ផ្ទះ​ឲ្យ​ជនបរទេស​នៅស្រុក​ខ្មែរ។ ប៉ុន្តែជាង​​៣០​ឆ្នាំ​នៃការ​ងារ​នេះ​ គាត់​មិនមានសល់​អ្វី​ជាដុំ​កំភួនឡើយ។​ ស្ត្រីអាយុ៦៧ឆ្នាំរូបនេះ​ចង់​ឲ្យរដ្ឋជួយ​ឧបត្ថម្ភ​លុយ​ខ្លះ​ដើម្បីបានទិញ​ចំណីហូប។
    8 min
  • បទយកការណ៍ - ឧកញ៉ាម៉ុង ឫទ្ធី៖ «ខ្ញុំមិនដែលឃើញឧកញ៉ាសែងខ្មោចឧកញ៉ាយកទៅកប់ទេគឺមានតែអ្នកក្រ»
    ក្នុងនាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុបារាំង​Rfi នាពេលនេះ អោ ស្រីពេជ្រ​ សូម​ណែនាំ​លោក​អ្នកនាង​មក​ស្គាល់​អ្នក​ជំនួញ​នៅស្រុក​ខ្មែរ​ដ៏ល្បី​ល្បាញ​មួយរូប​គឺ​អ្នក​ឧកញ៉ាម៉ុង ឫទ្ធី។ ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​ជាច្រើន​ជាពិសេស​វិស័យ​កសិកម្ម​និងកសិ-ឧស្សាហកម្ម​ដែល​មាន​មាឌ​ធំ​បំផុត​នៅកម្ពុជា។ ចំពោះ​អ្នកឧកញ៉ាម៉ុង ឫទ្ធី​ ភាព​មាន​បាន​នេះ​មិនបានធ្វើអោយ​​លោក​ភ្លេច​អ្នកក្រ​នោះ​ទេ៕
    12 min
  • បទយកការណ៍ - មគ្គុទេសទេសចរណ៍មួយចំនួនបានប្តេជ្ញា ត្រៀមចូលប្រឡូកក្នុងវិស័យទេសចរណ៍ឡើងវិញ
    អស់រយៈ​ពេលជិត២ឆ្នាំ​មកហើយ​ដែលជំងឺ​កូវីដ-១៩​ បានបង្អាក់​វត្តមាន​ភ្ញៀវទេសចរ​បរទេស​មិនឱ្យចូល​មកកម្សាន្ត​នៅក្នុងប្រទេស​កម្ពុជា​។ បញ្ហា​អវត្តមាន​ភ្ញៀវទេសចរ​បរទេសនេះ ​បានរុញច្រាន​ឱ្យមគ្គុទេស​ទេសចរណ៍​កម្ពុជា​ជាច្រើន​នាក់បានបាត់បង់​ការងារ​ និងបាន​បង្ខំឱ្យ​ពួកគេ​ចាកចេញ​ពីអាជីព​មួយនេះទៅ​ប្រកប​ការងារ​ផ្សេងៗ ​ក្រោយវិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​កំពុងប្រឈម​ខ្លាំង។​ ប៉ុន្តែជា​ការគួរឱ្យ​កត់សម្គាល់​ មគ្គុទេស​ទេសចរណ៍​មួយចំនួន​បានលើកឡើងថា​ ពួកគេបាន​ត្រៀមខ្លួន​រួចរាល់ហើយ ​សម្រាប់ការ​ត្រឡប់ចូល​មកបម្រើកា​រលើវិស័យ​ទេសចរណ៍​មួយនេះ​ឡើងវិញ​ ប្រកបដោយ​ចំណេះដឹង​ ភាសា ​និងក្រមសីលធម៌​។ ​ការលើកឡើងនេះ​ ក្រោយរដ្ឋាភិបាល​កម្ពុជា​គ្រោងបើក​ដំណើរការ​កញ្ចប់​ភ្ញៀវទេសចរ​វ៉ាក់សាំង​ជំហាន​ដំបូង​ដើម្បីស្រោចស្រង់​វិស័យ​សេដ្ឋកិច្ច​ឡើងវិញ​។
    10 min
  • បទយកការណ៍ - លក្ខិណា ដេប៉ាលីយែរ៖ពីអតីតក្មេងរើសសំរាមក្លាយជាប្រធានអង្គការPSE
    នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅពេល​នេះ ​អ៊ឹង ប៊ុនថន សូម​ណែនាំ​លោកអ្នក​ឲ្យ​ស្គាល់ លក្ខិណា​ ដេប៉ាលីយែរ ​ជាប្រធានថ្មី​របស់​អង្គការដើម្បី​ភាព​ញញឹម​នៃកុមារ។ ​ជាអតីត​ក្មេង​រើស​សំរាម​នៅ​ស្ទឹងមានជ័យ​ លក្ខិណា​ បានប្រើ​ពេល​១៧​ឆ្នាំ​ជាមួយនឹង​អង្គការ​នេះ​ដោយ​ចាប់​ផ្តើមតាំង​ពីបុគ្គលិក​ជាន់ទាប។ មានអាយុ​៣៤ឆ្នាំ ​លក្ខិណា ​ត្រូវបាន​គណៈកម្មការ​នាយក​នៅស្រុក​បារាំង​សម្រេច​តែង​តាំង​ឲ្យ​ដឹក​នាំ​អង្គការមួយនេះ​ដែល​មានបុគ្គលិក​ជាង៦០០​នាក់ និង​មើល​ថែ​ក្មេង​ក្រី​ក្រជាង​៦០០០នាក់​ក្នុង​បន្ទុក។
    11 min
  • បទយកការណ៍ - យុវសិស្សមួយក្រុមសម្រេចជោគជ័យបង្ហោះគម្រូកូនផ្កាយរណបចូលទៅកាន់ស្រទាប់ទី២នៃផែនដី
    យុវសិស្ស​មួយក្រុម​មកពី​សាលារៀន​E2Stem​នៃវិទ្យាល័យ​ព្រះយុគន្ធរ​ នៅថ្ងៃអាទិត្យ​ទី២៦កញ្ញា​ម្សិលមិញ​ បានសម្រេច​ជោគជ័យ​ក្នុងការ​បង្ហោះ​គម្រូកូន​ផ្កាយរណប​ចូលទៅកាន់​ស្រទាប់ទី២​នៃភពផែនដី​។​ ជាលទ្ធផល​នៃការបង្ហោះ​ពួកគេ​អះអាង​ចាប់បាន​រូបភាព​ចម្ងាយ​ប្រមាណ​១២គីឡូម៉ែត្រ​ពីភពផែនដី​ និងអះអាង​ពីភាពជោគជ័យ​របស់ពួកគេ​ក្រោយការចាប់ផ្តើម​គម្រោង​មួយនេះ​អស់ពេលជាង​៥សប្តាហ៍​កន្លងមក​។
    9 min
  • បទយកការណ៍ - ផលវិបាកនៃការអនុវត្តបណ្ណសុខភាពសម្រាប់និស្សិតខ្មែរ នៅស្រុកបារាំង
    នៅពេលពលរដ្ឋបារាំងមួយចំនួននៅបន្តធ្វើបាតុកម្មប្រឆាំង បណ្ណសុខភាព ប្រឆាំងវ៉ាក់សាំងបង្ការកូវីដ និស្សិតខ្មែរដែលត្រូវបន្តការសិក្សានៅប្រទេសបារាំងនៅឆ្នាំថ្មីនេះ ត្រូវប្រឈមនឹងការអនុវត្តវិធានការបណ្ណសុខភាព។ ប្រឈមព្រោះថា វ៉ាក់សាំងដែលនិស្សិតខ្មែរបានចាក់នៅប្រទេសកម្ពុជា មិនបានជួយឲ្យពួកគេបានទទួលបណ្ណសុខភាព ដែលអនុញ្ញាតឲ្យពួកគេដើរហើរបានដោយសេរីឡើយ។ និស្សិតខ្មែរ និងបណ្ណសុខភាពចាក់ វ៉ាក់សាំង ជាប្រធានបទនៃបទយកការណ៍របស់ឈាង បុប្ផា នៅថ្ងៃសុក្រសប្តាហ៍នេះ។
    11 min
  • បទយកការណ៍ - វត្តអារាមបិទទ្វារ តែខ្លះនៅទទួលចង្ហាន់ ក្រោមរូបភាពទប់ស្កាត់កូវីដ១៩
    វត្ត​អារាម​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បិទ​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​ពុទ្ធ​បរិស័ទ​ចូល​ក្នុង​ទីវត្ត​ឡើយ ​ប៉ុន្តែ​ព្រះសង្ឃ​បាន​គង់​ចាំ​ទទួល ​និង​វេរ​ចង្ហាន់​នៅ​តាម​ខ្លោង​ទ្វារ​វត្ត​មួយ​ចំនួន​។ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា​ រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ពិធី​បុណ្យ​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ ​ដោយ​ត្រូវ​អនុវត្ត​ ចាប់​ពី​ថ្ងៃសៅរ៍​ ទី​២៥ ​ខែ​កញ្ញា ​ដែល​ត្រូវ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី៤​។ ជា​ការ​ផ្អាក​ ក្រោយ​រក​ឃើញ​មាន​ព្រះសង្ឃ​តាម​វត្ត​អារាម​មួយ​ចំនួន​ បាន​ឆ្លង​កូវីដ​១៩ ​ហើយ​ប្រជា​ពលរដ្ឋ​នៅ​តែ​បន្ត​ប្រមូល​ផ្តុំ​គ្នា ​ដែល​មិន​អាច​ធានា​បាន​វិធាន​ការ​អនាម័យ​ទប់​ស្កាត់​ការ​ឆ្លង​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners