បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - លោក ជាង បូរ៉ា៖សេដ្ឋកិច្ចជាតិមួយរឹងមាំទៅបានគឺផ្តើមចេញពីការគាំទ្រផលិតផលក្នុងស្រុក
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅពេល​នេះ ​អ៊ឹង ប៊ុនថន​ សូម​ណែនាំ​លោកអ្នក​ឲ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក ជាង បូរ៉ា ​ស្ថាបនិក​ក្រុមហ៊ុន​ រ៉ា គីមឡុង​។ ​ជា​ក្រុមហ៊ុន​កែច្នៃ​ ផលិតផល​អាហារ​ក្នុងស្រុក​ មាន​ដូចជា ​នំ ​កាហ្វេ ​និង​តែ​ធម្មជាតិ​ជាច្រើន​មុខ​។ ​ជា​អ្នក​ជំនាញ​IT ​តែ​លោក​ បូរ៉ា ​សម្រេចចិត្ត​បោះ​បង់​មុខ​របរ​នាំចូល​សំភារៈ​IT​ពី​ក្រៅ​ប្រទេស​ចោល​ ងាក​មក​បង្កើត​ក្រុម​ហ៊ុន​កែ​ច្នៃ​ផលិតផល​ខ្មែរ​ទៅវិញ។​ បើ​តាម​សហគ្រិន​រូបនេះ ​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​អាច​រឹងមាំ​ទៅ​បាន​គឺ​ចាប់​ផ្តើមពី​ការ​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក។
    11 min
  • បទយកការណ៍ - កូវីដ១៩៖ លោក ង៉ូវ ឈីវ «ភាពស្មោះត្រង់ធ្វើឲ្យយើងឈរជាមួយម្ចាស់ជំនួយបានគ្រប់កាលៈទេសៈ»
    តិច​ឬ​ច្រើន​អង្គការ​ផ្ទះបាយ​កុមារ​ នៅ​តែ​ទទួល​បាន​ស្បៀង​ ពី​ម្ចាស់ជំនួយ​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ ទោះ​ជា​ស្ថិត​ នៅ​ក្នុង​ស្ថានភាព​កូវីដ១៩​ ក៏ដោយ​។ ​ស្ថាបនិក​អង្គការ​ផ្ទះបាយ​កុមារ​ លោក ​ង៉ូវ​ ឈីវ​ អះអាង​ថា ​ ភាពស្មោះត្រង់​ទើប​ធ្វើ​ឲ្យ​យើង​ឈរ​ជាមួយ​ម្ចាស់ជំនួយ​បាន​គ្រប់​កាលៈទេសៈ​។​
    8 min
  • បទយកការណ៍ - កត្តា​ជីវភាព​បង្ខំ​ឲ្យ​ស្ត្រី​ឃ្លាត​ពី​កូន​ទាំង​បាត​ជើង​ក្រហម
    កត្តា​ជីវភាព​បាន​បង្ខំ​ឲ្យ​ស្ត្រី​ឃ្លាត​ពី​កូន​តូច​ទាំង​បាត​ជើង​ក្រហម។ នេះ​ជា​ស្ថាន​ភាព​ពិត​ដែល​​ស្ត្រី​មួយ​ចំនួនកំពុង​តែ​ពើប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ​។ ​បញ្ហា​នេះភាគ​ច្រើនត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា ​​កើត​ឡើង​ចំពោះ​​ស្ត្រី​បំរើការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្មនិង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ជា​ដើម។ សម្រាប់​ស្ដ្រី​ដែល​មាន​ជីវភាព​លំបាក​ទាំង​នេះ មណ្ឌល​ថែ​ទាំ​កុមារ ឬ​ទារកដ្ឋាន​ផ្ដល់​ដោយ​រដ្ឋ​នៅ​តាម ភូមិ ឃុំ សង្កាត់ ជា​សេក្ដី​ត្រូវ​ការចំបាច់​ដើម្បី​ធានា​ថា កូន​តូច​ៗ​របស់​ពួក​គេ​ទទួល​បាន​ការ​មើល​ថែ​បាន​ដិត​ដល់​និង​ប្រកប​ដោយ​គុណភាព​។
    14 min
  • បទយកការណ៍ - វិចិត្រសាលសិល្បៈត្រជាក់ភ្នែកផ្តើមការតាំងពិព័រណ៍សិល្បៈបែបសហសម័យនៅកម្ពុជា
    វិចិត្រ​សាល​សិល្បៈ​ត្រជាក់​ភ្នែក​បាន​ចាប់​ផ្តើម​សម្ពោធ​សាក​ល្បង​ដាក់​តាំង​រូប​គំនូរ​សិល្បៈ​បែប​សហសម័យ​ចំនួន​២១​រូប​គំនូរ​សិល្បៈ​ នៅ​ផ្ទះ​សិល្បៈ​យូឃិន​ កាល​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ​។ ពិព័រណ៍​សិល្បៈ​បែប​សហសម័យ​នេះ​នឹង​ដាក់​បង្ហាញ​ជូន​ដល់​សាធារណជន​ជា​ការ​សាកល្បង​ពី​ថ្ងៃ​ទី​១៧​កុម្ភៈ​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​មេសា​ឆ្នាំ​២០២១​។ ជា​គោលបំណង​នៃ​ការ​ដាក់​តាំង​ពិពរ័ណ៍​នេះ ​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​ចង់​លើក​ស្ទួយ​សិល្បៈ​បែប​សហសម័យ​ និង​កៀរ​គរ​ថវិកា​ដើម្បី​ទ្រទ្រង់​និង​ពង្រឹង​សិល្បៈ​បែប​សហសម័យ​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​។
    7 min
  • បទយកការណ៍ - លោក ហ៊ាង សុទ្ធាយុត្តិ៖កាលណាបច្ចេកវិទ្យា និងទំនាក់ទំនងសង្គម រីកចម្រើន នឹងធ្វើឲ្យជាតិរីកចម្រើន កាត់បន្ថយចំណាយ និងគម្លាតសង្គម
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន ​សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​ លោក​ ហ៊ាង សុទ្ធាយុត្តិ​ ជា​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ​។ អ្នក​ជំនាញ​ IT​ រូប​នេះ​លើក​ឡើង​ថា​ កាលណា​បច្ចេក​វិទ្យា​មាន​ការ​រីក​ចម្រើន ​នោះ​នឹង​កាត់​បន្ថយ​ការ​ចំណាយ ​និង​កាត់​បន្ថយ​គម្លាត​សង្គម​ ធ្វើ​ឲ្យ​ការ​រស់​នៅ​កាន់​តែ​មាន​ភាព​ងាយស្រួល​។
    13 min
  • បទយកការណ៍ - លោកយក់ ចំរើនឫទ្ធិ៖ អាជីពរីកចម្រើន គឺធ្វើការងារដោយមិនប្រកាន់ខ្លួន តែប្រកាន់ភាពស្មោះត្រង់
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ពេល​នេះ​ ហេង សុខនី​ សូម​ណែនាំ​លោក​អ្នក​ឱ្យ​ស្គាល់​លោក​យក់ ចំរើនឫទ្ធិ​។ ​លោក​ជា​ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ Forte ​ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុង​ស្រុក​ធំ​មួយ​នៅ​កម្ពុជា​។ ​ទម្រាំ​នឹង​មាន​ថ្ងៃ​នេះ ​លោក​ចំរើនឫទ្ធិ​ បាន​ឆ្លង​កាត់​ការ​តស៊ូ​អត់ទ្រាំ​ជា​ច្រើន​ ដោយ​មិន​ខ្លាច​នឿយហត់​ និង​លំបាក​ឡើយ​។ ​ហើយ​អ្វី​ដែល​លោក​ចង់​ចែករំលែក​ដល់​យុវជន​នា​ពេល​នេះ ​មាន​២​ចំនុច ​ទី១​.ការ​ផ្តោត​យកចិត្តទុកដាក់​លើ​ការងារ​ និង​ទី២​. គឺ​ភាព​ស្មោះត្រង់​៕
    12 min
  • បទយកការណ៍ - យុវជនស្ម័គ្រចិត្តបង្កើតយុទ្ធនាការសម្អាតបរិស្ថានមួយខែម្តងក្នុងក្រុងភ្នំពេញ និងខេត្តមួយចំនួន
    រក្សាបរិស្ថានស្អាត គឺ​ជាកម្មវិធី​របស់​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ដើម្បី​សម្អាត​បរិស្ថាន​តាម​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​រាជធានី​ភ្នំពេញ កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានយុវជនជាង២០០នាក់ ចូល​រួម​សកម្មភាព​សម្អាត​បរិស្ថាន​។ អ្នក​ផ្តួច​ផ្តើម​គម្រោង​នេះ មាន​គំនិត​ចង់​ពង្រីក​កម្មវិធី​នេះ​ទូទាំង​ប្រទេស​កម្ពុជា  ហើយ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២ដង​ ក្នុងមួយ​ខែ​។
    9 min
  • បទយកការណ៍ - យុវតីខ្មែរម្នាក់​ស្នើឲ្យពលរដ្ឋខ្មែរ​កុំទៅ​ធ្វើការ​នៅ​ស្រុក​គេ​ទាំង​ប្រថុយប្រថាន
    ភាពក្រីក្រ​បាន​រុញច្រាន​យុវតីខ្មែរ​ម្នាក់​ឲ្យ​រសាត់​អណ្ដែត​ទៅ​ដល់​ប្រទេស​ចិន​តាម​រយៈការ​ចាញ់​បោក​មេខ្យល់​ដែល​សន្យា​ថា នឹង​រក​ការងារ​ឲ្យ​ធ្វើ​នៅ​ទី​នោះ​។ ជា​អកុល បន្ទាប់​ពី​ទៅ​ដល់​ប្រទេស​ចិន នាង​បាន​រង​គ្រោះ​ដោយ​ទទួល​រងការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែល​បង្កឡើង​ដោយ​មេខ្យល់​និង​ប្ដី​ជន​ជាតិចិន​។ តាម​រយៈបទពិសោធន៍​នេះ យុវតី​ខ្មែរ​ម្នាក់​ស្នើឲ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​ទាំង​ប្រថុយ​ប្រថាន​។  តទៅ​នេះ សូម​ស្តាប់​ការ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​យុវតីរូប​នេះ ដែល​ទើប​ត្រលប់​ពី​ប្រទេស​ចិន​មក​ដល់​កម្ពុជា និង​ទើប​បាន​មក​បញ្ចប់​ការ​ធ្វើ​ចត្តាឡី​ស័ក​នៅ​ថ្ងៃ​សៅរ៍​នេះ​តាម​រយៈបទ​យក​ការណ៍​របស់​ អោ ស្រីពេជ្រ៖
    10 min
  • បទយកការណ៍ - លោកស្រី គីម ស៊ីដដាវីស៖ខ្ញុំមិនដែលគិតថាខ្ញុំជាអ្នកតម្រង់ទិសទេ
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ពេល​នេះ ​អ៊ឹង ប៊ុនថន​ សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោកស្រី​ គីម ស៊ីដដាវីស​។ ​លោកស្រី​គឺ​ជា​សាស្ត្រចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​។​ក្រៅ​ពី​ការងារ​បង្រៀន​និស្សិត​ លោកស្រី ​គឺ​ជា​អ្នក​អត្ថាធិប្បាយ​ដ៍​ប៉ិន​ប្រសព្វ​ម្នាក់​ក្នុង​ការ​ងារ​ជា​អ្នក​ចែក​រំលែក​ចំណេះដឹង​ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ព្រម​ទាំង​ជា​អ្នក​តម្រង់​ទិស​ជូន​យុវជន​ដែល​កំពុង​ជួប​បញ្ហា​។ ​
    12 min
  • បទយកការណ៍ - មានលុយ មានសុខភាពល្អ និង​មានការងារ តើ​នោះជា​សុភមង្គល?​
    នៅ សប្តាហ៍មុន យើងបានផ្សាយជូនលោកអ្នកនាងឲ្យបានស្គាល់សៀវភៅទស្សនវិជ្ជាសម្រាប់កុមារ មួយ ដែលបោះពុម្ពដោយសមាគមពន្លឺ។ តើសុភមង្គលគឺជាអ្វី ជាចំណងជើងសៀវភៅទស្សនវិជ្ជាសម្រាប់កុមារ ដែលបកប្រែចេញពីសៀវភៅបារាំង និពន្ធដោយទស្សនវិទូបារាំង លោកអូស្កា ប្រឺនីហ្វែរ។ តើសុភមង្គលគឺជាអ្វី? តើការសប្បាយ រីករាយ មានលុយ មានសុខភាពល្អ គឺជាសុភមង្គល? លោកស្រី សារ៉ា អូលីវេរ៉ា និងលោកវណ្ឌី រតនាដែលជាអ្នកបកប្រែសៀវភៅ នឹងចូលខ្លួនមកបកស្រាយ ផ្តល់យោបល់ខ្លះ  នៅក្នុងបទយកការណ៍របស់ឈាង បុប្ផា។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners