បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោកស្រី ជា រដ្ឋា៖ ការធ្វើ E-commerce គឺនាំយកផលិតផលក្នុងស្រុកទៅទីផ្សារអន្តរជាតិ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ ​RFI នៅពេលនេះ ​ហេង សុខនី ​សូមណែនាំ​លោក​អ្នក​ឱ្យ​ស្គាល់លោកស្រី ​ជា រដ្ឋា ​ស្ថាបនិកឃ្មុំ​E-shop​ និងជាអនុប្រធាន​សមាគម​សហគ្រិន​ស្ត្រីកម្ពុជាអាណត្តិទី៤​។​ លោកស្រី​ ជា រដ្ឋាថ្លែងថា​ វិបត្តិកូវីដ១៩​ បានរុញច្រាន​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងវិស័យ​ឧស្សាហកម្ម៤.០​ ឱ្យមានការរីកលូតលាស់​យ៉ាងឆាប់រហ័ស ​ហើយវាក៏ជាចំណែកមួយ​ក្នុងរបៀបនៃ​ការរស់នៅ​តាមបែបគន្លងថ្មី​ដូចជាការអប់រំ​ត្រូវធ្វើឡើង​តាមអនឡាញ ​ការទិញ-លក់​តាមអនឡាញ ​និងការទំនាក់ទំនង​ជាច្រើនទៀត​ដែលត្រូវធ្វើតាម​អនឡាញដែរ​។​ ស្ថិតក្នុងឱកាសនេះ ​ក្នុងនាម​ជាសហគ្រិនស្រ្តី១រូប​ ដែលស្ថិតក្នុងវិស័យ ​E-commerce ​លោកស្រី​នឹងនាំយកផលិតផល​ក្នុងស្រុក​ទៅកាន់ទីផ្សារ​អន្តរជាតិ​។
    10 min
  • បទយកការណ៍ - ម្ចាស់ភោជនីយដ្ឋាន​​អាច​ដកដង្ហើមមកវិញ នៅក្រោយរដ្ឋាភិបាល​ប្រកាសបើកប្រទេសឡើងវិញ
    នៅប្រទេស​បារាំង ជីវិតរស់នៅ​របស់​ប្រជាជន​ចាប់ស្រស់ថ្លា រីករាយឡើងវិញ មួយកម្រិត ចាប់តាំង​ពី​រដ្ឋាភិបាល​ប្រកាស​ឲ្យ​ភោជនីយដ្ឋាន ចាប់បើកទទួលភ្ញៀវឡើងវិញ ចាប់តាំង​ពីថ្ងៃទី ១៩ ឧសភា។ ទោះបី​ជាអាច​បើក​ទទួលភ្ញៀវ​បានតែ ៥០% ដោយសារ​តែ វិធានការសុខភាព​អនាម័យ នៅក្នុង​កាលៈទេសៈ កូវីដ ប៉ុន្តែ ម្ចាស់​ភោជនីយដ្ឋាន​ទាំងឡាយ ដែលក្នុង​នោះ​មានផងដែរ លោក​Tomy Gousset (អាន តូមី ហ្គូសេ) បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត ដើម្បី ទទួលស្វាគម​អតិថិជនឡើងវិញ បន្ទាប់ពីបាន​បិទទ្វារ អស់ ៦ខែ។ លោក​តូមី ហ្គូសេ​ជា​ជនជាតិ​បារាំង ដើមកំណើតខ្មែរ ដែល​មាន​ភោជនីយដ្ឋាន ចំនួន ៣ ក្នុងទីក្រុង​ប៉ារីស។ ឈាង បុប្ផា បាន​ចុះ​ទៅយក​បទយកការណ៍ នៅ​ភោជនីយដ្ឋាន Tomy&Co ក្នុងសង្កាត់ទី​៨​ក្បែរ អគារ តួអេហ្វែល កណ្តាលក្រុង​ប៉ារីស។
    12 min
  • បទយកការណ៍ - មហោស្រពភាពយន្តខ្លីចតុមុខជាឱកាសសម្រាប់យុវផលិតករថ្មីៗ និងអ្នកស្រលាញ់ការផលិតភាពយន្តខ្លី
    នៅប៉ុន្មាន​ខែខាងមុខទៀត​ មហោស្រព​ភាពយន្តខ្លី​ចតុមុខ​ នឹងត្រលប់មក​សារជាថ្មី​។ ​មហោស្រពភា​ពយន្តខ្លីចតុ​មុខ ដែលសាធារណជន​មួយចំនួន​តែងតែ​ស្គាល់ថា ​ជាការដាក់តាំង​បង្ហាញស្នាដៃ​ភាពយន្តខ្លី​របស់យុវផលិតករក្មេងៗ​ ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​រកស្នាដៃ​ឆ្នើមជារៀងរាល់ឆ្នាំ​។​ លោក​ ស៊ុំ ស៊ីថែន ​ប្រធាន​មហោស្រព​ភាពយន្តខ្លីចតុមុខ​ មើលឃើញពី​ឱកាសមួយចំនួន​សម្រាប់​យុវផលិតករ​ក្មេងៗ​ និងអ្នក​ស្រលាញ់​ការផលិត​ភាពយន្តខ្លី ​ថាគួរណាចូលរួម​ប្រកួតប្រជែង​ក្នុងមហោស្រពនេះ ​ដើម្បីយល់ដឹង​បានស៊ីជម្រៅពីការ​ផលិតភាពយន្តខ្លី​។
    10 min
  • បទយកការណ៍ - កូវីដ១៩៖ អាជីវករបង្កើនការប្រុងប្រយ័ត្នទ្វេដង ខណៈដែលពួកគេបារម្ភពីប្រាក់ចំណូល
    ៣ថ្ងៃក្រោយ​ការដាក់ឱ្យ​ដំណើរការផ្សារ​រដ្ឋ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញឡើងវិញ​ អាជីវករ​អ្នកលក់ដូរ​ក្នុងផ្សារទូលទំពូង​បានលើកឡើងថា ​ខណៈការបើកឱ្យ​ដំណើរការ​ផ្សារឡើងវិញនេះ ​ពួកគាត់ត្រូវតែ​បង្កើន​ការប្រុង​ប្រយ័ត្ន​ទ្វេដង ​ដោយសារ​កូវីដ១៩​មិនទាន់ទៅណាឆ្ងាយ​នោះឡើយ។​ ហើយនៅចំពោះមុខ​ ប្រាក់ចំណូល​គឺជាកត្តាសំខាន់​ ដែលជំរុញឱ្យ​ពួកគាត់ចេញមក​លក់ដូរ​ឡើងវិញ​ ដោយសារកន្លងមក​ពួកគាត់​បានបាត់បង់​ប្រាក់ចំណូល​ស្ទើរទាំងស្រុង​ទៅហើយ​។
    9 min
  • បទយកការណ៍ - លោកស្រី មាន សុភី៖ខ្ញុំចង់ធ្វើបដិវត្តន៍ការប្រើគ្រឿងសង្ហារឹមពីឈើធម្មជាតិមកជាឈើកែច្នៃវិញ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ពេល​នេះ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោកស្រី មាន សុភី គឺជាស្ថាបនិកក្រុម​ហ៊ុន​WHD។ ជាក្រុម​ហ៊ុនផ្គត់​ផ្គង់​គ្រឿងសង្ហារឹមតុបតែង ខាងក្នុងអគារដែលជាប្រភេទឈើកែច្នៃ។ ទោះបីជាការងារនេះភាគច្រើនគឺជាបុរស តែក្នុងរយៈពេល១០ឆ្នាំមកនេះ លោកស្រី មាន សុភី បាន​ដឹកនាំ​ក្រុម​ហ៊ុនមួយនេះឲ្យ​រីកចម្រើន ដែល​ចាប់ផ្តើមពីបុគ្គលិកត្រឹមតែ៥នាក់រហូតដល់៦០​នាក់​នាពេល​បច្ចុប្បន្ន។ គំនិត​របស់ លោកស្រី មាន សុភី ដែល​ចាប់​យកអាជីពមួយនេះ គឺ​ចង់​ធ្វើ​បដិវត្តន៍​ការ​ប្រើគ្រឿង​សង្ហារឹមពី​ឈើ​ធម្មជាតិ​មកជាឈើកែច្នៃវិញ។
    10 min
  • បទយកការណ៍ - កូវីដ១៩៖ ការសិក្សាកម្រិតខ្ពស់កូនស្រី ធ្វើឲ្យបុរសធាក់ស៊ីក្លូម្នាក់មិនផ្អាករបរឡើយ
    នាស្ថានភាព​កូវីដ១៩ អ្នកប្រកបរបរ​មួយថ្ងៃ​សម្រាប់​ថ្ងៃមួយដើម្បី​ក្រពះ​ដែលរស់នៅតាមខេត្ត​ចំនួន សម្រេចចិត្ត​នាំគ្នាត្រលប់​ទៅស្រុកកំណើត​វិញ​ ដោយសារពួកគេ​មិនអាច​រកប្រាក់ចំណូល​បានដូចពេលមុន​។​ ផ្ទុយទៅវិញ​ បុរស​ជាអ្នកធាក់ស៊ីក្លូ​មួយរូប​នៅរាជធានី​ភ្នំពេញ លោក ​ជឹម ព្រេច​ បែរជាត្រូវ​បង្ខំចិត្ត​នៅបន្តប្រកប​របរ​ខ្លួនដូចមុន​ដដែល​។​ ធ្វើការទាំង​ប្រថុយប្រថាន​នឹងស្ថានភាព​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩​នាពេលនេះ​ គឺដើម្បី​បានប្រាក់ឱ្យកូនស្រី​បានបន្តការ​សិក្សា​ដល់សកល​វិទ្យាល័យ​។​
    8 min
  • បទយកការណ៍ - និស្សិតមួយក្រុម ប្រើជំនាញផ្សព្វផ្សាយពីបញ្ហាបរិស្ថានបង្កដោយផ្លាស្ទិក តាមយុទ្ធនាការឌីជីថល
    ក្រុម​និស្សិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​រួមគ្នា​ប្រើប្រាស់​ជំនាញ ​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​បញ្ហា​បរិស្ថាន​ដែល​បង្ក​ដោយ​ការ​ប្រើប្រាស់​ផ្លាស្ទិក។ ក្រុម​និស្សិត​ដែល​មាន​គ្នា​ប្រមាណ​ជា​ ១០នាក់​ ថា​ការ​ស្មគ្រ័ចិត្ត​បង្កើត​ និង​អនុវត្ត​គម្រោង​មួយ​នេះ​  ពិតជា​ផ្តល់​ប្រយោជន៍​ដល់​ពួកគេ ​ក្នុងការ​អនុវត្ត​នូវ​ជំនាញ​ដែល​បាន​ពី​សាលា ​និង​ដែល​អាច​ជាប្រយោជន៍សម្រាប់​​សង្គមផងដែរ​។
    9 min
  • បទយកការណ៍ - ក្រោយកូវីដ១៩ឆ្លងដល់កម្មករ រោងចក្រខ្លះចែកការងារកម្មករពីជាពីរវេន
    កូវីដ១៩ បានវាយលុក​ទៅដល់រោងចក្ររាប់​សិប​កន្លែង​នៅទីក្រុងភ្នំពេញ​ដែល​ធ្វើ​ឲ្យ​សង្វាក់​ផលិកម្ម​ត្រូវ​ផ្អាក​ទាំងស្រុង​អស់រយៈពេលជាង២សប្តាហ៍។ នេះគឺជាបទពិសោធន៍ដ៏ជូចត់​មួយ​សម្រាប់​វិស័យ​កាត់​ដេរ​នៅកម្ពុជា។ ក្រោយ​ជួបនឹងផលវិផលបាកបែបនេះ របត់ថ្មីនៃ​ការងារ​​ក្នុង​រោងចក្រ​​គឺ​កម្មករ​ត្រូវ​ចែក​វេន​គ្នា​ធ្វើ​ការងារ​​តែ​បញ្ហាបារម្ភ​នៅត្រង់​ថា​ការ​ជិះរត់រថយន្តរបស់កម្មករទៅធ្វើការ​នៅតែ​ប្រជ្រៀតគ្នា។
    8 min
  • បទយកការណ៍ - ស្ថានទូតខ្មែររៀបចំជាលើកទី១ ទិវានៃការចងចាំ ២០ឧសភា នៅប្រទេសបារាំង
    ទិវាជាតិនៃការចងចាំ ២០ឧសភា ត្រូវបានរៀបចំជាលើកទី១ នៅប្រទេសបារាំង។ នៅថ្ងៃព្រហស្បតិ៍ទី២០ឧសភា ស្ថានទូតខ្មែរប្រចាំប្រទេសបារាំង បានរៀបចំ ទិវានៃការចងចាំ នៅស្តូបរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះ នៃរបបខ្មែរក្រហម ដែលមានទីតាំង ក្នុងសួនច្បារ Parc de Choisy ក្នុងសង្កាត់ទី​១៣ នៅទីក្រុងប៉ារីស។
    12 min
  • បទយកការណ៍ - លោកស្រីរស់ រតន៖ សៀវភៅមុខម្ហូបខ្មែរដំបូង“ញ៉ាំ”ដាក់លក់នៅលើទីផ្សារអនឡាញAmazon
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់វិទ្យុ​យើងនៅពេលនេះ​ ហេង សុខនី​សូមណែនាំ​លោកអ្នកស្តាប់ឱ្យ​មកស្គាល់លោកស្រី​ រស់ រតន​ ស្ថាបនិក​ Chef Nak ​និងជាអ្នកនិពន្ធ​សៀវភៅ​មុខម្ហូបខ្មែរឈ្មោះ​ថា «ញ៉ាំ»​។ លោកស្រីរតន​បានថ្លែងថា ​ការនាំយកនូវ​មុខម្ហូបខ្មែរ​ឱ្យបរទេស​បានស្គាល់​ បានដឹង​ ចង់ភ្លក់រសជាតិ​ម្ហូបខ្មែរ​ គឺជាមនោទនភាព​របស់ខ្មែរ​គ្រប់រូប​។​ ក្រៅពីនេះ ​គ្រឿងផ្សំមុខម្ហូប​ខ្មែរភាគច្រើន​មានអត្ថប្រយោជន៍​ ល្អចំពោះសុខភាព​ដូចជា​សម្លរកកូរ​ សម្លប្រហើរ​ បុកទឹកគ្រឿង​ និងអាមុកត្រី​ជាដើម​៕
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners