បទយកការណ៍

បទយកការណ៍

By RFI ខេមរភាសា / Khmer
Download on the App Store

បទយកការណ៍ episodes

  • បទយកការណ៍ - កូនខ្មែរ-បារាំង ច្នៃឧបករណ៍សម្រាប់ធ្វើជីកំប៉ុស្តិ៍
    ដោយ​មើល​ឃើញ​ថា​សំណល់​ភាគ​ច្រើន​នៅ​តាម​ផ្ទះ​ ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ជា​សំណល់​ផ្ទះបាយ​ ឬ​សំណល់សរីរាង្គ​ កូន​ខ្មែរ​-បារាំង​ម្នាក់ ​បាន​ច្នៃ​ឧបករណ៍ ​ដែល​អាច​យក​សំណល់​ផ្ទះបាយ​ទាំង​នោះ​ធ្វើ​ជា​ជី​កំប៉ុស្តិ៍​។ ឧបករណ៍​នេះ ​ត្រូវ​បាន​ដាក់​លក់​ក្រោម​ស្លាក​យីហោ ​Compost City។ ពី​ក្រសួង​បរិស្ថាន​វិញ​ មើល​ឃើញ​ថាប្រជាពលរដ្ឋ​កម្ពុជា​មាន​ការ​យល់ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម​ ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ ​និង​អប់រំ​។
    10 min
  • បទយកការណ៍ - ក្រោយចាក់វ៉ាក់សាំង៖ លោក ទៀ បាញ់ តមធ្វើការធ្ងន់ ទទួលទានជាតិអាកុល និងហូបគ្រឿងសមុទ្រ
    បន្ទាប់ពី​មហាជន​ចង់​ដឹង​អំពី​ស្ថានភាព​សុខភាព​ក្រោយ​ចាក់វ៉ាក់សាំង​របស់​ចិន លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​បាន​បង្ហាញ​មុខ​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ។ គិត​មក​ដល់​ថ្ងៃ​ទី១​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​នេះ លោក ទៀ បាញ់ ទទួល​ចាក់​វ៉ាក់សាំង​ (Sinopharm)ស៊ីណូហ្វាម​របស់​ចិន​បាន​២០ថ្ងៃ​មក​ហើយ។ នៅ​ចំពោះ​មុខ​មហាជន និង​កាមេរា​អ្នក​កាសែត លោក ទៀង បាញ់ បាន​បង្ហាញ​ភាព​ជឿជាក់​លើ​គុណ​ភាព​វ៉ាក់​សាំង​របស់​ចិន ដោយ​អះអាង​ថា គ្មាន​ប្រតិកម្ម ឬ​អាការៈ​រោគ​គួរ​ឲ្យ​កត់​ចំណាំ​ឡើយ។ ដើម្បី​រួម​ចំណែក​តេស្ត​វ៉ាក់​សាំង​របស់​ចិន​ថា មាន​គុណភាព​កម្រិត​ណា លោក ទៀ បាញ់ បាន​ថ្នមខ្លួន​រយៈ​ពេល​ខ្លី​តាម​បញ្ជា​របស់​វេជ្ជបណ្ឌិត​ចិន​ដូច​ជាៈ តម​ធ្វើការ​ធ្ងន់ ទទួល​ទាន​ជាតិ​អាកុល និង​ហូបគ្រឿង​សមុទ្រ។
    7 min
  • បទយកការណ៍ - ពលរដ្ឋមួយចំនួនស្ម័គ្រចិត្តទទួលចាក់វ៉ាក់សាំងខណៈមួយចំនួនបដិសេធនិងរារែក
    បន្ទាប់​ពី​វ៉ាក់សាំង​Sinopharm​របស់​ចិន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ម្សិលមិញ​រួច​មក​ នៅ​ថ្ងៃ​នេះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​អ្នក​យក​ព័ត៌មាន​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ បាន​ជួប​សម្ភាស​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​និង​អះអាង​ពី​ការ​ត្រៀម​ខ្លួន​ទទួល​យក​វ៉ាក់សាំង​នេះ​។ ផ្ទុយ​ពី​អ្នក​ត្រៀម​ខ្លួន​ អ្នក​ខ្លះ​លើក​ឡើង​ថា​ ពួកគេ​មិន​មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ទៅ​ចាក់​វ៉ា់ក់សាំង​បង្ការ​កូវីដ១៩​ តាម​ការ​អំពាវនាវ​របស់​ក្រសួង​ឡើយ​។ ចំណែក​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ ថ្លើម​ របេង​ សួត​ ជា​ដើម​ ក៏​ប្រកែក​មិន​ទទួល​វ៉ាក់សាំង​កូវីដ១៩​ នេះ​ដែរ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​អ្នក​ដែល​ពេញ​ចិត្ត​ទទួល​ចាក់​វ៉ាក់សាំង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ទទួល​វ៉ាក់សាំង​ដូចជា​ការ​ចុះ​ស្រង់​ឈ្មោះ​នៅ​មូលដ្ឋាន​កំពុង​រស់​នៅ​ ប្រសើរ​ជាង​តម្រូវ​ឲ្យ​អនុវត្ត​ការ​ចុះ​ឈ្មោះ​តាម​អនឡាញ​ដែល​មាន​ភាព​ស្មុគស្មាញ​សម្រាប់​ពលរដ្ឋ​ធម្មតា​។
    8 min
  • បទយកការណ៍ - លោកហេ ជុនសិក៖លោក ស៊ិន ស៊ីសាមុត ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ទាហ៊ាន​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ
    លោក ស៊ិន ស៊ីសាមុត មិន​ត្រឹម​តែ​មាន​ឈ្មោះ​ជា​អធិរាជ​សំឡេង​មាស​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នោះ​ទេ តែលោកស៊ិន ស៊ីសាមុត ក៏​បាន​បង្ហា្កញ​ភាព​ក្លាហាន​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ទាហ៊ាន​នៅ​ក្នុង​សម័យ​សាធារណរដ្ឋដែរ​នៅ​ឆ្នាំ​១៩​៧០។ ការ​ឈាន​ជើង​ចូល​ក្នុង​បន្ទាយ​ទាហ៊ាន​របស់ លោក ស៊ិន សាមុត បន្ទាប់​មាន​ការ​កែនគ្នី​គ្នា​ពី​សំណាក់​អ្នក​និពន្ធ​ខ្មែរ​ល្បី​ឈ្មោះ​លោក ម៉ៅ ឡៅពី និង​អ្នក​ចំរៀង​ខ្មែរ​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​គឺ លោក សុះ ម៉ាត់។
    9 min
  • បទយកការណ៍ - កញ្ញាស្រីពេជ្រ​មានឱកាស​បាន​ចូលរួម​ចំណែក​រៀបចំ​សៀវភៅ ឯកសារខ្មែរក្នុង​បណ្ណាល័យបារាំង Bulac
    នៅក្នុងនាទីបទយកការណ៍ នៅថ្ងៃនេះ ឈាង បុប្ផា នាំលោកអ្នក ទៅស្វែងយល់បណ្ណាល័យប៊ុយឡាក់ ដែលមានទីតាំងនៅក្នុងវិទ្យាស្ថានជាតិភាសានិងអរិយធម៌បូព៌ាប្រទេស INALCO ក្នុងសង្កាត់ទី១៣ នៃក្រុងប៉ារីស។ នៅក្នុងបណ្ណាល័យជាតិមួយនេះ មានសំបូរទៅដោយឯកសារ សៀវភៅ កាសែតទស្សនាវដ្តីជាភាសាខ្មែរ រាប់ម៉ឺនច្បាប់ សម្រាប់និស្សិត អ្នកស្រាវជ្រាវបរទេស។ ឈាង បុប្ផា បានជួបកញ្ញា លូ ហេង ហៅស្រីពេជ្រ ដែលជាអ្នកទទួលបន្ទុក ចុះលេខរៀង ទិនានុប្បវត្តិ សៀវភៅ មកពីប្រទេសកម្ពុជា សម្រាប់បណ្ណាល័យ ប៊ុយឡាក់។ យើងស្តាប់បទយកការណ៍របស់គាត់
    10 min
  • បទយកការណ៍ - សៀវភៅទស្សនវិជ្ជាសម្រាប់កុមារ៖ តើសុភមង្គល​គឺជាអ្វី?
    តើអ្នកដឹងយ៉ាងដូចម្តេចថា អ្នកមានសុភមង្គល? តើយើងអាចរកឃើញសុភមង្គលដោយងាយស្រួលដែរឬទេ? តើលុយអាចផ្តល់សុភមង្គលដែរឬទេ? សំនួរទាំងនេះមាននៅក្នុងសៀវភៅទស្សនវិជ្ជាសម្រាប់កុមារ ដែលនិពន្ធឡើងដោយទស្សនវិទូបារាំង លោកអូស្ការ៍ ប្រឺណីហ្វែរ។ សៀវភៅទស្សនវិទូសម្រាប់កុមារ ដែលមានចំណងជើងថា តើ សុភមង្គលគឺជាអ្វី បោះពុម្ពដោយគ្រឹស្ថានបារាំង ណាតង់ Nathan ទើបត្រូវបានប្រែសម្រួល ជាភាសាខ្មែរ ដោយមនុស្ស២នាក់ គឺលោកស្រី Sarah Oliveira និងលោកវណ្ឌី រតនា។ បោះពុម្ពដោយសមាគមពន្លឺ សៀវភៅ ទស្សនវិជ្ជាសម្រាប់កុមារ មួយនេះ មានដាក់លក់ រួចហើយ នៅតាមបណ្ណាគារមួយចំនួន ក្នុងក្រុងភ្នំពេញ។ តើអ្វីទៅជាសុភមង្គល? តើកុមារកម្ពុជាអាចអានយល់បានសៀវភៅទស្សនវិជ្ជាមួយក្បាលនេះដែរឬទេ?
    11 min
  • បទយកការណ៍ - បណ្ឌិត ធុយ ចាន់ធួន៖ «សូមខ្មែរទាំងអស់ចេះស្រលាញ់ខ្មែរ កុំដើរជាន់ប្រវត្តិសាស្ត្រមិនល្អ»
    នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI​ នា​រាត្រី​នេះ​ ញឹម សុផល ​សូម​ណែនាំ​ឲ្យ​លោក​អ្នក​បាន​ស្គាល់​ពី​ដំណើរ​ជីវិត​របស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត​ ធុយ ចាន់ធួន​។ លោក​បណ្ឌិត​ ធុយ ចាន់ធួន​ គឺ​ជា​បុរាណ​វិទូ​ខ្មែរ​ មួយ​រូប​ ដែល​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ ក្នុង​រៀន​សូត្រ​ និង​ស្រាវជ្រាវ​ពី​បុរាណវិទ្យា​ និង​បាន​រក​ឃើញ​ថ្មីៗ​បន្ថែម​ទៀត​ទីតាំង​ឧស្សាហកម្ម​ដែក​សម័យ​បុរាណ​ និង​រក​ឃើញ​ប្រាសាទ​បុរាណ​ជាង​៤០​ នៅ​រាជធានី​សម្ភុបុរៈ​ អតីត​រាជធានី​ខ្មែរ​សម័យ​ចេនឡា​ និង​សម័យ​មហា​នគរ​។ ទីតាំង​នេះ​ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។
    11 min
  • បទយកការណ៍ - សាលាបឋមសិក្សាចតុមុខជាសាលាគំរូដែលអនុវត្តសកម្មភាពសុខភាពសិក្សាមុនគេនៅឆ្នាំ២០២១
    សាលា​បឋម​សិក្សា​ចតុមុខ​ ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ជ្រើស​ជា​សាលារៀន​គំរូ​មុន​គេ​ ក្នុង​ការ​អនុវត្ត​សកម្មភាព​សុខភាព​សិក្សា​គ្រប់​ជ្រុង​ជ្រោយ​។​ ក៏​ព្រោះ​ថា​សាលា​នេះ​ បាន​បង្កើត​ឱ្យ​មាន​គណៈកម្មការ​សុខភាព​សិក្សា ​ការ​រៀបចំ​បន្ទប់​សុខភាព​ មាន​ការ​ពិនិត្យ​សុខភាព​និង​កាយ​សម្បទា​  ផ្តល់​ថ្នាំ​ទម្លាក់​ដង្កូវ​ព្រូន​ លើក​កម្ពស់​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព​និង​សុខភាព​ និង​ការ​លើក​កម្ពស់​ទឹក​ស្អាត​និង​អនាម័យ ​ដែល​ស្រប​តាម​យុទ្ធសាស្រ្ត​ទាំង​ប្រាំ​បួន​នៃ​គោល​នយោបាយ​ជាតិ​ស្តី​ពី​សុខភាព​សិក្សា​ ដោយ​មាន​ការ​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​៥​ ខែ​មេសា ​ឆ្នាំ​២០១៩​កន្លង​ទៅ​។
    10 min
  • បទយកការណ៍ - ឧកញ៉ា កែវ មុំ៖ជោគជ័យរបស់នំស្រួយលីលីដោយសារគិតពីគុណភាពជាជាងប្រាក់ចំណេញ
    នៅក្នុង​នាទី​ជីវិត​ជោគ​ជ័យ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​RFI​នៅ​ពេល​នេះ​ អ៊ឹង ប៊ុនថន សូម​ណែនាំ​​លោក​​អ្នក​​ឲ្យ​​ស្គាល់​​លោក​ស្រី ​កែវ មុំ ​ជា​ម្ចាស់​​ក្រុម​​ហ៊ុន​​ផលិត​នំ​ស្រួយ លី​លី​។ ​ឧក​ញ៉ារូប​នេះ​​បាន​​បង្កើត​​ក្រុម​​ហ៊ុន​​ជិ​ត​២០​​ឆ្នាំ​​មក​ហើយ​ ដោយ​​ទទួល​បាន​​ការ​គាំទ្រ​​ទាំង​ក្នុង​ស្រុក និង​​ក្រៅ​ប្រទេស​​​។​​ ការ​​រីក​ចម្រើន​អាជីវកម្ម​​បែ​ប​នេះ ​លោក​ស្រី​អះអាង​ថា​ ដោយសារ​តែ​ការ​គិត​ពី​គុណភាព​ជា​ជាង​ប្រាក់​ចំណេញ​។
    12 min
  • បទយកការណ៍ - សារមន្ទីរទួលស្លែងដាក់ដំណើរការបណ្ណាសារអេឡិចត្រូនិច ដើម្បីឲ្យសាធារណជនអាចស្វែងរកទិន្នន័យពីអតីតពន្ធនាគារស.២១
    សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង​ បាន​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​បណ្ណាសារ​អេឡិចត្រូនិច​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៩​មករា​។ គេហទំព័រ​បណ្ណាសារ​អេឡិចត្រូនិច​ ដែល​មាន​ផ្ទុក​ទិន្នន័យ​ឯកសារ​ស្តី​អំពី​ប្រវត្តិ​សួរ​ចម្លើយ​ រូបថត​ ព្រម​ទាំង​កំណត់​ហេតុ​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​សារ​មន្ទីរ​ទួលស្លែង​ ឬ​មន្ទីរ​ឃុំឃាំង​ស.២១​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គេហទំព័រ​បណ្ណាសារ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​សាធារណជន​ អាច​ចូល​ទៅ​ស្វែងរក​ទិន្នន័យ​ទាំង​នោះ​ដោយ​ពុំ​ចាំបាច់​ទៅ​ដល់​សារមន្ទីរ​ទួលស្លែង​ដោយ​ផ្ទាល់​។
    11 min

About បទយកការណ៍

From the publisher's feed

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ…

More shows like បទយកការណ៍

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners