បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កូវីដ១៩៖ទូងស្គរនៅគ្រានេះធ្វើឲ្យចាស់ៗនឹកឃើញដល់ការទូងស្គរសម័យមុនដែលជាសញ្ញាអាសន្ន
    ទី​អារ៉ាម​នៅ​ក្នុង​ប្រទេសកម្ពុជា​បាន​ទូងស្គរ គោះ​ត្រដោក វាយគង រគាំង ជួង  តាម​សាចរ​ណែនាំ​របស់រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៣​មិនា ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​ចូល​អនុវត្ត​វិធានការ​បង្ការ​កូវីដ​១៩។ ការទូង​ស្គរ គោះត្រដោក វាយគង រគាំង ជួង  នៅ​គ្រា​នេះ​ធ្វើ​ឲ្យ​ចាស់ៗ​ឆ្លង​កាត់​សង្គ្រាម​នឹក​ឃើញ​ដល់​ការទូងស្គរ​និង​គោះត្រដោក នា​សម័យ​មុន​ដែល​ជា​សញ្ញា​អាសន្ន​នាំ​មក​នូវ​សង្គ្រាម ចោរប្លន់​ និង​ហេតុផលសាមញ្ញ​មួយ​ចំនួន​ទៀត​សម្រាប់​កសិករ។
    10 min
  • បទយកការណ៍ - កុមារផ្ទុកមេរោគអេដស៍ជាង២០០នាក់នៅខេត្តបាត់ដំបងកំពុងត្រូវការជំនួយ
    កុមារផ្ទុក​មេរោគ​អេដស៍ជាង២០០នាក់​នៅខេត្ត​បាត់​ដំបង​កំពុង​ត្រូវការជំនួយជាបន្ទាន់ ខណៈ​ដែល​ជំងឺ​កូវីដ១៩​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយសហគមន៍ខាងក្រៅ។ ផលវិបាល​មួយ​កម្រិត​ថែមទៀត​របស់​កុមារទាំងនេះ​គឺ​នៅគ្រា​ដែល​ឳពុកម្តាយ​របស់ពួកគេមួយចំនួនដែល​ចំណាកស្រុក ត្រូវ​នៅជាប់គាំង​ឯប្រទេស​ថៃ ខណៈ​អាណាព្យាបាលខ្លះទៀត​ បាត់​បង់​ចំណូល​ដោយ​សារតែ​កូវីដ១៩។​ នៅ​ចំពោះ​មុខ​បញ្ហា​ប្រមឈមនេះ មន្ត្រី​សុខាភិបាល​ខេត្ត និងមន្ត្រីអង្គការ​កម្មវិធី​អេដស៍នៃអង្គការ​ក្រៅ​រដ្ឋាភិ បាល​​កំពុង​ស្វែង​ជំនួយ​ពី​សប្បុរសជន​​ដើម្បី​សង្គ្រោះ​កុមារ​ទាំងនោះ។
    10 min
  • បទយកការណ៍ - កូវីដ១៩៖ អ្នកលក់ដូរនៅរាជធានីភ្នំពេញពេលយប់ដាច់បាយ ខណៈបម្រាមគោចរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក
    អ្នក​លក់ដូរ​កំប៉ិក​កំប៉ុក​តាម​ដង​ផ្លូវ​ពេល​យប់​ដាច់​បាយ ​ក្រោយ​បម្រាម​គោចរ​រយៈពេល​២សប្តាហ៍​ចន្លោះ​ពី​ម៉ោង​៨​យប់​ ដល់​ម៉ោង​៥​ព្រឹក​ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា ​រហូត​ដល់​ថ្ងៃ​ទី​១៤​ ​ខែ​មេសា​ឆ្នាំ២០២១​។ លោក​ វន ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើក​ឡើង​ថា​ រដ្ឋបាល​រាជធានី​ភ្នំពេញ​គួរ​តែ​មាន​កញ្ចាប់​ថវិកា​ សម្រាប់​ជួយ​ដោះស្រាយ​ជីវភាព​ ដល់​អ្នក​លក់​ដូរ​ពេល​យប់​នៅ​តាម​ដង​ផ្លូវ​ទាំង​នោះ​ ដោយសារ​ពួក​គាត់​រក​១​ថ្ងៃ​ សម្រាប់​ដោះស្រាយ​ជីវភាព​១​ថ្ងៃ​តែ​ប៉ុណ្ណោះ ​ប្រសិន​ជា​មិន​មាន​ជំនួយ​ក្នុង​រយៈពេល​១៤​ថ្ងៃ​នេះ​ទេ​  អ្នក​លក់​ដូរ​កំប៉ិក​កំប៉ុក​តាម​ដង​ផ្លូវ​ពេល​យប់​នៅ​តាម​ដង​ផ្លូវ​ទាំង​អស់​នឹង​ដាច់​បាយ​មិន​ខាន​ឡើយ​។
    9 min
  • បទយកការណ៍ - លោកសួរ វីរៈ៖ រកស៊ីមិនធ្លាប់បរាជ័យ ព្រោះតែមិនប្រថុយនឹងការខាតបង់
    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​ពេល​នេះ ​ហេង ​សុខនី​ សូម​ណែនាំ​លោក​អ្នក​ស្តាប់​ឱ្យ​ស្គាល់​ លោក​សួរ វីរៈ​ អគ្គ​នាយក​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ​អេច​ ប្រេស​។ ​លោក​សួរ វីរៈ ​បាន​លើកឡើង​ថា​ ចាប់​តាំង​ពី​លោក​ចេញ​រកស៊ី​មក​ លោក​មិន​ធ្លាប់​បរាជ័យ​ក្នុង​មុខ​ជំនួញ​នោះទេ​។ ​មិន​បរាជ័យ​ព្រោះលោក​មិន​ប្រថុយ​នឹងកា​ររកស៊ី​ដែល​មិន​ច្បាស់​ ឬ​ធ្វើ​តែ​តាម​គេ​និយាយ​ឡើយ​។​ អគ្គ​នាយក​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​ វ័យ​ជិត​សែសិប​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា ​ការ​រកស៊ី​ត្រូវ​តែ​មាន​សំអាង​ច្បាស់​លាស់​ ហើយ​ជា​ឧទាហរណ៍​ស្រាប់​ មុន​នឹង​លោក​ចេញ​រកស៊ី​រថយន្ត​ដឹកភ្ញៀវ​ គឺ​លោក​មាន​ភ្ញៀវ​ទុក​ជាស្រេច​ទៅ​ហើយ​។ ​ការ​ត្រៀម​ផែន​ការ​អាជីវកម្ម​ដូចនេះ​ ព្រោះ​តែ​លោក​មាន​តែ​ទុន​ទុក​សម្រាប់​ការ​រកស៊ី​ និង​មិន​មាន​ប្រាក់​សម្រាប់​ខាត​បង់​នោះ​ឡើយ​។
    11 min

    នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅ​ពេល​នេះ ​ហេង ​សុខនី​ សូម​ណែនាំ​លោក​អ្នក​ស្តាប់​ឱ្យ​ស្គាល់​ លោក​សួរ វីរៈ​ អគ្គ​នាយក​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ​អេច​ ប្រេស​។ ​លោក​សួរ វីរៈ ​បាន​លើកឡើង​ថា​ ចាប់​តាំង​ពី​លោក​ចេញ​រកស៊ី​មក​ លោក​មិន​ធ្លាប់​បរាជ័យ​ក្នុង​មុខ​ជំនួញ​នោះទេ​។ ​មិន​បរាជ័យ​ព្រោះលោក​មិន​ប្រថុយ​នឹងកា​ររកស៊ី​ដែល​មិន​ច្បាស់​ ឬ​ធ្វើ​តែ​តាម​គេ​និយាយ​ឡើយ​។​ អគ្គ​នាយក​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​ វ័យ​ជិត​សែសិប​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា ​ការ​រកស៊ី​ត្រូវ​តែ​មាន​សំអាង​ច្បាស់​លាស់​ ហើយ​ជា​ឧទាហរណ៍​ស្រាប់​ មុន​នឹង​លោក​ចេញ​រកស៊ី​រថយន្ត​ដឹកភ្ញៀវ​ គឺ​លោក​មាន​ភ្ញៀវ​ទុក​ជាស្រេច​ទៅ​ហើយ​។ ​ការ​ត្រៀម​ផែន​ការ​អាជីវកម្ម​ដូចនេះ​ ព្រោះ​តែ​លោក​មាន​តែ​ទុន​ទុក​សម្រាប់​ការ​រកស៊ី​ និង​មិន​មាន​ប្រាក់​សម្រាប់​ខាត​បង់​នោះ​ឡើយ​។​ សូម​ស្តាប់​ដូចតទៅ​៖
    11 min
  • បទយកការណ៍ - វេជ្ជបណ្ឌិត សុខ សូផាត៖ក្នុងមួយថ្ងៃ រដ្ឋាភិបាលបារាំងចំណាយ៥ពាន់អឺរ៉ូ សម្រាប់អ្នកជំងឺកូវីដធ្ងន់ម្នាក់
    នៅប្រទេសបារាំង ស្ថានភាពជំងឺកូវីដ កាន់តែដុនដាបខ្លាំង។ បន្ទប់ប្រពោធនកម្ម ឬបន្ទប់សង្រ្គោះបន្ទាន់ សម្រាប់ដាក់ជំងឺកូវីដធ្ងន់ធ្ងរ ឡើងចាល់ លែងមានគ្រែសម្រាប់ដាក់អ្នកជំងឺទៀតហើយ។ គិតត្រឹមថ្ងៃ អង្គារ ចំនួនអ្នកជំងឺក្នុងបន្ទប់សង្រ្គោះបន្ទាន់ បានកើនឡើង ដល់ជាង ៥០៥៣នាក់ ពោលគឺជាចំនួនអតិបរមា ដែលមន្ទីរពេទ្យបារាំង អាចទទួលរ៉ាប់រ៉ងបានរហូតមកដល់ពេលនេះ។ ដោយសារតែមន្ទីរពេទ្យ អស់សមត្ថភាព លែងមានគ្រែនៅក្នុងបន្ទប់ប្រពោធនកម្ម សម្រាប់ ដាក់អ្នកជំងឺធ្ងន់ធ្ងរ ទើប ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ប្រកាសបិទសាលារៀន និងបិទខ្ទប់ ទូទាំងប្រទេសជាលើកទី ៣ ក្នុងក្តីសង្ឃឹមកាត់បន្ថយ ខ្សែចង្វាក់ចម្លងមេរោគកូវីដ ១៩នៅក្នុងប្រទេស។ ប្រទេសបារាំង ល្បីខាង មានគុណភាពសេវាព្យាបាល ប៉ុន្តែ ហេតុអ្វីបានជាមានគ្រែដាក់អ្នកជំងឺធ្ងន់ធ្ងរតែ ៥ពាន់ គ្រែទៅវិញ? វេជ្ជបណ្ឌិត សុខ សូផាត គ្រូពេទ្យ ផ្នែក ប្រពោធនកម្មវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យឯកជន De l’Est Parisien ដឺឡែស ប៉ារីស្យៀង ក្នុងក្រុង Aulnay-sous-Bois អូលណេយ ស៊ូ ប័រ ជាយក្រុងប៉ារីស នឹងបកស្រាយពន្យល់ពីរឿងនេះ នៅក្នុងបទយកការណ៍របស់ ឈាង បុប្ផា។
    12 min
  • បទយកការណ៍ - បុគ្គលិក Naga World៖ ផ្ទះបង់រំលោះប្រឈមនឹងការរឹបអូស
    បុគ្គលិក​បម្រើការងារ​ក្រុមហ៊ុន​ Naga World​ ត្អូញត្អែរថា ​ខ្លួនរួមនឹង​មិត្តរួមការងារ​កំពុងប្រឈម​នឹងការរឹបអូស​ផ្ទះបង់រំលោះ ​ព្រោះក្រុមហ៊ុន​កាត់បន្ថយ​ម៉ោងការងារ​ក្នុងបរិបទ​កូវីដ១៩​ដែលនាំឲ្យ​បាត់បង់​ចំណូលយ៉ាង​ច្រើន។ ​នៅ​ចំពោះ​មុខ​ឧបសគ្គ​នេះ​បុគ្គលិក​រូបនេះ​ត្រៀម​ស្នើ​ការ​អនុគ្រោះ​ជា​ថ្មី​ទៅ​ភាគី​ពាក់ព័ន្ធ ព្រោះ​កន្លង​មក​ទាំងធនាគារ ​និង​ក្រុមហ៊ុនអចលនទ្រព្យខ្លះ​មិន​បាន​យោគយល់​អាធ្យាស្រ័យ​ឡើយ ហើយ​ធនាគារ​មួយ​ចំនួន​ទៀត​បាន​អនុវត្ត​លក្ខខណ្ឌ​អនុគ្រោះ​ដែរ តែ​មាន​លក្ខណៈ​ដាក់​បន្ទុក​បន្ថែម​លើ​បញ្ហា​ជីវភាព​ពួកគេទៅ​វិញ។ បុគ្គលិករូបនេះ ​សង្ឃឹមថា​លក្ខណ្ឌ​អនុគ្រោះថ្មី​ស្នើដោយរដ្ឋាភិបាល​កាលពីថ្មីៗនេះ​ នឹងអាចឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ ​និងធនាគារ​ ផ្តល់ការអនុគ្រោះ​ណាមួយ​ដែលល្អប្រសើរ​ជាងលើកមុន​។
    8 min
  • បទយកការណ៍ - ចម្រៀងបីបទរបស់កញ្ញាស៊ីន សេដ្ឋសុជ្ឈតា ឆ្លុះបញ្ចាំងពីខ្សែជីវិតដែលខ្លួនជួបប្រទះក្រោយបាត់បង់ឪពុកនិងបងប្រុស
    ពេលថ្មីៗ​នេះ ​កញ្ញា​ស៊ីន សេដ្ឋសុជ្ឈតា ​បានចេញនូវ​ចម្រៀង​ចំនួនបីបទ​នៅក្នុងផលិតកម្ម​ KlapYaHandz​ រៀបរាប់​ពីដំណើរ​ជីវិត​ដែលខ្លួនធ្លាប់​ជួបប្រទះ​ក្រោយការ​បាត់បង់​ឪពុក ​និងបង​ប្រុសខ្លួន​ដោយសារ​ជំងឺបេះដូង​។ កញ្ញា​ស៊ីន សេដ្ឋសុជ្ឈតា ​មានសាច់ឈាម​ជាអ្នកសិល្បៈ ​ដោយមាន​ឪពុក​ឈ្មោះថា​ ស៊ីន ច័ន្ទឆាយា ​ជាកូនប្រុស​របស់​អធិរាជ​សំឡេង​មាស​លោក​ ស៊ីន ស៊ីសាមុត​។​ កញ្ញា​ស៊ីន សេដ្ឋសុជ្ឈតា ​ជាចៅលោក​ស៊ីន ស៊ីសាមុត​ លើកឡើងថា​ គ្រួសារ​កញ្ញា​ត្រូវបាន​មតិមហាជន​ជាច្រើនរិះគន់​ពីទេពកោសល្យ​ក្នុងវិស័យ​សិល្បៈ​ថាមិនអាច​ផ្ទឹមនឹងលោក​ស៊ីន ស៊ីសាមុត​បាន​។​

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners