បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ពលរដ្ឋមួយចំនួនស្នើឱ្យក្រុមហ៊ុនប្រមូលសំរាមថ្មីជួយសម្អាតតំបន់ជាយក្រុងឱ្យដូចសម្អាតនៅក្នុងក្រុង
    ពលរដ្ឋ​មួយចំនួន​សង្កេតឃើញថា ​រាជធានី​ភ្នំពេញ​មិនសូវ​មានសំរាម​រាយប៉ាយ​ និងសំរាម​កកស្ទះ​តាមមាត់លូ​ដូចមុនទេ​ បន្ទាប់ពីសាលា​រាជធានីភ្នំពេញ ​ផ្ដល់សិទ្ធិ​ឱ្យក្រុមហ៊ុន​ចំនួន៣ប្រមូល​សំរាមក្នុងពេលតែមួយ​ ដោយអនុវត្ត​ការងារ​របស់ខ្លួនតាំងពីថ្ងៃ​ទី០១កក្កដាមក​។​ ត្បិតថា ​នៅចំពោះមុខ​ឃើញស្អាត ​តែក្រុមពលរដ្ឋ​ដដែល​នៅរង់ចាំ​មើលបន្តទៀត​តើសេវាប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ទាំង៣ថ្មីនេះ​ មានការប្រែប្រួល​ឬយ៉ាងណា។​ តែតាមរយៈ​ភាពស្អាត​មួយសប្ដាហ៍មកនេះ ​ប្រជាពលរដ្ឋ​ស្នើឱ្យក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មីទាំង៣ ​ជួយសម្អាត​ ប្រមូល​ និងដឹកជញ្ជូន​សំរាម-​សំណល់រឹង​ នៅតាមតំបន់​ជាយក្រុង​ឱ្យបានស្អាត​ដូចនៅកណ្តាល​រាជធានី​ភ្នំពេញផង​។
    9 min
  • បទយកការណ៍ - លោក សេក សុជាតិ៖បើយើងមិនអាចផ្លាស់ប្តូរផ្នត់គំនិតមនុស្សបានទេ យើងក៏មិនអាចផ្លាស់ប្តូរសង្គមបានដែរ
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅពេល​នេះ អ៊ឹង ប៊ុនថន សូមណែនាំលោក​អ្នក​ឲ្យស្គាល់ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត។ ត្បិតជាអ្នកជំនាញ​ខាង​វិទ្យាសាស្ត្រដែលរៀនរហូត​ដល់​ថ្នាក់​បណ្ឌិត​នៅស្រុក​ចិន តែអតីត​អនុរដ្ឋ​លេខាធិការ​រូបនេះ ​លើក​ឡើងថា​ មូលហេតុ​ដែល​លោក​ងាក​មក​ចាប់អារម្មណ៍ធ្វើការងារ​សង្គមនៅពេលនេះ ដោយយល់ថា ទាល់​តែប្រឡូកក្នុងការងារ​នេះ​ឲ្យបាន​ច្រើន​ទើបអាចជួយដោះស្រាយបញ្ហាសង្គមបាន។
    12 min
  • បទយកការណ៍ - និសិត្សខ្មែរមួយរូប ផ្តើមគម្រោងយុទ្ធនាការសង្គមជួយអ្នកធាក់ស៊ីក្លូនិងអ្នកខ្វះខាតម្ហូបអាហារក្នុងរាជធានីភ្នំពេញ
    និសិត្សខ្មែរ​មួយរូប​មកពី​សហរដ្ឋអាមេរិក​ ផ្តើមធ្វើ​គម្រោង​យុទ្ធនាការ​សង្គម​ជួយដល់អ្នកធាក់​ស៊ីក្លូ ​និងអ្នកមាន​ជីវភាព​ខ្វះខាត​មួយចំនួន​ក្នុងរាជធានីភ្នំពេញ​ ដោយការ​ផ្គត់ផ្គង់​អាហារ​។ ​លោក តាំង ហួងហាវ​ជាស្ថាបនិក​ និងជានិសិត្ស​ឆ្នាំទី៣​មកពី​សហរដ្ឋអាមេរិ​ក បានឲ្យដឹងថា​ គម្រោង​មួយក្នុង​គម្រោង Local4Local​របស់លោក ​បានជួយដល់​ការប្រមូល​ ផ្គត់ផ្គង់​ និងដឹកជញ្ជូន​អាហារ​ដល់អ្នកខ្វះខាត​នៅក្នុងបរិបទ​នៃជំងឺ​កូវីដ-១៩​។ ​ជាគម្រោងឈ្មោះថា​ ធុងសហគមន៍​ស៊ីក្លូចល័ត ​លោក តាំង ហួងហាវ បា​នបញ្ជាក់ថា ​សម្រាប់អ្នក​ដែលមានគ្រឿង​ឧបភោគ​បរិភោគ​ អាចចែករំលែកបាន​ ក្រោមពាក្យស្លោកថា​ «អ្នកមានដាក់​ អ្នកខ្វះដក​»។
    8 min
  • បទយកការណ៍ - ភាព​ខ្វះខាត​អំឡុង​ពេល​កូវីដ១៩​ធ្វើ​ឲ្យ​ស្ត្រី​និង​ក្មេង​ស្រី​មួយ​ចំនួន​លែង​សូវ​គិតគូរ​ពី​អនាម័យ​ពេល​មក​រដូវ
    ភាព​ខ្វះ​ខាត​ខាត​អំឡុង​ពេល​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ស្ត្រី​និង​ក្មេង​ស្រី​មួយ​ចំនួន​នៅ​កម្ពុជា មិន​បាន​យក​ចិត្ត​ទុក​លើ​បញ្ហា​សុខភាពផ្លូវកាយ និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ​ឡើយ។ បញ្ហា​ទាំង​នោះ​រួម​មាន៖ វិបត្តិ​គ្មាន​ការងារ​ធ្វើ កង្វះ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​កង្វះ​អនា ម័យ​ពេល​មក​រដូវ​ជាដើម។ វិបត្តិ​ទាំង​នេះ កើត​ឡើង​ចំពោះ​ស្ត្រី​និង​ក្មេងស្រី​ដែល​មាន​ជីវភាព​លំបាក​នៅ​ក្នុងស្ថានភាព​កូវីដ១៩​ដូច​រាល់​ថ្ងៃ​នេះ។
    10 min
  • បទយកការណ៍ - កូវីដ១៩ក្នុងប្រទេសថៃ បន្តរុញច្រានជីវភាពពលករខ្មែរកាន់តែលំបាក
    ការ​ផ្ទុះ​រាលដាល​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ថៃ ​ហាក់​មិន​ទាន់​មាន​សញ្ញា​ថមថយ ​ខណៈ​ពលករ​ខ្មែរ​ខ្លះ​ ត្រូវ​បង្ខំ​ចិត្ត​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​។ ប៉ុន្តែ​ពលករ​ខ្មែរ​ខ្លះទៀត​ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្នាក់​នៅ​បន្ត​ បើទោះបី​ស្ថានភាព​ជីវភាព​របស់​ពួកគេ​កាន់​តែ​លំបាក​ជាង​ឆ្នាំ​២០២០ ​ដែល​ជា​ឆ្នាំ​ដំបូង​នៃ​ការ​ផ្ទុះ​ឡើង​កូវីដ១៩​នៅ​ក្នុង​ប្រទេសថៃ​។ នៅ​ក្នុង​នាទី​បទយកការណ៍​ថ្ងៃ​នេះ​ សឿង ភារៈ ​បាន​សម្ភាស​ពលករ​ខ្មែរ​មួយ​ចំនួន ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​នា​ពេល​នេះ​។
    8 min
  • បទយកការណ៍ - អាណាព្យាបាលចង់អោយកូនអាយុក្រោម១៨ឆ្នាំទទួលចាក់វ៉ាក់សាំងកូវីដ១៩ តែបារម្ភពីផលប៉ះពាល់
    នា​បរិបទ​ផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រុមមនុស្សពេញវ័យ​ កំពុងស្វាត់ស្វែង​ចាក់វ៉ាក់សាំងបង្ការ​ការពារខ្លួនពីការឆ្លងនិងការ​ចម្លងជំងឺកូវីដ​១៩។ អ្នកបានចាក់វ៉ាក់សាំង​រួចរាល់​ទាំងនោះ ចង់អោយ​កូនៗមាន​វ័យ​ក្រោម១៨ឆ្នាំ ​ទទួលបានការ​ចាក់វ៉ាក់សាំងដូចគ្នា​ដែរ ដោយសារតែ​ ការ​បារម្ភពី​សុខុមាលភាព​កូនៗ​ពួកគេ​។ ពួកគេយល់ថា ការចាក់វ៉ាក់សាំងកូវីដ​នេះ​អាចជួយដល់កូនៗកាត់​បន្ថយសម្ពាធផ្លូវចិត្ត ការប្រើបច្ចេកវិជ្ជាជ្រុលហួសហេតុ​ និងការ​​ជួយដល់ការសិក្សាអប់រំ​ តាមរយៈការបើកដំណើរការសាលារៀនវិញជាដើម​។ ទន្ទឹមគ្នានេះ ពួកគេក៏​​មានការ​បារម្ភ​ពីប្រសិទ្ធភាពនិង​ផលប៉ះពាល់ដោយការចាក់វ៉ាក់សាំង​ផងដែរ។
    10 min
  • បទយកការណ៍ - លោកស៊ិន ចន្ធី៖ មានតែការអប់រំខ្ពស់ទេ ទើបអាចធ្វើឱ្យរួចផុតពីភាពក្រីក្របាន
    នៅក្នុងនាទីជីវិត​ជោគជ័យ​របស់វិទ្យុ​បារាំង​អន្តរជាតិ​ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ លោក​ស៊ិន ចន្ធី​ ប្រធានសមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ ​CLA ដែលមាន​សមាជិក​ប្រមាណជាង ​១០០ ​ក្រុមហ៊ុន ធ្វើសកម្មភាព​ជួល​រថយន្ត​ដឹកទំនិញ ​ការដឹកជញ្ជូន​ និង​ឡូជីស្ទិក។ ​លោកស៊ិន ចន្ធីបានលើកឡើង​ថា ចេញពី​គ្រួសារ​ដែលមាន​ជីវភាព​ក្រលំបាក​ រស់ពឹង​លើបាយបាត​ ទើបធ្វើ​ឱ្យលោកស៊ិន ចន្ធី​ទទួលបានការអប់​រំខ្ពស់ ​ចាកផុតពី​ភាពអវិជ្ជា​។ ​លើសពីនេះ​លោកបានក្លាយជា​អ្នកបណ្តុះបណ្តាល ​ជំនាញ​ដល់យុវជន​ជំនាន់ក្រោយ​ទាំងជាតិ​ និងអន្តរជា​តិលើការងារ​ក្នុងវិស័យ​ដឹកជញ្ជូន​ និង​ឡូជីស្ទិក​ ដែលវិស័យ​នេះបានរួមចំណែក​ក្នុងសេដ្ឋកិច្ចជាតិ ​ប្រមាណជិត៨​%នៃ GD​Pសរុប​របស់​កម្ពុជា​។
    11 min
  • បទយកការណ៍ - អង្គការសង្គមស៊ីវិលធ្វើយុទ្ធនាការអនឡាញទទូចដោះលែងសកម្មជនបរិស្ថាន
    ប៉ុន្មានថ្ងៃ​ក្រោយសកម្មជន​បរិស្ថាន​ចំនួន៣រូប​ ត្រូវបាន​តុលាការ​កាត់ទោសពី​បទប្រមាថ​ព្រះមហាក្សត្រ​ និងរួមគំនិតក្បត់ ​អង្គការសង្គមស៊ីវិល​មួយចំនួន​នៅក្នុងស្រុក​ បានចាប់ផ្តើម​ធ្វើយុទ្ធនាការ​តាមបណ្តាញ​សង្គម​ ទទូចឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងនោះមកវិញ​។​ ជាយុទ្ធនាការ​តាមបណ្តាញ​សង្គម​ អង្គការសង្គមស៊ីវិល​បានប្រើប្រាស់​រូបថតបុគ្គល​ ដោយភ្ជាប់ជាមួយ​បដា​រូបភាព​សកម្មជន​បរិស្ថាន និងពាក្យពេចន៍​ស្នើសុំ​ការដោះលែង​ពួកគេ​ឲ្យមានសេរីភាព​។
    10 min
  • បទយកការណ៍ - លោកស្រី ខៃ ចិន្តា៖ខ្ញុំនិងស្វាមីចូលចិត្តទៅអភិវឌ្ឍន៍តំបន់ណាដែលគេមិនសូវមានការអភិវឌ្ឍ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI​នៅពេលនេះ ​អ៊ឹង ប៊ុនថន ​សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ លោកស្រី​ ខៃ ចិន្តា។ ​លោកស្រី​គឺ​ជាប្រធាន​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ «អៃរាវត្តា» និងជាប្រធាន​សមាគមសណ្ឋាគារកម្ពុជា។ លោកស្រី​ថ្លែងថា គាត់​និង​ស្វាមី​ជាជនជាតិ​បារាំង​ចូល​ចិត្ត​ទៅ​អភិវឌ្ឍន៍តំបន់​ណាដែល​គេ​មិនសូវ​មានការ​អភិវឌ្ឍ។
    13 min
  • បទយកការណ៍ - និស្សិតមួយចំនួនស្នើឱ្យរដ្ឋបើកដំណើរការគ្រឹះស្ថានថ្នាក់ឧត្តមឡើងវិញ
    បើទោះជា​កូវីដ១៩​មិនទាន់ធូរស្រាល​ក៏ដោយ ​ក៏និស្សិត​ថ្នាក់ឧត្តមសិក្សា​មួយចំនួន​ ស្នើឱ្យរដ្ឋ​ពិចារណា​លើលទ្ធភាព​បើកដំណើរការ​គ្រឹះស្ថាន​ថ្នាក់ឧត្តម​ឡើងវិញ​ ព្រោះការរៀនតាម​អនឡាញ​ទាំងស្រុង​ត្រូវចំណាយ​ច្រើនលើថ្លៃសេវា​អ៊ីនធឺណេត​ ស្របពេលដែល​ពួកគេបាន​បាត់បង់​ការងារ​ និងប្រាក់ចំណូល​ ដោយសារ​វិបត្តិកូវីដ១៩​។ ​ម្យ៉ាងការសិក្សារបៀបនេះ​ ពិបាកសាកសួរ​ទៅគ្រូភ្លាមៗ​ បើទោះជា​មានការបើកឱ្យ​សួរតាមប្រព័ន្ធ​តេឡេក្រាមក្តី​។​ បើតាមក្រុម​និស្សិត​ពួកគេ​នឹងគោរព​តាមវិធាន​ស្តង់ដារ​ និងសុវត្ថិភាព​បង្ការការឆ្លង​កូវីដ១៩​ក្នុងករណី​សាលាបើកទ្វារ​ឡើងវិញ​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners