បុគ្គលិកបម្រើការងារក្រុមហ៊ុន Naga World ត្អូញត្អែរថា ខ្លួនរួមនឹងមិត្តរួមការងារកំពុងប្រឈមនឹងការរឹបអូសផ្ទះបង់រំលោះ ព្រោះក្រុមហ៊ុនកាត់បន្ថយម៉ោងការងារក្នុងបរិបទកូវីដ១៩ដែលនាំឲ្យបាត់បង់ចំណូលយ៉ាងច្រើន។ នៅចំពោះមុខឧបសគ្គនេះបុគ្គលិករូបនេះត្រៀមស្នើការអនុគ្រោះជាថ្មីទៅភាគីពាក់ព័ន្ធ ព្រោះកន្លងមកទាំងធនាគារ និងក្រុមហ៊ុនអចលនទ្រព្យខ្លះមិនបានយោគយល់អាធ្យាស្រ័យឡើយ ហើយធនាគារមួយចំនួនទៀតបានអនុវត្តលក្ខខណ្ឌអនុគ្រោះដែរ តែមានលក្ខណៈដាក់បន្ទុកបន្ថែមលើបញ្ហាជីវភាពពួកគេទៅវិញ។ បុគ្គលិករូបនេះ សង្ឃឹមថាលក្ខណ្ឌអនុគ្រោះថ្មីស្នើដោយរដ្ឋាភិបាលកាលពីថ្មីៗនេះ នឹងអាចឲ្យក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ ផ្តល់ការអនុគ្រោះណាមួយដែលល្អប្រសើរជាងលើកមុន។