បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កញ្ញា រ៉េត មុនីនាថ៖ នាំយកជំនាញទីផ្សារឌីជីថលពី New York មកអភិវឌ្ឍនៅកម្ពុជា
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ​ ​RFI នៅពេលនេះ​ ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ កញ្ញារ៉េត មុនីនាថ ​ជានិស្សិតថ្នាក់អនុបណ្ឌិត​ផ្នែកគ្រប់គ្រង​ពាណិជ្ជកម្ម​ ជំនាញផ្នែកទីផ្សារឌីជីថល​ ពីសកលវិទ្យាល័យ​ Rochester Institute of Technology RIT​ តាមរយៈកម្មវិធី​ The Fulbright Program​។ ​ កញ្ញារ៉េត មុនីនាថ​បានថ្លែងថា ​នឹងនាំយកជំនាញ​ផ្នែកទីផ្សារឌីជីថល​មកអភិវឌ្ឍន៍​នៅស្រុកខ្មែរ​ ថ្វីបើកន្លងមក​មានអ្នកជំនាញ​ផ្នែកនេះច្រើនក្តី​ តែភាគច្រើន​ជាជនបរទេស​ ហើយស្ថិតក្នុងឧស្សហកម្ម៤.០​បច្ចេកទេសវិទ្យា​កំពុងមានការវិវឌ្ឍ​ទៅមុខផងនោះជំនាញ​ ផ្នែកទីផ្សារឌីជីថល​ពិតជាមានភាពចាំបាច់ណាស់​សម្រាប់កម្ពុជា​។
    10 min
  • បទយកការណ៍ - សហគមន៍អ្នកចិញ្ចឹមខ្យងចំពុះទាស្នើម្ចាស់សណ្ឋាគារ និងម្ចាស់ផ្សារទំនើបជួយរកទីផ្សារក្នុងស្រុក
    ខ្យងចំពុះទា​ដែលតែងនាំចេញ​ក្រៅទៅប្រទេស​ បានធ្លាក់ចុះដោយ​សារ​តែ​វិបត្តិ​ជំងឺកូវីដ១៩នេះ​។ ​ទីផ្សារ​ដែលកន្លងមកពុំសូវ​មានស្ថេរភាព​ស្រាប់ផងនោះ ​ត្រូវធ្លាក់​ក្នុង​ស្ថានភាព​កាន់​តែ​លំបាក ដោយឈ្មួញ​កណ្តាលថា ​មិនមានការ​បញ្ជាទិញ​ពីក្រៅប្រទេស​តួយ៉ាង​ប្រទេសថៃ ​និងវៀតណាម​។​ នៅ​ចំពោះ​មុខ​បញ្ហាខ្វះទីផ្សារ​ខ្យងចំពុះទារនេះ ​ប្រជាសហគមន៍​អ្នកចិញ្ចឹម​ខ្យងឬគ្រំចំពុះទា ​នៅក្នុងឃុំពាមក្រសោប​ ស្រុកមណ្ឌលសីមា ​ខេត្តកោះកុង​ ស្នើឱ្យម្ចាស់សណ្ឋាគារធំៗ​ និងម្ចាស់ផ្សារទំនើប​ ជួយរកទីផ្សារ​ក្នុងស្រុក​ឱ្យពួកគាត់ផង​។
    9 min
  • បទយកការណ៍ - អាជីវករសាទរការបើកផ្សារឡើងវិញ តែនៅបារម្ភពីការឆ្លងជំងឺកូវីដ-១៩
    បន្ទាប់ពីការ​អនុញ្ញាតឲ្យ​ដំណើរការ​ទីតាំង​ផ្សាររដ្ឋ​ឡើងវិញ​កាលពីម្សិលមិញ ​អាជីវក​រតាមផ្សារនីមួយៗ​ដែលលក់ដូរ​ដូចជាសំលៀកបំពាក់ ​គ្រឿងសំអាង​ជាដើម ចា​ប់ផ្តើមបើកតូប​អាជីវកម្ម​ខ្លួនឡើងវិញ​ជាបន្តបន្ទាប់គ្នា​។​ ពីផ្សារធំថ្មី ​តូបខាងលក់សំលៀកបំពាក់​មួយចំនួនតូច​ បានមកបើកតូបខ្លួនឡើងវិញ ​បន្ទាប់ពីអាក់ខាន​អស់ពេល​ជាង២ខែ ​ដើម្បីបង្ការ​ការឆ្លង​ជំងឺកូវីដ១៩។​ ទន្ទឹមនឹងការត្រលប់​មកលក់ដូរវិញ​ ពួកគេក៏មាន​ការព្រួយបារម្ភ​ពីការឆ្លងជំងឺ​កូវីដ-១៩​ដូចគ្នា​។
    7 min
  • បទយកការណ៍ - កញ្ញា ជា រតនា៖ ខ្ញុំសុខចិត្តឲ្យឳពុកម្តាយលក់ស្រែបង់ថ្លៃសាលារៀនជាជាងលក់ស្រែដើម្បីទិញម៉ូតូ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅពេលនេះ​ អ៊ឹង ប៊ុនថន​ សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ កញ្ញា ​ជា រតនា ​ជាបុគ្គលិក​នៅស្ថានទូត​បារាំង។ ​ទទួលបាន​សញ្ញាប័ត្រ​ពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ និងទទួលបាន​អាហារូបករណ៍​ពីរដ្ឋាភិបាល​បា​រាំង នោះជាឱកាសដែល​រតនា​ទៅបន្តការសិក្សាថ្នាក់​អនុបណ្ឌិត​នៅស្រុក​បារាំង ហើយទទួលបាន​សញ្ញាប័ត្រ​ផ្នែកនីតិសាស្រ្ត ​សេដ្ឋ​​កិច្ច និងគ្រប់គ្រង​។ មូលហេតុ​ដែលកូន​កសិករ​រូបនេះ​ទទួលបានការសិក្សាខ្ពស់​នៅបរទេស គឺ​ផ្តើម​ចេញពីគំនិត​របស់​នាងតាំងដើមមក​ ដែលថា ​នាងសុខចិត្តឲ្យ​ឳពុកម្តាយលក់ដីស្រែ​​បង់​ថ្លៃសាលារៀន​​ជាជាងលក់ស្រែដើម្បី​ទិញម៉ូតូជិះ។
    13 min
  • បទយកការណ៍ - ការលក់បន្លែត្រីសាច់តាមអនឡាញ ទទួលបានអតិថិជនច្រើនក្នុងពេលកូវីដ១៩
    វិបត្តិកូវីដ១៩ ​បានធ្វើឲ្យប៉ះពាល់​យ៉ាងខ្លាំង​លើសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ អ្នកខ្លះ​ត្រូវបាត់បង់​ការងារ​ ឬចំណូល​ធ្លាក់ចុះ ​ហើយមុខរបរ​ខ្លាំងមិនអាចដំណើរការបាន។​ ទោះជាបែបនេះក្តី​មុ ខរបរមួយចំនួន​ បែរជាទទួល​បានការគាំទ្រច្រើនទៅវិញ​នៅក្នុងពេលវិបត្តិ​កូវីដ១៩នេះ។​ មួយក្នុងចំណោមនោះ ​គឺការលក់បន្លែ ​ត្រីសាច់​តាមបណ្តាញសង្គម​។​​ អ្នកជំនាញផ្នែកកសិកម្ម​កម្ពុជា ​បានលើកឡើងថា​ បច្ចុប្បន្ននេះ ​ការទិញបន្លែ ​ឬត្រីសាច់ផ្សេងៗ​ បានក្លាយជាជម្រើស​របស់​ប្រជាពលរដ្ឋ​ ពិសេស​នៅរាជធានីភ្នំពេញ​ ដោយសារតែ​មានការបិទផ្សារនាពេល​កន្លងមក​។
    7 min
  • បទយកការណ៍ - ពលរដ្ឋមួយចំនួនក្នុងទីក្រុងផ្តើមច្នៃកាកសំណល់ផ្ទះបាយទៅជាជីកំប៉ុសសម្រាប់ដំណាំកសិកម្ម
    ជា​រៀងរាល់​ថ្ងៃ​ កាកសំណល់​ផ្ទះបាយ​បាន​ក្លាយ​ទៅ​ជា​កាក​សំណល់​មួយ​មាន​ចំនួន​ច្រើន​បើ​ធៀប​ទៅ​នឹង​កាកសំណល់​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​យក​ទៅ​ចោល​នៅ​ទីតាំង​ចាក់​សំរាម​ក្នុង​ទីក្រុង​ភ្នំពេញ​។ ការ​ចេះ​កែ​ច្នៃ​កាកសំណល់​ផ្ទះបាយ​ ក៏​បាន​ក្លាយ​ជា​និន្នាការ​មួយ​ដែល​ពលរដ្ឋ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ចាប់ផ្តើម​អនុវត្ត​។ ពោល​គឺ​ពួកគេ​បាន​កែប្រែ​កាកសំណល់​ទាំង​នោះ​ទៅ​ជា​ជី​កំប៉ុស​ដែល​មាន​ប្រយោជន៍​សម្រាប់​ដំណាំ​កសិកម្ម​ជុំវិញ​គេហដ្ឋាន​រៀងៗ​ខ្លួន​។
    12 min
  • បទយកការណ៍ - ពលរដ្ឋផ្ដើមធ្វើស្រូវវស្សាតែប្រឈមនឹងកង្វះទុនបម្រុង
    ទោះ​ជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​កូវីដ១៩​ក៏​ដោយ​ ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​រក្សា​ទម្លាប់​ធ្វើ​ស្រូវ​វដូវ​វស្សា​ដដែល​។ បើ​តាម​កសិករ​ការ​បង្កបង្កើន​ផល​នៅ​គ្រា​នេះ​ពួកគាត់​ប្រឈម​នឹង​កង្វះ​ទុន​បម្រុង​ដែល​បណ្ដាល​មក​ពី​កូវីដ១៩​។ មុន​មាន​កូវីដ១៩​ សមាជិក​គ្រួសារ​កសិករ​ដែល​ពេញ​កម្លាំង​ត្រូវ​ ធ្វើ​ការងារ​ផ្នែក​ឧស្សាហកម្ម​ដើម្បី​យក​ចំណូល​មក​ទប់​ការ​ធ្វើ​កសិកម្ម​វិញ​។
    10 min
  • បទយកការណ៍ - លោកស្រី ម៉ែន ស៊ុន៖ ជោគជ័យរបស់ខ្ញុំគឺបានធ្វើម្ហូបឆ្ងាញ់ៗឱ្យបុគ្គលិក និងកម្មករហូប
    នៅក្នុងនាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ ភរិយា​ឧកញ៉ាម៉ុង រិទ្ធី​ គឺលោកស្រី ​ម៉ែន ស៊ុន​។​ ទោះបីជាមាន​ងារជំទាវ​ តែលោកស្រី ម៉ែន ស៊ុន​ មិនវាយឫក​ និងប្រើប្រាស់របស់​របរប៊្រេនៗ​ ដែលមានតម្លៃថ្លៃនោះទេ។​ ជារៀងរាល់ថ្ងៃក្រៅពីការងារ​ស្រែចម្ការ​ជាមួយស្វាមី​ លោកស្រីម៉ែន ស៊ុន​ ក៏ជាចុងភៅ​ចម្អិន​ម្ហូបអាហារ​ឱ្យបុគ្គលិក ​និងកម្មករ​ផងដែរ​។  លោកស្រី ​ម៉ែន ស៊ុន​ថ្លែងថា ​ការធ្វើម្ហូប​ឱ្យកម្មករហូប​ ដោយសារពួកគេ​ប្រើកម្លាំង​ពលកម្ម​​ច្រើន គឺត្រូវការហូប​អាហារ​មានជីវជាតិ​គ្រប់គ្រាន់ ​ទើបលោកស្រីត្រូវចំណាយពេល​ជាប្រចាំ​ធ្វើម្ហូបឆ្ងាញ់ៗឱ្យ​ពួកគាត់ហូប​ ម្យ៉ាងកម្មករ​ទាំងនោះជាគ្រួសារ​ក្រីក្រ ​ពេលបានហូបឆ្ងាញ់​ពួកគេសប្បាយចិត្ត​។
    10 min
  • បទយកការណ៍ - នារីធ្វើការក្នុងវិស័យសេវាកម្មកម្សាន្ត៖ ដើម្បីក្រពះនិងដោះបំណុល «គេជួលធ្វើអីខ្ញុំធ្វើនឹង»
    នាអំឡុងពេល​​ជំងឺរាតត្បាត​កូវីដ១៩នៅមិនទាន់បាន​បិទបញ្ចប់ នារី​​បម្រើការងារក្នុងវិស័យ​សេវាកម្ម​កំសាន្តដែល​កំពុងជួបបញ្ហា​ក្រពះ បាន​ផ្លាស់ប្តូរ​អាជីព ​ទៅធ្វើការឲ្យគេ​នៅ​តាមផ្ទះវិញ។ ការងារនៅតាមផ្ទះ ដែលមាន​ដូចជាការ​បោកខោអាវ​និងលាងចាន​ជាដើម ​ត្បិត​ទទួលបាន​ប្រាក់ចំណូលតិច​ តែ​វាជាឆ្នាំងបាយ​​របស់នាង​នាពេលបច្ចុប្បន្ន។ ពេលខ្លះ​ នាងក៏ត្រូវ​ដើររើសឬទិញ​អេតចាយ​​ផង​ក៏មាន។ គ្មានជម្រើសនោះ​ទេ ព្រោះតែបំណុល ខណៈ​ក្រពះខ្លួន​និងគ្រួសារកំពុងដង្ហោ​យរក​ចំណីអាហារ។
    9 min
  • បទយកការណ៍ - អ្នកស្រលាញ់ការសិក្សាពីការអភិវឌ្ឍន៍ទីក្រុង អាចផ្តើមស្វែងរកឯកសារពីទិន្នន័យទីក្រុងនៅកម្ពុជា
    នៅថ្ងៃអង្គារ​ម្សិលមិញនេះ ​មជ្ឈមណ្ឌល​ខេមរសិក្សា​បានដាក់​សម្ពោធ​គេហទំព័រ​ផ្ទុកទិន្នន័យ​មួយហៅថា ​ទិន្នន័យ​ទីក្រុង​នៅកម្ពុជា​។​ ជាគេហទំព័រ​ដែលអាច​ឲ្យសាធារណជន​ចូលទៅស្វែងរក​ឯកសារ​ស្រាវជ្រាវ​ និងឯកសារ​យោងទាក់ទង​នឹងបញ្ហា​កើតមាន​ជុំវិញ​ការអភិវឌ្ឍន៍​ទីក្រុង​នៅកម្ពុជា ​ក៏ដូចជាទីក្រុង​មួយចំនួនក្នុង​ពិភពលោក​។​ តាមរយៈ​គេហទំព័រ​នេះ កញ្ញា ​ស៊ួង សាម៉ឺឌី ​ប្រធានកម្មវិធី​នៃមជ្ឈមណ្ឌល​ខេមរសិក្សា ​អះអាងថា​ នឹងក្លាយជា​ធនធានមួយ​ដ៏សំខាន់​សម្រាប់​អ្នកដែលស្រលាញ់​និងចូលចិត្ត​ស្រាវជ្រាវ​ពីការអភិវឌ្ឍន៍​ទីក្រុង​។
    13 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners