បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - អ្នកជំងឺកូវីដ១៩មានទំនុកចិត្តចំពោះប្រសិទ្ធភាពនៃការព្យាបាលនៅផ្ទះ បើមានការអនុវត្តវិធានសុខាភិបាលត្រឹមត្រូវ
    អ្នកជំងឺ​កូវីដ១៩​មួយ​រូប​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​ បង្ហាញ​អារម្មណ៍​ជឿ​ជាក់​ថា​ ខ្លួន​ពិត​ជា​អាច​យក​ឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​ ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ សម្រាប់​អ្នក​ជំងឺ​ក្នុង​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​ ការ​គោរព​តាម​វិធានសុខាភិបាល​រួម​មាន ​ការ​ហូប​ចុក​អាហារ​គ្រប់គ្រាន់​និង​មាន​ជីជាតិ​ ការ​ធ្វើ​លំហាត់​ប្រាណ ​និង​ការ​រក្សា​អនាម័យ​ត្រឹមត្រូវ​គឺ​ជា​រឿង​ចម្បង​និង​សំខាន់​ចំពោះ​អ្នក​ជំងឺ​កូវីដ​គ្រប់រូប​។ ហើយ​អ្វី​ដែរ​រឹត​តែ​ធ្វើ​អោយ​លោក​កាន់​តែ​មាន​ទំនុក​ចិត្ត​បែប​នេះ​ទៀត​នោះ​ គឺ​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ ​​អ្នកជិត​ខាង ​និង​មិត្តភក្តិ​។
    8 min
  • បទយកការណ៍ - សមិទ្ធិករបារាំង​ជ្រើសរើស​ទេសភាពស្រុកខ្មែរសម្រាប់ជំនួស​ទេសភាព​ហ្វីលីពីន នៅក្នុង​រឿង អូណូដា
    ក្នុង​មហោស្រពភាពយន្ត​កាន ប្រទេស​បារាំង ទោះបី​គ្មាន​ខ្សែភាពយន្ត​ដឹកនាំ​ដោយ​ជនជាតិ​កម្ពុជា​ត្រូវបានជ្រើសរើស សម្រាប់​ការចាក់បញ្ចាំង នៅក្នុង​មហោស្រព ប៉ុន្តែ រូបភាព​កម្ពុជា​នៅតែមានមុខ នៅក្នុង​មហោស្រពភាពយន្តអន្តរជាតិ​កាន។ គេត្រូវ​អរគុណ​ដល់​រឿង អូណូដា របស់អ្នកដឹកនាំរឿង​បារាំង លោក​Arthur Harari​ដែលត្រូវ​បានជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​យករង្វាន់ របស់​មហោស្រព។ រឿងអូណូដា​ត្រូវ​បាន​ថត​មួយផ្នែកធំ​នៅ​ខេត្ត​ជាប់មាត់សមុទ្រ របស់​កម្ពុជា ដោយ​មានការសហការរួមគ្នា របស់​ផលិតកម្មបារាំង បែលហ្សិក និង​ផលិតកម្មក្នុងស្រុកខ្មែរ Anti Archive។ ឆ្លៀតឱកាស​ដែល​ខ្សែភាពយន្ត​អូណូដា ត្រូវបានជ្រើសរើស​សម្រាប់​ការប្រកួត នៅក្នុង​មហោស្រពកាន ឆ្នាំនេះ យើង​ត្រលប់​មក​និយាយ​លម្អិត​ពី​ការសហការផលិត​រវាង​ក្រុមហ៊ុន​បារាំង និងដៃគូ​ក្រុមហ៊ុន​ក្នុងស្រុក​ខ្មែរ នៅក្នុង​បទយកការណ៍​របស់​ឈាង បុប្ផា។
    11 min
  • បទយកការណ៍ - កញ្ញាញឹម សូរីដា៖ ជោគជ័យខ្ញុំគឺបានផ្លាស់ប្រែផ្នត់គំនិតពីដកទៅបូក
    នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ ហេង សុខនី សូមណែនាំ​លោក​អ្នកស្តាប់មក​ស្គាល់កញ្ញា ​ញឹម សូរីដា ​សហស្ថាបនិក​បូរាណឃែរ​។ ​ម្ចាស់អាជីវកម្ម​ផលិតផល​ថែរក្សាសម្រស់ ​និងសុខភាព​បូរាណឃែរ ​ដែលជាផលិតផល​ធម្មជាតិ ​ទើបតែ​មានអាយុកាល​ជាង២ឆ្នាំនេះ ​បើទោះថា​មិនទាន់ទទួល​បានផលចំណេញ ​ឬអាចជោគជ័យ​ដូចម្ចាស់អាជីវកម្ម​ធំៗ​ក្នុងស្រុក​មួយចំនួន​ក៏ពិតមែន​ តែជាមោទនភាព​គឺបានផ្លាស់ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​ដែលថា ​ផលិតផល​ខ្មែរគ្មានគុណភាព ​មិនអាចប្រកួត​ក្នុងទីផ្សារ​ជាមួយផលិតផល​បរទេសបាន ​ឱ្យក្លាយទៅជា​ផលិតផល​ដែលមានគុណភាព​ ទទួលបាន​ការគាំទ្រ​ពីពលរដ្ឋខ្មែរ​ និងអាចប្រកួត​ប្រជែង​ជាមួយ​ផលិតផល​បរទេស​បានទៀតផង​។
    10 min
  • បទយកការណ៍ - អាណាព្យាបាលចង់អោយកូនអាយុក្រោម១៨ឆ្នាំទទួលចាក់វ៉ាក់សាំងកូវីដ១៩ តែបារម្ភពីផលប៉ះពាល់
    នា​បរិបទ​ផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រុមមនុស្សពេញវ័យ​ កំពុងស្វាត់ស្វែង​ចាក់វ៉ាក់សាំងបង្ការ​ការពារខ្លួនពីការឆ្លងនិងការ​ចម្លងជំងឺកូវីដ​១៩។ អ្នកបានចាក់វ៉ាក់សាំង​រួចរាល់​ទាំងនោះ ចង់អោយ​កូនៗមាន​វ័យ​ក្រោម១៨ឆ្នាំ ​ទទួលបានការ​ចាក់វ៉ាក់សាំងដូចគ្នា​ដែរ ដោយសារតែ​ ការ​បារម្ភពី​សុខុមាលភាព​កូនៗ​ពួកគេ​។ ពួកគេយល់ថា ​ការចាក់វ៉ាក់សាំង​កូវីដ​នេះ​អាចជួយដល់កូនៗ​កាត់​បន្ថយសម្ពាធ​ផ្លូវចិត្ត​ ការប្រើ​បច្ចេកវិទ្យា​ជ្រុលហួសហេតុ​ និងការ​​ជួយដល់ការសិក្សាអប់រំ​ តាមរយៈការ​បើកដំណើរ​ការសាលារៀនវិញ​ជាដើម​។ ទន្ទឹមគ្នានេះ​ ពួកគេក៏​​មានការ​បារម្ភ​ពីប្រសិទ្ធភាពនិង​ផលប៉ះពាល់​ដោយការចាក់​វ៉ាក់សាំង​ផងដែរ។​
    10 min
  • បទយកការណ៍ - លោក នី សុខា៖ ជាអ្នកការពារសិទ្ធិមនុស្សគឺខ្ញុំមិនលោភលន់
    នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅពេល​អ៊ឹង ប៊ុនថន សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោក នី សុខា ជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក។ លោក​បានលាឈប់​ពីកងទ័ព មក​ធ្វើការងារជាអ្នក​ស្ម័គ្រ​ចិត្ត​ នៅសមាគមនេះ តាំងពី​អាដហុក​បង្កើតឡើងរហូតដល់ជិត​៣០​ឆ្នាំមកនេះ។​ ទោះជាធ្លាប់​រង​ការគំរាមកំ​ហែង ឈានទៅ​ដល់​ការភ្ជង់​ក្បាល​នឹង​កាំភ្លើង ក៏លោក នី សុខា នៅតែ​ក្រាញ​ ​ជាមួយ​នឹង​ការងារ​សិទ្ធិមនុស្សមួយ​នេះ ​រហូត​បាន​ក្លាយ​ជាប្រធានសមគមអាដហុក​ ជំនួស ​លោក ធន សារាយ ដែលជា​ស្ថាបនិក។
    13 min
  • បទយកការណ៍ - លោកផន ផល្លា៖ ជីវិតខ្ញុំរួចផុតពីការស្លាប់អំឡុងពេលព្យាបាលកូវីដ១៩ ដោយសារទទួលបានកម្លាំងចិត្តពីគ្រូពេទ្យ
    លោក ផន ផល្លា ​ដែលគេស្គាល់ថា​ជា ប្រធានអង្គការ​មណ្ឌល​កុមារកំព្រា​មែកឈើ ​បានជាសះស្បើយ​ពីវិរុស​កូវីដ១៩កម្រិតធ្ងន់​ បន្ទាប់ពី​បានចូល​ខ្លួនព្យាបាល​រយៈពេល១៤ថ្ងៃ​នៅមណ្ឌលព្យាបាល​ព្រីមមៀរ-សែនសុខ២​។​ បើតាមលោក ផន ផល្លា ​ដំណើរ​ជីវិតដែលគិតថា​ ដើរមកដល់ជ្រោះមរណៈ​ទៅហើយ​ បែរជាត្រូវបា​នក្រុមគ្រូពេទ្យ​ទាញចេញមកវិញ ​តាមរយៈការផ្តល់​កម្លាំងចិត្ត​ជាសំខាន់​ និងថ្នាំសង្កូវ​ជាបន្ទាប់បន្សំ​។​ បុរសវ័យជាង ៣០ឆ្នាំ ដែ​លមានមាឌធំដំបង​ សក់រួញ​បែបសិល្បៈរូបនេះ ​បានឱ្យដឹងថា ​បន្ទាប់ពី​ធ្វើចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ​ លោកនឹងត្រឡប់​ទៅដឹកនាំ​អង្គការ ដែល​ជាក្តីសង្ឃឹម​របស់កុមារកំព្រារ​ស់នៅក្នុងមណ្ឌល​មែកឈើ​ប្រមាណជិត​១០០នាក់​ជាបន្តទៀត​។​
    8 min
  • បទយកការណ៍ - ពលរដ្ឋខ្លះដែលពាក់ព័ន្ធនឹងកូវីដ១៩ទទួលបានជំនួយពីNGOs ខណៈពួកគេរងការរើសអើស
    ការរើសអើង​លើ​អ្នក​ពាក់​ព័ន្ធ​នឹង​កូវីដ១៩ បានរាលដាលខ្លាំង​ទៅ​ដល់ទី​ជនបទ ស្របពេល​ដែល​ជំងឺ​ឆ្លង​មួយ​នេះ​បាន​ពង្រាយខ្លួនទៅ​ដល់សហគមន៍។ អ្នក​ពាក់ព័ន្ធនឹងកូវីដ១៩មួយចំនួន មិន​ត្រូវបាន​អ្នកជិត​ខាង​ និយាយរាប់រក ហើយ​អ្នក​ពាក់ព័ន្ធ​ខ្លួនឯងក៏មានការរាងចាល​ មិន​ឲ្យ​មនុស្ស​ដែល​មកពីខាង​ក្រៅ​ចូល​មកស្និទស្នាល​នឹងពួកគេឡើយ។ ក្រៅពីការរើសអើង និងភាពឯកា  អ្នក​ពាក់ព័ន្ធ​នឹងកូវីដ១៩ មួយចំនួន​នៅជនបទ កំពុងជួប​ផលវិបាក​ផ្នែកជីវភាព​ប្រចាំថ្ងៃ។
    8 min
  • បទយកការណ៍ - លោកជៀប សុភ័ក្រ៖ ជោគជ័យខ្ញុំបានមកពីការរៀបចំគោលដៅជាក់លាក់
    នៅក្នុងនាទីជីវិត​ជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ លោកជៀប សុភ័ក្រ ​នាយកប្រតិបត្តិ​ចែកចាយ ​ក្រុមហ៊ុនហ្វតតេ​ឡាយហ៍ ​អឺសួរ៉ិនស៍ Cambodia Plc​។ ​លោកបានលើកឡើងថា​ បច្ចុប្បន្ន​នៅកម្ពុជា​មានយុវជន​មិនច្រើនទេ​ ដែលបានគិតគូ ​និងរៀបចំ​ផែនការហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ​ដែលនេះគឺជា​ឱកាស​ក្នុងការបង្កើត​គោលដៅ​អាជីវកម្ម​ក្នុងវិស័យធានារ៉ាប់រង​។​ តាមរយៈគោលដៅ​នេះ លោកជៀប សុភ័ក្រ ​នឹងធ្វើឱ្យយុវជន​កម្ពុជា​ប្រមាណជាង​៦០%ទទួលបាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ មានស្ថេរភាព​ហិរញ្ញវត្ថុ​ ដើម្បី​ឱ្យយុវជន​សម្រេចបាន​នូវផែនការ​អនាគតរបស់ពួកគេ​។
    10 min
  • បទយកការណ៍ - មនុស្សស្និទ្ធនឹងលោក កែម ឡី៖ លោកបណ្ឌិតធ្លាប់ប្រាប់កុំឲ្យរត់ចោលប្រទេស ទោះក្នុងកាលៈទេសៈអ្វីក៏ដោយ
    ថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ​គឺជា​ខួប​គម្រប់​៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នក​វិភាគ​សង្គម​លោកបណ្ឌិត កែម ឡី​ នៅ​កណ្ដាលទី​ក្រុង​ភ្នំពេញ។ នៅ​ក្នុង​រយៈ​ពេល​​៥ឆ្នាំកន្លង​មក​នេះ អ្នក​និយម​ស្ដាប់​បទ​វិភាគ​របស់​លោក លែង​បាន​ឮ​សំឡេង​របស់​លោក កែម ឡី តាម​បណ្ដាញ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត​ហើយ​។ ទោះ​លែង​បាន​ស្ដាប់​ពាក្យ​ពេចន៍​ថ្មីៗ​ក៏​ពិត​មែន តែ​ពាក្យ​បណ្ដាំ​ចាស់ៗ ត្រូវ​បាន​គាស់​រំលើង​មក​វិញ​ជាថ្មី​ដូច​ជា​ពាក្យ​ថា៖ «ខ្ញុំមិន​ដែល​គិត​ថា​ខ្លួន​ឯង​នៅ​មាន​ជីវិត​ទេ ក្រោយ​វិភាគ​ម្ដងៗ»។ នា​ឱកាស​ខួប៥ឆ្នាំនៃ​មរណភាព​លោក កែម ឡី អេង គីមហុង បាន​ជជែក​ជាមួយ​មនុស្សមួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ស្និទ្ធនឹង​លោក កែម ឡី។ អ្នក​ទាំង​នោះ​បាន​រំឭកពី​បណ្ដាំ​របស់​លោក កែម ឡី ដែល​ប្រាប់​ពួក​គេ​កុំ​ឲ្យ​រត់​ចោល​ប្រទេស ទោះ​ជាស្រុក​ទេស កើត​មាន​រឿង​អ្វី​ក៏​ដោយ។
    12 min
  • បទយកការណ៍ - អាជីវករត្អូញត្អែរពីជីវភាព បើទោះបីផ្សារនៅទូទាំងរាជធានីបានបើកដំណើរការវិញ
    អាជីវករ​លក់ដូរ​មួយចំនួន​នៅបន្ត​ត្អូញត្អែរ​ពីកត្តាជីវភាព​របស់ពួកគេ​ នៅខណៈដែល​ផ្សារមួយចំនួន​ក្នុងរាជធានី​ភ្នំពេញនៅ​មិនទាន់​មានសភាព​អ៊ូអរនៅឡើយដោ​យសារតែ​ការព្រួយបារម្ភ​ពីការឆ្លង​ជំងឺកូវីដ-១៩​។ ​នៅក្នុងនាទីបទការណ៍​របស់វិទ្យុ​បារាំង​អន្តរជាតិ​នៅរាត្រីនេះ ​ជួប នរក្សា ​បានចុះទៅ​សម្ភាស​ផ្ទាល់ជាមួយអាជីវករ​ និងអ្នកប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​នៅផ្សារចាស់​។​ ពីផ្សារចាស់ ​តូបអាជីវកម្ម​មួយចំនួន​ក៏នៅមិនទាន់​បើកដំណើរវិញដែរ​។​ តើជាងកន្លះខែមកនេះ​ ក្រោយការ​បើកផ្សារ​នាថ្ងៃទី១៦មិថុនា​មក​ អាជីវករ​ទាំងនោះមានស្ថានភាព​យ៉ាងណាខ្លះ​?
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners