បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កូវីដ១៩៖ អ្នកធាក់ស៊ីក្លូមានបាយហូបដោយសារតែជំនួយ មិនមែនដោយសាររបរនេះឡើយ
    ការប្រកបរបរ​ចិញ្ចឹមជីវិត​ជាអ្នកធាក់ស៊ីក្លូ​នាបរិបទកូវីដ១៩នេះ ​ច្បាស់ណាស់​ប្រាកដជាគ្មាន​បាយហូបទេ​ ដោយសារ​មិនមានភ្ញៀវទេសចរណ៍ ​និងអ្នកជិះដូចមុន​ នេះគឺជាការលើកឡើង​ពីក្រុមអ្នកធាក់ស៊ីក្លូ។ ​បើទោះបីជាយ៉ាងណាក៏ដោយ​ ជំនួយ​សប្បុរសជន​ និងរដ្ឋាភិបាល​ បានជួយសម្រាល​បន្ទុកនិង​បញ្ហា​ក្រពះក្រុម​បុរសចំណាស់វ័យ​ខ្ទង់​៥០ឆ្នាំ ប្រមាណជា​៣០០នាក់ ​ដែលកំពុង​ជាប់គាំង​នៅរាជធានី​ភ្នំពេញ​។
    10 min
  • បទយកការណ៍ - កញ្ញា វ៉ិត ស្រីឡា៖ ខ្ញុំរៀនវិស្វកម្មទឹក ដោយសារកម្ពុជាសម្បូរទឹកតែការគ្រប់គ្រងទឹកនៅមានកម្រិត
    នៅក្នុង​កម្មវិធី​ជីវិតជោគជ័យ​នៅពេលនេះ អ៊ឹង ប៊ុនថន ​សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ កញ្ញា​ វ៉ិត ស្រីឡា គឺជានិស្សិត​ជិត​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម​ទឹក និង​បរិស្ថាន នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា។ ជ័យលាភីលេខ២​​លើ​គម្រោង«សម្អាត​ទឹកកខ្វក់​»រូបនេះ​បាន​និយាយថា នាង​ចាប់​យក​ជំនាញ​វិស្វកម្មទឹក គឺ​ដោយសារតែ​ឃើញថា កម្ពុជា​ជាប្រទេស​សម្បូរធនធានទឹក​ តែ​ការ​គ្រប់​គ្រង​ទឹកនៅមានកម្រិត​ ខណៈ​ការ​សម្អាតទឹក​កខ្វក់​ មុនពេល​បង្ហូរចូលទៅ​ក្នុង​ទន្លេ​ក៏នៅជួបបញ្ហាច្រើន។
    9 min
  • បទយកការណ៍ - កូវីដ១៩៖បង្ខំឲ្យស្រីម៉ៅក្នុងមុខរបរជាអ្នករត់ឌុបប្ដូរពីដឹកមនុស្សមកដឹកឥវ៉ាន់វិញ
    ស្ថានភាពកូវីដ១៩​បានបង្ខំឲ្យ​មនុស្សគ្រប់រូប​សម្របខ្លួន​តាមដើម្បី​កត្តាជីវភាព​ក្នុងបរិបទនេះ​។​ ជាក់ស្ដែង​ស្ត្រីម្នាក់ឈ្មោះ​ម៉ៅ​ក្នុងមុខរបរ​ជាអ្នករត់ឌុប​បានប្ដូរពី​ដឹកមនុស្ស​មកដឹក​ឥវ៉ាន់​ជំនួសវិញ​។​ ភាគច្រើន​ឥវ៉ាន់​ដែលអ្នកស្រី​ សែម ស្រីម៉ៅ ​ដឹកចេញ​ជាស្បៀង​របស់​អង្គការ​ដឹកចែកជូន​ប្រជាពលរដ្ឋ​រស់នៅតំបន់​ក្រហម​។​
    7 min
  • បទយកការណ៍ - «មានឆន្ទៈខ្ពស់» ជា​ការ​តាំង​ចិត្ត​ចម្បង​របស់​ក្រុម​គ្រូពេទ្យ​​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩
    ស្លៀក​ពាក់​សម្លៀក​បំពាក់​ខោ​អាវ​ឃ្លុំជិត​ៗ​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង រស់​នៅ​បែក​ពីគ្រួសារ ហើយ​ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ជា​រៀង​រាល់​ថ្ងៃ ជា​ទុក្ខ​លំបាក​របស់​គ្រូពេទ្យ​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩។ ដោយ​រំពឹង​ខ្ពស់​ថា ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ជូន​ពលរដ្ឋ ជា​រនាំង​​ដ៏​មាន​ប្រសិទ្ធ​ភាព​បំផុត​មួយ ក្រុម​គ្រូពេទ្យ​​ដែល​ត្រូវ​បាន​ពលរដ្ឋ​មួយ​ចំនួន​ហៅ​ថា «ជា​កង​ទ័ព​អាវ​ស»នេះ នៅ​តែ​បន្ត​កិច្ច​ការងារ​ខ្លួន​យ៉ាង​ស្រស្រាក់​ស្រសាំដដែល​។ បេសកកម្ម​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​គ្រប់​រូប​អាច​បន្ត​ទៅ​បាន​នោះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​និង​ភាព​អត់​ធ្មត់​ខ្ពស់​។
    9 min
  • បទយកការណ៍ - អ្នក​ចិញ្ចឹម​ត្រី​ទទូច​ឲ្យ​ទប់​ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម ដើម្បី​លក់​ចេញ​ត្រី​របស់​ខ្មែរ​ដែល​នៅ​ចាល់
    ក្រុម​អ្នក​ចិញ្ចឹម​ត្រី​បាន​អះអាង​ដូច​ៗ​គ្នា​ថា ត្រី​របស់​ពួកគេ​កំពុង​លក់​មិន​ចេញ ហើយ​ខ្លះ​លក់​បាន​តែ​ក្នុង​តម្លៃ​ទាប មិន​រួច​ថ្លៃ​ដើម។ ពួក​គេ​ថា បញ្ហា​នេះ​បណ្ដាល​មក​ពី​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម​លើស​តម្រូវ​ការ ​ធ្វើ​ឲ្យ​ត្រី​របស់​កសិករ​ខ្មែរ​ត្រូវ​នៅ​ចាល់ លក់​មិន​ចេញ។ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ខ្លះ​ដែល​អស់​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​មុខ​របរ​នេះ​ត​ទៅ​ទៀត ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​ត្រី​ពី​ក្រៅ ដើម្បី​បញ្ចេញ​ត្រី​របស់​ខ្មែរ​ដែល​នៅ​ចាល់ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​​ស្នើ​ឲ្យ​ពួក​គេ​រង់​ចាំ​បន្តិច​សិន​។
    9 min
  • បទយកការណ៍ - បណ្ឌិត សួង ម៉ាលីណា៖«ខំរៀនធ្វើអី កូនស្រីវាមិនត្មេះទេ»គឺធ្វើឲ្យខ្ញុំបាក់ទឹកចិត្តយ៉ាងខ្លាំង តែខ្ញុំប្រែក្លាយពាក្យនេះទៅជាការខិតខំ
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI ​នៅថ្ងៃនេះ​ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ បណ្ឌិត​ សួង ម៉ាលីណា​ គឺជា​សាស្ត្រាចារ្យ​នៅមហាវិទ្យាល័យ​គីមីឧស្សាហកម្ម និង​ជាអនុប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​នវានុវត្តន៍​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ហៅកាត់ថា​តិចណូ​។ ​អតីត ​សិស្សស្រី​មកពី​ជនបទ​រូបនេះ​បាន​ព្យាយាម​រៀន​សូត្រ​ដល់​ចប់​ថ្នាក់​បណ្ឌិត​ពីស្រុក​បារាំង​ ក៏ព្រោះ​​តែ​ធ្លាប់​ឮពាក្យ​រិះគន់​មួយចំនួន​តូចថា«ខំរៀន​ធ្វើអី ​កូនស្រី​វាមិន​ត្មេះទេ។
    12 min
  • បទយកការណ៍ - កម្មករសំណង់ខ្លះត្រៀមត្រឡប់ទៅស្រុកវិញ ព្រោះបាត់បង់ការងារក្រោយការបិទខ្ទប់
    មិន​ខុស​ពី​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ ដែល​រងគ្រោះ​ដោយសារ​កូវីដ១៩​ កម្មករ​សំណង់​ឯណោះវិញ​ក៏​រងផល​ប៉ះពាល់​នេះ​ដូច​គ្នា​។ ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​ ធ្វើ​ឲ្យ​កម្មករ​សំណង់​ត្រូវ​បាត់បង់​ប្រាក់​ចំណូល​ប្រចាំថ្ងៃ ​និង​មិនមាន​ថវិកា​គ្រប់គ្រាន់​ ដើម្បី​សង​ធនាគារ​។ មូលហេតុ​នេះ​ បាន​ធ្វើ​ឲ្យ​កម្មករ​សំណង់​ខ្លះ​ ដែល​ធ្វើការងារ​នៅ​រាជធានី​ភ្នំពេញ ​ត្រៀម​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ រក​ការងារ​ផ្សេង​ធ្វើ​។
    9 min
  • បទយកការណ៍ - កញ្ញា មុន្នីរតន៍ សុភាវត្តី៖ ខ្ញុំចង់ឲ្យប្រជាជនយើងទទួលបានអាហារដែលមានសុវត្ថិភាព និងជួយខាងបរិស្ថាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិRFI នៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោក​អ្នក​ឲ្យ​ស្គាល់ កញ្ញា មុន្នីរតន៍ សុភាវត្តី ជាមន្ត្រីបច្ចេកទេសជាន់​ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្ម និងជានិស្សិត​ថ្នាក់​អនុបណ្ឌិត ជំនាញ​វិស្វកម្មទឹក និង​បរិស្ថាន ​នៅវិទ្យាស្ថានបច្ចេក​វិទ្យា​កម្ពុជា។ ដោយ​ស្រឡាញ់ការងារខាងពិសោធន៍ យុវតីអាយុ២៥ឆ្នាំរូបនេះ ចង់ជួយ​សង្គមជាតិ​តាម​រយៈ​ការពង្រឹង​សមត្ថភាព ផ្គត់​ផ្គង់ ​ម្ហូបអាហារ សេវា និងទំនិញ​ដោយ​ទៀង​ត្រង់ ដើម្បីឲ្យ​ប្រជាជន​​ទទួលបានអាហារដែលមាន​សុវត្ថិភាព និង​ជួយខាង​បរិស្ថានផងដែរ។
    12 min
  • បទយកការណ៍ - លោក ឃុត សុគុណ៖ជីវិតលើសមរភូមិសារព័ត៌មានមិនងាយស្រួលទេតែខ្ញុំមិនបោះបង់វា ចោលដោយងាយដែរ
    នៅក្នុង​ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក​លើកទី២៨ ​ អ្នកសារព័ត៌មាន​នៅកម្ពុជា​ទាំងបុរស ​និងស្ត្រី​បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ពួកគេ​រៀងៗខ្លួន​ដោយមានភ្ជាប់​រូបភាព​អំពី​បេសកម្ម ​រាយការណ៍​ព័ត៌មាន​របស់ខ្លួន​ជូនប្រជាពលរដ្ឋ​។ ​នៅក្នុងសមរភូមិ​ព័ត៌មាន​ អ្នកសារព័ត៌មាន​ត្រូវបាន ​គេមើលឃើញថា ​ជាតួអង្គ​មួយឈ្មុសឈ្មុល ​ពុះពារ​ ជំនះ​រាល់បញ្ហា ​ដើម្បី​ទទួលបាន​ព័ត៌មាន​បំរើ ត្រចៀក​អ្នកស្ដាប់​។ ​ក្នុងនោះក៏មាន​ លោក ​ឃុត សុគុណ ​អ្នកយកព័ត៌មាន​នៃវិទ្យុ​សំឡេង​ប្រជា ធិបតេយ្យ​VOD។​  ជីវិតជាអ្នកសារព័ត៌មាន​សម្រាប់​បុរស​ពិការ​រូបនេះ​មិនមែនជារឿង​ងាយស្រួល ​ប៉ុន្មានទេ​ ប៉ុន្តែលោក​ក៏មិនបោះបង់​វាចោលដោយងាយដែរ​។
    9 min
  • បទយកការណ៍ - ប្រឈម​នឹង​បញ្ហាផ្លូវចិត្ត​ដែល​កើត​ឡើង​ដោយ​របៀប​រស់​នៅ​ក្នុង​បរិបទ​កូវីដ១​៩៖ តើ​គួរ​មានដំណោះ​ស្រាយ​បែប​ណា​?
    ក្រៅពីបង្ក​ឲ្យ​មាន​វិបត្តិ​សុខាភាព ប៉ះពាល់ផ្នែក​សេដ្ឋកិច្ច កូវីដ១៩ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្លូវចិត្ត ​ដែល​កើតឡើង​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​របៀប​នៃ​ការ​រស់​នៅ​ក្នុង​បរិបទ​ថ្មី​។ តាម​រយៈ​បទយកកការណ៍​នៅ​ថ្ងៃ​នេះ​ អ្នកដែល​ធ្វើការ​ពីផ្ទះ បាន​លើក​ឡើង​ពី​ភាព​ធុញ​ថប់​ ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​នេះ​។ អ្នក​ចិត្ត​សាស្រ្ត​ក៏បាន​លើក​ឡើង​ពី​ វិធីសាស្ត្រ​មួយ​ចំនួន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធុញ​ថប់​នៅ​ពេល​ស្នាក់​នៅ​ផ្ទះ​ ក្នុង​អំឡុង​ពេលបិទ​ខ្ទប់​នេះដែរ​។
    8 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners