បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - សិស្សក្រីក្រមួយចំនួនប្រាថ្នាចង់ឃើញការបើកសាលាឡើងវិញ
    សិស្ស​ក្រីក្រ​មួយ​ចំនួន បាន​បោះបង់ចោល​ឱកាស​សិក្សា​តាម​អនឡាញ​អំឡុង​ពេល​បិទ​សាលា​នៅ​ក្នុងស្ថានភាព​ជំងឺ​កូវីដ១៩នេះ។ ជំនួស​ឲ្យ​ការរៀន​តាម​អនឡាញ​កុមារា​កុមារី​បី​នាក់​បង​ប្អូន​រស់នៅ​ជាមួយជីដូន​ក្នុង​ខេត្ត​សៀមរាប​បាន​ចុះ​ទៅ​រាវ​ខ្ចៅ​និងខ្យង់ ចាប់​ក្ដាម ជញ្ជត់​ត្រី បេះ​ត្រកួន​ព្រលិត​ជាដើម ដើម្បីចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ ជីវិត​ប្រចាំ​ថ្ងៃ​របស់​កុមារ​ទាំងបី​ពឹង​អាស្រ័យ​លើ​វាលស្រែ​ដែល​មាន​ចម្ងាយ​រាប់​រយគីឡូម៉ែត្រ​ពី​ផ្ទះ។ កុមារី​ម្នាក់​ក្នុង​ចំណោម​បងប្អូន​ប្រុស​ស្រី​ទាំង​បី​នាក់ ចង់​ឃើញ​ការ​បើក​សាលា​ឡើង​វិញ បើ​សិន​ជា​ការ​ចាក់វ៉ាក់សាំង​ដល់​កុមារ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ឋាន​គេ​រស់នៅ ក្នុង​ភូមិ​កន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប។
    9 min
  • បទយកការណ៍ - អ្នកស្រី ស្តើង ភារ៉ុង៖ គំនាបសង្គមខ្មែរមិនអាចរារាំងដល់ការសិក្សាថ្នាក់ខ្ពស់របស់មនុស្សស្រីនោះទេ
    នាទីជីវិត​ជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ ​Rfi ​នាពេលនេះ ​អោ ស្រីពេជ្រ ​សូមនាំលោកអ្នក​ឲ្យស្គាល់​អ្នកស្រី​ ស្តើង ភារ៉ុង​ ប្រធានក្រុមប្រឹក្សាភិបាល​របស់អង្គការ ​វីឌូកម្ពុជា​ និងសហស្ថាបនិក​នៃក្រុមរួបរួម​នៃយុវជន​កម្ពុជា​។​ អ្នកស្រី ​ក៏ជាអ្នកគ្រប់គ្រង​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​ពលរដ្ឋ​ និងយុវជន​ក្នុងភាព​ជាអ្នកដឹកនាំរ​បស់អង្គការ​តម្លាភាព​កម្ពុជាផងដែរ​។​ នៅក្នុងសង្គមមួយ​ដែលមាន​ប្រពៃណី​តឹងរ៉ឹង​ចំពោះមនុស្សស្រី​ ទម្រាំអាចសម្រេច​បាននូវសមទ្ធិផល​ខាងលើ ​កូនស្រីមកពីគ្រួសារ​ក្រីក្រ ​ក្នុង​តំបន់ដាច់ស្រយាល​រូបនេះ ​ត្រូវឆ្លងកាត់ព្យុះភ្លៀង​ជាច្រើន ​ក្នុងនោះក៏ជួបផងដែរ​ ​ពាក្យ​បន្ទុច​បង្អាក់ថា ​ក្មេងស្រីរស់នៅ​ឆ្ងាយផ្ទះ​នឹង​ក្លាយជាស្រីមិនល្អ​។ ​យ៉ាងណាមិញ​ អ្នកស្រី ស្តើង ​ភារ៉ុង ​ចង់​ឃើញ​សង្គមខ្មែរបើកចិត្ត​ឲ្យកាន់តែទូលាយ​ចំពោះ​កូនស្រី។
    12 min
  • បទយកការណ៍ - មជ្ឈមណ្ឌលបុប្ផាណាដង្ហោយរកជំនួយសប្បុរសដើម្បីបន្តសកម្មភាព
    ក្នុងស្ថានភាព ​រាតត្បាត​ជំងឺកូវីដ១៩​ មិនថាអ្នកណាឬ​ទីតាំងណានោះទេ ​សុទ្ធតែរង​ផលប៉ះពាល់ ​មិនថាផ្នែកសុខភាព​ ឬផ្នែកហិរញ្ញវត្ថុ​។​ និយាយពី​មជ្ឈមណ្ឌល​បុប្ផាណាវិញ ​បុប្ផាណា​ជាមជ្ឈមណ្ឌល​មួយក្នុងរាជធានី​ភ្នំពេញ ​ដែលតម្កល់​ទុកនូវ​ឯកសារ​ស្រាវជ្រាវ​ផ្នែកវប្បធម៌​ សិល្បៈ ​ប្រវត្តិសាស្រ្តពី​ប្រទេសកម្ពុជា​រាប់ពាន់​ឯកសារ​។​ បច្ចុប្បន្ន​មជ្ឈមណ្ឌល​មួយនេះក៏​កំពុង​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​នាផ្នែកហិរញ្ញវត្ថុ​ ដើម្បីផ្គត់ផ្គង់​ការចាយវាយ​របស់ខ្លួន​ជាប្រចាំថ្ងៃ ​ដោយសារតែ​ជំងឺកូវីដ-១៩​ដូចគ្នាដែរ​។​ ក្នុងស្ថានការណ៍​ដ៏លំបាក​មួយនេះ​ មជ្ឈមណ្ឌល​បុប្ផាណា ​គ្មានអ្វីក្រៅពី​ការដង្ហោយហៅ​សប្បុរសជន​ដែលមាន​សណ្តានចិត្ត​ ជួយជាជំនួយ​ ដើម្បីឲ្យ​មជ្ឈមណ្ឌល​មួយនេះអាច​បន្តនិរន្តភាព​ខ្លួនបម្រើ​វិស័យ​វប្បធម៌​ សិល្បៈ ​និងប្រវត្តិសាស្រ្ត​កម្ពុជា​ទៅមុខទៀត​។
    9 min
  • បទយកការណ៍ - មជ្ឈមណ្ឌលបុប្ផាណាដង្ហោយរកជំនួយសប្បុរសដើម្បីបន្តសកម្មភាព
    ក្នុងស្ថានភាព ​រាតត្បាត​ជំងឺកូវីដ១៩​ មិនថាអ្នកណាឬ​ទីតាំងណានោះទេ ​សុទ្ធតែរង​ផលប៉ះពាល់ ​មិនថាផ្នែកសុខភាព​ ឬផ្នែកហិរញ្ញវត្ថុ​។​ និយាយពី​មជ្ឈមណ្ឌល​បុប្ផាណាវិញ ​បុប្ផាណា​ជាមជ្ឈមណ្ឌល​មួយក្នុងរាជធានី​ភ្នំពេញ ​ដែលតម្កល់​ទុកនូវ​ឯកសារ​ស្រាវជ្រាវ​ផ្នែកវប្បធម៌​ សិល្បៈ ​ប្រវត្តិសាស្រ្តពី​ប្រទេសកម្ពុជា​រាប់ពាន់​ឯកសារ​។​ បច្ចុប្បន្ន​មជ្ឈមណ្ឌល​មួយនេះក៏​កំពុង​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​នាផ្នែកហិរញ្ញវត្ថុ​ ដើម្បីផ្គត់ផ្គង់​ការចាយវាយ​របស់ខ្លួន​ជាប្រចាំថ្ងៃ ​ដោយសារតែ​ជំងឺកូវីដ-១៩​ដូចគ្នាដែរ​។​ ក្នុងស្ថានការណ៍​ដ៏លំបាក​មួយនេះ​ មជ្ឈមណ្ឌល​បុប្ផាណា ​គ្មានអ្វីក្រៅពី​ការដង្ហោយហៅ​សប្បុរសជន​ដែលមាន​សណ្តានចិត្ត​ ជួយជាជំនួយ​ ដើម្បីឲ្យ​មជ្ឈមណ្ឌល​មួយនេះអាច​បន្តនិរន្តភាព​ខ្លួនបម្រើ​វិស័យ​វប្បធម៌​ សិល្បៈ ​និងប្រវត្តិសាស្រ្ត​កម្ពុជា​ទៅមុខទៀត​។
    9 min
  • បទយកការណ៍ - ស្ត្រីម្នាក់មានវិប្បដិសារីប្រៀបដូចជាយកថ្នាំពុលឲ្យកូនផឹកបន្ទាប់ពីជ្រើសរើសម្សៅទឹកដោះគោខុស
    ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​សប្ដាហ៍​បំបៅ​ដោះកូន​ដោយ​ទឹក​ដោះ​ម្ដាយ​ឆ្នាំ​២០២១ ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៧​សីហា។ នៅ​កម្ពុជា​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​នៅ​តែ​ជា​បច្ចុប្បន្ន​ភាព នៃ​ការ​ជម្រុញ​ទៅ​កាន់​គ្រួសារទាំង​មូល​ជាពិសេស​ស្ត្រី​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​ភាព​ចាំ​បាច់​នៃ​ទឹក​ដោះ។ បើតាម​អ្នក​ជំនាញ ភាព​សម្បូរ​បែប​នៃ​ម្សៅ​ទឹកដោះ​គោ​ជម្រុញ​ឲ្យ​ស្ត្រី​មើល​រំលង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ។​  លើស​ពី​នេះ​ទៀត​កត្តា​ជីវភាព និង​បញ្ហា​សុខភាព​ផ្ទាល់​ខ្លួន ក៏​បង្ខំ​ឲ្យ​ស្ត្រី​បោះបង់​ចោល​ប្រយោជន៍​នៃ​ទឹក​ដោះ​សម្រាប់​ទារក​ដែរ។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ដែល​វិទ្យុ​បារាំង​បាន​ជួប​សម្ភាស​មាន​វិប្បដិសារី​ប្រៀប​ដូច​ជា​យក​ថ្នាំ​ពុល​ឲ្យ​កូន​ផឹក​បន្ទាប់​ពី​ជ្រើស​រើស​ម្សៅ​ទឹក​ដោះគោ​ខុស។ ផ្ទុយ​មក​វិញ​សម្រាប់​ស្ត្រី​ម្នាក់​ទៀត​ដែល​ព្យាយាម​បំបៅ​ដោះកូន​ដោយ​ទឹកដោះ​រយៈ​ពេល​មួយ​ឆ្នាំ​បង្ហាញមោទក​ភាព​ចំពោះ​ភាព​រឹងមាំ​របស់​កូន។
    10 min
  • បទយកការណ៍ - លោក ចាន់ វុទ្ធី៖ ក្តីស្រមៃក្លាយជាការពិត«បើខ្ញុំនៅមានជីវិតខ្ញុំត្រូវតែផលិត cheese ឲ្យបាននៅកម្ពុជា»
    នៅក្នុង​នាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI​នៅពេល​នេះ អ៊ឹង ប៊ុនថន សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ លោក ចាន់ វុទ្ធី ជាអ្នក​ផលិត​cheese ឬបារាំងហៅថាប្រូម៉ាប​(ប្រហុកបារាំង)មុនគេបង្អស់​នៅកម្ពុជា។ ដោយសារតែ​ការ​តាំងចិត្ត​ខ្ពស់ថា ត្រូវតែ​ផលិត​cheese ឲ្យបាននៅកម្ពុជា ​កូនខ្មែររូបនេះ​បាន​ទៅ​សិក្សាពីវិធី​ផលិត​cheeseរហូត​ដល់​ប្រទេស អ៊ីតាលី បារាំង និង​អូស្ត្រាលី​។​
    13 min
  • បទយកការណ៍ - បុគ្គលិកព្រលានយន្តហោះសៀមរាប បន្តអត់ការងារធ្វើ ក្រោយក្រុមបញ្ឈប់ពីការងារ
    ​បុគ្គលិក​ជាង១៣០នាក់ ​ដែលបំរើការងារ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ កំពុងរស់នៅ​ក្នុងភាព​មិនច្បាស់លាស់ ​គ្មានការងារធ្វើ​ បន្ទាប់ពី​ក្រុមហ៊ុន​គ្រប់គ្រង​ព្រលានយន្តហោះនេះ ​បញ្ឈប់ពួកគេ​ពីការងារ ​ដោយសារ​តែវិបត្តិ​កូវីដ១៩​។ ​កាលពីថ្ងៃសុក្រ ​ទី២៣ ​ខែកក្កដា​ កន្លងទៅនេះ ​បុគ្គលិក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរា​ប​ បាននាំគ្នាលើកបដា ​ទាមទារឲ្យក្រុមហ៊ុន​ និងក្រសួងការងារ​ ព្រមទាំង​​អាជ្ញាធរអាកាសចរណ៍​ស៊ីវិល​ ពន្លឿន​ការដោះស្រាយ​បញ្ហាបញ្ឈប់​ការងារ​ពួកគាត់​ ​ កាលពីថ្ងៃទី៧ ​ដល់ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២០​ កន្លងទៅ ​ដែលត្រូវបាន​ពន្យាពេល​ដោយសារ​ជំងឺ​កូវីដ-១៩​។ ​ យ៉ាងណាក៏ដោយចុះ ​ក្រុមហ៊ុនគ្រប់គ្រង​ព្រលានយន្តហោះ ​បានបញ្ជាក់ថា​ គ្រប់យ៉ាងបានធ្វើ​ត្រឹមត្រូវ​ទៅតាមនីតិវិធី​ច្បាប់ការងារ​ ហើយនឹងជ្រើសរើស​ការងារ​ឡើងវិញ​នៅពេល ដែល​ស្ថានភាព​វិលត្រឡប់​ទៅរកភាពដើម​។
    8 min
  • បទយកការណ៍ - សិប្បកម្មកែច្នៃពីផ្លែដូងក្នុងខេត្តតាកែវហៅការគាំទ្រពីពលរដ្ឋខ្មែរ ដើម្បីបន្តជួយដល់ជនងាយរងគ្រោះក្នុងសហគមន៍
    ក្នុង​ខេត្ត​តាកែវ ​គឺ​ឃើញ​មាន​សិប្បកម្ម​កែច្នៃ​ចេញ​ពី​ផ្លែ​ដូង​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់ ​និង​គ្រឿង​អាហារ​ជា​ច្រើន​មុខ​។ គំនិត​ច្នៃ​ប្រឌិត​បង្កើត​ចេញ​ពី​ផលិតផល​ធម្មជាតិ​នេះ ​បាន​ជួយ​បង្កើត​ការងារ​ដល់​ជន​មាន​ពិការភាព​ និង​ជនក្រីក្រ​នៅ​ក្នុង​សហគមន៍​នៅ​ឃុំ​គុស ​ស្រុកត្រាំកក់​ ប្រមាណ​ជាង​ ៤០នាក់​។ មិន​ខុសពី​របរ​ផ្សេងៗ​ឡើយ ​កូវីដ១៩ ​បាន​លេប​យក​អតិថិជន​របស់​​​សិប្បកម្ម​នេះ​ស្ទើរ​តែ​ទាំង​អស់​ ដោយ​បញ្ជរ​ហាង​តាំង​លក់​ផលិត​ផល​នៅ​រាជធានីភ្នំពេញ ​គឺ​ត្រូវ​បាន​ត្រូវ​បិទ​បើកៗ ​ដោយសារ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​នេះ​។ បើ​តាម​អ្នក​គ្រប់គ្រង​ ​សិប្បកម្ម​នឹង​ខំ​ត្រដរ​បន្ត​រស់​ត​ទៅ​ទៀត​ ព្រោះ​គេ​មាន​មហិច្ចតា​នាំ​យក​​ផលិតផល​ចេញ​ទៅលក់​ក្រៅ​ស្រុក​ និង​ចង់​ពង្រីក​ទំហំ​ផលិតកម្ម​ដែល​អាច​​បង្កើត​​ការងារ​ដល់​ពលរដ្ឋ​​ក្នុងសហគមន៍​ដល់រាប់​រយនាក់។
    8 min
  • បទយកការណ៍ - លោក ហុក លីដា៖ ខ្ញុំមានមោទកភាពដែលបានយកចំណេះដឹងពីបរទេសមកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា
    នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ​ ហេង សុខនី​ សូមណែនាំ​លោក​អ្នកស្តាប់មក​ស្គាល់លោក ​ហុក លីដា ​ជាបណ្ឌិត​ជំនាញ​ផ្នែកប្រព័ន្ធ​បរិស្ថាន​ពីសាកលវិទ្យាល័យ​កសិកម្ម ​និងបច្ចេកវិទ្យា​ពីសហរដ្ឋ​អាមេរិក​ ដែលបច្ចុប្បន្ន​លោកជា​គ្រូបង្រៀន​នៅក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និងជានាយក​មជ្ឈមណ្ឌល​ឧត្តមភាព​ ប្រពល​វប្បកម្ម​ កសិកម្ម​និរន្តភាព​ និងអាហារូបត្ថម្ភ​។​ លោក ហុក លីដា ​បានថ្លែងថា​ ការសិក្សាដល់​ថ្នាក់បណ្ឌិតនៅបរទេស​ គឺជាឱកាស​ដែលសង្គម​ និងគ្រួសារ​បានផ្តល់ឱ្យ​រូបលោក ​ហើយជាការតបស្នង​ទៅវិញ​ លោកបានផលិត​ធនធាន​មនុស្ស​ជាច្រើន​ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យនៅក្នុង​កសិកម្ម​ ដែលបច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៦០%​ កំពុង​ប្រកប​របរនេះ ​ក្នុងនោះ ​យ៉ាងហោចណាស់​មានសិស្ស ​និស្សិត​ប្រមាណជាង​ ៣០នាក់ហើយ​ ដែលបាន​ទទួលអាហារូបករណ៍​បន្តទៅសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ បរិញ្ញា​ប័ត្រជាន់ខ្ពស់បណ្ឌិត​ និងថ្លៃចំណាយ​លើការសិក្សា​ស្រាវជ្រាវ​ក្នុងការសរសេរ​សារណា និងនិក្ខេបបទ​។
    11 min
  • បទយកការណ៍ - ចាស់ៗ៖ស្ថានភាពកូវីដ១៩មិនខុសពីសង្គ្រាមប្រាប់យើងថា សេចក្ដីស្លាប់នៅនឹងមុខ
    មនុស្សចាស់​មួយចំនួន​ដែលធ្លាប់​ហែលឆ្លង​សម័យកាល​សង្គ្រាម​បង្ហាញអារម្មណ៍​ស្រដៀងគ្នាថា ​ស្ថានភាព​កូវីដ១៩​ដែលកំពុង​សម្លាប់មនុស្ស​រាល់ថ្ងៃនេះ ​ប្រៀបដូចជា​ស្ថានភាព​សង្គ្រាមខ្មែរក្រហម​ក្នុងពេល​អតីតកាលដែរ​។​ ស្រដៀង​នៅត្រង់ថា​ ស្ថានភាពទាំងពីរ​ធ្វើឲ្យមនុស្ស​មើលឃើញ​សេចក្ដី​ស្លាប់នៅនឹងមុខ​។ ​តែយ៉ាងណាក៏ដោយ​មនុស្សចាស់​ទាំងនេះ​បង្ហាញ​អារម្មណ៍​ធូរចិត្ត​បន្តិចវិញ​នៅពេលបាន​ចាក់វ៉ាក់សាំង​។​ បន្ទាប់ពីបាន​ចាក់វ៉ាក់សាំង​និងទទួលបាន​ថវិកា១០លានរៀល​ពីរដ្ឋាភិបាល​ដែលឈរលើបាត​តារាង​ចុងក្រោយ​ ចាស់ៗពីររូ​បបានលើកឡើងថា​ ថវិកា១០លានរៀល​នេះគឺបានដោះស្រាយ​លើផលប៉ះពាល់​ក្នុងគ្រួសាររយៈពេល​យូរសម្រាប់​អ្នកជនបទ​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners