បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កូវីដ-១៩ញ៉ាំងឲ្យអាជីពមគ្គទេសក៍ទេសចរណ៍កាន់តែលំបាក
    ការរាតត្បាត​នៃជំងឺ​កូវីដ១៩​នៅកម្ពុជា​ បានធ្វើឲ្យ​ស្ថានភាព​នៃអ្នកបម្រើការ​ក្នុងវិស័យ​ទេសចរណ៍ ​ជួបផលវិបាក​ជាច្រើន​រួចមកហើយ​។​ ក៏ប៉ុន្តែ​ផលវិបាក​ទាំងនោះ​កាន់តែ​ក្លាយទៅជា​ទ្វេទុក្ខ​សម្រាប់​មគ្គទេស​ក៍ទេសចរណ៍​នៅខេត្តសៀមរាប​។​ នេះក៏ព្រោះថា​ពេលបច្ចុប្បន្ន​ខេត្តសៀមរាប​ប្រឈម​នឹងការ​ឆ្លងរាតត្បាត​នៃជំងឺ​កូវីដ១៩​ជាសហគមន៍​។​ មគ្គទេសក៍ទេសចរណ៍​ខ្លះបង្ខំចិត្ត​ប្តូរអាជីព​ជាបណ្តោះអាសន្ន ​ឯខ្លះទៀត​បន្តត្រាំត្រែង​ត្រដរ​នឹងអាជីព​មួយនេះ ​ដោយហេតុថា​ចិត្តស្រលាញ់​។
    9 min
  • បទយកការណ៍ - លោកស្រី យន់ ម៉ាណេ៖ខ្ញុំចង់បង្កើតសារមន្ទីរជនជាតិភាគតិចនៅកម្ពុជា
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅពេលនេះ​ អ៊ឹង ប៊ុនថន ​សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់លោក​ស្រី​ យន់​​ ម៉ាណេ​ ប្រធានអង្គការ​ជនជាតិ​ដើមភាគតិច​កម្ពុជា និង​ជាម្ចាស់​ហាង«ផ្ទះ​បាយជនជាតិ​ដើម​ភាគ​តិច»​។ ជនជាតិពូនង​រូបនេះ ​មានបំណងចង់​បង្កើត​សារមន្ទីរជនជាតិ​ភាគ​តិចនៅកម្ពុជា ដើម្បី​រក្សា​អត្តសញ្ញាណ​របស់ពួកគេ​កុំឲ្យបាត់បង់​ ខណៈបច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​អត្តសញ្ញាណ​របស់ខ្លួន​បន្តិចម្តងៗ។
    12 min
  • បទយកការណ៍ - បំណុលធនាគារនិងតម្រូវការក្រពះ៖បង្ខំឱ្យក្រុមអ្នករត់តាក់ស៊ីប្រថុយរត់ឈ្នួលទាំងបារម្ភឆ្លងកូវីដ-១៩
    អ្នករត់តាក់ស៊ី​មួយចំនួន​បានលើកឡើងថា ​ភ្ញៀវជិះរថយន្ត​ឈ្នួលបានថយចុះ​យ៉ាងគំហុក​រាប់ចាប់តាំង​ពីព្រឹត្តការណ៍​សហគម​ន៍២០កុម្ភៈ​មក។​ បើតាមក្រុមអ្នក​រត់តាក់ស៊ី​ដដែល ​ចំនួនភ្ញៀវ​ថយចុះជា​រឿងមួយ​ តែឧបសគ្គ​នៅចំពោះមុខ​ ដែលគួរមាន​ដំណោះស្រាយ​គឺបញ្ហា​តម្លៃប្រេងឡើងថ្លៃ​នៅរៀងរាល់ខែ​។​ មួយផ្នែកដោយសារ​តម្លៃ​ប្រេងបន្តឡើង​ថ្លៃបែបនេះ ​អ្នករត់តាក់ស៊ី​ខ្លះបានបោះបង់​មុខរបរនេះ​ ដោយងាកទៅធ្វើស្រែ-ចម្ការ ​និងចិញ្ចឹមសត្វ​វិញ​។ ប៉ុន្តែយ៉ាងណា​ក៏ដោយសម្រាប់​អ្នករត់តាក់ស៊ីមួយចំនួន ​បន្តរត់ឈ្នួល​ទាំងប្រថុយ​ជីវិ​តខ្លាចឆ្លងកូវីដ-១៩​ ដើម្បីដោះបំណុល​ធនាគារ​ និងតម្រូវ​ការក្រពះ​។
    8 min
  • បទយកការណ៍ - “សកម្មភាពប្រមូលសំរាមតាមឆ្នេរសមុទ្រគឺជាការដាស់ស្មារតីដល់សាធារណជន”
    យុវជន​សំរាម​ ដែល​កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​ ប្រមូល​សំរាម​នៅ​បឹង​ត្របែក​រាជធានីភ្នំពេញ ​នា​ពេល​នេះ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ ប្រមូល​សំរាម​សំអាត​ឆ្នេរ​សមុទ្រ ​នៅ​ក្នុង​ក្រុងព្រះសីហនុ​។ យុវជន​សំរាម​បាន​ចាត់​ទុក​សកម្មភាព​នា​ពេល​នេះ​ថា ​ជា​ការ​រួម​ចំណែក​មួយ​ដាស់​ស្មារតី​ដល់​ទេសចរ​ និង​សាធារណជន​ឲ្យ​ចូលរួម ​សំអាត​បរិស្ថាន ​ជា​ពិសេស​នៅ​តាម​តំបន់​ទេសចរណ៍​។ សកម្មភាព​របស់​យុវជន​សំរាម ​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។
    8 min
  • បទយកការណ៍ - ប្រឈមនឹងរលកឆ្លងកូវីដ១៩៖ និស្សិតខ្មែរនៅប្រទេសថៃកំពុងព្រួយបារម្ភខ្លាំងពីគុណភាពសិក្សាខ្លួន
    ​ខណៈពេលនេះ ប្រទេសថៃកំពុងតែ​ផុងនិងរងរលកចម្លងកូវីដ១៩ខ្លាំងដោយមានការរកឃើញករណីវិជ្ជមាន​​ខ្ទង់ម៉ឺនករណីជា​ប្រចាំថ្ងៃ​។ ស្ថិតក្នុង​បរិបទនេះ សិស្សនិស្សិតខ្មែរដែលកំពុង​សិក្សានៅប្រទេសថៃ​ ក្រៅតែពីបារម្ភពីសុវត្ថិភាពនិងនឹកស្រុកកំណើត​​​ហើយនោះ ពួកគេ​​បានសម្តែងការព្រួយបារម្ភជាខ្លាំងទៅលើ​គុណភាពសិក្សាខ្លួន។ ​ក្រោយ​ទទួល​បាន​ឱកាសសិក្សា​នៅក្រៅប្រទេស ពួកគេ​រំពឹងទទួលបានទាំងចំណេះនិងជំនាញ ក៏ប៉ុន្តែវាមិនបានដូចការគិតរបស់ពួកគេឡើយ។
    10 min
  • បទយកការណ៍ - លោក លី ពិសិដ្ឋ៖ ការតស៊ូដោយអំណត់ ជម្នះភាពលំបាក ជាជោគជ័យរបស់ខ្ញុំ
    នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ ហេង សុខនី សូមណែនាំ​លោក​អ្នកស្តាប់មក​ស្គាល់លោក​លី ពិសិដ្ឋ ​ជាស្ថាបនិកខ្មែរ-បារាំង​ ច្នៃគ្រឿង​អលង្ការ​ ដែលមានឈ្មោះថា​សួននៃក្តីប្រាថ្នា ​(Garden of desire)​នៅក្នុងទឹកដីអង្គរ​ ខេត្តសៀមរាប​។ ​លោក លី ពិសិដ្ឋ​បានថ្លែងថា ​ការឌីហ្សាញ​គ្រឿងអលង្ការ​ដែលបង្កប់ពី​គុណតម្លៃ​របស់អ្នកប្រើប្រាស់​ និងរំលឹក​ពីរឿងរ៉ាវនានា​ ដែលពាក់ព័ន្ធ​នឹងជីវិត​ពួកគេ ​គឺចាំបាច់ណាស់​ត្រូវមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ចេញពី​ការស្រឡាញ់ ​ដោយមិនធ្វើតាម​គេ ឬចម្លង​ពីគេឡើយ។​ សម្រាប់លោក​ លី ពិសិដ្ឋ​គ្មានឡើយពាក្យថា​លំបាក​ គឺមានតែ​ការខិតខំ​តស៊ូ​ឆ្លងឱ្យផុតនូវ​ការលំបាកទាំងនោះ ​ទម្រាំនឹងទទួលបាន​ការទទួលស្គាល់​ស្នាដៃ​ពីទីផ្សារជាតិ​ និងអន្តរជាតិ​ ជាពិសេស​អ្នកដែលមានចិត្ត​ស្រឡាញ់​ចូលចិត្ត​ផ្នែកសិល្បៈ​ឌីហ្សាញ​ ស្ថាបត្យកម្ម​ តន្ត្រី ​និងធម្មជាតិ​៕
    11 min
  • បទយកការណ៍ - ក្រុមគ្រូពេទ្យប្រមាណជាង២០០នាក់កំពុងមើលថែអ្នកជំងឺកូវីដ១៩កម្រិតស្រាលនៅមជ្ឈមណ្ឌលកោះពេជ្រ
    ពេជ្រ
    អគារមួយ​ចំនួន​ក្នុងមជ្ឈមណ្ឌល​កោះពេជ្រ ​បាននិង​កំពុងដាក់ឲ្យ​សម្រាកព្យាបាល​សម្រាប់​អ្នកជំងឺ​កូវីដ-១៩​កម្រិត​ស្រាល ​ក្នុងរាជធានី​ភ្នំពេញ។​ ​បើតាមការបញ្ជាក់ពី​លោកវេជ្ជបណ្ឌិត​ ហ៊ុយ រិទ្ធី ​សមាជិក​ក្រុមគ្រូធីតា ​និងជាអ្នកមើលថែ​អ្នកជំងឺ​កូវីដ១៩​នៅមជ្ឈមណ្ឌល​កោះពេជ្រ​ផ្ទាល់ ​បានឲ្យដឹងថា ​មានក្រុម​គ្រូពេទ្យ​ប្រមាណ២២៥នាក់​កំពុង​ធ្វើការ​ឆ្លាស់វេនគ្នា​ ក្នុងការថែទាំ​និងព្យាបាល​អ្នកជំងឺកូ​វីដ១៩ទាំ​ងនោះ ដោយមាន​ការណែនាំ​ពីការធ្វើ​អនាម័យ​ ការបរិភោគ​ចំណី​អាហារ​ និងការផ្គត់ផ្គង់​ថ្នាំសង្កូវ​ទៅតាមរោគសញ្ញា​របស់​អ្នកជំងឺ​។
    7 min
  • បទយកការណ៍ - លោក សោម សុធា៖ ខ្ញុំមានគោលដៅគឺមិនធ្វើការឲ្យគេអស់មួយជីវិតនោះទេ
    នៅក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFIនៅពេលនេះ​ អ៊ឹង ប៊ុនថន​ សូមណែនាំលោក​អ្នក​ឲ្យស្គាល់ ​លោក សោម សុធា​ អគ្គនាយកភូមិ​ខ្មែរគ្រុប​។​ ដោយសារតែ​មានគោលដៅ​ថា «មិនធ្វើ​ការឲ្យគេ​អស់មួយជីវិត​» សុធា បានកំណត់​ខ្លួនឯងថា យ៉ាងយូរ​ត្រឹមអាយុ២៩​ឆ្នាំ ខ្លួនត្រូវតែចេញ​ទៅបង្កើ​តអាជីវកម្ម​ដោយ​ខ្លួនឯង។ ក្តីស្រមៃ​នេះបាន​ក្លាយជាពិត! នៅឆ្នាំ​២០១៦ លោកបាន​បង្កើត​ក្រុមហ៊ុនមួយឈ្មោះថា ភូមិខ្មែរ​គ្រុប ដែលមាន​បុត្រ​សម្ព័ន្ធជាច្រើន​ទៀតរួមមាន​ ភូមិពងទាខ្មែរ ​ភូមិកាហ្វេ​ និង​ភូមិមរតក ដែល​ជាវិស័យ​អចលនទ្រព្យ​ កំពុងឈរជើង​នៅខេត្តស្វាយរៀង​។
    12 min
  • បទយកការណ៍ - កូវីដ១៩៖ គ្រួសារកុមារក្រីក្រមួយចំនួនស្នើសុំសប្បុរសជនជួយថវិកាសម្រាប់បង្កើតមុខរបរខ្នាតតូច
    គ្រួសារកុមារក្រីក្រ​មួយចំនួន​ស្នើសុំ​សប្បុរស​ជនជួយ​ជាថវិកា​សម្រាប់​បង្កើត​មុខរបរខ្នាតតូច​ជាជាង​ជំនួយអាហារ​ និងគ្រឿងបរិភោគ​ ដែលដោះស្រាយ​បញ្ហា​ក្រពះ​បានតែ​មួយគ្រាៗ។​ បើតាមគ្រួសារ​កុមារក្រីក្រ​ទាំងនោះ ​ការផ្ដល់ថវិកា​សម្រាប់​បង្កើត​មុខរប​រខ្នាតតូច​ជាយន្តការ​មួយជួយសង្គ្រោះ​ពួកគេ​ក្នុងរយៈពេលវែង​។ ការស្នើសុំ​របស់​ពួកគេ​ធ្វើឡើង​បន្ទាប់ពី​បានទទួលអាហារ​ និងគ្រឿងបរិភោគ ​សៀវភៅ​អានសម្រាប់​កុមារ ពីសប្បុរស​ជនក្នុង​ និងក្រៅស្រុក​ ក្រោមគម្រោង​បរិច្ចាគ​ជួយគ្រួសារ​ងាយរង​គ្រោះជាពិសេស​កុមាររបស់អង្គ​ការទស្សនៈពិភពលោក​World Vision​។​
    9 min
  • បទយកការណ៍ - អ្នកជក់បារីប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតប្រសិនបើឆ្លងជំងឺកូវីដ-១៩
    ការ​ជក់បារី​ជា​សកម្មភាព​មួយ​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​សុខភាព​របស់​មនុស្ស​ម្នាក់ៗ​ ព្រោះថា​ការ​ជក់​បារី​បាន​នាំ​យក​សារធាតុ​គីមី​ជា​ច្រើន​ប្រភេទ​ចូល​ទៅ​ក្នុង​សារពាង្គកាយ ​ជាពិសេស​ផ្នែក​សួត​។ ក្នុង​បរិបទ​កូវីដ-១៩​ អ្នក​និយម​ជក់បារី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​អត្រា​ប្រឈម​មួយ​ខ្ពស់​ចំពោះ​ការ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ប្រសិន​បើ​អ្នក​ជក់បារី​នោះ​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​។ នេះ​ក៏​ដោយ​សារ​តែ​សួត​របស់​អ្នក​ជក់​បារី​បាន​រង​ការ​ខូចខាត​រួច​ទៅ​ហើយ​ មុន​នឹង​វីរុស​កូវីដ-១៩​ ចូល​ទៅ​វាយ​លុក​បន្ត​ទៀត​។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners