បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - ខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ធ្វើឲ្យការប្រកបរបររកស៊ីស្ងាត់ជាងធម្មតា
    ការឆ្លងកូវីដ១៩​នៅក្នុង​សហគមន៍​នៅកម្ពុជា ​បាន​រីករាលដាល​ទៅកាន់​បណ្តាខេត្ត/ក្រុង​ មួយ​ចំនួន​ទៀត ​ក្រៅពី​រាជធានី​ភ្នំពេញ​។ ​ក្នុងនោះ​ក្រុង​ព្រះសីហនុ​ មាន​ករណី​ឆ្លង​កូវីដ១៩ ​ដែល​បណ្តាល​ឲ្យខេត្ត​នេះ​ត្រូវ​បិទចរាចរណ៍​មនុស្ស​ជាមួយ​ខេត្ត​ និង​ក្រុង​ផ្សេង​ទៀត​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​។ ​ព្រឹត្តិការណ៍​សហគមន៍​នៅ​ឯ​ខេត្ត​ព្រះសីហនុ​ នាពេលនេះ ​បានធ្វើឲ្យ​អ្នកប្រកប​របរ​រកស៊ី​ត្អូញត្អែ​ពីការ​បាត់ចំណូល ​ហើយខ្លះ​ស្ទើរតែ​ដាច់បាយ​។
    9 min
  • បទយកការណ៍ - តារាចម្រៀងស៊ីណូរ៉ា៖ ច្រៀងដើម្បីលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា
    នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅពេលនេះ​ ហេង សុខនី​ សូម​ណែនាំ​លោក​អ្នកឱ្យ​ស្គាល់​តារា​ចម្រៀង​រ័ត្នន៍​ ស៊ីណូរ៉ា​។ ​ស៊ីណូរ៉ា​លើកឡើង​ថា ​ការធ្វើ​អំពើល្អ​ដោយ​មិន​បង្ហាញ​ជា​សាធារណៈ ​ក៏ធ្វើ​ឱ្យ​អ្នក​ទទួល​ផល​ពី​អំពើ​ល្អ​ទាំងនោះ​សប្បាយ​រីករាយ​បានដែរ​។ ​ការធ្វើ​អំពើល្អ​ដោយ​ការ​ផ្តល់ក្តីស្រឡាញ់​ លើកទឹកចិត្ត​ នឹង​មិនធ្វើឱ្យ​នរណា​ម្នាក់​ឈឺចាប់​ ឬ​អស់សង្ឃឹម​ វា​ប្រសើរ​ជាង​ការមើលងាយ​ និង​រើសអើង​។
    11 min
  • បទយកការណ៍ - កូវីដ១៩៖ គុណភាពវ៉ាក់សាំងនៅតែជាហេតុផលធ្វើឱ្យពលរដ្ឋរុញរាទៅចាក់វ៉ាក់សាំង
    ជិត​១សប្តាហ៍​ទៅហើយ​ ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​កម្មករ​ប្រមូល​សំរាម អ្នក​រត់​តាក់ស៊ី​ ម៉ូតូកង់បី ​និង​ម៉ូតូឌុប​ទៅចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ព្រោះក្រុម​នេះ ​ជា​ក្រុម​​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ-១៩ដែរ។ ​ប៉ុន្តែរហូត​ដល់ពេលនេះ ​ការទៅចាក់វ៉ាក់សាំង​របស់​ក្រុម​ប្រឈម​ហានិភ័យ​ឆ្លង​ខ្ពស់​ទាំងនោះ​ហាក់​មាន​ភាព​អល់អែក​ទៅវិញ​។ ​ការអល់អែក​នេះ ​ក៏ព្រោះ​ថា​ពួកគេ​ខ្លះ​នៅ​ស្រពិចស្រពិល​ និង​មិនទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ពី​ក្រសួង​អំពី​ការចាក់វ៉ាក់សាំង​។ ​ចំណែក​ឯ​អ្នកខ្លះទៀត​ គឺ​នៅតែ​មិនទាន់​ទុកចិត្ត​នឹងគុណភាព​ថ្នាំ​វ៉ាក់សាំង​នៅឡើយ​។
    10 min
  • បទយកការណ៍ - ម្ចាស់អាជីវកម្មទេសចរណ៍៖ ទេសចរក៏គ្មាន បំណុលក៏ជាប់ ប្រហែលជាខ្ញុំត្រូវប្រកាសក្ស័យធន់ហើយ
    ស្ថិតនៅ​ក្នុងការ​ញាំញី​ជាសកល​ដោយសារ​ជំងឺកូវីដ១៩​ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រងផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការ​រឹតបន្តឹង​ជើងហោះហើរ​អន្តរជាតិ​ ដែល​មិនអាច​ឲ្យមាន​ភ្ញៀវ​អន្តរជាតិ​ចូលមក​ដើរកម្សាន្ត​ និង​ការព្រួយ​បារម្ភ​ពីការ​ឆ្លងជំងឺ​របស់​ភ្ញៀវជាតិ​។ ​លោក អឿន រស់នៅអមរើន​ ម្ចាស់ស្ថាបនិក​បឹងកាឡូ​ក្តាតសាណាកា​ ដែល​ស្ថិត​នៅ​ភូមិក្តាត​ ខេត្តកំពត​ ថា​ បឹងកាឡូ​ខ្លួន​កំពុង​តែធ្លាក់​ចំណុច​សូន្យ​ ដោយសារ​តែ​បាត់បង់​ភ្ញៀវ​។​ បើមិន​អាច​ស្រោចស្រង់​បាន​ ម្ចាស់​បឹងកាឡូ​ប្រហែល​ជា​ប្រកាស​ក្ស័យធន់​ ព្រោះ​នៅ​មាន​វិបត្តិ​បំណុល​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។
    10 min
  • បទយកការណ៍ - លោកស្រី ទីវ ចាន់ដេត៖អាជីវកម្មរបស់ខ្ញុំគឺជាឈ្នាន់ឲ្យក្តីស្រមៃចុងក្រោយរបស់ខ្ញុំក្លាយជាអ្នកនយោបាយ
    នៅក្នុងនាទីជីវិតជោគជ័យរបស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅពេលនេះ អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ឲ្យ​លោក​ស្រី ទីវ ចាន់ដេត ប្រធានក្រុមហ៊ុន IPML Services ជាក្រុមហ៊ុនធំមួយ​ផ្នែកបោះពុម្ព។ ត្បិត​ត្រូវ​បាន​គេទទួល​ស្គាល់ថា ជាសហគ្រិន​ស្រ្តី​​ម្នាក់​​ដែល​​ទទួល​បាន​ជោគ​ជ័យ​​លើ​​អាជីវ​កម្ម​ ក៏ពិត​មែន​​ប៉ុន្តែ​ស្ត្រី​មកពី​ខេត្ត​ព្រៃ​វែង​រូបនេះ​មានក្តី​ស្រមៃ​ចង់​ក្លាយជាអ្នក​នយោបាយ​នៅពេល​ខាងមុខ​ ដោយ​ប្រើ​ប្រាស់​ការរីក​ចម្រើន​​របស់​អាជីវកម្ម​ជាដើមទុន។
    9 min
  • បទយកការណ៍ - កូវីដ១៩៖ច្រាន លោក ឡុង មុត ចេះប្រើប្រាស់បច្ចេកវិទ្យាបង្រៀនសិស្សតាមអនឡាញដោយឥតព្រៀង
    មនុស្ស​មួយ​ចំនួន​កំពុង​ប្រែក្លាយ​វិបត្តិ​កូវីដ១៩ ​ទៅជា​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង​។ ​ជាក់ស្ដែង​លោក ​ឡុង មុត​ ដែល​មាន​វ័យ​ចំណាស់​ណាស់​ទៅហើយ​ ធ្លាប់​តែ​មិន​រវល់​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ ក៏​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​បង្រៀន​សិស្ស​ដោយ​ឥត​ព្រៀងទុក​ តាម​រយៈ​ការ​ប្រើ​ZOOM ​និង​TELEGRAM។ បើ​តាម​លោក​ ឡុង មុត​ បង្រៀន​ដោយ​ផ្ទាល់​ និង​ពី​ចម្ងាយ​ត្បិត​តែ​ជួបឧបសគ្គ​ដូចគ្នា​មែន​ តែ​ចិត្តចង់​បង្រៀន​កុមារ​តូចៗ​ដែល​ប្រៀប​ដូច​នឹង​ពន្លក​ទំពាំង​មិន​ធ្វើ​ឲ្យ​លោក​រួញរា​ទេ​។
    9 min
  • បទយកការណ៍ - បទយកការណ៍៖អ្នកកាសែតនៅកម្ពុជាមួយចំនួនកំពុងចងក្រងគ្នាជាក្រុមរកដំណោះស្រាយបញ្ហាប្រឈម
    ក្រុម​អ្នកសារព័ត៌មាន​នៅប្រទេសកម្ពុជាមួយចំនួន​កំពុងចង​ក្រងគ្នាជាក្រុម​ដើម្បី​ពិភាក្សា​ពី​បញ្ហាប្រឈម​ក្នុង​អាជីព​របស់​ពួកគេ ហើយ​​រក​ដំណោះស្រាយ​ និង​កិច្ចគាំពារ។ ជំនួបជាលើក​ដំបូង​កាលពីចុង​ខែ​កុម្ភៈ​នេះ ​ធ្វើ​ឡើង​ដោយ​អ្នក​សារព័ត៌មានមក​ពីស្ថាប័ន​ជាង​១០​ដែល​កំពុង​ដំណើរ​ការនៅកម្ពុជា។ ​កង្វល់​របស់​អ្នក​សារព័ត៌មាន​ទាំងនោះ​ ត្រូវបាន​លើកឡើង​នៅគ្រា ​ដែល​កម្ពុជា​កំពុងជួប​នឹង​​បញ្ហា​កូវីដ១៩​ផង និង​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ-សង្កាត់​នឹង​ចូល​មកដល់​នៅឆ្នាំ​ក្រោយផង។
    9 min
  • បទយកការណ៍ - លោកស្រីប៊ុន ចាន់និមល៖ ការបរាជ័យ គឺជាពេលសាកថ្ម ដើម្បីអាចបន្តជោគជ័យបាន
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​នា​ថ្ងៃ​នេះ ​ហេង សុខនី​ សូមណែនាំ​លោកអ្នក​ឱ្យ​ស្គាល់​លោកស្រី​ប៊ុន​ ចាន់និមល​ អ្នក​និពន្ធ​ និង​ជា​ម្ចាស់​ក្រុមហ៊ុន​ SASTRA FILM​។​ លោក​ស្រី​ប៊ុន ចាន់និមល​ លើកឡើង​ថា ​លោកស្រី​បង្កើត​ SASTRA FILM ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ​ ឱ្យ​ងាក​មក​គាំទ្រ​ភាពយន្ត​ខ្មែរ​ និង​ជនជាតិ​ខ្មែរ​មាន​ភាពយន្ត​ល្អ ​សម្រាប់​បង្ហាញ​ទៅ​បរទេស​ បង្ហាញ​ទៅ​ពិភពលោក​ឱ្យ​បាន​ស្គាល់​ពី​ប្រពៃណី ​វប្បធម៌​ និង​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។
    11 min
  • បទយកការណ៍ - ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នទ្វេដងក្រោយក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
    ប្រជាពលរដ្ឋ​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ដូចៗ​គ្នា​ក្រោយ ​កម្ពុជា​ផ្ទុះ​ព្រឹត្តការណ៍​ឆ្លង​ចូលសហគមន៍​ជា​លើកទី​៣​នេះ​។​ ជាក់ស្ដែង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តាងៅក្រោម​ សង្កាត់និរោធ​ ខ័ណ្ឌ​ច្បារអំពៅ ​បាន​សម្តែង​នូវ​ក្តី​បារម្ភ ​និង​មួយ​ចំនួន​ទៀត​មិនហ៊ាន​ចេញក្រៅ​ផ្ទះ​ឡើយ​ ជា​ពិសេស​ស្ត្រី​មេផ្ទះ​ប្ដូរ​ពីការ​ដើរផ្សារ​ទិញម្ហូប​ ដោយ​ងាក​មក​ប្រើប្រាស់​បន្លែ​បង្កា​នៅ​ក្បែរ​ផ្ទះ​វិញ​។
    8 min
  • បទយកការណ៍ - អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធត្អួញត្អែរពីជីវភាពក្រោយការផ្ទុះកូវីដ១៩សារជាថ្មី
    អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ​មាន​ដូចជា​ អ្នក​រត់​ម៉ូតូឌុប​ អ្នក​រត់​កង់បី ​អ្នក​លក់ដូរ​តាម​ចិញ្ចើមផ្លូវ​នៅបរិវេណ​ម្តុំ​កោះពេជ្រ​ បាន​ត្អូញត្អែរ​ពី​ជីវភាព​ខ្លួន​ ក្រោយការ​ផ្ទុះ​កូវីដ១៩​សហគមន៍​ជា​ថ្មី​នៅ​ម្តុំ​កោះពេជ្យ ​កាលពី​ថ្ងៃ​ទី​២០​កុម្ភៈ​។ ​ពួកគេ ​ថា​របរ​អាជីវកម្ម​ខ្លួន​គឺ​ពឹង​ផ្អែក​ទាំងស្រុង​លើ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​ម្តុំ​នោះ ​ដែល​ជា​ពិសេស​គឺ​ភ្ញៀវ​ជា​ជនជាតិ​ចិន​។ ​ក៏​ប៉ុន្តែ​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ជីវភាព​កាន់​តែ​ពិបាក​មួយ​កម្រិត​ទៀត​។
    7 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners