បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ក្រុមអ្នកស្រឡាញ់ព្រៃឈើធ្វើយុទ្ធនាការ៩០ថ្ងៃក្រោមពាក្យថា«សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារ»
    រាប់​ចាប់ពីខែមីនានេះ​ទៅ ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​នៅកម្ពុជា នឹងប្រើ​ពេល​៣ខែ​ឬ​៩០​ថ្ងៃ ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ប្រូហ្វាល់​ហ្វេសប៊ុក​របស់​ខ្លួន ដើម្បី​ចូល​រួម​យុទ្ធនាការ​ការពារ​ព្រៃឈើ​ពីចំងាយ ​តាម​រយៈ​បណ្តាញ​សង្គម ​ក្រោមពាក្យថា ​«សូមឃាត់​អ្នកកាប់ កុំ​ចាប់​អ្នក​ការពារ»ព្រៃឈើ។ ត្រឹមរយៈពេល​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ យុទ្ធនាការនេះ​ទទួលបានអ្នកចូលរួមជាង១ពាន់នាក់ហើយ។
    9 min
  • បទយកការណ៍ - លោកវេជ្ជបណ្ឌិតនិត ប៊ុនតុងយី ចេញមកបង្កើតសេវាប្រឹក្សាសុខភាពតាមDigitalដំបូងគេនៅកម្ពុជា
    នៅក្នុងនាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI នៅពេលនេះ ​ហេង សុខនី ​សូមសូម​ណែនាំ​លោក​អ្នក​ឱ្យស្គាល់​លោក​វេជ្ជបណ្ឌិត និត ប៊ុនតុងយី សហ​ស្ថាបនិក​ និង​ជានាយកប្រតិបត្តិ​មីតដុកទ័រ។ ​លោក​វេជ្ជបណ្ឌិត និត ប៊ុនតុងយី​លើកឡើងថា​ ការបង្កើត ​មីតដុកទ័រ​(Meet Doctor) ​តាមប្រព័ន្ធDigital​នេះ គឺបានជួយដោះស្រាយ​បញ្ហាសុខភាព​របស់​ប្រជាពលរដ្ឋ​នៅតាមខេត្ត ​ដែលមាន​ចម្ងល់ពី​បញ្ហាសុខភាព ​ឱ្យបានជួបប្រឹក្សា​ផ្ទាល់ជាមួយគ្រូពេទ្យ ​ជំនាញ​។ ​ហើយសំណួរ​ជាច្រើន​ ដែលមីតដុកទ័រ​ (Meet Doctor) ​ទទួលបានគឺ​ទាក់ទង​នឹងជំងឺកូវីដ១៩ ​ដែលមានចំនួន​ប្រមាណ​ជាង១ម៉ឺន​នាក់ក្នុងមួយថ្ងៃៗ​។​
    10 min
  • បទយកការណ៍ - អ្នកថតរូបម្នាក់សម្រេចជោគជ័យផ្សងព្រេងជុំវិញកម្ពុជា ដើម្បីថតរូបតាមបណ្តារាជធានី-ខេត្តទាំង២៥
    អ្នកជំនាញ​ថតរូប​ទេសភាព​ម្នាក់​បានសម្រេច​បេសកកម្ម​ខ្លួន​ក្នុងការជិះ​ម៉ូតូ​ជុំវិញ​ប្រទេស​កម្ពុជា​ ដើម្បី​ថតយក​ទស្សនីយភាព​នានា​តាមបណ្តា​ខេត្តនីមួយៗ។​ លោក​ឡា ម៉ូ ​អ្នកជំនាញ​ថតរូប​ បាន​ចំណាយពេល​អស់៤៤ថ្ងៃ​ក្នុងការជិះម៉ូតូ​ទៅដល់​រាជធានី-ខេត្ត​ទាំង២៥​នៅកម្ពុជា​។ ​តាមរយៈ​បេសកកម្ម​៤៤ថ្ងៃ​ លោកថា​ លោកនឹង​រៀបចំ​ចងក្រង​សៀវភៅ​រូបថត​កម្ពុជា​ ក្នុងគោលបំណង​ជួយជំរុញ​សក្តានុពល​ទេសចរណ៍​តាមខេត្ត​នីមួយៗ​ និង​ផ្សព្វផ្សាយ​ដល់ភ្ញៀវអន្តរជាតិ​ឲ្យស្គាល់​ពីតំបន់​ទេសចរណ៍​កម្ពុជា​។
    9 min
  • បទយកការណ៍ - និន្នាការប្រើប្រាស់ផលិតផលថែរក្សាសុខភាពនិងសម្រស់តាមគ្នាកំពុងពេញនិយមនៅកម្ពុជា
    បច្ចេកវិទ្យាកាន់​តែ​ទំនើប សន្ទុះ​នៃ​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សុខភាព​និង​សម្រស់​តាម​ការ​ឃោសនា​កំពុង​មាន​ការ​ពេញនិយម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន។  នេះ​ជា​ការ​សង្កេត​របស់​អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ។ ទន្ទឹម​គ្នា​នេះ ​អ្នក​ធ្លាប់រង​គ្រោះ​ពី​ការ​ប្រើប្រាស់​ផលិត​ផល​ថែ​រក្សា​សុខភាព និង​សម្រស់ តាម​ការ​អូស​ទាញ​ស្នើ​ឲ្យ​ពលរដ្ឋ​ទូទៅ​ ជាពិសេស​យុវវ័យ​គិតបន្តិច​សិន មុន​នឹង​សម្រេច​ចិត្ត​ប្រើប្រាស់​អ្វីមួយ និង​ជា​ពិសេស បើ​មិន​ចង់​ឲ្យ​ការ​សម្រេច​ចិត្ត​ខុស​មួយ​ថ្ងៃ​ ក្លាយ​ជា​វិប្បដិ​សារីពេញ​មួយ​ជីវិត។
    9 min
  • បទយកការណ៍ - លោក ស្រ៊ុន ស្រ៊ន៖ គ្រោងប្រើពេល៧ពាន់ថ្ងៃពន្យល់ពីកិច្ចព្រមព្រៀងក្រុងប៉ារីស ដើម្បីធ្វើបដិវត្ត៍ផ្នក់គំនិត
    នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI នៅពេលនេះ អ៊ឹង ប៊ុនថន សូម​បង្ហាញ​ពី​ប្រវត្តិ​របស់​លោក ស្រ៊ុន ស្រ៊ន​ ជាអ្នកអត្ថាធិប្បាយ​លើ​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស។ កូនកសិករ​ក្រីក្ររូបនេះ ​ធ្លាប់​ហែល​ឆ្លង​កាត់ជីវិត​តស៊ូ​ ដេក​តាម​ចេតិយ ​ទម្រាំរៀន​ចប់ថ្នាក់​​អនុបណ្ឌិត។​ ដោយ​​ធ្លាប់​ទៅ​ធ្វើ​កម្ម​សិក្សា​នៅប្រទេស​ជាច្រើន​ និង​ធ្លាប់ជាទី​ប្រឹក្សា​ឲ្យ​ស្ថាប័ន​អន្តរ​ជាតិ​មួយចំនួន​នៅកម្ពុជា លោក ស្រ៊ុន ស្រ៊ន គ្រោង​ប្រើ​ពេល​៧ពាន់​ថ្ងៃ​ដើម្បីពន្យល់​ពីខ្លឹម​សារ​ទាំងអស់​នៃកិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ក្នុង​បំណង​ធ្វើ​បដិវត្ត៍​ផ្នក់គំនិតរបស់​ពលរដ្ឋខ្មែរ​។​
    11 min
  • បទយកការណ៍ - ទិវាជាតិអំណានលើកទី៦ប្រព្រឹត្តទៅតាមអនឡាញក្នុងបរិបទកូវីដ១៩
    មិនមានការ​ខកខាន​ឡើយ! ទិវា​ជាតិ​អំណាន​លើក​ទី​៦ បាន​ប្រព្រឹត្ត​ទៅ​តាម​អនឡាញ​ដោយ​​ជោគជ័យ ​ក្រោម​ប្រធានបទ«អំណានក្នុង​បរិបទ​កូវីដ-១៩»។ មានមនុស្សប្រមាណ៣០០​នាក់បាន​ចូល​រួមទិវា​នេះប្រព័ន្ធ​អន​ឡាញហៅថា Zoom នៅថ្ងៃទី១១មីនា ដែល​រៀបចំដោយ​ក្រសួង​អប់រំ​យុវជនយុវជន​និង​កីឡា ។ នៅក្នុង​ទិវាជាតិអំណាចដែល​មានរយៈ​ពេល​៦​ថ្ងៃ​នៅឆ្នាំ២០២១ គឺមាន​ប្រធានបទ​ជាច្រើន​ត្រូវ​លើក​យក​មក​ពិភាក្សា​ជាបន្តបន្ទាប់​ពីថ្ងៃទី​១២​ដល់​ថ្ងៃទី១៤​ខែ​មីនានេះដែលរៀបចំដោយសប្តាហ៍សៀវភៅ។
    8 min
  • បទយកការណ៍ - លើកពេលរៀបការក្នុងបរិបទកូវីដ១៩៖ជះផលប៉ះពាល់ដល់បៀវត្សអ្នករត់តុនិងអ្នកផាត់មុខ
    ខណៈ​ដែល​កូវីដ១៩​ កំពុង​ឆ្លង​រាលដាល​ខ្លាំង​ ខេត្ត​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​ឲ្យ​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​កម្មវិធី​អាពាហ៍ពិពាហ៍​ ជប់លៀង ​និង​ពិធី​ជួបជុំ​ផ្សេងៗ​។ ក្នុង​នោះ​សាម៉ី​ខ្លួន​ដែល​ត្រៀម​រៀបការ​បាន​បង្ហាញ​អារម្មណ៍​ធុញ​ទ្រាន់​នឹង​ស្ថានភាព​នេះ​ ដោយ​ចង់​បោះបង់​ចោល​គម្រោង​រៀបការ​ទៀត​ផង​  ហើយ​អ្នក​ខ្លះ​ទៀត​ខំ​រៀបការ​ទាំង​ត្រដាបត្រដួស​ព្រោះ​ប្រឈម​នឹង​ការ​ខាតបង់​កំរិត​ខ្ពស់​។ ចំណែក​ម្ចាស់​សម្អាងការ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ រាប់​ចាប់​តាំង​ពី​ព្រឹត្តការណ៍​២០​កុម្ភៈ​មក​ភ្ញៀវ​ដែល​អញ្ជើញ​មក​កក់​បាន​សុំ​លើក​ពេល​វិញ​ប្រមាណ​ជា​២០​រោង​។ គិត​ត្រឹម​រយៈពេល​ដូច​គ្នា​ដែរ​ ម្ចាស់​ចុងភៅ​មួយ​កន្លែង​ ក្នុង​រាធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ ភ្ញៀវ​ដែល​អញ្ជើញ​មក​កក់​បាន​សុំ​លើក​ពេល​វិញ​ប្រមាណ​ជា​៥០​រោង​។ ដូច្នេះ​ការ​លើក​ពេល​រៀបការ​ក្នុង​បរិបទ​កូវីដ១៩​ ជះ​ផល​ប៉ះពាល់​ដល់​បៀវត្ស​អ្នក​រត់​តុ​ និង​អ្នក​ផាត់​មុខ​។
    10 min
  • បទយកការណ៍ - លោកស្រីទូច សុភា៖ នារីស្អាតមិនអាស្រ័យទៅលើស្បែកសទេ
    នៅក្នុងនាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ ​ហេង សុខនី​ សូម​ណែនាំ​លោក​អ្នក​ឱ្យស្គាល់​លោក​ស្រីទូច សុភា ​ស្ថាបនិក​ទំព័រ​ហ្វេសបុក​ Sophea Lifestyle​ ដែលជា​ផេកចែករំលែក​ចំណេះដឹង​ ផ្នែកសុខភាព​ សម្រស់​ និង​ការរៀបចំខ្លួន​របស់​នារី​សម័យថ្មី​។​ លោកស្រី​ទូច សុភា ​មិនដែល​គិតទេ​ថា ​អាជីវកម្ម​លើផេក​បែបឌីជីថល​នេះ ​នឹងមានប្រាក់ចំណូល​ច្រើននោះទេ ​គឺ​លោកស្រី​គ្រាន់តែ​ចង់ប្រាប់​ទៅកូនៗ​ និង​ស្វាមី​លោកស្រី​ថា​ ខ្លួនធ្វើបាន​៕
    10 min
  • បទយកការណ៍ - ម៉េង ស្រីលីន៖ដល់ពេលដែលស្ត្រីបោះចោលគំនិតថា ជំនាញបច្ចេកវិទ្យារៀនបានតែបុរសទៀតទៅ
    ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​លែង​កំណត់​ដោយ​ភេទ​ទៀត​ហើយ។ កញ្ញា ម៉េង ស្រីលីន បាន​ពួត​ដៃ​ជាមួយ​ក្រុម​ការងារ​ជា​បុរស​បង្កើត​បច្ចេកវិទ្យា​ក្នុង​ធ្វើ​កសិកម្ម​ក្រោម​ឈ្មោះ​ថា (Samrt Farm Assistance) ជា​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ ដែល​បញ្ជា​ពី​ទូរ​សព្ទ​ដៃ​។ បើ​តាម​កញ្ញា ម៉េង ស្រីលីន Samrt Farm Assistance បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្វែ​ការ​ធ្វើ​កសិកម្ម​បែប​បុរាណ​របស់​ពលរដ្ឋ មក​ធ្វើ​កសិកម្ម​បែប​ទំនើប​វិញ។ ប្រយោជន៍​នៃ​ការ​ធ្វើ​កសិកម្ម​បែប​ទំនើប​ ពលរដ្ឋ​នឹង​បាន​ដឹង​មុន​ពី​សំណើម​ដី សីតុណ្ហភាព ដើម្បី​ត្រៀម​ធ្វើ​កសិកម្ម។ នៅ​ចំពោះ​មុខ​ភាព​ជោគជ័យ​នេះ កញ្ញា ម៉េង ស្រីលីន លើក​ឡើង​ថា ល្មម​ដល់​ពេលស្ត្រី​មួយ​ចំនួន​បោះបង់​ចោល​គំនិត​ថា ជំនាញ​បច្ចេកវិទ្យា​រៀន​បាន​តែ​បុរស​ទៀត​ទៅ ខណៈ​ជំនាញ​នេះ​ខ្វះការ​ចូល​រួម​ពី​ស្ត្រី។   អ្វី​ទៅ​ជា​ការ​ធ្វើ​កសិកម្ម​ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​ក្រោម​គំនិត​ផ្ដើម​របស់​ ម៉េង ស្រីលីន និង​មិត្ត​រួម​ក្រុម?
    9 min
  • បទយកការណ៍ - បុរសជនជាតិគួយ ចង់ឃើញយុវជនមានក្តីស្រមៃខ្ពស់ តាមរយៈកម្មវិធីទូរទស្សន៍លើបណ្តាញសង្គមខ្លួន
    បុរស​ជនជាតិ​គួយ​ម្នាក់​ ក្លាយ​ជា​ផលិតករ​នៃ​កម្មវិធី​ទូរទស្សន៍​លើ​បណ្តាញ​សង្គម​។ នៅ​ចុង​ខែ​កុម្ភៈ​ឆ្នាំ​២០២១​នេះ​ ប៊ីន យ៉ាន ​ទើប​នឹង​បង្កើត​កម្មវិធី​ទូរទស្សន៍​ បែប​កម្សាន្ត​និង​អប់រំ​ថ្មី​មួយ​ ជា​ភាសា​អង់គ្លេស​។ បុរស​ជនជាតិ​គួយ​សុបិន​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​រូបនេះ​ លើក​ឡើង​ថា​  Binyan late night show ​ជា​កម្មវិធី​បង្កើត​ឡើង​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​យុវជន​ ឲ្យ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ និង​មាន​ក្តី​ស្រម៉ៃ​ខ្ពស់​។
    9 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners