បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ព្រះសង្ឃនៅ​តាមវត្ត​មួយចំនួន​កំពុង​ខ្សត់ខ្សោយ​ចង្ហាន់ ខណៈ​ដែល​ត្រូវដាក់​ជា​តំបន់​ក្រហម​
    ព្រះសង្ឃ​ដែល​គង់​នៅ​តាម​វត្តមួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​ក្រហម​នៃ​ការ​បិទខ្ទប់ កំពុង​ខ្សត់ខ្សោយ​ចង្ហាន់​ប្រចាំ​ថ្ងៃ ខណៈ​ពុទ្ធ​បរិស័ទ​មិន​អាច​យក​ចង្ហាន់​ទៅ​វត្តបាន​ទៀត​ឡើយ។ នៅ​គ្រាបិទ​ខ្ទប់​នេះ ព្រះសង្ឃ​នៅ​តំបន់​ក្រហម​គឺ​ឆាន់​តែ​ត្រីខ និង​មី ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​នៅ​ក្នុង​បទយកា​ការណ៍​របស់ អ៊ឹង ប៊ុនថន នៅពេល​នេះ គឺ​ទីអារាម​មួយ​ចំនួន​តូច​ក៏​មាន​ដែរ បន្លែ ត្រី សាច់ ដែល​ពុទ្ធស័ទ យក​ទៅ​ព្យូរ​ទៅ​តាម​របង​វត្ត​។
    8 min
  • បទយកការណ៍ - បិទ​ខ្ទប់​រាជធានី៖ អ្នក​សំអាត​បង្ខំ​ចិត្ត​ចេញ​ធ្វើ​ការ​ដើម្បី​ជីវភាព​និង​ដោះ​បំណុល
    អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ អ្នក​មាន​ឬ​អ្នក​មាន​ជីវភាព​សមរម្យ សំងំ​នៅ​ផ្ទះ​តាម​បទបញ្ជា​របស់​រដ្ឋាភិបាល តែ​ចំពោះ​អ្នក​ទីទាល់​ក្រ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ក្រៅ​ដើម្បី​ក្រពះ​និង​បំណុល​។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ក្នុង​ចំណោម​អ្នក​ធ្វើ​អនាម័យ​ផ្សេង​ទៀត បង្ខំ​ចិត្ត​ជិះ​កង់​កាត់​រនាំង​ប៉ូលីស​មក​សំអាត​ទីតាំង​ដែល​ខ្លួន​ធ្លាប់​ប្រចាំការ​ដើម្បី​យក​ប្រាក់​លោះ​បំណុល​ធនាគារ និង​សល់​ចំណែក​ខ្លះ​ពី​ការ​បង់​ធនាគារ បង់​ថ្លៃ​ទឹក​ភ្លើង។ តាម​រយៈ​ក្បាល​មេក្រូ​វិទ្យុ​បារាំង​អន្តរជាតិ ស្រ្តី​ដដែល​បាន​ឲ្យ​ដឹង​ថា គ្មាន​នរណា​ចង់​ចេញ​ក្រៅ​ផ្ទះ​អំឡុង​ពេល​រោគ​កំពុង​រាត​ត្បាត​នោះ​ទេ តែ​ការងារ​ជា​អ្នក​អនាម័យ​ត្រូវ​តែ​ចេញ ហើយ​បើ​មិន​ចេញ នោះ​សំរាម​ចាល់ឡើង វា​អាច​នាំ​មក​នូវ​រោគ​អាសន្ន​ផ្សេង​ទៀត​។
    6 min
  • បទយកការណ៍ - កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?
    ការព្យាបាលជំងឺកូវីដ ១៩ បានរំលេចឲ្យឃើញ សមត្ថភាពធ្វើការរបស់គ្រូពេទ្យជំនាញមួយ ដែលគេធ្លាប់មើលរំលង មិនសូវស្គាល់ ច្រើន កន្លងមក។ គ្រូពេទ្យជំនាញ ខាងសណ្តំ សង្រ្គោះបន្ទាន់ បានដើរតួនាទី សំខាន់ចាំបាច់ ខ្លាំងណាស់ សម្រាប់ទ្រទ្រង់ ព្យាបាល អ្នកជំងឺកូវីដ ១៩ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ នៅប្រទេសបារាំង មានជនជាតិខ្មែរ ច្រើនគួរសមដែលបានប្រកបវិជ្ជាជីវៈមួយនេះ នៅមន្ទីរពេទ្យ រដ្ឋ និងឯកជន ក្នុងទីក្រុងប៉ារីស។ នៅក្នុងបទយកការណ៍នៅថ្ងៃសុក្រនេះ ឈាង បុប្ផា នឹងណែនាំលោកអ្នកនាងឲ្យបានស្គាល់គ្រូពេទ្យខ្មែរ ជំនាញខាងប្រពោធនកម្ម ដែលធ្វើការនៅ មន្ទីរពេទ្យបារាំង។
    11 min
  • បទយកការណ៍ - អ្នកជំនាញផ្នែកសុខភាពព្រួយបារម្ភពីអត្រាកុមារនិងទារកឆ្លងវីរុសកូវីដ១៩មានការកើនឡើង
    រាប់​ចាប់​តាំង​ពី​ព្រឹត្តការណ៍​សហគម​២០​កុម្ភៈ​មក​កុមារ​ក៏​មិន​ខុស​ពី​មនុស្ស​ចាស់​ដែរ ពួក​គេ​បាន​ស្ពាយ​បង្វិចចូល​ក្នុង​រថយន្ត​ពេទ្យ​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​កូវីដ​១៩។  បើ​តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​ក្រសួង​សុខាភិបាល មាន​កុមារ​និង​ទារក​​មិន​ក្រោម​២០០​នាក់​ឡើយ​បាន​ចូល​ខ្លួន​ព្យាបាល​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​មានទារក​អាយុ​៤​ខែ ៣ខែ ៧ខែ ៩ខែ ១​ឆ្នាំ​ជាដើម។ បើតាម​អ្នក​ជំនាញ​សុខភាព​ទារក​និង​កុមារ​បាន​ឆ្លង​វីរុស​កូវីដ១៩ ពី​មនុស្ស​ធំ​តាម​រយៈ​ភាព​ស្និទ្ធ​ស្នាល។  ជាក់ស្ដែង​ស្ត្រី​ម្នាក់​ឲ្យ​ដឹង​ថា កូន​របស់​នាងដែល​ទើប​មានអាយុ​៩​ខែ​បាន​ឆ្លង​វីរុស​កូវីដ១៩​ពី​ប្អូនស្រី​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ព្រះសីហនុ។
    9 min
  • បទយកការណ៍ - បណ្ឌិត ហួង ពានី៖ខ្ញុំចង់ជួយសង្គមលើការងារកែច្នៃផលិតផលក្នុងស្រុក និងដាក់ទុនវិយោគបើមានលទ្ធភាព
    នៅក្នុងនាទីជីវិតជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិ​RFIនៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់លោកស្រី ហួង ពានី សាស្ត្រាចារ្យ និងជាអ្នក​ស្រាវជ្រាវ ដែលទើប​បញ្ចប់ការសិក្សាថ្នាក់​បណ្ឌិត​ផ្នែកវិស្វកម្មគីមី មកពីប្រទេសប្រជប៉ុន ។ បច្ចុប្បន្ន​គឺលោកស្រីមានតួនាទីជា​អនុប្រធានការិយាល័យ​ទំនាក់​ទំនង​សហគ្រាស​នៅវិទ្យាស្ថានបច្ចេក​វិទ្យាកម្ពុជា​ហៅកាត់ថា ​តិចណូ។ បណ្ឌិត​វ័យក្មេងរូបនេះ​​យល់​​ថា​មានតែការអប់រំទេ​ដែល​អាចជួយកែ​លម្អសង្គមជាតិ​ឲ្យ​រីក​ចម្រើន​ទៅមុខបាន។
    13 min
  • បទយកការណ៍ - កម្មករមួយចំនួនដែលរោងចក្របិទ កំពុងត្រូវការស្បៀង ខណៈការចែកអំណោយនៅមានកំណត់
    រោងចក្រ​ទាំង​អស់​នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​បិទ​ទ្វារ​ទាំង​ស្រុង​ចាប់​តាំង​ពី​ថ្ងៃទី១៥​មេសា​មក នៅគ្រា​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ក្រុង​ទាំង​ពីរ​នេះ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។  អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​មក​នេះ  កម្មករ​រោងចក្រ​ខ្លះ​បរិភោគ​តែ​មី និង​ត្រី​ខ ខណៈ​ជិត​អស់​អង្ករ​ច្រក​ឆ្នាំង​។ចំណែក​ការ​ចែក​អំណោយ​របស់​រដ្ឋាភិបាល​ក៏​មាន​ផង​ដែរ តែ​មិន​បាន​ទៅ​ដល់​ដៃកម្មករ​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​គេ​នោះ​ឡើយ​។
    8 min
  • បទយកការណ៍ - កម្មករ​មួយ​ចំនួន​ដែល​រោង​ចក្រ​បិទ កំពុង​ត្រូវ​ការ​ស្បៀង ខណៈ​ការ​ចែក​អំណោយ​នៅ​មាន​កំណត់
    រោងចក្រ​ទាំង​អស់​នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​បិទ​ទ្វារ​ទាំង​ស្រុង​ចាប់​តាំង​ពី​ថ្ងៃទី១៥​មេសា​មក នៅគ្រា​ដែល​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ក្រុង​ទាំង​ពីរ​នេះ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។  អស់​រយៈ​ពេល​ជិត​២​សប្តាហ៍​មក​នេះ  កម្មករ​រោងចក្រ​ខ្លះ​បរិភោគ​តែ​មី និង​ត្រី​ខ ខណៈ​ជិត​អស់​អង្ករ​ច្រក​ឆ្នាំង​។ចំណែក​ការ​ចែក​អំណោយ​របស់​រដ្ឋាភិបាល​ក៏​មាន​ផង​ដែរ តែ​មិន​បាន​ទៅ​ដល់​ដៃកម្មករ​មួយ​ចំនួន​ដែល​រស់​នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​គេ​នោះ​ឡើយ​។
    8 min
  • បទយកការណ៍ - បណ្ឌិត តាន់ រស្មី៖ ខ្ញុំចង់ក្លាយជាមនុស្សស្រីមានប្រយោជន៍ខាងវិទ្យាសាស្ត្រដើម្បីកាត់បន្ថយការនាំចូលអាហារកែច្នៃពីក្រៅ
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​​របស់​​វិទ្យុ​បារាំង​អន្តរ​ជាតិ​​RFI​នៅ​ពេល​នេះ ​អ៊ឹង​ ប៊ុនថន​ សូម​ណែ​នាំ​​លោក​​អ្នក​​ឲ្យ​​ស្គាល់​​លោក​ស្រី​ តាន់​ រស្មី​ គឺ​ជា​អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ និង​នវា​នុវត្ត​ន៍​ នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ ហៅ​កាត់​ថា​ តិច​ណូ​។​ តួនាទី​នេះ​​លោកស្រី​ទទួល​បាន​ក្រោយ​ពី​រៀន​​ចប់​ថ្នាក់​​​បណ្ឌិត​ផ្នែក​វិស្វករ​ជីវៈ​ពី​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ​២០១១​ និង​បាន​ឆ្លង​កាត់​ការ​ងារ​ស្រាវ​ជ្រាវ​ និង​ជា​គ្រូ​​បង្រៀន ​ផ្នែក​ជីវៈ​ចំណី​​អាហារ​នៅ​សា​លា​នេះ​។
    10 min
  • បទយកការណ៍ - យុទ្ធនាការចែកស្បៀងអាហារដល់អ្នកខ្វះខាតក្នុងគ្រាកូវីដ១៩បានផុសផុលឡើងនៅភ្នំពេញ
    ចាប់តាំងពីអាជ្ញាធរទីក្រុងភ្នំពេញ​បិទតំបន់​មួយចំនួន​ដែល​ផ្ទុះកូវីដ១៩​មកនោះ គេ​សង្កេត​ឃើញថា សកម្មភាព​មនុស្សធម៌ជាច្រើនបានកើតឡើងយ៉ាងផុសផុល​ ទៅតាម​លទ្ធភាពរបស់​ប្រជាពលរដ្ឋនៅទីក្រុង​ភ្នំពេញ។ សកម្មភាព​គឺមានទាំងការចែកអំណោយរបស់​រដ្ឋាភិបាល​ទៅដល់​ពលរដ្ឋនៅតំបន់​​ដែល​ធ្វើ​ចត្តាឡីស័ក និង​សកម្មភាព​ចែកកញ្ចប់អាហារ និង​គ្រឿង​បរិភោគជាច្រើន​ ដែល​កើតចេញពីទឹក​ចិត្ត​របស់​អ្នក​មាន​លទ្ធភាពមួយចំនួន។ ប៉ុន្តែ​សកម្មភាពនេះបាន​ស្ងប់ស្ងាត់ទៅវិញ​បន្ទាប់ពីមានបំរាមគោចរ។
    8 min
  • បទយកការណ៍ - លោកអ៊ួន បឋម ហៅសាយ៖ ជោគជ័យផ្តើមចេញពីអត្តចរិត វិន័យ ការដឹងគុណ និងភាពច្បាស់លាស់ក្នុងការងារ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅថ្ងៃនេះ ​ហេង សុខនី​ សូមបង្ហាញ​ជូន​លោក​អ្នក​ស្តាប់​ពី​សកម្មភាព​សប្បុរសធម៌​របស់​លោក​ អ៊ួន បឋម ​ហៅសាយ​ ដែល​បាន​រត់​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ រយៈពេល​៩៩​ថ្ងៃ ​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​។ សាយ ​បាន​លើក​ឡើង​ថា​ លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​រត់​នេះ ​គឺ​ល្អ​ហួស​ការ​រំពឹង​ទុក​ ព្រោះ​ត្រឹម​តែ​រយៈពេល​៩៧​ថ្ងៃ​ប៉ុណ្ណោះ ​ចំនួន​ថវិកា​ដែល​ទទួល​បាន​គឺ​មាន​ចំនួន​៥០​ម៉ឺន​ដុល្លារ​ លើស​ការ​គ្រោង​ជាង​ពាក់​កណ្តាល​។ ក្រៅតែ​ពី​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ហើយ​ ថែម​ទាំង​បាន​នាំ​មក​នូវ​កិត្តយស​តាមរយៈ​ពាន​រង្វាន់​សន្តិភាព​ YSP ​ប្រចាំ​ឆ្នាំ​២០២១​ជូន​ប្រទេស​កម្ពុជា​ទៀត​។ សូម​ជម្រាប​ថា​ ពាន​រង្វាន់​សន្តិភាព​ YSP ​ប្រចាំ​ឆ្នាំ​២០២១​នេះ ​ជា​ពាន​រង្វាន់​លំដាប់​ពិភពលោក​ទី​១​ដែល​ទ្វីប​អាស៊ី​ទទួល​បាន​ នោះ​គឺ​ប្រទេស​កម្ពុជា​។
    10 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners